លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា ខណៈ លោក ហ៊ុន សែន ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ លោក សម រង្ស៊ី

ដោយ ថន ថារ៉ូ
2019-05-31
RFA

បទ​សម្ភាសន៍​ជាមួយ​អ្នកវិភាគសង្គម លោក គឹម សុខ ពីការអំពាវនាវ​របស់លោក ទៀ បាញ់
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា (រូប៖ ហ្វេសប៊ុក General Tea Banh)
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា (រូប៖ ហ្វេសប៊ុក General Tea Banh)


បទ​សម្ភាសន៍​ជាមួយ​អ្នកវិភាគសង្គម លោក គឹម សុខ ពីការអំពាវនាវ​របស់លោក ទៀ បាញ់

ស្ដាប់ ឬទាញ​យក​សំឡេង

សម្ភាសលោក គឹម សុខ ស្តីពីរឿងលោក ហ៊ុន សែនចង់បង្កើតសង្គ្រាម


រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។ ការ​អំពាវនាវ​របស់ លោក ទៀ បាញ់ ធ្វើឡើង​មួយថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​នៅ​ប្រទេស​ជប៉ុន ថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី។

លោក ទៀ បាញ់ សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ជា​គោលការណ៍​សំខាន់ ដែល​នាំមក​សន្តិភាព​ជូន​សង្គមជាតិ និង​បន្ត​រក្សា​សន្តិភាព ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក បន្ទាប់ពី​សង្គ្រាមស៊ីវិល​អស់​ជាង ៣​ទសវត្សរ៍។ លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ។

ការ​លើកឡើង​នេះ ក្រោយ​ពេល​ដែល លោក ហ៊ុន សែន ប្រកាស​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​៣១ ឧសភា ថា សុំ​ឱ្យ​ពិភពលោក ដឹង​លឺ ថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ព្រោះ​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងទ័ព និង​ពលរដ្ឋ ចាប់ខ្លួន​លោក៖ «អ៊ីចឹង​ខ្ញុំ​សុំ​ប្រកាស​ដោយ​ចំហ​ពី​ទីនេះ ឱ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅ​ប្រទេស ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន»

ជុំវិញ​ការ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​របស់ លោក ទៀ បាញ់ អ្នកវិភាគ និង​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស យល់ថា ជា​រឿង​ល្អ ហើយ​អ្នកនយោបាយ មិន​គួរ​ប្រើ​កំហឹង​ផ្ទាល់ខ្លួន យក​លេស​បង្កើត​សង្គ្រាម​ឡើយ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត ជឿ​ថា មេដឹកនាំ​គណបក្ស​កាន់អំណាច​មាន​ឥទ្ធិពល​មួយ​ចំនួន ក្រៅពី​លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់​ផ្សះផ្សា​ជាតិ ដើម្បី​កុំ​ឱ្យ​មានការ​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ និង​ខ្លាច​ផុងខ្លួន​ជាប់​ក្នុង​អន្លង់​អន្ទាក់​បំណុល​របស់​ចិន​។ លោក​ថា ក្នុង​នោះ ក៏​មាន លោក ទៀ បាញ់ ជា​ក្បាលម៉ាស៊ីន​បក្ស​មាន​ឥទ្ធិពល​ម្នាក់​ដែរ​។ លោក បុង ដែត យល់ថា ទោះ​បែប​ណា មនុស្ស​មាន​ឥទ្ធិពល​ទាំងឡាយ​ក្នុង​បក្ស​កាន់អំណាច នឹង​មិន​បណ្ដោយ​ឱ្យ លោក ហ៊ុន សែន យក​កំហឹង​ផ្ទាល់ខ្លួន​មក​បង្កើត​ជា​សង្គ្រាម​ផ្ដេសផ្ដាស​ទេ។

អ្នកវិភាគ​រូប​នេះ សង្កេត​ឃើញ​ថា ការវិវត្តន៍​ចុងក្រោយ​នេះ របប​ក្រុងភ្នំពេញ ហាក់​បង្ហាញ​ជំហរ​ទន់ភ្លន់ ដូចជា ទម្លាក់​ចោល​បទ​ចោទ​លើ​មេ​សហជីព​ធំ​ទាំង​៦ នេះ​ជា​ចេតនា ក្នុង​ការ​ឈាន​ទៅ​រក​ការ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជំហាន​នៃ​ការចរចា​រក​ការផ្សះផ្សា​ជាតិ៖ «យើង​កម្រ​ឃើញ លោក ទៀ បាញ់ ថ្លែង​សារ​នយោបាយ​បែប​ហ្នឹង​ណាស់​។ កាត់​មានតែ​ថ្លែង​សារ​នយោបាយ​គំរាមកំហែង​ទេ ភាគច្រើន​។ អ៊ីចឹង​បាន​ន័យ​ថា ការផ្សះផ្សា​ជាតិ​របស់​គាត់​នៅ​ពេល​នេះ គឺ​អាច​ឈាន​ដល់​ការចរចា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ ជាពិសេស​គឺ​ការ​ដោះលែង​លោក កឹម សុខា តែម្ដង​។ យើង​មើល​ផល​វិជ្ជមាន​យើង​អាច​ថា ជា​សេនារីយ៉ូ ឈាន​ទៅ​រក​ផ្លូវ​ហ្នឹង ពី​ព្រោះ​ថា កម្ពុជា គឺ​កៀក​កិត​ខិត​ជិត​មកដល់​ហើយ ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA»

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត និង​លោក អ៊ុន សុវណ្ណ នៅ​ថ្ងៃ​ទី​៣១ ឧសភា ច្រើនដង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម និង​ជំហរ​របស់ លោក ទៀ បាញ់ លើ​ការ​បង្ហោះ​សារ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​នេះ តែ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា យល់ថា មានតែ​ការ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​ទេ ទើប​អាច​រក្សា​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​បាន។ លោក​ថា បទពិសោធន៍​កន្លងមក គឺ ចុងក្រោយ​នៃ​ជម្លោះ ជាមួយ​ជាតិ​សាសន៍​គ្នាឯង​នេះ គឺ ដាច់ខាត​ត្រូវតែ​ដោះស្រាយ​តាម​ការសន្ទនា​គ្នា។ លោក នី សុខា ជំរុញ​ឱ្យ​អ្នកនយោបាយ​ទាំងពីរ​ភាគី​ហ៊ាន​បោះដៃ​ស្វែងរក​ការសន្ទនា​ផ្សះផ្សា​ជាតិ ប្រកបដោយ​ឆន្ទៈ​ពិត រៀងៗ​ខ្លួន ដើម្បី​ធ្វើជា​គំរូ៖ «ដូច្នេះ​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស ហ្នឹងហើយ​ជា​គោលការណ៍​រួម ដើម្បី​យើង​ងាក​មក​រក​សន្ទនា​គ្នា ដោយ​ឈរ​លើ​ការសន្ទនា​គ្នា គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ច្បាប់»

ទោះ លោក ហ៊ុន សែន ប្រកាស​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ លោក សម រង្ស៊ី ប៉ុន្តែ លោក សម រង្ស៊ី អះអាង​ថា នឹង​មិន​ធ្វើសង្គ្រាម តាម​ការ​បបួល​របស់​លោក ហ៊ុន សែន ឡើយ ព្រោះ​គោលការណ៍​របស់​គណបក្ស​ប្រឆាំង គឺ​មិន​យក​ខ្មែរ​ណា​ម្នាក់​ជាស​ត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "លោក ទៀ បាញ់ អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​ផ្សះផ្សា ខណៈ លោក ហ៊ុន សែន ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ លោក សម រង្ស៊ី"

  1. so socheath says:

    ហាស !ហាស
    ពួកអាពូជឆ្កែ មិនយល់យល់អ្វីពីពាក្យដែលគេហៅថា ផ្សះផ្សារ បង្រួបបង្រួមជាតិផងហ្នឹ ង ?
    ចង់យកពាក្យ ផ្សះផ្សារបង្រួបបង្រួមជាតិ ដែលសម្តេចទា បាញ់យកមកប្រើប្រាស់ ដើម្បីស៊ីឡាក
    ខាងនយោបាយ មិនងាយទេដឹង អាពូជឆ្កែ !

  2. so socheath says:

    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ
    **************************************
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕

  3. Anonymous says:

    all Cambodian inside the country can judge who can be their leader . just do not talking about Cambodian who live outside of the country . between this two men HUN SEN and SAM RANSY which one that Cambodian can trust . it seem to be the war of politic in Cambodia was not a fare fight for SAM RANSY. HUN SEN said SAM RANSY betrayed this nation this was only HUN SEN’ word but the judgement is hand over to all Cambodian. how about HUN SEN himself what has he don to this nation all Cambodian knew all about it. the truth was all Cambodian outside the country are not supported HUN SEN not even that all those youth that came to work outside of Cambodia are also not supported HUN SEN. the reason why???? they are outside the small pond and they knew all about how great the world is and how the other country’ politician is doing to their nation . for me I can swear to GOD that I do not like HUN SEN at all the reason why>> low education he was among those killers he may be a secreted Vietcong spy that always wanted take over Cambodia. in my whole life I swear to GOD that I will never trust HUN SEN my research is continuous on HUN SEN cases of murder a lot of Cambodian . my short question to all Cambodian is >>for the last forty years who leaded this poor nation and what did we lost what do we gain . all Cambodian have to answer this question themselves. at the last judgement will be answer in the near future because this war can come to an and soon.

  4. so socheath says:

    Send to facebook

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    **/*********************************
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕

  5. Anonymous says:

    Veitcong germ So so cheat very good at twisting the story ‘Youn hanoi invaded cambodia and rob everything from cambodia and force their puppet to gave Tral island to them so the puppet are the traitor including so socheat’ cambodian people can’t speak because this veitcong germs will kill like mr kem ley’ so Prime minister Singapore talk truly ‘ now Why puppet and veitcong germs so angry?? because they are the robbers and killers ‘