អ្នក​វិភាគ៖​ គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ធ្វើឱ្យ​ក្រុម​លោក ហ៊ុន សែន ភិតភ័យ​លោះ​ព្រលឹង

អ្នក​វិភាគ៖​ គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ធ្វើឱ្យ​ក្រុម​លោក ហ៊ុន សែន ភិតភ័យ​លោះ​ព្រលឹង


By

ឌឹ ខេមបូឌា ដេលី

លោក​ គឹម សុខ ​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​ឡើង​ថា​ គម្រោង​ចូល​ស្រុក​របស់​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក ​សម រង្ស៊ី​ ពិត​ជា​ធ្វើ​ឲ្យ​បក្ខ​ពួក​របស់​លោក​ ហ៊ុន សែន ​កំពុង​ភ័យ​លោះ​ព្រលឹង។​

នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ​លោក​ គឹម សុខ​ បាន​លើក​ឡើង​ថា​ ប្រសិន​បើ​វត្តមាន​លោក​ សម រង្ស៊ី​ ដែល​ធ្វើឡើង​តាម​ផែនការ​សម្រេច​ដោយ​គំនិត​យុទ្ធសាស្ត្រ​ដែល​ពុំមាន​ការ​សម្រប​សម្រួល​ណា​មួយ​ជាមួយ​លោក ​ហ៊ុន សែន ​ជាមុន​ទេ​នោះ​ នោះ​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្ដូរ​នឹង​មាន​កម្រិត​ខ្ពស់។​

លោក​បន្ត​ទៀត​ថា​ ប៉ុន្តែ​បើ​គោល​ដៅនៃ​ការ​ចូល​ស្រុក​របស់​ក្រុម​លោក​ សម រង្ស៊ី​ កំណត់​យក​ឆ្នាំ​២០១៩​នេះ ​មិន​ចេញ​ជា​លទ្ធផល​ជាក់​ស្ដែង​វិញ​ គណ​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ​ដែល​ត្រូវ​លោះ​​ព្រលឹង​វិញ​ ព្រោះ​នៅ​ក្នុង​ដៃ​របស់​លោក​ ហ៊ុន សែន ​មាន​គន្លឹះ​ស្រោច​ស្រង់​ស្ថាន​ការណ៍​អាសន្ន​នយោបាយ​របស់​គាត់​មួយ​ទៀត​ ក្រោយ​អស់​ប្រព័ន្ធ​អនុគ្រោះ ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប។ ​ប៉ុន្តែ​លោក​ គឹម សុខ​ មិន​បាន​បង្ហើប​ពី​គន្លឹះ​នៃ​ការ​ស្រោច​ស្រង់​ស្ថាន​ការណ៍​អាសន្ន​ពី​ក្រុម​លោក​ ហ៊ុន សែន ​នោះ​ឡើយ។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ជាច្រើន​លើក​ណាស់​មក​ហើយ។ ​ រហូត​ដល់​ថ្ងៃ​ទី​ ៩​វិច្ឆិកា​ឆ្នាំ​២០១៨​លោក​បាន​ចេញ​មុខ​បបួល​លោក​ ហ៊ុន សែន​ ភ្នាល់​គ្នា​ ទៀត​ផង​ ដោយ​ពេល​នោះ ​លោក​ សម រង្ស៊ី​ ថា​ នឹង​ចូល​ស្រុក​ឱ្យ​លោក ​ហ៊ុន សែន ​ចាប់​ខ្លួន ​ប្រសិន​បើ​ករណី​លោក​ កឹម សុខា​ មិន​ត្រូវ​បាន​ដោះលែង​យ៉ាង​យូរ​ត្រឹម​ខែ​មីនា​​ទេ​នោះ។​

ករណី​ភ្នាល់​នេះ​ទាំង​លោក​ សម រង្ស៊ី​ និង​លោក ​ហ៊ុន សែន​ បាន​ប្រកាស​​ពី​លទ្ធផល​ឈ្នះ​រៀងៗ​ខ្លួន​ ប៉ុន្តែ​លោក​ កឹម សុខា ​វិញ​នៅ​តែ​បន្ត​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដដែល។​ ថ្មីៗ​នេះ​ទៀត ​លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ជំហរ​ជាថ្មី​ថា​ នឹង​វិល​ចូល​ស្រុក ​នៅ​ក្រោយ​ពេល​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដោយ​ថា ​ជា​ឱកាស​មួយ​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​កាន់តែ​ទាល់ច្រក​ និង​ដើម្បី​ផ្តួល​លោក​ ហ៊ុន សែន​ យក​ប្រទេស​ជូន​ពលរដ្ឋ​ខ្មែរ​វិញ។​

យ៉ាង​ណា​ក្តី​លោក​ គឹម សុខ ​ថា ​ចំពោះ​ករណី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ នៅតែ​អាច​រក្សា​បាន​​ EBA ​សម្រាប់​កម្ពុជា​បាន​នោះ​គឺ​គ្មាន​អ្វី​ដែល​ពិបាក​យល់​ទេ ​ដោយ​លោក​ថា​ ជាការ​ប្រែ​ប្រួល​មួយ​ដែល​បក្ខ​ពួក​លោក​ ហ៊ុន សែន ​ក៏​នឹង​គេច​ផុត​មួយ​ជំហាន​ធំ​ពីគ្រោះ​មហន្តរាយ​នយោបាយ។​

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា ​រី​ឯ​ក្រុម​លោក​ សម រង្ស៊ី​ និង​ភាគី​លោក​ កឹម សុខា​ ក៏​បាន​នាំ​ផល​លាភ​ធំ​ជូន​ប្រទេស​ជាតិ​ក្នុង​ការ​តស៊ូ​នយោបាយ​របស់​ពួក​គាត់ ​ទាំង​មាន​ឱកាស​កសាង​កម្លាំង​ប្រជា​ធិបតេយ្យ​រឹងមាំ​ព្រោះ​កម្ពុជា​នឹង​វិវឌ្ឍ​ក្នុង​ដំណើរ​ប្រជា​ធិបតេយ្យ​តាម​ដំណាក់​កាល​ឡើង​វិញ ​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ។​ លោក​បន្ត​ថា​ ប្រជា​រាស្ត្រ​ខ្មែរ​អាច​ទទួល​ផល​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ អំឡុង​ ពេល​១៥​ឆ្នាំ​ខាង​មុខ​ បើ​ពួក​​គាត់​នៅតែ​រួម​គ្នា​តស៊ូ​ដោយ​មិន​បោះ​បង់​បំណង​ប្រាថ្នា​នោះ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ៖​ គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ធ្វើឱ្យ​ក្រុម​លោក ហ៊ុន សែន ភិតភ័យ​លោះ​ព្រលឹង"

  1. so socheath says:

    អញខ្ជិលនិយាយច្រើន អាពូជឆ្កែ គឹម សុខ មើលខាងក្រោមនេះឲ្យច្បាស់ អា​ពូជឆ្កែ !
    អាក្បត់ជាតិសមរង្ស៊ីលេងល្ខោនអត់រោង តែដដែលៗទេ !
    …………..
    អាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ ហើយដែល
    កន្លងមកនេះបិទមាត់ធ្វើមុខស្ញូញនោះ ឥឡូវបានចេញសម្លេង
    ព្រុសដូចឆ្កែរបស់វាមកទៀតហើយ។
    សម្លេងព្រុសរបស់អាសមរង្ស៊ី គឺជាសំនៀងដដែលៗទេ គឺកុំឲ្យកម្លាំងប្រដាប់អាវុធស្តាប់បញ្ជារមេដឹកនាំ និងរួបរួមកម្លាំងជាមួយពួកអាខ្មោចតៃហោងសង្គ្រោះជាតិរបស់វាដើម្បី
    ជាការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្អីវានោះ។
    ស្តាប់ចំរៀងដដែលៗរបស់ងាពូជឆ្កែសមរង្ស៊ីនេះ គ្រប់មជ្ឈដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយ
    នៅកម្ពុជា បានដាក់គំនឹតដោយជាក់លាក់ថា
    អាពូជឆ្កែ សមរង្ស៊ីពេលនេះ ស្ថានភាពនយោបាយរបស់វា
    បានឈានចូលដល់សេចក្តីស្លាប់ជាទីបំផុតហើយ ។
    ពួកគេថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗរបស់អាពូជឆ្កែសមរង្សុដោយមិនឈរ
    លើភាពមិនចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយ
    ដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយ
    ពិសេសគឺលាក់បាំងនូវឧបាយកលទុច្ចរឹតក្នុងការបោកប្រាស
    យកលុយមូលនិធិ៣០ម៉ឺនដុល្លារជាថ្នូរនិងការសន្យាវិល
    ត្រឡប់ ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យ
    ជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វាគ្មានជំហជាក់លាក់ណាមួយ ខាងផ្នែក
    នយោបាយឡើយ ។ ដូច្នេះពួកវាបានប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា
    ដើម្បីបោកប្រាស តាមរយះ
    ការភូតកុហកញុះញង់ អុចអាលក្នុងចំរៀងដដែលៗ
    ដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា ទោះពួកវាប្រឹង
    យ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវា
    មិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយដែលបាន
    ពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវា
    ដាច់ខាតត្រូវតែលេងល្ខោនបែបនេះ បើទោះបី វាអត់រោងក្តី៕

  2. Anonymous says:

    if you AH …CHESS can showing us your own face and talking like KIM SOK we will chart whit you every day. being a jungle PHD educated just do not hiding you identity. come on you guy

Leave a Reply

Submit Comment