ADB ​ផ្ដល់​ជំនួយ​ជិត​៨​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ

ដោយ មួង ណារ៉េត
2019-05-25
RFA

ក្រុមការងារ​បច្ចេកទេស​អគ្គិសនី​កម្ពុជា​ជួសជុល​ក្បាល​តំណ​ខ្សែ​កាប (BE) បណ្តាញ​តង់ស្យុង​មធ្យម (MV) នៅ​តំបន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០១៧។ រូប៖ អគ្គិសនីកម្ពុជា
ក្រុមការងារ​បច្ចេកទេស​អគ្គិសនី​កម្ពុជា​ជួសជុល​ក្បាល​តំណ​ខ្សែ​កាប (BE) បណ្តាញ​តង់ស្យុង​មធ្យម (MV) នៅ​តំបន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០១៧។ រូប៖ អគ្គិសនីកម្ពុជា


ធនាគារ​អភិវឌ្ឍន៍អាស៊ី​ហៅ​កាត់ អេឌីប៊ី (ADB) សម្រេច​ផ្ដល់​ប្រាក់​សម្បទាន​ប្រមាណ​ជិត ៨​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ការសាងសង់​ឧទ្យាន​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង ១​រយ​មេហ្គាវ៉ាត់ (១០០ Megrawatt) នៅ​ខេត្ត​កំពង់ឆ្នាំង។ គម្រោង​នេះ ក៏​មាន​ការសាងសង់ ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ដែល​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​នឹង​បណ្ដាញ​ចែកចាយ​សំខាន់ៗ​មួយ​ចំនួន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ។​

តាមរយៈ​ប្រាក់កម្ចី​នេះ អេឌីប៊ី រំពឹង​ថា នឹង​ជួយ​ឱ្យ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​ដែល​អាច​កើតឡើង​វិញ និង​បង្កើន​ការប្រកួតប្រជែង​លើ​វិស័យ​សេដ្ឋកិច្ច​។ បន្ថែម​ពីលើ​នេះ កញ្ចប់​ហិរញ្ញប្បទាន សម្រាប់​ដំណើរការ​គម្រោង​នេះ រួម​មាន​ប្រាក់​សម្បទាន​ជាង ១១​លាន​ដុល្លារ និង​ហើយ​៣​លាន​ដុល្លារ​ផ្ដល់​ដោយ​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កើតឡើង​វិញ ។​

ប្រធាន​ក្រុម​អ្នកឯកទេស​ផ្នែក​ការប្រែប្រួល​អាកាសធាតុ​របស់ ADB លោក ប្រាឌីប ថារ៉ាខាន់ (Pradeep Tharakan) ឱ្យ​ដឹង​ថា រយៈពេល​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៤ ឧសភា ថា ការដែល​កម្ពុជា​មាន​ប្រភព​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន និង​ប្រកបដោយ​និរន្តរភាព បែបនេះ នោះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ដែល​កំពុង​មាន​ភាព​ចម្រើន​យ៉ាង​ឆាប់រហ័ស ដូច​កម្ពុជា។

ទោះបីជា មាន​ភាព​រីកចម្រើន​ក្នុង​ការ​អភិវឌ្ឍ​នៃ​បណ្ដាញ​ថាមពល​របស់​ប្រទេស​កម្ពុជា​យ៉ាង​នេះ​ក្ដី ប៉ុន្តែ ធនាគារ​អេឌីប៊ី រក​ឃើញ​ថា មាន​ពលរដ្ឋ​កម្ពុជា​ជិត​៥​លាន​នាក់ នៅតែ​ជួប​បញ្ហា​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment