អាមេរិក​ថ្កោល​ទោស​ការ​ស្លាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​​ខេត្ត​កំពង់ចាម​និង​ទាមទារ​យុត្តិធម៌

ដោយ មួង​ ណារ៉េត
2019-05-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងទៅអ្នកសារព័ត៌មាន ប្រកាសរបាយការណ៍សិទ្ធិមនុស្សលើកទី ៤៣ នៃប្រទេសជិត ២០០ នៅក្រសួងការបរទេស នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ (Screenshot from the US State Department Website)


រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ក្រសួងការបរទេស​របស់​ខ្លួន ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​ចំពោះ​ការ​ស្លាប់​របស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ទិត្យ រ៉ន ហើយ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់ការ​យុត្តិធម៌ និង​តម្លាភាព​ជូន​ជនរងគ្រោះ ក្នុង​ករណី​ស្លាប់​នេះ​។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក ក៏​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​។ ប៉ុន្តែ មន្ត្រី​របប​លោក ហ៊ុន សែន វិញ ថា​អ្នក​ទទៃ កុំ​ចេះ​ឈឺឆ្អាល​រឿង​ខ្មែរ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ និង​ឯករាជ្យ មិន​ចំណុះ​តាម​ការ​ចង់​បាន​របស់​រដ្ឋ​បរទេស​ណា​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃទី១៧ ខែ​ឧសភា នេះ ក្រសួងការបរទេស​អាមេរិក សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​លោក ទិត្យ រ៉ន ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​។ សហរដ្ឋអាមេរិក អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង ជា​បន្ទាន់​មួយ ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ពិត​នៅ​ពីក្រោយ​ការ​ចាប់​ខ្លួន និង​ការ​ស្លាប់​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ។

ឆ្លើយតប​ទៅ​នឹង​ជំហរ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ថា អាជ្ញាធរ​របប​នេះ ចេះ​ចាត់ចែង​រឿង​នេះ​ហើយ មិន​ចាំបាច់​សហរដ្ឋអាមេរិក ឬ​ប្រទេស​ដទៃ​ណាមួយ មក​លូកដៃ ឬ​គិតគូរ​រឿង​នេះ​ជំនួស​ម្ចាស់​ប្រទេស​នោះ​ទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តាមដាន​រឿង​យ៉ាង​យកចិត្តទុកដាក់​បំផុត។ លោក​បន្ត​ថា ព្រះរាជអាជ្ញា ដែល​កាន់​រឿង​ក្តី នេះ​កំពុង​ស៊ើបអង្កេត ហើយ​នឹង​បង្ហាញ​លទ្ធផល​តាមដាន​នេះ«នៅ​ពេល​ដែល​បុគ្គល​ណាមួយ ដែល​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ យើង​ចាំ​អារម្មណ៍​ខ្ពស់​ណាស់ ថា​តើ​វា​ពាក់ព័ន្ធ​នឹង​ទារុណកម្ម ឬ​ពាក់ព័ន្ធ​នឹង​អ្វី។ ត្រូវ​តែ​មាន​លទ្ធផល​ប្រកាស​ តាមរយៈ​​ក្រសួង​យុត្តិធម៌​នេះ​ឯង។ មិន​ចាំបាច់​មាន​រដ្ឋាភិបាល​ណា ឬ​អង្គការ​ណា​មក​ប្រដៅ​ឱ្យ​យើង​​ធ្វើ​ទេ។ ជា​យន្តការ​ យើង​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ជាចាំបាច់ »។

លោក ទិត្យ រ៉ន ស្លាប់​ក្នុង​ពន្ធនាគារ នៅ​ខេត្ត​កំពង់ចាម កាលពី​ខែមេសា ដែល​សង្ស័យ​ថា ស្លាប់​ដោយសារ​អំពើ​ទារុណកម្ម ក្នុង​ពេល​ជាប់ឃុំ ព្រោះ​សាកសព​របស់​លោក មាន​ស្នាម​ជាំ​ខ្មៅ និង​របួស​ខ្លាំង​នៅ​លើ​រង្វង់​ភ្នែក និង​ចិញ្ចើម​ខាង​ស្ដាំ។ ភ្លាមៗ​នោះ មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ច្រានចោល​ការសង្ស័យ​នេះ ដោយ​អះអាង​ថា តាម​ការស៊ើបអង្កេត គឺ​ជនរងគ្រោះ ស្លាប់​ដោយសារ​ដួល​ខ្លួនឯង។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ និង​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ទើប​សាធារណជន​អស់​មន្ទិល និង​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។ នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា ការស៊ើបអង្កេត ដែល​អាច​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន គឺ​ទាល់តែ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង ស្ថាប័ន​ឯករាជ្យ​ឯទៀត បើ​មិន​ដូច្នេះ​ទេ ការស៊ើបអង្កេត​ណាមួយ ដែល​មានតែ​ភាគី​រដ្ឋាភិបាល គឺ​មិន​ខុស​ពី​ការស៊ើបអង្កេត​ករណី​ឃាតកម្ម មុនៗ​នោះ​ដែរ«ទម្លាប់​កន្លង​មក យើ​ង​ឃើញ​មាន​ករណី​ជាច្រើន​ហើយ ដែល​រដ្ឋាភិបាល​ បាន​អះអាង​ថា​ ខ្លួន​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត ដូចជា​ករណី​ធំៗ ឃាតកម្ម​លើ​លោក ជា វិជ្ជា លោក​បណ្ឌិត​ កែម ឡី លោក ឈុត វុទ្ធី និង ឃាតកម្ម​លើ​តារា​ចម្រៀង និង អ្នក​ការពារ​សង្គម​ផ្សេងៗ​ទៀត យើង​ឃើញ​ថា រដ្ឋាភិបាល​អះអាង​ថា​ បាន​បង្កើត​គណៈកម្មាធិការ​ ដើម្បី​ស៊ើបអង្កេត។ ប៉ុន្តែ យើង​ឃើញ​ហើយ លទ្ធផល​នៃ​ការស៊ើបអង្កេត​ទាំងអស់​នោះ គឺ​មិន​មាន​ការ​ផ្ដល់​យុត្តិធម៌​ទេ ហើយ​ក្រុម​គ្រួសារ​ហ្នឹង​ រង់​ចាំ​យុត្តិធម៌​ហ្នឹង ហាក់​បី​ដូចជា​ឆ្ងាយ​នៅ​ជើង​មេឃ»

លោក អំ សំអាត បន្ថែម​​​​ថា មានតែ​ការស៊ើបអង្កេត ដោយ​ឯករាជ្យ និង​តម្លាភាព ដែល​អាច​ជឿជាក់​បានតែ​ប៉ុណ្ណោះ ទើប​អាច​ស្ដារ​មុខមាត់ និង​សុចរិត​ភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល និង ជួយ​ពង្រឹង​ផ្នែក​យុត្តិធម៌​ព្រហ្មទណ្ឌ​ផង។

បន្ថែម​ទៅលើ​សារ​អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​រឿង​លោក ទិត្យ រ៉ន នេះ ក្រសួងការបរទេស​អាមេរិក ក៏បាន​សម្ដែង​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន ដែល​របប​លោក ហ៊ុន សែន បាន​កោះហៅ​ជា​បន្ត​បន្ទាប់ កើន​ឡើង​ដល់ ៧០​នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែ​ឧសភា។

សហរដ្ឋអាមេរិក ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ លើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់ និង​អ្នក​ហ៊ាន​រិះគន់​របប​នេះ​ផ្សេងទៀត និង​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ ដែល​របប​នេះ​ចាប់ចង និង​ឃុំខ្លួន​តាម​អំពើ​ចិត្ត ឬ​ដោយ​មិន​ត្រូវ​តាម​នីតិវិធី​ច្បាប់ ក្នុង​នោះ​មាន​ទាំង​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ផង។

ជុំវិញ​រឿង​នេះ លោក ផៃ ស៊ីផាន អះអាង​ថា ចំណាត់ការ​ទាំងឡាយ​របស់​អាជ្ញាធរ​កម្ពុជា គឺ​ស្របតាម​នីតិវិធី​ច្បាប់ និង​ស្នើ​ឱ្យ​អាមេរិក​ដក​ដៃ​ចេញពី​រឿង​នេះ ដើម្បី​កុំ​ឱ្យ​លោក កឹម សុខា កាន់តែ​ផុងខ្លួន​ជ្រៅ​ថែមទៀត ព្រោះ​លោក​អះអាង​ថា បទ​ចោទ​ពី​រឿង​ក្បត់ជាតិ​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ផង​ដែរ«ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សុំ​ឱ្យ​បរទេស​ទាំងអស់​ដក​ដៃ​ចេញ កុំ​ឱ្យ​ដាក់​សម្ពាធ​បន្ថែម ព្រោះ​រឹត​តែ​បង្កើត​ករណី​សង្ស័យ​បន្ថែម​លើ​ កឹម សុខា ដែល​ជា​បុគ្គល​ ទទួល​បន្ទុក​នៃ​ការ​សង្ស័យ​ពី​តុលាការ​ស្រាប់​ទៅ​ហើយ​នោះ»

លោក អំ សំអាត មិន​ភ្ញាក់​ផ្អើល​នឹង​ជំហរ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ទេ ព្រោះ​លោក​ថា​ជា​ធម្មតា​មន្ត្រី​រដ្ឋាភិបាល តែងតែ​ថ្លែង​ការពារ​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​បន្ត​ថា អ្វី​ដែល​ជា​បញ្ហា​ជាក់ស្ដែង គឺ​មិន​ដូច​ការ​អះអាង​របស់​មន្រ្តី​ទាំងនោះ នោះ​ទេ ព្រោះ​សហគមន៍​អន្តរជាតិ ក៏​មើល​ឃើញ​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​​លើ​សំឡេង​ប្រឆាំង។​ ចំណាត់ការ​លើ​មន្រ្តី​បក្ស​ប្រឆាំង គឺ​ជា​រឿង​នយោបាយ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ច្រើនជាង​ការ​អនុវត្ត​នីតិរដ្ឋ​ពិត​ប្រាកដ។ លោក​លើក​ឡើង​អំពី​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ក៏​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ឯង។ សហភាព​អឺរ៉ុប ក៏​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា នេះ​ដែរ ៖ «សារ​របស់​សហរដ្ឋអាមេរិក ក៏​មិន​ខុស​គ្នា​ដែរ។ អង្គការ​សហប្រជាជាតិ​ ក៏​ផ្ដល់​ជា​អនុសាសន៍​ដូច​គ្នា​ដែរ ថា​ត្រូវ​ដោះលែង​លោក កឹម សុខា។ ដូច្នេះ​យើង​គិត​ថា កម្ពុជា​គួរ​តែ​ពិចារណា​លើ​បញ្ហា​ទាំងអស់​នោះ ព្រោះ​យើង​ដឹង​ហើយ​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ដែល​លើកឡើង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ សហគមន៍​អន្តរជាតិ​គេ​មើល​មក​ ការ​អនុវត្ត​ច្បាប់​ហាក់​ដូច​ជា​មិន​សូវ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ និង​បទដ្ឋាន​អន្តរជាតិ ជាពិសេស​វា​ធ្វើ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ធាក់​ថយក្រោយ»

ជាចុងក្រោយ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល សហរដ្ឋ​អាមេរិក ស្នើឱ្យ​របបលោក ហ៊ុន សែន ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដោយ​ធ្វើ​យ៉ាង​ណា​អនុញ្ញាត​ឱ្យ​មាន​របបប្រជាធិបតេយ្យ​សេរីពហុបក្ស ពិត​ប្រាកដ និង​ត្រូវ​ពិនិត្យ​ច្បាប់ និង​ការ​អនុវត្ត​របស់​ខ្លួន ឱ្យ​ស្របតាម​កាតព្វកិច្ចរបស់​កម្ពុជា ក្នុងការ​​គោរពសិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

4 Responses to "អាមេរិក​ថ្កោល​ទោស​ការ​ស្លាប់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​​ខេត្ត​កំពង់ចាម​និង​ទាមទារ​យុត្តិធម៌"

  1. Anonymous says:

    as I used to say the killer are still at large . HUN SEN said if political going wars he can close the door and slaughter the dog, as we can see the door is not closing yet but HUN SEN and his killers start to kill his dog already. we Cambodian thankful to the world that continuous to watch over Cambodian people that was a unfortunate people on art. without world community this genocide leader may slaughter so many Cambodian . we knew there was so many Cambodian have been murder by this cold blood killers HUN SEN. my investigation to this genocidal leader is showing us his true color . WE believe every thing was order by HUN SEN we noted every murder of Cambodian nationalist no one can fined justice for them. I believe one day every thing will reveal all over to see how many Cambodian had lost their life from this evil regime. please stop this cold blood killers be for it is too late . we Cambodian is depending on international community to stop this killers . GOD bless Cambodian

  2. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕

  3. Anonymous says:

    please look at this killer’s comment the highly jungle educated people on art. we are lucky enough to have eyes ,ears and brain to know what was right and what was wrong. ICC is though to investigate this killer regime that leaded by HUN SEN the hided genocide leader of this century. at the same time the US which is HUN SEN enemy that HUN SEN used to call( CHAK CRORPORT AMERICKANG) can not be patient any more. I just want to tell all these jungle educated killer that your enemy can not sleep any more. you past their red line Mr it mean this supper powers is mean some thing to the world. the recently killing is very clear that make your CHAK CRORPORT AMERICKANG can not sleep any more. I tell you the true start from this month you will have a bad dream. HUN SEN is showing the world his true color by walking naked in the public . life is too short as every one knew we bring nothing and we can not take nothing when we die . I hope HUN SEN will bring some thing whit him in the nearest future . please do not getting mad whit me I just telling you the true AH CHESS

  4. Anonymous says:

    So socheat said opposition do everything to serve foreigners ‘ betray khmer nation ‘ haha’ What about youe boss gave Tral island to Youn-hanoi?? is it love khmer nation or betray khmer nation?? Your boss and you betray the khmer nation