​លោក ហ៊ុន សែន ​ប្រកាស​ត្រៀម​វិធាន​ការ​ច្បាប់​លើ​បុគ្គល​ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​កាត់​ទោស​

ដោយ វ៉ា សំណព្វ
30/05/2019
RFI

media
លោក ហ៊ុន សែន នៅឯប្រទេសជប៉ុន
@SPM page


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​មក​ពី​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី ៣០ ឧសភា​នេះ​ថា លោក​នឹង​បន្ត​ចាត់​វិធាន​ការ​ច្បាប់ លើ​អតីត​គណបក្ស​ប្រឆាំង ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​ផ្តន្ទា​ទោស​។ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ២៥ ស្តីពី “អនាគត​របស់​អាស៊ី” ជាទី​ដែល​មាន​បាតុកម្ម​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​ពី​សំណាក់​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ​។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ដរាប​ណា​គេ​មិន​ទាន់​ប្រកាស​ចុះ​ចាញ់​សង្គ្រាម​នេះ​ទេ នោះ​លោក​ក៏​មិន​ព្រម​ចុះ​ចាញ់​ដែរ​។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​កាសែត ពី​លើ​វេទិការ​សន្និសីទ​អន្តរ​ជាតិ​លើក​ទី២៥ ស្តី​ពី “អនាគត​របស់​អាស៊ី” នៅ​ឯ​សណ្ឋាគារ​អ៊ីម​ភៀ​រៀល​ប្រទេស​ជប៉ុន ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ខ្លាំងៗ​ថា លោក​នឹង​ចាត់​វិធាន​ការ​ច្បាប់​លើ​អតីត​គណបក្ស​ប្រឆាំង ឬ​បុគ្គល​ណា ដែល​ចង់​ផ្តួល​រំលំ​រូប​លោក​ចេញ​ពី​តំណែង​។ លោក​ថា លោក​កំពុង​រង់​ចាំ​ធ្វើ​សង្គ្រាម​ប្រឆាំង​ជា​មួយ​បុគ្គល​ណា ដែល​បោះ​បោរ​ពី​ក្រៅ​ប្រទេស ដើម្បី​ទម្លាក់​រូប​លោក​។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នេះ បើ​ទោះ​បី​ជា​ថ្លែង​មិន​ចំ​ឈ្មោះ​ក្តី ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា គឺ​សំដៅ​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​ហៅ​ខ្លួន​ឯង​ថា ជា​ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​កំពុង​ត្រៀម​ខ្លួន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ។ ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ដោយ​លោក​នឹង​គៀង​គរ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​កា​រនៅ​ក្នុង​ប្រទេស​ថៃ និងប្រទេស​កូរ៉េ​ខាង​ត្បូង រួម​ទាំង​អ្នក​គាំទ្រ​លោក​នៅ​ក្នុង​ប្រទេស ដើម្បី​ទៅ​ចាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ថា លោក​មិន​មែន​ចូល​មក​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ខ្លួន​នោះ​ទេ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​វេទិការ​សន្និសីទ​អន្តរជាតិ លើកទី២៥ ស្តីពី អនាគត​របស់​អាស៊ី ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ៣០ ឧសភា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ពិភព​លោក​ថា លោក​កំពុង​រង​ចាំ​សង្គ្រាម​មួយ​។ សង្គ្រាម​ដែល​វា នឹង​កើត​ឡើង តាម​រយៈ​ការ​ប្រកាស​របស់​ជន​ក្បត់​ជាតិ​ដែល​ស្រែក​ពី​ក្រៅ​ប្រទេស​។ លោកថា ដរាបណាគេ មិន​ទាន់​ចុះ​ចាញ់​សង្គ្រាម​នេះ​ទេ នោះ​លោក​ក៏​មិន​ទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ។ ហើយ​ថា បើ​លោក​ប្រកាស​ខុស​ពី​ផ្លូវ​នេះ គេ​នឹង​ចាត់​ទុក​លោក​ថា លោក​កំពុង​ចាញ់​សង្គ្រាម​នេះ​ហើយ​។ លោក​មិន​អាច​ចាញ់​សង្គ្រាម​នេះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ដដែល ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​នា​នា លើ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជាថា​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​។ បន្ថែម​លើ​នេះ ប្រមុខ​រដ្ឋា​ភិបាល​ក៏​បាន​លើក​ឧទាហរណ៍​ករណី​របស់​កម្ពុជា ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ក្នុង​ប្រទេស​អូទ្រីស ដែល​ប្រធាន​គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​រដ្ឋា​ភិបាល បាន​សន្យា​ឲ្យ​ប្រទេស​រុស្ស៊ី​ទទួល​បាន​ប្រយោជន៍​ពី​ប្រទេស​របស់​ខ្លួន បើ​រុស្ស៊ី​ជួយ​ឲ្យ​គណបក្ស​របស់​ខ្លួន​ឈ្នះ​ឆ្នោត​៕

What Next?

Recent Articles

One Response to "​លោក ហ៊ុន សែន ​ប្រកាស​ត្រៀម​វិធាន​ការ​ច្បាប់​លើ​បុគ្គល​ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​កាត់​ទោស​"

  1. Anonymous says:

    HAS… every one knew what a great leader like . HUN SEN acting to be a GOD saving Cambodia but Cambodian and the world see he is a new dictator in this poor country. how can any one supported him we knew only his group of killer and his own families . HUN SEN used his iron hand to fight whit his enemy SAM RANSY the question is >> is it logic for any leader who acting to be a great leader. we Cambodian and the whole world seeing deference that he is a dictator indeed no question to ask. the reason why ??? HUN SEN came from those killer regime as a jungle fighter that supported by VEITCONG. after those Vietcong came to invaded Cambodia in 1979 HUN SEN became Cambodian’ GOD. the question is do we Cambodian and world community seeing HUN SEN was a true GOD of this sad nation. question is reflecting to the action that HUN SEN did during his action of being a dictator for more then thirty five years. as human being we have brain to think and know what is right and what is wrong the question to every one is>>>the person whit a very bad manor can be a good GOD of human society ????please help me to think over if the world can keep HUN SEN as a good GOD saving human life . or they will punishing this man of his evil act that he has don from the past.

Leave a Reply

Submit Comment