ក្រុម​យុវជន​ខ្មែរ​និយម​ប្រជាធិបតេយ្យ​នៅ​ភ្នំពេញ​ប្រកាស​អញ្ជើញ​ពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក

ដោយ មួង ណារ៉េត
2019-06-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នំ​បញ្ចុក​ខ្មែរ។ Screenshot
នំ​បញ្ចុក​ខ្មែរ។ Screenshot


ក្រុម​យុវជន​ខ្មែរ​និយម​ប្រជាធិបតេយ្យ នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ឯណោះ លោក សួង នាគព័ន្ធ បាន​ប្រកូក​ប្រកាស អញ្ជើញ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​និយម​ប្រជាធិបតេយ្យ ឱ្យ​មក​ចូលរួម​ពិសា​នំ​បញ្ចុក​នៅ​គេហដ្ឋាន​របស់​លោក ដែល​លោក​ហៅថា នំ​បញ្ចុក​ខ្មែរ​អ្នកស្នេហាជាតិ​នៅ​ថ្ងៃទី៩ ខែ មិថុនា​នេះ ចាប់ពី​ម៉ោង ២​រសៀល។ «»

លោក​បញ្ជាក់​ថា ការ​ជួបជុំ​ហូប​នំ​បញ្ចុក​នេះ គឺជា​ការ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​ត្រូវ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព សូម្បីតែ​ហូប​អាហារ​ជុំ​គ្នា​នោះ​ឡើយ​។ ម្យ៉ាងទៀត ការ​ជួប​ជុំគ្នា​នេះ​ក៏​ជា​ឱកាស ដើម្បី​បាន​ជជែក​គ្នា ពី​រឿង​នយោបាយ​ផង​ដែរ ដោយ​លោក​ពន្យល់​ថា នយោបាយ មិនមែន​ជា​រឿង​អ្វី​ដែល គេ​បកស្រាយ​បន្លាច​ពលរដ្ឋ ឱ្យ​ខ្លាច​លែង​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​នោះ​ឡើយ។ «»

លោក ហ៊ុន សែន ឯណោះ ក៏​ប្រកូក​ប្រកាស​តាម​ហ្វេសប៊ុក​លោក​បន្ថែម​ទៀត កាលពី​ថ្ងៃ​ទី៨ ខែ មិថុនា ឱ្យ​សមាជិក សមាជិកា​មកពី​គ្រប់​គណបក្ស​នយោបាយ និង​យុវជន កម្មករ កម្មការិនី ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ ឱ្យ​បាន​ច្រើន​កុះករ​នៅ​ទូទាំង​ប្រទេស ដែល​លោក​អះអាង​ថា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តី​ស្រឡាញ់ និង​ឯកភាព​ជាតិ។

លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​ហូប​នំ​បញ្ចុក​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ដូច​ចូលរួម​លើក​តម្កើង​នូវ​គុណភាព​ម្ហូបអាហារ និង​នំចំណី​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​របស់​ប្រទេសជាតិ​ដែរ។

តែ​ទោះជា​យ៉ាងណា មុន​នេះ លោក​បាន​បញ្ជាក់​តាម​ការ​ថ្លែង​សារ តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​រួចហើយ ថា ការ​ហូប​នំ​បញ្ចុក​ជាន់​ថ្ងៃ​គ្នា ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ដើម្បី​កម្ទេច​សកម្មភាព​នយោបាយ​បក្ស​ប្រឆាំង ឱ្យ​រលាយ​សាបសូន្យ​តែប៉ុណ្ណោះ មិនមែន​ដើម្បី​សាមគ្គីភាព ឬ ឯកភាព​ជាតិ​អ្វី​នោះ​ឡើយ។ លោក​ថែមទាំង​បញ្ជាក់​កុំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​យល់​ច្រឡំ​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ក្រុម​យុវជន​ខ្មែរ​និយម​ប្រជាធិបតេយ្យ​នៅ​ភ្នំពេញ​ប្រកាស​អញ្ជើញ​ពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក"

  1. so socheath says:

    Send to facbook
    By so socheath 7:27 ( 6/10/2019)

    អាពូជឆ្កែសម រង្ស៊ី ថា ថ្ងៃ៩ មិថុនា ជាជ័យជំនះរបស់អតីតCNRP ដែលបង្ខំឲ្យសម្ដេចតេជោរត់តាម ????
    នៅពេលដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបាននាំគ្នាហូបនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនា
    ឆ្នាំ២០១៩តាមការអំពាវនាវរបស់សម្តេចតេជោហ៊ុនសែនថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង។យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើង អាពូជឆ្កែ សម រង្ស៊ី បែរជាអះអាងថា នេះជាជ័យជំនះរបស់អតីតខ្មោចតៃហោង គណបក្សសង្គ្រោះជាតិ (CNRP) ដែលបង្ខំឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន
    កម្ពុជា រត់តាមវាក្នុងការជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុក។ ប៉ុន្តែសម្តេចតេជោថា នេះជាការបង្ហាញពីនំបញ្ចុកជាអត្តសញ្ញាណជាតិ និងបង្រួបបង្រួមជាតិតែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងឡើយ។
    តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់វា អាពូជឆ្កែ សម រង្ស៊ី នៅថ្ងៃទី៩ មិថុនា បានសរសេរថា នេះជាជ័យជំនះមួយ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលយើងបានបង្ខំឲ្យ សម្ដេចតេជោ រត់តាមយើងក្នុងការជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុកជាមួយគ្នា។មានចំណុចមួយដែលអាពូជឆ្កែសមរង្ស៊ី សរសេបែបរចំអកថា មានយុទ្ធសាស្ត្រមួយដែលចែងថា បើយើងមិនអាចយកឈ្នះលើគេបានទេ យើងត្រូវតែទៅចូលរួមជាមួយគេ ដែលមានន័យថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវតែ រត់តាមវា
    ក្នុងការជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុក។
    ចំណែកសម្ដេចតេជោ ហ៊ុន សែន វិញ ក៏បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះដែរថា ពលរដ្ឋខ្មែរទូទាំងប្រទេសបានហូបនំបញ្ចុករួមគ្នា ដោយមិន ប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការ នយោបាយអ្វីឡើយ។
    សម្ដេចបញ្ជាក់ថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង។យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើងឡើយ។

    ដោយឡែកផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជា
    ទូទាំងប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិតនៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវរលាយចោលតាមផ្លូវច្បាប់ទាក់ទងនិង
    ទង្វើក្បត់ជាតិនោះបានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការសនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុកដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារនយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយអាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាងដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើនអ្នកទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    ពិតណាស់ទោះបីសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកបញ្ជាក់ថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើងក្តី ក៏យុទ្ធនាការនំបញ្ចុក ដែលទើបធ្វើឡើងកន្លងមកនេះក្តី ត្រូវបានមជ្ឍដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា នៅតែដាក់ក្តីជឿជាក់ថា យុទ្ធនាការនំបញ្ចុកនេះ ក៏មានចំណែកក្នុងការកាច់បំបាក់ឧបាយកលយកការជួបជុំ ហូបនំបញ្ចុកដើម្បីរៀបចំធ្វើវិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីតសកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលក្រោយមកយកមូលហេតុនៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុម ជនដៃលជួយបំពេញចំណែកក្នុងការបំរើអំពើក្បត់ជាតិ សំណាក់អាជ្ញាធរមានសមត្ថកិច្ចទៅស្តែងចេញជារឿងនយោបាយគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពទៅវិញនោះ។
    សម្រាប់ការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិក្បត់ជាតិ នោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹងផ្នែកនយោបាយបែប
    រាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីតបក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ មានស្រី ស្រា ល្បែង និងអំពើ
    ពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕