“រលក​នៃ​ការ​បំភិតបំភ័យ​សកម្មជន​បក្ស​ប្រឆាំង​គឺ​ជា​ជំងឺ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន”

ដោយ ជី វិតា
2019-05-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កាន់​ដីកា​កោះ​បង្ហាញ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ក្នុង​ពេល​ពួកគេ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កាន់​ដីកា​កោះ​បង្ហាញ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ក្នុង​ពេល​ពួកគេ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សម្ភាសលោក គឹម សុខ​ ស្តីពីស្ថានភាពនយោបាយចុងក្រោយនៅកម្ពុជា​


អ្នកវិភាគ​នយោបាយ និង​សង្គម​ចាត់​ទុក​រលក​នៃ​ការ​កោះហៅ​សកម្មជន​បក្ស​សង្គ្រោះជាតិ និង​ការ​រំខាន​ការ​ជួបជុំ​ញ៉ាំ​នំ​បញ្ចុក​របស់​ពួកគេ ពី​សំណាក់​នគរបាល និង​តុលាការ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​និង​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ចំណែក​អ្នកច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​ទង្វើ​របស់​នគរបាល និង​តុលាការ​កម្ពុជា​នេះ​ថា ខ្វះ​វិជ្ជាជីវៈ និង​ជា​ជំងឺ​ភ័យខ្លាច ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួនឯង​របស់​មេដឹកនាំ​ក្រុងភ្នំពេញ។

ការ​ជួប​ជុំ​គ្នា​ទទួលទាន​នំបញ្ចុក​ដែល​ជា​ចំណី​ពេញ​និយម​របស់​ពលរដ្ឋ​ខ្មែរ​តាំង​ពី​បូរាណ​កាល​មក ឥឡូវនេះ​ហាក់​ក្លាយ​ជា​ប្រធានបទ​នយោបាយ​ដ៏​រសើប​មួយ នៅ​ក្នុង​សង្គម​កម្ពុជា។

មកដល់ពេលនេះ មាន​សកម្មជន និង​មន្ត្រី​បក្ស​សង្រ្គោះជាតិ​នៅ​តាម​ខេត្ត​រាប់​សិប​នាក់​ហើយ ដែល​ត្រូវ​អាជ្ញាធរ​ប៉ូលិស និង​តុលាការ​សួរនាំ ឃ្លាំមើល រំខាន និង​កោះហៅ ដោយសារតែ​ការ​ជួប​ជុំ​គ្នា​ញ៉ាំ​នំ​បញ្ចុក​របស់​ពួកគេ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មានតែ​ការ​របប​កុម្មុយនិស្ត និង​របប​ផ្ដាច់ការ​ទេ ដែល​តាមដាន​ឃ្លាំមើល និង​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​បែបនេះ៖ «អា​នេះ​យើង​ធ្លាប់​ឆ្លង​កាត់​ហើយ​តើស គឺ​សម័យ​ខ្មែរ​ក្រហម។ ឈ្លប​វា​លួចលាក់​យក​ការណ៍​ទាំង​ម្ដាយ​ឪពុក​ខ្លួន​ឯង។ អាហ្នឹង​វា​នៅ​តែ​ក្នុង​របប​កុម្មុយនិស្ត​ផ្ដាច់ការ ដែល​ត្រួតត្រា​ដល់​ជីវភាព​រស់​នៅ ដែល​គ្នា​ប្រកប​អាជីវកម្ម​អីហ្នឹង គឺ​មិន​ត្រូវ​ទេ របប​ប្រជាធិបតេយ្យ​មិន​អ៊ីចឹង​ទេ»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ទទួលស្គាល់​ថា គ្មាន​ច្បាប់​ឯណា​ហាមឃាត់​ការ​ជួប​ជុំ​គ្នា​ទទួលទាន​នំ​បញ្ចុក​នោះ​ទេ ប៉ុន្តែ​លោក​ថា ខ្លាច​មាន​អ្វី​ច្រើនជាង​នោះ។ «

ទោះជា​យ៉ាងណា បណ្ឌិត​ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​ទោះ​ជា​ពលរដ្ឋ​ជួបជុំគ្នា និយាយ​ពី​រឿង​នយោបាយ​ក៏​ដោយ​ចុះ ក៏​ជា​សិទ្ធិ​របស់​ពួកគាត់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​ថា បើ​មិន​ឱ្យ​គេ​និយាយ​ពី​រឿង​នយោបាយ​ទេ រដ្ឋសភា​ត្រូវ​ប្រកាស​ដាក់​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​ទៅ៖ «គ្មាន​ច្បាប់​ណា​ហាម​ធ្វើ​អ៊ីចឹង​ទេ។ ប៉ុន្តែ​ក្រែង​មាន​សកម្មភាព​អី​ទៀត​ដែល​យើង​មិន​ដឹង​ផ្ទៃ​ក្នុង។ ទាល់​តែ​សមត្ថកិច្ច​ណា​ដែល​គេ​ឃាត់​ហ្នឹង ច្បាស់​ជា​មាន​អង្គហេតុ​របស់​គេ​ត្រឹមត្រូវ​ហើយ»

គិត​មក​ត្រឹម​ថ្ងៃ​ទី​២៣ ឧសភា សកម្មភាព​ឃ្លាំមើល សាកសួរ និង​រំខាន​ដល់​ការ​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​របស់​សកម្មជន និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​កើតមាន​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ។

ក្រៅ​ពី​នេះ ក៏​មាន​មន្ត្រី​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះជាតិ​យ៉ាងតិច ៧០​នាក់ ដែល​ក្នុង​នោះ ៣៥​នាក់​ពី​ខេត្ត​បាត់ដំបង និង​៣៥​នាក់​ទៀត​ពី​ខេត្ត​កំពង់ធំ ត្រូវ​បាន​តុលាការ និង​នគរបាល​កោះហៅ​ទៅ​សាកសួរ​ពី​រឿង​ហូប​នំ​បញ្ចុក​និយាយ​រឿង​នយោបាយ និង​សួរនាំ​ពី​រឿង​ប្រឆាំង​ជំទាស់​សាលដីកា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​។ នៅ​ខេត្ត​កំពង់ឆ្នាំង​ឯណោះ​វិញ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​គ្រូបង្រៀន មួយ​រូប​គឺ លោក ប៉ុល ទិត្យធានី ត្រូវ​បាន​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ឧសភា ដោយ​គ្មាន​ដីកា​ពី​តុលាការ ដោយ​នគរបាល​ចោទ​ថា បាន​បើក​គ្លីនិក​មើលជំងឺ​គ្មាន​អាជ្ញាប័ណ្ណ​។ ប៉ុន្តែ​អ្នកស្រី ហៃ ធារី ជា​ភរិយា​ថា កូនស្រី​របស់​អ្នកស្រី​ជា​អ្នក​មានឈ្មោះ​ក្នុង​អាជ្ញាប័ណ្ណ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ចុះ សកម្មភាព​សួរនាំ ឃ្លាំមើល និង​កោះហៅ​ធ្វើឡើង​ស្របគ្នា​ដោយ​នគរបាល និង​តុលាការ​នេះ គឺ​បន្ទាប់ពី​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​កម្ទេច​និង​បញ្ចប់​ជីវិត​គណបក្ស​សង្គ្រោះជាតិ៖ «គឺ​រឹត​អា​ពួក​ប្រឆាំង​ដែល​នៅ​សេសសល់ ឱ្យ​វា​រលំរលាយ​ឱ្យ​ឆាប់ ព្រោះ​គ្មាន​អ្នកណា​នឹង​ត្រូវ​មក​ប្រដៅ​យើង​បាន​ទៀត​ទេ ព្រោះ​អ្នក​ឯង​បាន​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ​ហើយ! ដូច្នេះ​គឺ​ជា​ឱកាស​​លុត​ពួក​ខាង​ក្នុង ផ្ដាច់​ខ្សែ​សង្វាក់​វា​ឱ្យ​អស់។ ឥឡូវ​វា​កំពុង​ដើរ​ប្រជុំ​តាម​ហាង នានា ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ ខ្ញុំ​នឹង​បញ្ជូន​នូវ​បញ្ហា​នេះ សម្រាប់​អភិបាល​ខេត្ត​ សម្រាប់​​ការ​ណែនាំ​នានា​ទៅ​តាម​គ្រប់​កន្លែង​ផង​ដែរ។ ព្រោះ​យើង​មិន​អាច​ឱ្យ​ពួក​អា​ក្រុម​នេះ​រស់​ទេ»

មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជានា​យក​ប្រតិបត្តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប្រែដ អាដាម (Brad Adams) និយាយ​ថា ជាក់ស្ដែង​ណាស់ រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​គំរាមកំហែង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំងអស់ បង្ខំ​ពួកគេ​ឱ្យ​ចាក​ចេញពី​គណបក្ស​សង្គ្រោះជាតិ ឈប់​ជួបជុំគ្នា និង​ឈប់​គាំទ្រ​បក្ស​ប្រឆាំង​មួយ​នេះ៖ «ហេតុផល​ដែល​អាជ្ញាធរ​ងាក​ចេញពី​ក្រុងភ្នំពេញ​ទៅ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​លើ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត​វិញ​នោះ ប្រហែលជា​ពួកគេ​មិន​ចង់​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​អ្នកការទូត​បរទេស​នៅ​ក្នុង​រាជធានី។ ប៉ុន្តែ​កម្ពុជា​សម័យនេះ មាន​ហ្វេសប៊ុក និង​អ៊ីនធឺណិត​គ្រប់​ទីកន្លែង ពួកគេ​មិន​អាច​លាក់បាំង​ទង្វើ​របស់​ខ្លួន​បានទេ​។ ការ​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​នគរបាល និង​តុលាការ​ជា​បន្តបន្ទាប់​នេះ គឺ​មាន​ចេតនា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ភ័យ​តក់ស្លុត ហើយ​ហក់​ទៅ​គាំទ្រ​បក្ស​កាន់អំណាច​វិញ​។ នៅ​ពេល​ណា​រដ្ឋាភិបាល​បញ្ចេញ​សកម្មភាព​របៀប​នេះ វា​បង្ហាញ​ពី​ការភ័យខ្លាច និង​ការ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​របស់​លោក ហ៊ុន សែន​។ វា​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ​ដែល​តែង​ប្រើ​ល្បិច​នយោបាយ​បំបែកបំបាក់​ដើម្បី​គ្រប់គ្រង​លើ​គ្រប់​គណបក្សប្រឆាំង​ទាំងអស់​។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​យល់ថា លោក ហ៊ុន សែន ដឹង​ខ្លួនឯង​ច្បាស់​ថា គាត់​បរាជ័យ​ក្នុង​ការ​ប្រើ​នយោបាយ​បំបែកបំបាក់​ដើម្បី​គ្រប់គ្រង​នេះ។ អស់​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​ដែល​គាត់​បាន​ព្យាយាម​បំបែកបំបាក់​លោក សម រង្សី ចេញពី​លោក កឹម សុខា និង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រឈមមុខ​ដាក់គ្នា ឱ្យ​បែកខ្ញែក​គ្នា ឱ្យ​បង្កើត​ជា​ក្រុម​នេះ ឬ​ក្រុម​នោះ​។ ប៉ុន្តែ​លោក ហ៊ុន សែន បរាជ័យ ពីព្រោះ​មនុស្ស​ភាគច្រើន​នៃ​បក្ស​ប្រឆាំង​មួយ​នេះ​នៅតែ​រួម​សាមគ្គី​គ្នា​ដដែល។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំ​យល់ថា គាត់​កំពុង​ព្យាយាម​បំបែកបំបាក់​កម្លាំង​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​វិញ​ម្ដង»

លោក ប្រែដ អាដាម បន្ត​ថា ពួក​មន្ត្រី​ទូត​បរទេស​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស មិន​ត្រូវ​នៅ​ស្ងៀម​ចំពោះ​ការរំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​កើតឡើង​យ៉ាង​ខ្លាំង​ក្លា​នេះ​ទេ៖ «វា​ជា​រឿង​សំខាន់​ណាស់​ដែល​មន្ត្រី​ទូត​បរទេស​ទាំងនោះ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​អ្នក​ដែល​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​តាម​មូលដ្ឋាន ពី​សំណាក់​អាជ្ញាធរ ដូចជា​នៅ​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ដទៃ​ទៀត ។ ខ្ញុំ​យល់ថា មន្ត្រី​ទូត​ទាំងនោះ ត្រូវ​ជួយ​ដល់​ពួកគេ បើ​ទោះជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំងនោះ ជា​មន្ត្រី​ថ្នាក់​មូលដ្ឋាន មិនសូវមាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ដូច​សកម្មជន​បក្ស ឬ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​ក៏ដោយ ក៏​មិន​មានន័យថា ពួកគេ​មាន​ហានិភ័យ​ទាប​ដែរ។ ដូច្នេះ មន្ត្រី​ទូត​បរទេស​ទាំងនោះ​ត្រូវតែ​ហា​មាត់​និយាយ​ចេញ​មក​ឱ្យ​ខ្លាំង ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ទង្វើ​ដែល​គាត់​កំពុង​ធ្វើ​នេះ​មិន​អាច​ទទួលយក​បានទេ»

ងាក​មក​រឿង​នំបញ្ចុក​ជ័យ​ខ្ញុំ​វិញ​ម្ដង​។ បណ្ឌិត​ឡៅ ម៉ុងហៃ កោតសរសើរ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​ជួបជុំគ្នា​ញ៉ាំ​នំ​បញ្ចុក​និយាយ​រឿង​នយោបាយ ថា​ជា​រឿង​ល្អ​ទេតើ។ លោក​ថា រឿង​ល្អ​គឺ​ត្រង់​ថា ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ស្គាល់​សិទ្ធិ​របស់​ខ្លួន ហើយ​ចេះ​ប្រើប្រាស់​សិទ្ធិ​ទាំងនោះ​ដោយ​មិន​ប៉ះពាល់​ដល់​ច្បាប់​ទៀត​ផង៖ «ខ្ញុំ​ឃើញ​អ្នក​ទាំង​អស់​ហ្នឹង​ជា​ពលរដ្ឋ​ធម្មតា ដូច​ខ្ញុំ​ដែរ ហើយ​ប្រើប្រាស់​សិទ្ធិ​របស់​គេ​ដោយ​វិធីសាស្ត្រ​ល្អ គឺ​ពលរដ្ឋ​ផ្ទាល់​យល់​ដឹង​​ពី​សិទ្ធិ​សេរី​របស់​ពួកគេ​តាម​រដ្ឋធម្មនុញ្ញ»

បណ្ឌិត​ឡៅ ម៉ុងហៃ ថា ដើមចម​នៃ​ការ​ជំរុញ​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ញ៉ាំ​នំ​បញ្ចុក​របស់​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើន​ឡើង​នេះ ដោយសារ​រដ្ឋអំណាច​ខ្លួនឯង​តែម្ដង គឺ​បន្ទាប់ពី​ពួកគេ​ទៅ​យាយី​រំខាន​ដល់​ការលក់ដូរ​នំ​បញ្ចុក​របស់​ចៅសង្កាត់​អូរចារ​នៃ​បក្ស​សង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​ខេត្ត​បាត់ដំបង។

បណ្ឌិត​ឡៅ ម៉ុងហៃ យល់ឃើញ​ថា ប្រសិនបើ​អាជ្ញាធរ​ក្រុងភ្នំពេញ​នៅតែ​បន្ត​រំខាន​អុកឡុក​ដល់​ការ​ជួប​ជុំគ្នា​ញ៉ាំ​នំបញ្ចុក​របស់​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទៀត ការ​ជួប​ជុំ​គ្នា​ញ៉ាំ​បែបនេះ​របស់​បក្ស​ប្រឆាំង​នឹង​អាច​បន្ត​រីក​សាយភាយ​ទៅ​កន្លែង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពីព្រោះ​កម្ពុជា​គ្មាន​ច្បាប់​ណា​ហាមឃាត់​ការ​ជួប​ជុំគ្នា​ញ៉ាំ​នំ​បញ្ចុក​ហើយ​សន្ទនា​គ្នា​ពី​រឿង​នយោបាយ​នោះ​ទេ​។ ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញ​កម្ពុជា មានតែ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចូល​រួមចំណែក​ក្នុង​វិស័យ​នយោបាយ និង​វិស័យ​ផ្សេងទៀត​ដើម្បី​ជួយ​គ្នា​កសាង​ប្រទេសជាតិ​ឱ្យ​រីក​ចំរើន។

មាត្រា​៣៤​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ​។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "“រលក​នៃ​ការ​បំភិតបំភ័យ​សកម្មជន​បក្ស​ប្រឆាំង​គឺ​ជា​ជំងឺ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន”"

  1. so socheath says:

    សភាវពិត នៃពួកអតីតមន្ត្រីបក្សសង្គ្រោះជាតិ
    ដ៏មហាល្ងង់ខ្លៅ
    ****************************
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆាន វាខាំចេញមុខ ។
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    មារយាទវាអន់ប៉ិនស្លន់ស្រែក-ឃើញខ្យល់បក់ប្លែកក៏វាភ័យ
    សូម្បីឆ្កែផោមក៏វាផាយ-ខ្លាចក្រៃរឿងងាប់បានស្រែកយោង ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ឋសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃស្រែកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ចាញ់បោកអាតិរិច្ឆានប៉ិនបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារ អួតហួសឃ្លាន៕

Leave a Reply

Submit Comment