អ្នក​វិភាគ​ថា​ ទស្សនៈកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នេប៉ាល់ មិន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ទេ

ដោយ ទីន ហ្សាការីយ៉ា
2019-05-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(រូប​ទី២ ឆ្វេង) លោក សាម៉ា អូលី (K.P Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេប៉ាល់ និង​ភរិយា​អ្នកស្រី រ៉ាឌីកា សាគីយ៉ា (Radhika Shakya) លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ក្នុង​ពិធី​បដិសណ្ឋារកិច្ច លោក សាម៉ា អូលី ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
(រូប​ទី២ ឆ្វេង) លោក សាម៉ា អូលី (K.P Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេប៉ាល់ និង​ភរិយា​អ្នកស្រី រ៉ាឌីកា សាគីយ៉ា (Radhika Shakya) លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ក្នុង​ពិធី​បដិសណ្ឋារកិច្ច លោក សាម៉ា អូលី ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោក ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​​សាធារណរដ្ឋ​សហពន្ធ​ប្រជាធិបតេយ្យ​​នេប៉ាល់ លោក សាម៉ា​អូលី (K.P Sharma Oli) បាន​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី១៣ ឧសភា។ លោក​ សាម៉ា​ អូលី (K.P Sharma Oli) ​បាន​ចូល​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ​ និង​ព្រះ​មណ្ឌល​បរម​រតន​កោដ្ឋ​​នៅ​រសៀល​ថ្ងៃ​ដដែល។

ប៉ុន្តែ​អ្នក​វិភាគ​វ័យ​ក្មេង​លោក បុង ដេត​ លើក​ឡើង​ថា​ ដំណើរ​ទស្សនៈ​នេះ គឺ​ជា​ការ​ធ្វើ​​ឡើង​ក្នុង​ន័យ​ប្រជាភិថុតិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​យល់​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​មាន​ការ​គាំទ្រ​ពី​បណ្ដាល​ប្រទេស​នានា លើ​ពិភព​លោក​ដោយ​មិន​មែន​នៅ​ឯក​កោ​​ប៉ុណ្ណោះ។

អ្នក​វិភាគ​រូប​នេះ​​យល់​ថា ការ​ធ្វើ​បែប​នេះ​នឹង​មិន​បាន​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ ព្រោះ​កម្ពុជា​ប្រឈម​ការ​ខាត​បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ (EBA) ហើយ​របប​ក្រុង​ភ្នំពេញ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ឡើយ៖ «សម្លឹង​មើល​ផល​ប្រយោជន៍​ដោយ​ការ​រឹតចំណង​ទ្វេ​ភាគី​ គឺ​ជា​ល្បិច​បោក​ប្រាស់​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ ជា​មួយ​ប្រទេស​ជិត​ខាង ​ដែល​គេ​មក​ទស្សនកិច្ច​ ពី​ព្រោះ​ថា​ ដំណើរ​ទស្សនកិច្ច​គ្រាន់​តែ​មើល ដើម្បី​ឱ្យ​ដឹង​នូវ​ចំណុច​ណា​មួយ​ ដែល​ចំណេញ​ដល់​ជាតិ​របស់​គេ។ ប៉ុន្តែ​ជាក់​ស្ដែង​ កម្ពុជា​នៅ​តូច​ណាស់​ ដែល​កម្ពុជា​ត្រូវពឹង​ផ្អែក​ទៅ​លើ​បណ្ដា​ប្រទេស​មហាអំណាច​មួយ​ចំនួន ដូច​​ប្រទេស​សេរី​ផង​ដែរ»

សេចក្ដី​ប្រកាស​ក្រសួងការបរទេស​ឱ្យ​ដឹង​ថា នាយក​រដ្ឋ​មន្ត្រី​នេប៉ាល់​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ឧសភា ហើយ​ចូល​សម្ដែង​ការ​គួរ​សម​ប្រធាន​ព្រឹទ្ធសភា​របស់​ក្រុង​ភ្នំពេញ​លោក សាយ ឈុំ ប្រធាន​រដ្ឋសភា​លោក ហេង សំរិន និង​ពិភាក្សា​ទ្វេភាគី​ជា​មួយ​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់​ទៀត។

ក្រសួង​មួយ​នេះ​រំពឹង​ថា ទស្សនកិច្ច​នេះ​ជា​ការ​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង២ ឱ្យ​កាន់​តែ​រឹងមាំ និង​លើក​តម្កើង​កិច្ច​​សហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នក​វិភាគ​ថា​ ទស្សនៈកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នេប៉ាល់ មិន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ទេ"

  1. so socheath says:

    ​មិនផ្តល់ផលប្រយោជន៍ដល់ប្រជាជន កម្ពុជា អញ្ចឹងមានតែផ្តល់ប្រយោជន៍
    ឲ្យប្រហោងកាដួយម៉ែអ្ហែង !
    មែនអត់អាពូជឆ្កែ !