លោក ហ៊ុន សែន៖ អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ

|
https://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗជាថ្មី​ម្ដង​ទៀត​ទៅនឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដោយថា ចាប់ពីពេលនេះទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ»។

ប្រតិកម្មនេះ គឺបន្ទាប់ពីអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញថាកូនប្រសាររបស់លោក ហ៊ុន សែន គឺ លោក ឌី វិជ្ជា
បានរៀបចំផែនការដែលមានការគាំទ្រពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីសងសឹកឲ្យឪពុកបង្កើត គឺលោក ហុក ឡុងឌី ដែលបានស្លាប់ដោយផ្ទុះឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០០៨។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរាធានីភ្នំពេញនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ» ឬ «កូនអាក្បត់ជាតិ» ដោយលោកចោទថា លោក សម រង្ស៊ី បានរំខានដល់រដ្ឋាភិបាលរបស់លោកជានិច្ច ដូចជា អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងមហាជនងើបបះបោរទម្លាក់លោក ហ៊ុន សែន ចេញពីអំណាច និងប្រាប់ឲ្យលោក ស ខេង ឈប់គាំទ្រលោក ជាដើម។

ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានប្រកាសជាថ្មីថា នឹងចាប់ខ្លួនលោក សម រង្ស៊ី បើទោះបីជាអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហ៊ានវិលត្រឡប់មកកម្ពុជាវិញដោយមានវត្តមានអន្ដរជាតិអមដំណើរក៏ដោយ។

ក្នុងពិធីចែកសញ្ញាបត្រ លោក ហ៊ុន សែន ថ្លែងថា៖​ «អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ អាឆ្កែ កូនអាក្បត់ជាតិ អ្ហែងចេះជេរអញ អញចេះជេរអ្ហែងដែរ។ ហើយថា រឿងបុគ្គល អត់ទេ អ្ហែងចលនាប្រជាពលរដ្ឋ អ្ហែងចលនាកម្លាំងប្រដាប់អាវុធឲ្យមកប្រឆាំងរដ្ឋាភិបាល អាហ្នឹងស្អីទៅ បើសិន ហ៊ុន សែន នៅជាប្រជាជនធម្មតា អាហ្នឹងរឿងផ្សេង ប៉ុន្ដែ នេះកំពុងដឹកនាំរដ្ឋ»។  

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា រិះគន់ចំពោះការប្រើពាក្យអសុរសរបស់មេដឹកនាំបក្សកាន់អំណាចរូបនេះ ដោយថា វាជាសញ្ញាគ្រោះថ្នាក់នៃការបែកបាក់ផ្ទៃក្នុងជាតិនិងជាគំរូមិនល្អដល់យុវជនជំនាន់ក្រោយ។

ម្យ៉ាងទៀត លោកថា ជម្លោះរវាងអ្នកនយោបាយខ្មែរនេះ គឺមានតែធ្វើឲ្យខាតបង់ដល់ផលប្រយោជន៍ជាតិ ជាពិសេសអាចធ្វើឲ្យកម្ពុជាប្រឈមនឹងទណ្ឌកម្មផ្សេងៗពីសហគមន៍អន្ដរជាតិទៀតផង។

លោក មាជ សុវណ្ណារ៉ា បន្ដថា៖ «វាមិនមែនជាគំរូសម្រាប់អ្នកជំនាន់ក្រោយដែលត្រូវមើលអ្នកដឹកនាំគួរតែបន្សល់នូវអ្វីដែលជាកត្តិយស សេចក្ដីថ្លៃថ្នូរសម្រាប់ជាតិ រួមគ្នាកសាងជាតិ។ ខ្ញុំមើលឃើញថា បើយើងនៅតែហែកហួរគ្នាទៀត តើសេដ្ឋកិច្ចជាតិយើងនឹងទៅជាយ៉ាងណា តើអធិបតេយ្យភាព បូរណភាព ឯករាជ្យភាពជាតិយើង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា អ្នកនយោបាយខ្មែរនៅតែប្រកាន់វប្បធម៌វាយប្រហារគ្នាទៅវិញទៅមកតែលើរឿងបុគ្គល និងគំនុំផ្ទាល់ខ្លួន ជាជាងផ្ដោតទៅលើបញ្ហាជាតិ។

លោកវិភាគថា វប្បធម៌នយោបាយបែបនេះមិនអាចធានាដល់ការឯកភាពការផ្សះផ្សាជាតិ និង​សន្ដិភាព ដែលពលរដ្ឋចង់បាននោះទេ។

លោក មាស នី បន្ដថា៖ «ខ្ញុំគិតថា អ្នកដឹកនាំខ្មែរគួរតែឆ្លុះបញ្ចាំងឡើងវិញថា តើក្នុងនាមខ្លួនយើងជាអ្នកដឹកនាំ មិនថា ជាអ្នកដឹកនាំមកពីគណបក្សណាទេ ខណៈដែលអ្វីដែលយើងចង់បានឲ្យសង្គមខ្មែរនៅហែកហួរគ្នា បែកបាក់គ្នាដូចសព្វថ្ងៃ ឬក៏ចង់បានសន្ដិភាព ដែលស្ថិតនៅក្នុងស្ថានភាពមួយដែលខ្មែរនៅតែឈ្លោះគ្នា ហើយយើងប្រកាសថា ហើយនៅតែមានសន្ដិភាព ឬក៏យើងចង់បានូវសន្ដិភាពមួយដែលពិតប្រាកដ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី ជាស្ថាបនិកត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមការចោទប្រកាន់ថា បានឃុបឃិតជាមួយអាមេរិក ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួននិងនៅតែបន្ដជាប់ឃុំនៅក្នុងផ្ទះមកទល់ពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅនៅក្រៅប្រទេសគេចចេញពីបណ្ដឹងរបស់រដ្ឋាភិបាល។

ក្នុងសន្និសីទបិទបញ្ចប់ដំណើរបេសកកម្មមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី៩ ខែឧសភា អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានផ្តល់អនុសាសន៍ថា គួរតែប្តូរវប្បធម៌ពីការផ្តោតទៅលើបញ្ហាបុគ្គល ទៅជាផ្តោតលើបញ្ហាជាតិវិញ ទើបអាចជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

6 Responses to "លោក ហ៊ុន សែន៖ អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ"

  1. Anonymous says:

    HAS ..I did not see any kind of human being in this pitcher . if you acting like dog jus eat like dog, sleep like dog, and fuck like dog.

  2. so socheath says:

    Send to facebook
    ល្បែងប្រជាភិថុតិ ដ៏អត់តម្លៃ
    របស់ សមរង្ស៊ី និង កឹមសុខា
    ****************************
    ផ្អែកលើការតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា ខ្ញុំអ្នកនិពន្ធធ្លាប់បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និង
    គណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យតាំងពីដើមទីរួចមកហើយ ។
    ដោយហេតុថាចលនានៃគណបក្សនេះ មិនអាចទាក់ ទាញការគាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយចលនានៃគណបក្សសង្គ្រោះជាតិវាគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរនេះ តែប៉ុណ្ណោះ។
    រំលឹកឡើងវិញពីការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២កន្លងទៅ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្ស ដែលបញ្ចូលគ្នាទៅជា គណបក្សសង្គ្រោះចាតិ មិនមែនជារឿងងាយស្រួលទេ ។
    ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយ ។ ហេតុនេះការលេងល្បែងប្រជាភិថុតិបក្សពីរ បញ្ចូលទៅជាមួយ មិនមែនជា រឿងសាមញ្ញពេកនោះទេ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលនោះ បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។
    ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្តី។
    មួយវិញទៀតប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
    មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយផ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលកាលនោះទោះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
    ហេតុដូច្នេះហើយទើបកាលនោះខ្ញុំអ្នកនិពន្ធអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
    វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់
    កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល វាត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថាការបង្កើត គណបក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
    ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជា ហើយដែលទីបំផុតគណបក្សសង្គ្រោះជាតិ ត្រូវរលាយបាត់រូប ព្រោះតែទង្វើក្បត់ជាតិ ៕

  3. Anonymous says:

    លោកនិយាយមិនសមជាថ្នាក់ដឹកនាំគេទេ ហាឡើងអាមុឹងចឹង ទទួលយកមិនបានទេ ។

  4. so socheath says:

    Send to facebook
    ការប៉ាន់ស្មានដែលគ្មានតម្លៃ !
    ***
    ផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើង
    ដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋ
    មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជាទូទាំង
    ប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិត
    នៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវ
    រំលាយចោលតាមផ្លូវច្បាប់ទាក់ទងនិងទង្វើក្បត់ជាតិនោះ
    បានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការ
    សនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុក
    ដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារ
    នយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយ
    អាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាង
    ដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើន
    នាក់ទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    យុទ្ធនាការនំបញ្ចុកមួយ ដែលធ្វើឡើងក្នុងបំណងតែមួយគត់
    គឺកាច់បំបាក់ឧបាយកលយកការជួបជុំ ដើម្បីរៀបចំធ្វើ
    វិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីត
    សកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលពួកនេះ បានយកមូលហេតុ
    នៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុមជនដៃលជួយបំពេញចំណែក
    ក្នុងការបំរើអំពើក្បត់ជាតិ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅស្តែងចេញជារឿង
    នយោបាយថាមានការគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពនោះ។
    ព្រោះថាការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំ ដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិ
    ក្បត់ជាតិនោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែ
    ជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹង
    ផ្នែកនយោបាយបែបរាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីត
    បក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ
    មានស្រី ស្រា ល្បែង និងអំពើពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕

  5. Anonymous says:

    So funny of Veitcong mafia words ‘ haha He talk like the kid who live on the street’ not P-M ‘ haha . Has anybody heard the voice or words of P-M around the world speak like Veitcong mafia dictator??? even his colleges still clap the hands ‘ hah What a mafia groups” including So so cheat ‘ this guy real veitcong germs who support the signatures giving Tral island to Youn=hanoi ‘ haha ‘ P-M singapore said Tral island is belong to cambodia ‘even international still accepted Tral island is belong to cambodia ‘ that why so socheat said CNRP no more because this Veitcong mafia dictator and his groups are scaring of democracy,scaring of justice ,scaring of the words singapore P-M said UYpun hanoi invaded cambodia and rob everything from cambodia ‘We are cambodian people so thankful to mr loo hearng loong talk truly about cambodia’ GOD bless P-M singapore ‘and cambodian people’

  6. Anonymous says:

    it is shameful to all Cambodia to have HUN SEN as our leader. words, action, body language, is tell every one in the world HUN SEN is not suitable to be a leader of any nation. we Cambodian do not wanted to see HUN SEN and SAM RANSY took their personal matters to screw up this sad nation. please do not have to showing us more of your rough words we can judge who right and who wrong. please get real by going in the ring of international’s justice. life is too short every one knew that every action that you have done will put in the history that only any responsible person. please show us your true color that some one though you are our good GOD of Cambodian.