អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ឈប់​ធ្វើ​បាប​សមាជិក​បក្ស​ប្រឆាំង តាម​ផ្លូវ​តុលាការ

ដោយ វ៉ែន សុមេធ
2019-06-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អតីត​អ្នក​គាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង។ ចំណែក​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន មិន​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​នេះ​ទេ​ ដោយ​ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​នេះ​ថា មាន​ចរិត​នយោបាយ។

ក្នុង​កំឡុង​ឆ្នាំ២០១៩ នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា អាជ្ញាធរ​កម្ពុជា បាន​ចេញ​ដី​កោះ​ហៅ​​អតីត​ក្រុម​អ្នក​គាំទ្រ​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ សរុប ១៤៧នាក់ នៅ​ទូទាំង​ប្រទេស ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ទាំង​នៅ​តុលាការ និង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ចាត់​ទុក​ដីកា​កោះហៅ​ទាំង​នោះ​ថា ខ្វះ​មូលដ្ឋាន​ច្បាប់។ ក្នុង​ដីកា​កោះ​ហៅ​ទាំង​អស់ គឺ​មាន​ត្រឹម​តែ​សំអាង​ហេតុ​មិន​ច្បាស់លាស់ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​អតីត​សមាជិក​បក្ស​ប្រឆាំង​ថា រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង​ថា វា​មាន​រយៈ​ពេល​ជាង ១ឆ្នាំ​ទៅ​ហើយ គិត​ចាប់​តាំង​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ បាន​ប្រែ​ក្លាយ​កម្ពុជា​ឲ្យទៅ​ជា​រដ្ឋ​ឯក​បក្ស។ បើ​ទោះ​ជា​បាន​រំលាយ​គណបក្ស​របស់​ប្រឆាំង​ជាង ១ឆ្នាំ​ហើយ​ក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​តាម​ធ្វើ​បាប​ទៅ​លើ​អតីត​សមាជិក​បក្ស​ប្រឆាំង​ ដោយ​ប្រើ​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន​ទៅ​​សួរ​នាំ និង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ពួក​គេឲ្យ​ចូល​ខ្លួន​បំភ្លឺ​តាម​អំពើ​ចិត្ត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា ភារៈ​កិច្ច​ក្នុង​រឿង​នេះ គឺ​ស្ថិត​នៅ​លើ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ៖ «អា​អ្នក​ទាម​ទារ​ឆ្កួត ព្រោះ​មិន​មែន​រដ្ឋាភិបាល​ណា ការងារ​របស់​ក្រសួង​យុត្តិធម៌ និង​តុលាការ​តើ។ ទៅ​សួរ​ខាង​ក្រសួង​យុត្តិធម៌ និង​តុលាការ។ ខ្ញុំ​អត់​សរសេរ​រឿង​ហ្នឹង​ផង ហើយ​ក៏​មិន​ឆ្លើយ​ជំនួស​គេ​ដែរ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក គឹម សន្តិភាព ​តាម​ទូរស័ព្ទ​​ដោយ​ហៅ​​ចូល​ តែ​ត្រូវ​លោក​ចុច​បិទ​វិញ។

ខណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​​ស្នើ​សហភាព​អឺរ៉ុប ឱ្យ​លើកឡើង​ពី​បញ្ហា​យាយី ​និង​ការ​បង្ក្រាប​ទៅ​លើ​អតីត​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ ពី​សំណាក់​ស្ថាប័ន​តុលាការ និង​ប៉ូលិស​នេះ ​ទៅ​មន្ត្រី​រដ្ឋាភិបាល។

គិត​មក​ដល់​ពេល​នេះ តុលាការ​ក្រោម​របប​ក្រុងភ្នំពេញ បាន​ចេញ​ដី​កា​កោះហៅ​សមាជិក​បក្ស​ប្រឆាំង​សរុប ១៤៧នាក់​ហើយ។ ក្នុង​នោះ នៅ​ខេត្ត​បាត់​ដំបង មាន ៣៦នាក់, ខេត្ត​កណ្ដាល ​មាន ៣៦នាក់, ខេត្ត​កំពង់​ធំ មាន ៣៥នាក់, នៅ​ភ្នំពេញ មាន ១៤នាក់, ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន ៨នាក់, នៅ​កំពង់​ស្ពឺ មាន ៦នាក់, នៅ​កំពត​ មាន ៦នាក់, នៅ​កំពង់​ឆ្នាំង មាន ៤នាក់ ​ហើយនិង ២នាក់​នៅ​ខេត្ត​ពោធិ៍សាត់។

ក្រៅ​ពី​នេះ អតីត​សមាជិក​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ មាន ៦នាក់។ ក្នុង​នោះ​មាន​ លោក គង់ ម៉ាស់ ជា​សមាជិក​ក្រុម​ការងារ​ខេត្ត​ស្វាយ​រៀង​ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា។ សមាជិក​ក្រុម​ទ្រទ្រង់​ខេត្ត​កណ្ដាល​ លោក ប៉ាន សុខសុវណ្ណនី ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ។ អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ត្បូង​ឃ្មុំ​ លោក ស៊ូ យាន ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា។ ចំណែក លោក ប៉ុល ទិត្យធានី ជា​ហេរញ្ញិក​ខេត្ត​កំពង់​ឆ្នាំង​ លោក ទួន សំអាត ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់ និង​លោក ចាន់​ សុផល ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ឃុំ អូរ​សោម ខេត្ត​ពោធិ៍សាត់​ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​កំឡុង​ខែ​ឧសភា។

លោក ប្រ៊ែដ អាដាម (Brad Adams) ចោទ​ជា​សំណួរ​ថា តើ​ នៅ​មាន​សមាជិក​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​ទៀត ដែល​ត្រូវ​ជាប់​ពន្ធនាគារ ឬ​ត្រូវ​រត់​គេច​ទៅ​ក្រៅ​ប្រទេស​ មុន​ពេល​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ការពារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា?

ក្នុង​រឿង​នេះ លោក ប្រ៊ែដ អាដាម (Brad Adams) យល់​ថា សហភាព​អឺរ៉ុប និង​ប្រទេស​ផ្ដល់​ជំនួយ​ដទៃ​ទៀត​ដល់​កម្ពុជា គួរ​រួម​គ្នា​ទាម​ទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​សមាជិក​បក្ស​ប្រឆាំង​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ ហើយ​ផ្ដល់​នីតិសម្បទា​ពេញ​លេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ។

បន្ថែម​លើស​នេះ លោក ប្រ៊ែដ អាដាម (Brad Adams) ថា មន្ត្រី​សហភាព​អឺរ៉ុប​ ត្រូវ​លើក​ឡើង​ពី​ការ​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ​ ដោយ​និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​របប​ក្រុងភ្នំពេញ​ឲ្យ​បាន​ច្បាស់​លាស់​ ​ខណៈ​ពួកគេ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ដោយ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស ​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​ នៃ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា​ EBA និង​ជំហាន​បន្ទាប់​ដែល​ត្រូវ​ធ្វើ​ ចំពោះ​រដ្ឋាភិបាល​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ឈប់​ធ្វើ​បាប​សមាជិក​បក្ស​ប្រឆាំង តាម​ផ្លូវ​តុលាការ"

  1. Anonymous says:

    I knew BRAD ADAM will be a Cambodian history writer. the reason why he was in Cambodia since he was young and he knew every thing about this leader of KAMPOUCHEA. OK. please do not make a wrong judgement instate we should appreciated on what he has don . only those who acting himself like dog can not appreciate any one at all.

  2. so socheath says:

    Send to facebook
    ល្បែងប្រជាភិថុតិ ដ៏អត់តម្លៃ
    របស់ សមរង្ស៊ី និង កឹមសុខា
    ****************************
    ផ្អែកលើការតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា ខ្ញុំអ្នកនិពន្ធធ្លាប់បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និង
    គណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យតាំងពីដើមទីរួចមកហើយ ។
    ដោយហេតុថាចលនានៃគណបក្សនេះ មិនអាចទាក់ ទាញការគាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយចលនានៃគណបក្សសង្គ្រោះជាតិវាគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរនេះ តែប៉ុណ្ណោះ។
    រំលឹកឡើងវិញពីការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២កន្លងទៅ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ៨៧%គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្ស ដែលបញ្ចូលគ្នាទៅជា គណបក្សសង្គ្រោះចាតិ មិនមែនជារឿងងាយស្រួលទេ ។
    ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយ ។ ហេតុនេះការលេងល្បែងប្រជាភិថុតិបក្សពីរ បញ្ចូលទៅជាមួយ មិនមែនជា រឿងសាមញ្ញពេកនោះទេ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលនោះ បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។
    ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត បើទោះបីព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្តី។
    មួយវិញទៀតប្រការខាងលើនេះ បានបង្ហាញ ច្បាស់ពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ នូវស្មារតីបង្រួប បង្រួមជាតិការផ្សះផ្សារជាតិការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិដោយខ្លួនឯងនិងដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ និតិកាលទី ៥ប្រព្រឹត្តទៅតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
    មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ព្រោះថវិកាគ្មាន ធនធានមនុស្សអន់ ភាគច្រើនអត់សមត្ថភាព មានអំពើពុករលួយ បក្សពួកនិយម ស៊ីរូងផ្ទៃក្នុង បណ្តាលអោយផ្ទៃក្នុងបក្ស មានការបែកបាក់ជាបន្តបន្ទាប់ ដែលកាលនោះទោះជិតដល់ថ្ងៃបោះឆ្នោតហើយ ក៏នៅតែមានមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់កណ្តាលច្រើនរយពាន់នាក់ជាបន្តបន្ទាប់ទៅសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
    ហេតុដូច្នេះហើយទើបកាលនោះខ្ញុំអ្នកនិពន្ធអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
    វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់
    កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល វាត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថាការបង្កើត គណបក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
    ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជា ហើយដែលទីបំផុតគណបក្សសង្គ្រោះជាតិ ត្រូវរលាយបាត់រូប ព្រោះតែទង្វើក្បត់ជាតិ ៕

  3. so socheath says:

    ស្អីគេអាមូស ! អ្ហែងបែកថ្នាំដឹង ? អ្ហាស ! អាត្រងោលចោលម្សៀត
    អានេះច្រាសបាយ បង្ហិនអង្ករមែន !
    ស្អីអ្ហា ! អាឆ្កែអង្គែរស៊ីប្រែត អាដាំហ្នឹង ជាអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជាផង ?
    អាពូជឆ្កែ​មូស ព្រុសអត់ដឹងក្បាលកន្ទុយមែន !
    អញមិនចង់ជេរអ្ហែងទេអ្ហា! តែអ្ហែងវាភ្លើពេក

Leave a Reply

Submit Comment