រដ្ឋមន្ត្រី​ការពារជាតិ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ ខណៈ​លោក ហ៊ុន សែន​ ថា​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​មេ​បក្ស​ប្រឆាំង​

រដ្ឋមន្ត្រី​ការពារជាតិ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ ខណៈ​លោក​ ហ៊ុន សែន​​ ថាត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​មេ​បក្ស​ប្រឆាំង​


By

ឌឹ ខេមបូឌា ដេលី

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់​បាន​ប្រកាស​ឱ្យ​ខ្មែរ​ទាំង​ឡាយ​ត្រូវ​ឈរ​នៅ​លើ​គោល​ការណ៍​បង្រួប​បង្រួម​និង​ផ្សះផ្សា​ជាតិ​ដោយ​ថា​ ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​សន្តិភាព​ជូន​សង្គមជាតិ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ទៀ បាញ់ ​នៅ​ថ្ងៃ​នេះ ​បាន​លើក​ឡើង​ថា ​ ការ​ផ្សះផ្សា​និង​បង្រួប​បង្រួម​ជាតិ​ជា​គោល​ការណ៍​យ៉ាង​សំខាន់​ដែល​នាំមក​នូវ​សន្តិភាព​ជូន​សង្គម​ជាតិ​ និង​បន្ត​រក្សា​សន្តិភាព​នេះ​រហូត​ទៅ​ហើយ​ថា​ កម្ពុជា​ទទួល​បាន​សន្តិភាព​យ៉ាង​លំបាក​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​អស់​ជាង​៣​ទស​វត្សរ៍។​ ជាង​នេះ​ទៅទៀត​ លោក​ជំរុញ​ឱ្យ​ខ្មែរ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​វប្បធម៌​ផ្សះផ្សា​និង​បង្រួប​បង្រួម​ជាតិ​នេះ​ផង​ដែរ។​

កាលពី​ថ្ងៃ​ម្សិលមិញ​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀ បាញ់​ក៏​បាន​លើក​ឡើង​ដែរ​ថា ​គោល​បំណង​នៃ​ការ​កសាង​កម្លាំង​ទ័ព​គឺ​ដើម្បី​ស្វែងរក​សន្តិភាព​ និង​រក្សា​សន្តិភាព​ក្នុង​បុព្វហេតុ​នៃ​ភាព​សុខសាន្ត​របស់​ប្រជាជន​ មិន​មែន​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ឡើយ។​

សារ​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ហាក់​ផ្ទុយគ្នា​ទាំង​ស្រុង​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ​ពី​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ម្សិលមិញ។​

ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី​២៥​ស្តីពី​អនាគត​អាស៊ី​ កាល​ពីថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​ទីក្រុង​តូក្យូ ​លោក ​ហ៊ុន សែន ​អះអាង​ថា ​លោក​កំពុង​រង់ចាំ​ធ្វើ​សង្គ្រាម​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ សម រង្ស៊ី ​ហើយ​នឹង​ធ្វើ​ដល់​ទី​បញ្ចប់​ ដោយ​ថា​ សង្គ្រាម​នេះ​លោក​នឹង​មិន​អាច​ចាញ់​បាន​ឡើយ។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ម្តង​ជា​ពីរ​ដង​ថា​ នឹង​វិល​ចូល​ស្រុក​វិញ​ ដោយ​កៀរគរ​ពលរដ្ឋ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​បាន​ច្រើន​ដើម្បី​មក​អម​ដំណើរ​របស់​លោក​ដោយ​ថា​ ដើម្បី​ឆ្ពោះ​ទៅ​រំដោះ​ប្រទេស​ពី​​អំណាច​ផ្តាច់ការ ​ចេញ​ពី​ក្រញាំ​ដៃ​របស់​លោក​ ហ៊ុន សែន។ ​លោក ​សម រង្ស៊ី​ ក៏​បាន​ប្រកាស​ឱ្យ​កង​កម្លាំង​ទាំងអស់​មិន​ត្រូវ​ស្តាប់​បង្គាប់​លោក​ ហ៊ុន សែន​ ឡើយ​ ដោយ​ត្រូវ​ឈរ​ខាង​ពលរដ្ឋ។​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា​ លី ស្រីស្រស់ ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​សន្តិភាព​និង​ស្ថិរភាព​មិន​គួរ​ជា​លេស​ដែល​មេ​ដឹក​នាំ​យក​មក​ប្រើ​ដើម្បី​បង្រ្កាប​អ្នក​ប្រឆាំង​ ឬ ​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​លើ​ការ​ដឹក​នាំ​នោះ​ឡើយ។

កញ្ញា​បន្ត​ថា ​កន្លែង​ដែល​មាន​សន្តិភាព​គឺ​គ្មាន​ហិង្សា​ហើយ​កន្លែង​ដែល​មាន​ស្ថិរភាព​ក៏​គ្មាន​ការ​បង្ខិត​បង្ខំ ​និង​ការ​គាប​សង្កាត់​នោះ​ដែរ៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

4 Responses to "រដ្ឋមន្ត្រី​ការពារជាតិ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ ខណៈ​លោក ហ៊ុន សែន​ ថា​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​មេ​បក្ស​ប្រឆាំង​"

  1. so socheath says:

    Send to facebook

    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    **/*********************************
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
    មានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
    ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
    របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
    សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
    ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
    ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
    ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
    ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
    បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
    ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
    ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
    ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
    របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
    អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
    កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
    ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
    និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
    ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
    របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
    ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
    ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
    ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
    ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕

  2. Anonymous says:

    do not talking too much AH CHESS you do not know what will happen to Cambodia yet. recently Cambodian become a war zone in political and economy be preparing for the worse . I’m felling so sad that this poor nation is getting to another devastate situation one more. if worse come to worse every thing you got right now can be destroy in a bling of eyes . do not blame to any one it is HUN SEN who greeted this war. do you understand what I saying AH CHESS ??? I waiting to see if you AH CHESS and HUN SEN can solve this problem peacefully in the near future. GOD bless Cambodia

  3. so socheath says:

    វាជារឿង ដែលគួរអនិច្ចារពន់ពេកណាស់ ដែលអាល្ងង់មូស មានភ្នែក តែអត់ប្រស្រី និយាយស្តីអត់ដឹងខ្យល់ រវើរវាយ តាមជំនោរវាយោផាយផាត់ ប្រៀបបានដូចក្អាត់នៅក្នុងក្អម ដឺលមើលឃើញតែចន្លោះ
    មេឃដ៏តូចមួយ ហើយដែលវាគឹតថា បើវាបំប៉ោងខ្លួន វាច្បាស់ជាធំជាងមេឃ ។
    អាល្ងង់សួរពូជនេះ ប្រហែលជាកើតរោគចិត្ត ឬញៀនអាភៀន កញ្ឆាដឹង បានជាចេះតែនិយាយថា
    កម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ (ថ្មីៗនេះកម្ពុជាបានក្លាយទៅជាតំបន់សង្រ្គាមនៅក្នុងនយោបាយនិងសេដ្ឋកិច្ ច​ក្នុងផែនការកាន់តែអាក្រក់ទៅ ៗ ) យ៉ាងនេះ ???????
    អាល្ងង់ បើថាស្ទើរកំណើតទេ ប្រញាប់ងាប់ទៅចាប់កំណើតជាតិថ្មីទៅ ក្រែងខួរក្បាលអ្ហែងស្រឡះល្អជាងនេះ ។
    ធ្វើជាមនុស្ស បើល្ងង់ចោលម្សៀតអត់បានការដូចអ្ហែងអញ្ចឹង វាពិតជាអន់ជាងឆ្កែណាស់អ្ហា !

  4. Anonymous says:

    Veitcong mafia dictator and veitcong groups are protected their boss ‘Why Youn-hanoi invaded cambodia without permission from U N ?? Why rob everything from cambodia after they invaded cambodia?? why din’t they let U N came to station after invaded ?? why wait till khmer resistance fighting force Youn hanoi out and that time Russia run out of money to support Youn hanoi Thank American that pressure on economic ton russia ‘

Leave a Reply

Submit Comment