លោក សម រង្ស៊ី ស្វាគមន៍​តតាំង​នឹង​លោក ហ៊ុន សែន នៅ​តុលាការ​បារាំង​ករណី​ឃាតកម្ម​លោក ហុក ឡងឌី

ដោយ មួង ណារ៉េត
2019-06-07
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ស្វាគមន៍​លោក ហ៊ុន សែន ឱ្យ​តតាំង​ក្តី​នៅមុខ​តុលាការ​បារាំង បើ​លោក ហ៊ុន សែន ពិតជា​ចង់​ប្ដឹងផ្ដល់​លោក​រឿង​សារ​របស់​លោក​អំពី​ការ​ស្លាប់​របស់​លោក ហុក ឡងឌី។

លោក សម រង្ស៊ី ថា លោក​មាន​ជំនឿ​មុតមាំ​លើ​ភាព​ឯករាជ្យ​របស់​តុលាការ​បារាំង ដែល​មិន​ដូច​ប្រព័ន្ធ​តុលាការ​នៃ​របប​លោក ហ៊ុន សែន ដែល​គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ បម្រើការ​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន​នោះ៖ «មិន​អី​ទេ ចាំ​តតាំង​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​ឯករាជ្យ នឹង​ល្អមើល​មែនទែន ព្រោះ​លោក ហ៊ុន សែន គាត់​ធ្លាប់តែ​លេងសើច​បញ្ជា​តុលាការ​អាយ៉ង​របស់​គាត់​តាម​ចិត្ត នៅ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​មក​ប៉ះ​តុលាការ​បារាំង គឺ​ខុសគ្នា​ដូច​មេឃ​នឹង​ដី​។ ពាក្យ​បណ្តឹង​លោក ហ៊ុន សែន ប្ដឹង​ខ្ញុំ​នៅ​ភ្នំពេញ​គ្មាន​ន័យ គ្មាន​តម្លៃ គ្មាន​ប្រយោជន៍​។ បើ​លោក ហ៊ុន សែន ហ៊ាន​ចេញ​មុខ​មក​តតាំង​ក្តី​នឹង​ខ្ញុំ​នៅ​តុលាការ​បារាំង ដែល​ជា​តុលាការ​ឯករាជ្យ នោះ​ខ្ញុំ​ស្វាគមន៍»

ប្រតិកម្ម​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​តប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​គ្រោង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​លោក នៅ​ចំពោះ​មុខ​តុលាការ​បារាំង ចំពោះ​សារ ដែល​លោក​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក កាលពី​ដើមខែ មិថុនា​នេះ ដែល​លើក​ឡើង​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់ ហុក ឡងឌី តាមរយៈ​ការ​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ នៅ​ពេល​ដែល​កំពុងតែ​ហោះហើរ​លើ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ នៅក្​នុង​សារ​តាម​ហ្វេសប៊ុក​ដដែល​នោះ​លោក សម រង្ស៊ី បន្ថែម​ថា ឥឡូវនេះ លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​របស់​លោក ហុក ឡងឌី និង ជា​កូនប្រសា​របស់​លោក ហ៊ុន សែន ដឹង​ច្បាស់​អំពី​ឃាតកម្ម​លើឪពុក​របស់​លោក​។ លោក​បន្ត​ថា លោក ឌី វិជ្ជា កំពុងតែ​គិតគូរ​អំពី​ផែនការ​សងសឹក​ជួស​ឪពុក​របស់​លោក​។ ផែនការ​នេះ មានការ​គាំទ្រ​ពី​លោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួន​ថា​លោក ហ៊ុន សែន កំពុងតែ​រៀបចំ​ផែនការ​ដក​ដំណែង​របស់​លោក ឬក៏​កម្ចាត់​លោក​តែម្ដង ដើម្បី​ឱ្យ​កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី មក​បន្តវេន​ពី​លោក ហ៊ុន សែន ដោយ​មិន​មាន​នរណា​អាច​រារាំង​បាន ចំពោះ​នយោបាយ​គ្រួសារនិយម​របស់​លោក ហ៊ុន សែន នេះ។

មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី ០៧ ខែ មិថុនា ថា​លោក ហ៊ុន សែន កំពុង​ឱ្យ​ក្រុម​មេធាវី​របស់​លោក រៀបចំ​សំណុំរឿង​ដើម្បី​ដាក់​ប្តឹង​លោក សម រង្ស៊ី ហើយ​។ ចំណែក​ឯ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ក៏​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដាច់ដោយឡែក​មួយ​ដែរ ជុំវិញ​ករណី​ដូចគ្នា​នេះ​។ លោក ផៃ ស៊ី​ផាន បញ្ជាក់​ថា ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ចំនួន​បី ក្នុង​ការ​គ្រោង​ដាក់​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង គឺ​ដោយសារ​ទី​មួយ​លោក សម រង្ស៊ី មាន​សញ្ជាតិ​បារាំង និង ទី​ពីរ​គឺ​លោក សម រង្ស៊ី កំពុង​មាន​វត្ត​មាននៅ​ប្រទេស​បារាំង​ស្រាប់៖ «ហេតុផល​ទី​បី​គឺ​តម្លៃ​សាកល ហ្នឹង​ជា​តម្លៃ​យុត្តិធម៌​សាកល»

លោក សម រង្ស៊ី ធ្លាប់​ឈ្នះ​ក្តី​លើ​មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន នៅ​តុលាការ​បារាំង​។ តុលាការ​បារាំង កាលពី​ខែ មេសា ឆ្នាំ ២០១១ ធ្លាប់​ច្រានចោល​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍ ដែល​ដាក់​ប្ដឹង​ដោយ​អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង ប្រឆាំង​នឹង​រូបលោក​។ កាលណោះ​លោក ហោ ណាំហុង ប្តឹង​លោក សម រង្ស៊ី ជុំវិញ​ការណ៍​ដែល​លោក​ថ្លែង​អំពី​តួនាទី​របស់​លោក ហោ ណាំហុង នៅ​ក្នុង​ការគ្រប់គ្រង​គុក​បឹងត្របែក កាលសម័យ​ខ្មែរក្រហម​។ តុលាការ​បារាំង ច្រានចោល​បណ្ដឹង​លោក ហោ ណាំហុង ដោយ​ឈរ​លើ​ការ​បកស្រាយ​ថ្មី នៃ​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន និង ថា​លោក ហោ ណាំហុង គឺជា​បុគ្គល​សាធារណៈ។

ក្រៅពី​គម្រោង​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​នេះ មន្ត្រី​របប​លោក ហ៊ុន សែន រួម​ទាំង​លោក ហ៊ុន សែន ផង ប្ដឹង​លោក សម រង្ស៊ី ជាង ១០ ករណី​ហើយ នៅ​ក្នុង​តុលាការ​កម្ពុជា។ ទោះជា​យ៉ាងនេះ​ក្តី បណ្តឹង​ទាំងអស់​នេះ រង​ការ​រិះគន់​ថា មាន​ចេតនា​នយោបាយ​បាយ។

រហូតមកដល់​ពេលនេះ របប​លោក ហ៊ុន សែន ក៏​មិនដែល​ធ្វើ​សំណើសុំ​បត្យាប័ន​ទៅ​ប្រទេស​បារាំង ដើម្បី​ឱ្យ​បញ្ជូន​លោក សម រង្ស៊ី មក​ទទួលទោស​នៅ​តុលាការ​កម្ពុជា នោះ​ដែរ បើ​ទោះ​បី​លោក សម រង្ស៊ី មាន​សញ្ជាតិ​កម្ពុជា​ដែរ។ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ករណី​ប្ដឹងផ្ដល់​លោក សម រង្ស៊ី នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន គ្មាន​មូលដ្ឋាន​ឯណា​ក្នុង​ការ​ស្នើសុំ​ធ្វើ​បត្យាប័ន​នោះ​ទេ ហើយ​បើ​ស្នើ ក៏​រដ្ឋាភិបាល​បារាំង​មិន​ធ្វើតាម​ដែរ ព្រោះ​ជា​រឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ស្វាគមន៍​តតាំង​នឹង​លោក ហ៊ុន សែន នៅ​តុលាការ​បារាំង​ករណី​ឃាតកម្ម​លោក ហុក ឡងឌី"

  1. so socheath says:

    Send to facebook
    ការប៉ាន់ស្មានដែលគ្មានតម្លៃ !
    ***
    ផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើង
    ដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋ
    មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជាទូទាំង
    ប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិត
    នៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវ
    រំលាយចោលតាមផ្លូវច្បាប់ទាក់ទងនិងទង្វើក្បត់ជាតិនោះ
    បានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការ
    សនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុក
    ដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារ
    នយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយ
    អាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាង
    ដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើន
    នាក់ទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    យុទ្ធនាការនំបញ្ចុកមួយ ដែលធ្វើឡើងក្នុងបំណងតែមួយគត់
    គឺកាច់បំបាក់ឧបាយកលយកការជួបជុំ ដើម្បីរៀបចំធ្វើ
    វិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីត
    សកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលពួកនេះ បានយកមូលហេតុ
    នៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុមជនដៃលជួយបំពេញចំណែក
    ក្នុងការបំរើអំពើក្បត់ជាតិ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅស្តែងចេញជារឿង
    នយោបាយថាមានការគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពនោះ។
    ព្រោះថាការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំ ដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិ
    ក្បត់ជាតិនោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែ
    ជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹង
    ផ្នែកនយោបាយបែបរាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីត
    បក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ
    មានស្រី ស្រា ល្បែង និងអំពើពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕

  2. Anonymous says:

    So socheat and his veitcong mafia dictator must go to court for evident of khmer rough killing field ‘and heng sam ring and their groups too ‘ Why theses people support the robbers and killers??