ព្រះមហាក្សត្រ​យាង​ទៅ​​បារាំង​ធ្វើជា​កិត្តិយស​ក្នុង​ពិធី​ទាក់ទង​នឹង​ការ​អភិរក្ស​តំបន់​អង្គរ

ដោយ អាស៊ីសេរី
2019-05-23

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាង​ទៅកាន់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២៣ ឧសភា នេះ ដើម្បី​ធ្វើជា​ព្រះ​កិត្តិយស​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥ ឆ្នាំ​នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ហៅ​កាត់​ថា ICC-Angkor ។ ព្រះអង្គ​នឹង​គង់​ប្រថាប់​នៅ​ប្រទេស​បារាំង​ដល់​ថ្ងៃ​ទី​២៦ ឧសភា ខាងមុខ ទើប​យាង​មក​កម្ពុជា​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ស្និទ្ធ​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ និង​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​។

ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​របប​ក្រុងភ្នំពេញ មាន​ជាអាទិ៍​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ព្រមទាំង​ព្រះ​ញាតិវង្ស​ផង នឹង​អញ្ជើញ​ថ្វាយ​ដំណើរ​ព្រះមហាក្សត្រ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា​របប​ឯកបក្ស លោក សាយ ឈុំ នឹង​ឡើងជា​ប្រមុខ​រដ្ឋស្តីទី បំពេញភារកិច្ច​ជំនួស​ព្រះមហាក្សត្រ។

គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ ក្រោយ​ពេល​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (UNESCO)។ គណៈកម្មាធិការ​នេះ​មាន​តួនាទី និង​ភារកិច្ច ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ចំពោះ​រមណីយដ្ឋាន​ក្នុង​តំបន់​សៀមរាប​អង្គរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles