អ្នកវិភាគ​​ថា លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នំ​បញ្ចុក​ដើម្បី​បង្វែង​ការ​ចាប់​អារម្មណ៍

ដោយ មួង ណារ៉េត
2019-06-07
RFA

អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo: RFA
អ្នក​វិភាគ​ឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo: RFA


អ្នកវិភាគ​នយោបាយ ថា​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នំ​បញ្ចុក គឺ​គ្រាន់តែ​ដើម្បី​បង្វែង​ការចាប់អារម្មណ៍​ពី​ព្រឹត្តិការណ៍​ធំៗ​ពីរ​ប៉ុណ្ណោះ ដែល​ខុស​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​រៀបចំ​ហូប​បញ្ចុក​ជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង និង​ការ​បន្ត​ក្រោក​តតាំង នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​ធ្វើទុក្ខបុកម្នេញ​ពួកគាត់ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ព្រឹត្តិការណ៍​ទាំងពីរ​នោះ រួមមាន​សារ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២ ខែ​មិថុនា ដែល​លើកឡើង​ថា ដន្លង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុក ឡងឌី ស្លាប់​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​យ៉ាង​ពិត​ប្រាកដ​។ ព្រឹត្តិការណ៍​មួយទៀត គឺ​ដំណើរ​ទស្សនកិច្ច​របស់​គណបក្ស​ប្រតិភូ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ដែល​ចុះទៅ​ស្រុក​ខ្មែរ ដើម្បី​ពិភាក្សា​ចុងក្រោយ រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់ផ្អើល​ទេ ដែល​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍ ដើម្បី​បង្វែង​ព្រឹត្តិការណ៍​នេះ ព្រោះ​កន្លងមក​លោក ហ៊ុន សែន បាន​ធ្វើជា​ហូរហែ​រួចមក​ហើយ។ ឧទាហរណ៍​ជាក់ស្ដែង​ដូច​ក្នុង​ការ​បង្កើត​វប្បធម៌​សន្ទនា ដែល​ដំបូង​ឡើយ​លោក សម រង្ស៊ី ជា​អ្នក​ផ្ដួចផ្ដើម តែ​ក្រោយមក​លោក ហ៊ុន សែន ចូលរួម​ដែរ រួច​ហើយក៏​ព្រមព្រៀងគ្នា​ថា​អ្នក​ទាំងពីរ​ជា​សហ​ស្ថាបនិក​នៃ​វប្បធម៌​សន្ទនា​នោះ​។ ទោះជា​យ៉ាង​នេះ​ក្តី វប្បធម៌​សន្ទនា​នោះ ក៏​បរាជ័យ​ទៅវិញ​។​

ដូចគ្នា​នឹង​ព្រឹត្តិការណ៍​មុន​ដែរ លើក​នេះ​លោក ហ៊ុន សែន ទំនងជា​គ្មាន​ចេតនា​ផ្សះផ្សា ឬ បង្រួម​ជាតិ​អ្វី​នោះ​ទេ ប៉ុន្តែ លោក​បង្កើត​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​តាម​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គ្រាន់តែ​ជា​ចំណាត់​ការ​ច្រាន​ទូក​បណ្ដោយ​ទឹក និង​កម្ទេច​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ខ្ទេច​ជា​ផេះផង់​តែប៉ុណ្ណោះ​។ លោក ហ៊ុន សែន បញ្ជាក់​សា​នេះ ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែ​មិថុនា៖ «នេះ​មិនមែន​យក​បន្លា​ជួស​បន្លា​ទេ យក​ពូថៅ​វាយបំបាក់​បន្លា​ហ្នឹង​គ្រវាត់​ចោល​បណ្ដោយ កុំ​ឱ្យ​វា​ចង្រៃ​ពេក​! ថ្ងៃក្រោយ​អ្ហែង​ប្រកាស​ស៊ី​នំគ្រក់ អញ​ក៏​ស៊ី​នំគ្រក់ ឯង​ប្រកាស​ស៊ី​បាញ់ឆែវ អញ​ក៏​ប្រកាស​ស៊ី​បាញ់ឆែវ លើកលែងតែ​អ្ហែង​ប្រកាស​ស៊ី​ដុំ​ថ្ម ឱ្យ​អ្ហែង​ច្រាស​តែឯង​ទៅ»

លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ មិន​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ​នេះ កាលពី​ថ្ងៃទី៦ ខែ មិថុនា នេះ​ទៀត ក្នុង​ពេល​លោក​ចុះ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដោយ​លោក​ត្រូវ​បំភ្លឺ​ចំណុច​នេះ ប្រហែល​ខ្លាច​គេ​មិន​យល់​៖ «តែ​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើជា​ការវិភាគ​អ្វី​ផ្សេង ក្រៅពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិត​ថា វា​ជា​ជំហាន​ទៅដល់​ការចរចា​នយោបាយ​ស្អីៗ សុំ​កុំ​ភាន់ច្រឡំ ខ្ញុំ​និយាយ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាមរយៈ​នៃ​ការ​ទទួល​ទាន​នំ​បញ្ចុក ថ្ងៃ ០៩ មិថុនា​នេះ​តែម្ដង»

ទោះបី​លោក ហ៊ុន សែន និយាយ​ពាក្យ​សាមគ្គីភាព ឯកភាព​ជាតិ​ពេញៗ​មាត់ តែ​មន្ត្រី​បក្ស​ប្រឆាំង ថា​លោក ហ៊ុន សែន គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​នោះ​ទេ​។ ប្រធាន​ចលនា​ស្ត្រី​បណ្ដាញ​សាកល​របស់​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី សេង ជែនិត ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ថា ការណ៍​ដែល​លោក ហ៊ុន សែន ថ្លែង​សារ​ថា​ហូប​នំ​បញ្ចុក​រួមគ្នា ដើម្បី​សាមគ្គី​ជាតិ​នោះ គឺ​គ្រាន់តែ​ជា​ធ្វើ​ដើម្បី​ឌឺដង បញ្ចើចបញ្ចើ និង​បញ្ឈឺចិត្ត​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​និយម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ អ្នកស្រី ថា​ឥរិយាបថ​របស់​លោក ហ៊ុន សែន គ្មាន​បាន​ប្រយោជន៍​អ្វី ចំពោះ​ជាតិខ្មែរ​ទេ។ អ្នកស្រី​ស្នើ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​អំពើ​ហិង្សា ទាំង​កាយវាចា​ចិត្ត និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​តទៅទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកវិភាគ​​ថា លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នំ​បញ្ចុក​ដើម្បី​បង្វែង​ការ​ចាប់​អារម្មណ៍"

  1. so socheath says:

    Send to facebook
    ការប៉ាន់ស្មានដែលគ្មានតម្លៃ !
    ***
    ផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើង
    ដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋ
    មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជាទូទាំង
    ប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិត
    នៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវ
    រំលាយចោលតាមផ្លូវច្បាប់ទាក់ទងនិងទង្វើក្បត់ជាតិនោះ
    បានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការ
    សនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុក
    ដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារ
    នយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយ
    អាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាង
    ដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើន
    នាក់ទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    យុទ្ធនាការនំបញ្ចុកមួយ ដែលធ្វើឡើងក្នុងបំណងតែមួយគត់
    គឺកាច់បំបាក់ឧបាយកលយកការជួបជុំ ដើម្បីរៀបចំធ្វើ
    វិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីត
    សកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលពួកនេះ បានយកមូលហេតុ
    នៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុមជនដៃលជួយបំពេញចំណែក
    ក្នុងការបំរើអំពើក្បត់ជាតិ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅស្តែងចេញជារឿង
    នយោបាយថាមានការគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពនោះ។
    ព្រោះថាការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំ ដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិ
    ក្បត់ជាតិនោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែ
    ជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹង
    ផ្នែកនយោបាយបែបរាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីត
    បក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ
    មានស្រី ស្រា ល្បែង និងអំពើពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕

  2. Anonymous says:

    So funny these two guys’ mr SEN and mr SY are Crazy ‘ stupid ‘

Leave a Reply

Submit Comment