ការ​​កក់​ទិញ​នំបញ្ចុក​និង​តម្លៃ​កើន​ឡើង ខណ:​មាន​ការ​អំពាវនាវ​ឲ្យ​ហូប​នំបញ្ចុក​នៅ​ទូទាំង​ប្រទេស

កម្ពុជា


ទិដ្ឋភាពខ្លះ​នៃ​​ការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋ​​មួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)​​


07 មិថុនា 2019
ស៊ុន ណារិន
វីអូអេខ្មែរ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស និង​ប្រជាជន​ ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​លោក​ហៅ​ថា​ជា«​នំបញ្ចុក​សាមគ្គីជាតិ»។ នៅ​ថ្ងៃ​នេះ អ្នក​ធ្វើ​នំ​បញ្ចុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​អះអាង​ថា​ការ​កក់​នំ​បញ្ចុក​សម្រាប់​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ហើយ​តម្លៃ​ក៏​ឡើង​ថ្លៃ​បន្តិច​ដែរ។ ពួកគេ​ក៏​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ ត្រូវរ៉ូវ​គ្នា តាមរយ:​ការ​បរិភោគ​នំបញ្ចុក​រួមគ្នា។ រាយការណ៍លម្អិតដោយលោក ស៊ុន ណារិន ពីខេត្តកំពង់ធំ៕


ប្រជា​ពលរដ្ឋ​មួយចំនួនក្នុង​ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់​ធំ ដែល​ជា​អ្នក​ប្រកប​របរ​ធ្វើ​នំ​បញ្ចុក​​លក់​ បាន​អះអាង​ថា​ការ​កក់​​នំបញ្ចុក​សម្រាប់​ថ្ងៃ​ទី​៩ ខាង​មុខ​នេះ មាន​ការ​​កើន​ឡើង​ ហើយ​តម្លៃ​ក៏​​នឹង​ឡើង​បន្តិច​បន្តួច​​ផង​ដែរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស និង​ប្រជាជន​ ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​លោក​ហៅ​ថា​ជា«​នំបញ្ចុក​សាមគ្គីជាតិ»។ នៅ​ថ្ងៃ​នេះ អ្នក​ធ្វើ​នំ​បញ្ចុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​អះអាង​ថា​ការ​កក់​នំ​បញ្ចុក​សម្រាប់​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ហើយ​តម្លៃ​ក៏​ឡើង​ថ្លៃ​បន្តិច​ដែរ។ ពួកគេ​ក៏​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ ត្រូវរ៉ូវ​គ្នា តាមរយ:​ការ​បរិភោគ​នំបញ្ចុក​រួមគ្នា។

ប្រជា​ពលរដ្ឋ​មួយចំនួនក្នុង​ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់​ធំ ដែល​ជា​អ្នក​ប្រកប​របរ​ធ្វើ​នំ​បញ្ចុកលក់​ បាន​អះអាង​ថា​ការ​កក់នំបញ្ចុក​សម្រាប់​ថ្ងៃ​ទី​៩ ខាង​មុខ​នេះ មាន​ការកើន​ឡើង​ ហើយ​តម្លៃ​ក៏នឹង​ឡើង​បន្តិច​បន្តួចផង​ដែរ។

អ្នក​ធ្វើ​នំបញ្ចុក​ម្នាក់ លោក សំ មឿន អាយុ​៣១​ឆ្នាំ ដែលរស់នៅ​ក្នុង​ភូមិ​ស្លាកែត សង្កាត់​ព្រៃតាហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់​ធំ បាន​ថ្លែង​ប្រាប់​VOAថា ​ជាធម្មតា លោក​ធ្វើ​នំ​បញ្ចុក​ជាង​២០០​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​អាទិត្យ​នេះ លោក​នឹងផលិត​ដល់​ទៅ​ជាង​៨០០​គីឡូក្រាម​ ដោយ​សារ​ការ​កក់​ទិញ​មាន​ការ​កើន​ឡើង។

លោក​មាន​ប្រសាសន៍​ថា៖ «កើន​ច្រើន និយាយ​ទៅមួយ​ទ្វេ​ជា​បី​ជាបួន។ និយាយ​ទៅ​ យើង​ធ្លាប់​តែ​ធ្វើ​មួយ​ថ្ងៃ​២០០​គីឡូ ឥឡូវ​ឡើង​ដល់​៧០០ ៨០០​គីឡូ ជិត​១ពាន់​បាត់​ហើយ។ វា​បាន​នឹក​ឃើញ​វា​ប្លែក ឆ្នាំ​នេះ​វា​ប្លែក(គេ​កម្មង់​ច្រើន)។ និយាយ​ទៅ​ គេ​កម្មង់​ហូប​បាន​ច្រើន»។

លោក​បន្ថែម​ថា តម្លៃ​នំបញ្ចុក​ក្នុង​មួយ​គីឡូ ក៏​នឹង​មាន​ការ​កើនឡើង​ពី​១៥០០​រៀលទៅ​ជិត​២០០០​រៀល​ផង​ដែរ។

ទោះ​ជា​យ៉ាងណា លោក​មិន​បាន​ដឹង​មូលហេតុ​អ្វី​បាន​ជា​មាន​ការកក់ទិញ​នំ​បញ្ចុក​ច្រើនសម្រាប់​ថ្ងៃ​អាទិត្យ​នេះ​នោះ​ទេ។

ទិដ្ឋភាពខ្លះ​នៃការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋមួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)

ទិដ្ឋភាពខ្លះ​នៃការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋមួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)


កាល​ពីថ្ងៃ​ចន្ទ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូទៅ ហូបនំ​បញ្ចុក​ទាំងអស់គ្នា ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​លោក​ហៅ​ថា«នំ​បញ្ចុក​សាមគ្គីជាតិ»។

ការ​អំពាវនាវឲ្យ​ហូប​នំ​បញ្ចុក​ទ្រង់​ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​ក្រោយ​សកម្មជននៅ​ថ្នាក់​ក្រោម​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល តែង​តែយក​ការ​ជួប​ជុំ​សហការី​របស់​ខ្លួន​ហូប​នំ​បញ្ចុក ដើម្បី​ពិភាក្សា​រឿង​នយោបាយ និង​ការងាររបស់គណបក្ស​ ក្រោយ​គណបក្ស​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។ ការ​ជួប​ជុំ​គ្នា​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ថា​មាន​ការ​តាម​ដាន​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។

ទោះ​ជា​យ៉ាងណា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​នយោបាយ​ បើ​ទោះ​ជា​មាន​ការ​ហូប​នំ​បញ្ចុក​ទ្រង់​ទ្រាយ​ធំ​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា៖ «ព្រោះ​អ្នកខ្លះ​គិតថា វា​ជា​ជំហានទៅ​ដល់​ការចរចា​នយោបាយ ស្អីៗ។ សុំ​កុំ​ភាន់ច្រឡំ។ ខ្ញុំ​និយាយ​រឿង​នំបញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាពជាតិ តាមរយៈ​ការទទួលទាន​នំ​បញ្ចុក ថ្ងៃ៩មិថុនា នេះ តែ​ម្តង»។

ប៉ុន្តែ​លោក​ សំ មឿន​ អ្នក​ផលិត​នំ​បញ្ចុក​ម្នាក់ បាន​លើក​ឡើង​ថា​លោក​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ​ត្រូវ​រ៉ូវ​គ្នា​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖ «បាទ! ​ខ្ញុំ​ចង់​ឲ្យ​ត្រូវ​គ្នា​ដែរ​។ សុទ្ធ​តែ​ឈាម​តែ​មួយ។ ចង់​ឲ្យ​តែ​ត្រូវ​ដូចគ្នា។ និយាយ​ទៅ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ចង់​ឲ្យ​គណបក្ស​ទាំង​ពីរសាមគ្គី​គ្នា​ទៅ ត្រូវ​គ្នា​ទៅ ចាប់​ដៃ​គ្នា​ទៅ​មុខ។ សាង​ប្រទេស​ជាតិ​ទៀត»។

ទិដ្ឋភាពខ្លះ​នៃការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋមួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)

ទិដ្ឋភាពខ្លះ​នៃការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋមួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)


មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ចង់​ឃើញ​ការ​ហូប​នំ​បញ្ចុក​នេះ​ជា​ការ​ផ្សះផ្សា និង​បង្រួប​បង្រួម​ជាតិ។

លោក​បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​ថា៖ «ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នានោះ​ ទិវា​នំបញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួប​បង្រួម​ជាតិ ។ អ្នកនយោបាយ គ្មាន​សត្រូវ ឬមិត្ត នឹងគ្នា មួយ​ជីវិតឡើយ!»។

នៅ​ក្នុង​ភូមិ​ស្លាកែត​ អ្នកធ្វើ​នំបញ្ចុក​ម្នាក់​ទៀត អ្នកស្រី ចាន់ វ៉ាន់​ទី អាយុ​២៧​ឆ្នាំ មាន​ប្រសាសន៍​ថា ការ​កក់នំ​បញ្ចុក​សម្រាប់​ថ្ងៃអាទិត្យ​នេះ មាន​ការ​កើន​ឡើង​ដល់​ទៅ​១៥០​គីឡូ​ក្រាម​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា​អ្នកស្រី​ក៏​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​ផង​ដែរ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ចង់និយាយ​ថា​ឲ្យ​រួប​រួមគ្នាអញ្ចឹង​ទៅ។ កុំ​ឲ្យ​មាន​គណបក្ស​ប្រឆាំង។ ចង់​ឲ្យ​សាមគ្គី​គ្នា ប្រទេស​ជាតិ​យើង​រីក​ចម្រើន»។

លោក មាស នី អ្នក​តាម​ដានសង្គម មាន​ប្រសាសន៍​ថា ​គណបក្សកាន់​អំណាច​បាន​ឃើញ​គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ជួប​ជុំគ្នា​ហូបនំបញ្ចុក។ ដូច្នេះ​លោក​ថា​បក្ស​កាន់​អំណាច​ចង់​ប្រៀបធៀប​កម្លាំង​នេះ តាម​រយ:​ការ​ហូប​នំ​បញ្ចុក។

លោក​មាន​ប្រសាសន៍​ថា៖ «ដល់​អញ្ចឹង​ទៅ ខ្ញុំ​គិត​ថា​សម្រាប់​គណបក្ស​កាន់​អំណាច គាត់​យល់ គាត់​មើល​ឃើញ​អំពី​ចលនា​ហ្នឹង ជា​ចលនា​មួយ​ដែល​បង្ហាញ​ថាទំនាក់ទំនង​របស់​អ្នកគាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង នៅ​តែ​កើត​មាន​មាំ​ទាំ។ អញ្ចឹង​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ធ្វើ​តប​ត​វិញ គឺ​ចង់​បង្ហាញ​អំពី​សាច់​ដុំ​របស់​ខ្លួនតាម​រយ:​ការ​ហូប​នំ​បញ្ចុក»។

លោក មាស នី បញ្ជាក់​ថា ​ការ​ហូបនំ​បញ្ចុក​នេះ​ អាច​ជាគំនាប​មួយ​សម្រាប់​មន្រ្តី​រាជការ និង​ប្រជាជន​ ដែល​លោក​ថា​ពួកគេ​ត្រូវ​តែ​ហូប​នៅ​ថ្ងៃ​អាទិត្យ​នេះ ខណ:​មាន​ការ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទៅហូប​នំបញ្ចុក និង​មាន​ការ​រៀបចំ​នៅ​ទូទាំង​ប្រទេស។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​អា​នេះ​ វា​មិន​ខុស​អី​ពីការ​បោះ​ឆ្នោត​ ហើយ​សុំ​មើល​ម្រាម​ដៃ​ជ្រលក់​ឬ​អត់​ជ្រលក់។​ អញ្ចឹង​បើ​ខ្ញុំ​ធ្វើ​ការ​ក្នុង​ស្ថាប័ន​មួយ ហើយ​បើ​គេ​ផ្ញើ​លិខិត​ហ្នឹង​មក។ ទោះ​បី​ជា​ខ្ញុំ​មិន​មែន​នៅ​ក្នុង​គណបក្ស ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ​ដែរ»។

​អ្នក​វិភាគ​រូប​នេះ​ក៏​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ប្រែ​ក្លាយ​ការ​ហូប​នំបញ្ចុក​នេះ​ទៅ​ជាការ​នាំ​មក​វិញ​នូវ​«ការ​ឯកភាព​ជាតិ ​និង​សាមគ្គីភាព»​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ផង​ដែរ៕

What Next?

Recent Articles

3 Responses to "ការ​​កក់​ទិញ​នំបញ្ចុក​និង​តម្លៃ​កើន​ឡើង ខណ:​មាន​ការ​អំពាវនាវ​ឲ្យ​ហូប​នំបញ្ចុក​នៅ​ទូទាំង​ប្រទេស"

  1. so socheath says:

    Send to facebook
    ការប៉ាន់ស្មានដែលគ្មានតម្លៃ !
    ***
    ផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើង
    ដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋ
    មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជាទូទាំង
    ប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិត
    នៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវ
    រំលាយចោលតាមផ្លូវច្បាប់ទាក់ទងនិងទង្វើក្បត់ជាតិនោះ
    បានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការ
    សនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុក
    ដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារ
    នយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយ
    អាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាង
    ដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើន
    នាក់ទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    យុទ្ធនាការនំបញ្ចុកមួយ ដែលធ្វើឡើងក្នុងបំណងតែមួយគត់
    គឺកាច់បំបាក់ឧបាយកលយកការជួបជុំ ដើម្បីរៀបចំធ្វើ
    វិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីត
    សកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលពួកនេះ បានយកមូលហេតុ
    នៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុមជនដៃលជួយបំពេញចំណែក
    ក្នុងការបំរើអំពើក្បត់ជាតិ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅស្តែងចេញជារឿង
    នយោបាយថាមានការគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពនោះ។
    ព្រោះថាការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំ ដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិ
    ក្បត់ជាតិនោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែ
    ជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹង
    ផ្នែកនយោបាយបែបរាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីត
    បក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ
    មានស្រី ស្រា ល្បែង និងអំពើពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕

  2. Anonymous says:

    HAS…HAS..HA… wrong article AH CHESS

  3. so socheath says:

    ហាស ! ហាស
    អាល្ងង់មូស ! អានេះល្ងង់អន់ជាងឆ្កែ មែន
    ភ្លើសុទ្ធ អានេះ !
    រៀងរាក់កំផែលសោះវាអត់យល់ ?