កម្ពុជា​ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ដែល​ប្រើ​ពាក្យ ​«វៀតណាម​ឈ្លានពាន​កម្ពុជា»

នយោបាយ


នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក​ Lee Hsien Loong ​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​សន្តិសុខ​អាស៊ី IISS Shangri-la Dialogue នៅ​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩។


05 មិថុនា 2019
សឹង សុផាត
វីអូអេខ្មែរ

ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី នៅសប្តាហ៍​មុន​ថា ការអន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅឆ្នាំ​១៩៧៩ជា «ការឈ្លានពាន​របស់​វៀតណាម» ទៅ​លើ​កម្ពុជា​នោះ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​តែង​ចាត់​ទុក​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នេះ​ថា ជា​ការជួយ​រំដោះ​ដោយ​ភាគី​វៀតណាម។

មន្ត្រីជាន់​ខ្ពស់​កម្ពុជាបាន​ប្រតិកម្ម​ទៅ​នឹងលោក​ Lee Hsien Loong ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដែល​បាន​ហៅ​អន្តរាគមន៍​របស់​វៀតណាមនៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៧៩​ថា​ ជា​ការ ​«ឈ្លានពាន»។ លោក​ Lee Hsien Loong​ លើក​ឡើង​ដូច្នេះ​នៅ​មុន ​និង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី​មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ​លោក​ ហ៊ុន ម៉ានី​ ​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ជា​តំណាង​រាស្ត្រ​មួយ​រូប​របស់​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​នោះ បាន​ប្រតិកម្ម​ទៅ​នឹង​ សារ​តាម​ហ្វេសប៊ុក​ របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដែល​បាន​ផ្ញើសំបុត្រ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ដើម្បីចែក​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​គឺ​ឧត្តមសេនីយ៍​ Prem Tinsulanonda។​ នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូប​នោះ​ក្នុង​ការ​ការពារសន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទសវត្សរ៍​៨០និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥​នៅ​ពេល​នោះ​ ដោយទប់ទល់ការ​វាតទីរបស់​ប្រទេសកុម្មុយ​និស្ត​វៀតណាម​ ដែល​បាន​«ឈ្លាន​ពាន»ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​ខ្មែរក្រហម ​ហើយ​ដែល​ការណ៍​នេះបានរារាំង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ។

លោក​តំណាង​រាស្ត្រ ​ហ៊ុន ម៉ានី ​បាន​សរសេរ​សារតប​តាម​ហ្វេសប៊ុក​ដោយ​ភ្ជាប់​រូប​ភាព​សារ​របស់​លោក​ Lee Hsien Loong ​ដោយ​លោក​បញ្ជាក់​ថា ​លោក​មាន ​«ការ​ភ្ញាក់​ផ្អើល» ចំពោះ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី។ ​លោក ​ហ៊ុន ម៉ានី​ បាន​បញ្ចេញ​មតិ​ក្នុង​នាមផ្ទាល់​ខ្លួន​ថា ​ទោះ​បី​លោក​យល់​ថា​ ​មតិ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ធ្វើ​ឡើង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ទស​វត្សរ៍​១៩៧០​និង​១៩៨០ក្តី ​ ក៏​លោកយល់​ថា​ គេ​មិន​គួរ​មើល​រំលង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ការ​ប្រល័យ​ពូជ​សាសន៍​ប្រព្រឹត្ត​ដោយរបប​ខ្មែរ​ក្រហម​លើ​ជន​រង​គ្រោះ​«ជិត​៣​លាន»​នាក់​នោះ​ទេ។​

​លោក​ ហ៊ុន ម៉ានី មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ថា គួរ​ប្រើ​ពាក្យ ​«រំដោះ» ជំនួសពាក្យ​ «ឈ្លាន​ពាន» ​នោះ​ទេ ​ប៉ុន្តែ​លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដោយ​ប្រែ​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើមថា៖​

«ខណៈ​ដែល​អ្នក​រាល់​គ្នា​កំពុង​លេង​ល្បែង​នយោបាយ​ ​ប្រជាជន​កម្ពុជា​បាន​បន់​ស្រន់​ថា​ ​ពួក​យើង​ចង់​ឲ្យ​គេ​មក​សង្គ្រោះខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ហើយ​វា​មិន​សំខាន់​ទេ​ថា​ ​ការ​សង្គ្រោះ​នោះ​ចេញ​ពីអ្នក​ណា​ ឬ​មាន​ប្រភព​ពី​ទី​ណា​នោះ។ ​ការ​ជួយ​[សង្គ្រោះ​]​នោះ​ក៏​បាន​ចេញ​ជា​រូបរាង​ក្នុង​ទម្រង់​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង»។​

ការ​បក​ស្រាយ​ផ្ទុយ​គ្នា​អំពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​អន្តរាគមន៍​យោធា​របស់​វៀតណាម​ប្រឆាំង​នឹង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​តែង​ជា​ចំណុច​ខ្វែង​គំនិត ​និង​រសើប​ខាង​នយោបាយ​កម្ពុជា ​និង​តំបន់​ ហើយ​កន្លង​មក​តែង​មាន​ការ​ជំទាស់​គ្នា​ជា​រឿយៗ។​

នៅ​ក្នុង​សុន្ទរកថា​បើកវេទិកា Shangri-La Dialogue ​ដែល​ជា​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី ​នៅ​យប់​ថ្ងៃ​សុក្រ​នោះ​ដែរ​ លោក​ Lee Hsien Loong ​បានថ្លែង​ទៅ​កាន់​គណៈ​ប្រតិភូ​មក​ពី​ជុំ​វិញ​ពិភព​លោក​ដោយ​លើក​យក​ព្រឹត្តិ​ការណ៍​នៃ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​ក្នុង​បរិបទ​ប្រវត្តិ​សាស្ត្រ​នយោបាយ​តំបន់​នៅ​ពេល​នោះ​មក​បញ្ជាក់​ជា​ថ្មី​ថា៖​

«បន្ទាប់​ពី​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ ​សហ​រដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​តែ​មួយ​គត់។ ​អាស៊ី​អាគ្នេយ៍​បាន​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ថ្មី​មួយ។ ​សង្រ្គាម​ឥណ្ឌូចិន​បាន​បញ្ចប់​ទៅ​ ហើយ​ប្រទេស​កុម្មុយនីស្ត​នានា​[នៅ​ឥណ្ឌូចិន]​បាន​បើក​ចំហ​នយោបាយ​ជាង​មុន។ ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ ​ប្រទេស​វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​ ហើយ​ក្លាយ​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ជិត​ខាង​ខ្លួន​ដែល​មិន​មែន​កុម្មុយនីស្ត។ ​ប៉ុន្តែ​ឥឡូវ​នេះ ​វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន​ ដោយ​រួម​ទាំង ​កម្ពុជា ​ឡាវ ​និង​មីយ៉ាន់ម៉ា​ផង​ដែរ។ ​នេះ​ជា​ករណី​នៃ​ការ​ប្រែ​ក្លាយ​សង្រ្គាម​ឲ្យ​ទៅ​ជា​សន្តិភាព»។​

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ដែល​ទើប​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ ​Shangri-La ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​បាន​បញ្ជាក់ប្រាប់ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​ដោយ​ប្រើ​ពាក្យ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​មិន​«យុត្តិធម៌»​ចំពោះ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះដោយ​របប​ខ្មែរក្រហមនោះ​ទេ។​ ​លោក​បាន​បញ្ជាក់​ថា​ វា​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​ភាគី​វៀតណាម​មក​ជួយ ​«រំដោះ»​ កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​រូប​នេះបញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ​Shangri-La Dialogue នៅ​សិង្ហបុរី​កាល​ពី​ចុង​សប្តាហ៍​នេះ​ ​លោក​បាន​លើក​ចំណុចអាក់អន់​ចិត្តបន្តិច​បន្តួច​របស់​ភាគី​កម្ពុជា​នេះទៅ​ជម្រាប​ជូន​សមភាគី​លោក​គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី Ng Eng Hen ​រួច​ហើយ។​

«យើង​បញ្ជាក់​ឲ្យគាត់​ថា​ ពាក្យ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ដូច្នេះ​គាត់​ចង់​កែ​តម្រូវ​របៀប​ណា​ អា​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ។​ យើង​ក៏​មិន​ហ៊ាន​ទៅ​ផ្ទៀងផ្ទាត់ ឬ​ក៏​ទៅ​បញ្ជា​គេ​ថា ​អញ្ចុះ​អញ្ចេះ​នោះ​ យើង​អត់​មាន​ទេ»។​

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​អង្គុយ​ជាប់រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី Shangri-La Dialogue កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។ (Facebook/General Tea Banh official page)

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​អង្គុយ​ជាប់រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី Shangri-La Dialogue កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៩។ (Facebook/General Tea Banh official page)


លោក​ សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់ ​VOA ​ថា ​ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​ម្នាក់ ​លោក​យល់​ស្រប​នឹង​ទស្សនៈ​ថា ​ការ​ជជែក​អំពី​បរិបទ​ភូមិសាស្ត្រ​នយោបាយ​នៅ​ពេល​នោះមិន​ត្រូវ​មើល​រំលងប្រជាជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​ដែល​រងគ្រោះ​ដោយ​របប​នោះ ​ហើយ​តាមទស្សនៈផ្ទាល់​របស់​លោក​ ​ អន្តរាគមន៍​របស់​វៀតណាម​ជា​ការ​ «រំដោះ»។​

ប៉ុន្តែអ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បានបន្ថយ​ទម្ងន់​នៃ​ប្រតិកម្ម​របស់​កម្ពុជាចំពោះ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​សិង្ហបុរី ​ដោយ​លោក​បញ្ជាក់​ថា៖​

«គាត់​និយាយ​តាំង​ឆ្នាំ​[១៩]៧៩។ ​កម្ពុជា​ដូច​ជា​ខ្ញុំ​អី ​ឯក​ឧត្តម​ ហ៊ុន ម៉ានី​អី ​ឬ​រាជ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ​និយាយ​ឆ្នាំ​៧៩​ដូច​គ្នា។ ​ក៏​ប៉ុន្តែ​ដូច​ជម្រាប​ជូន​អ៊ីចឹង​ លោក ​Lee Hsien Loong ​មាន​ជួប​ប្រទះ​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ជិត​អស់​ជីវិត​ដូច​យើង​ខ្ញុំ​ឯ​ណា?​ អ៊ីចឹង​គាត់​និយាយ​មួយ​បែប​របស់​គាត់។​ អាហ្នឹង​ជា​រឿង​គាត់។​ យើង​អត់​មាន​ថ្នាំង​ថ្នាក់​អី​ទេ»។​

លោក​ សុខ ឥសាន ​បន្ថែម​ថា ​ការ​វិនិច្ឆ័យ​អំពី​ភាព​ខុសត្រូវ​នៃ​ការ​ប្រើ​ពាក្យ​ប្រវត្តិ​សាស្ត្រ​នេះគឺ​ទី​បំផុតអាស្រ័យ​លើ​ប្រជាជន៖​

«យើង​ថាខុស​ក៏​អត់​ថា​ខុស។ ​យើង​ថា​ត្រូវ​ក៏​អត់​ថា​ត្រូវ​ដែរ។​ ស្រេច​តែ​លើ​ការ​វិនិច្ឆ័យ​របស់​ប្រជាជន​គាត់​ ឬ​មួយ​ក៏​ប្រជាជន​នៅ​អាស៊ី​អាគ្នេយ៍​ ឬ​មួយ​ក៏​ប្រជាជន​កម្ពុជា​ដែល​ឲ្យ​តម្លៃ​ថា​ គាត់​និយាយ​ត្រូវ​ ឬ​ខុស»។​

VOA ​មិន​អាច​ទាក់ទង​ទាំង​ស្ថានទូត​សិង្ហបុរី​ និង​ស្ថានទូត​វៀតណាម​ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេនៅត្រឹម​រសៀល​ថ្ងៃ​អង្គារ​។​

លោក​រដ្ឋមន្ត្រីការពារ​ជាតិ ​ទៀ បាញ់​ មិន​រំពឹង​ថា ​ការ​ប្រើ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រីសិង្ហបុរី​ថា «វៀតណាម​ឈ្លាន​ពាន» ​នេះ​នឹង​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សិង្ហបុរី​ ឬ​សមាជិក​អាស៊ាន​ទេ ​ដោយលោក​ថា ​ការ​ថ្លែងនេះ​គឺ​ជា​ការ​ថ្លែង​ជា​ទូទៅប៉ុណ្ណោះ​ ហើយ​វា​ជា​ការ​យល់​ច្រឡំ​អំពី​ប្រវត្តិ​សាស្ត្រ៕

What Next?

Recent Articles

3 Responses to "កម្ពុជា​ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ដែល​ប្រើ​ពាក្យ ​«វៀតណាម​ឈ្លានពាន​កម្ពុជា»"

  1. Anonymous says:

    it is shameful that the other nation knew Vietnamese government invaded Cambodia. sorry Cambodian itself also knew Vietnam invaded Cambodia, only HUN SEN that Vietnamese leader put in powers since 1979 said Vietnam was Cambodian GOD. please look what was Cambodia GOD did to Cambodia until this day. new border post was moving to Cambodia land, more ocean and island was grand to Vietnamese, land concession to Vietnamese that Cambodian can not even go closer . my question is>>> what can Cambodian think about HUN SEN the strong man of Cambodia in this century ???? HUN SEN said SAM RANSY is a dog but sorry all Cambodian see HUN SEN was a Vietcong dog instated. I myself think it does not matter who said to who but I want to see this two dogs fight in the ring that have international community as the witness . one more please do not think your BM 21 is a supper weapon it is nothing , I mean not to think about your military can stop the judgement of world community . I know if HUN SEN stubborn whit the world any kind of bloody can happen at any time. massage to HUN SEN do not trying to have another trick do or die is your last choice .

  2. Vietnam genocide survivor says:

    Thank you Mr.Lee Hsien Loong. We, whether Cambodian or any others, need people like you who can stand up and be the voice of the silence like the Cambodian tragedy in the hand of Vietnam ‘s proxies like Khmer Rouge (Pol Pot) and khmer Viet Minh(Hun Sen). These two factions were the arms of Vietnam to penetrate and inflict fatal blow to Cambodia from 1970 to now. Sihanouk was a fool to trust either china or Vietnam in the war against American. He was tricked by both china and Vietnam to support their war effort to kick, first France and then American out of Indochina. In cambodia situation(only in retrospect), Cambodia need France and America to protect us from Vietnam regional hegemony and china regional geopolitic, not kick them out.
    You are right Mr.Lee Hsien Loong, and I am, on behalf of Cambodians everywhere, thankful that your government and Thailand government at that time was at the very forefront of getting Vietnamese invaders out of cambodia. Backed by the United States, you started the invading army down and get them out. We know, both Pol Pot and Hun Sen were Vietnamese proxies. The only different was the Pol Pot a Paris educated and the Hun Sen were Hanoi educated. The invasion of 1979 was to make a regime change, so that all Indochina(Lao, Cambodia) under one government, Hanoi’s government which is seen today.

    The UN intervention in 1993 was the last hope for khmer, and that too was dashed and down the drain, because Sihanouk was fooled once again by china and Vietnam, to rush everything through so to get the UN out as soon as possible. Then we are all witnessing what the outcome of that.
    We are now witnessing one the oldest civilizations, a beautiful land and people being abused, murdered, overrun by thugs and gangs.

  3. Anonymous says:

    thank Vietnam genocide Survivor.. your speak is great it is the same what we see the situation in Cambodia . you must be the same age as me that both of us knew the same story. I really appreciate what we can telling all our young the truth about what was going on in this sad nation. we should not care to those who criticizing us of any speak that we can express the truth story of our nation. this is our hop to have our young in their future after our generation. hop to see more of your comment