ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​៥០​នាក់​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទីក្រុង​បាងកក

ដោយ អាស៊ីសេរី
2019-06-09
អាស៊ីសេរី

ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។ Photo Provided
ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។ Photo Provided


ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ប្រមាណ ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា បាន​ជួបជុំគ្នា​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទីក្រុង​បាងកក។ ពួកគេ​អះអាង​ថា ការ​ធ្វើ​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សាមគ្គីភាព​របស់​ពលករ​នៅ​ប្រទេស​ថៃ និង​ជា​ការ​ត្រៀម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ខាងមុខ។

តំណាង​ពលករ​ខ្មែរ​នៅ​ថៃ​លោក ជីម សុផាត ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៩ មិថុនា ថា ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នេះ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​ពលករ ដែល​មាន​ការ​ស្រលាញ់​ជាតិ និង​ចង់​មានការ​គោរព​ច្បាប់​នៅ​កម្ពុជា​ឱ្យ​បាន​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ ព្រោះ​សព្វថ្ងៃ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ៖ «ព្រោះ​ពួក​ខ្ញុំ​ដឹង​ច្បាស់​ទាំងអស់​គ្នា​ហើយ​ថា តុលាការ​ស្រុក​ខ្មែរ មិនមែន​ជា​តុលាការ​អនុវត្ត​តាមច្បាប់​ទេ យើង​ឃើញស្រាប់​ហើយ​កន្លងមក នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​មិន​ឱ្យ​ហូប​នំ​បញ្ចុក ពួកគេ​ក៏​មិន​ហូប​នំ​បញ្ចុក​ដែរ ជាពិសេស​ទាហាន ប៉ូលិស និង​មន្ត្រីរាជការ ហើយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ហូប​នំ​បញ្ចុក​គឺ​ពួកគាត់​ក៏​ហូប អីចឹង​មាន​ន័យថា​ច្បាប់​ស្រុក​ខ្មែរ​ស្តង់ដារ​២ គ្មាន​ប្រយោជន៍​ចំពោះ​ពលរដ្ឋ គឺ​អនុវត្ត​ទៅតាម​តែ​សំដី​របស់​លោក​ហ៊ុន សែន តែ​ម្នាក់»

លោក​បន្ត​ថា អ្នកចូលរួម​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក និង​មកពី​តាម​ខេត្ត​ក្នុង​ប្រទេស​ថៃ​ដោយ​ប្រមូល​ថវិកា​រួមគ្នា​ម្នាក់​បន្តិចៗ ដើម្បី​យក​ទិញ​នំ​បញ្ចុក​ចំនួន​៣៥​គីឡូក្រាម ហើយ​រួមគ្នា​ធ្វើ​ទឹក​សម្ល ផ្សំ​អន្លក់​ខ្លួនឯង ដោយ​មិន​មាន​គណបក្ស​នយោបាយ​ណាមួយ​ឧបត្ថម្ភ​ប្រាក់​ដល់​ពួកគេ​នោះ​ឡើយ។ លោក​ថា ពលករ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គ្រប់​ពេលវេលា ព្រោះ​ពួកគេ​យល់ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​មានតែ លោក សម រង្ស៊ី និង លោក កឹម សុខា ទេ ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់នៅ​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​៥០​នាក់​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទីក្រុង​បាងកក"

  1. so socheath says:

    Send to facbook
    By so socheath 7:27 ( 6/10/2019)

    អាពូជឆ្កែសម រង្ស៊ី ថា ថ្ងៃ៩ មិថុនា ជាជ័យជំនះរបស់អតីតCNRP ដែលបង្ខំឲ្យសម្ដេចតេជោរត់តាម ????
    នៅពេលដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបាននាំគ្នាហូបនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនា
    ឆ្នាំ២០១៩តាមការអំពាវនាវរបស់សម្តេចតេជោហ៊ុនសែនថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង។យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើង អាពូជឆ្កែ សម រង្ស៊ី បែរជាអះអាងថា នេះជាជ័យជំនះរបស់អតីតខ្មោចតៃហោង គណបក្សសង្គ្រោះជាតិ (CNRP) ដែលបង្ខំឲ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន
    កម្ពុជា រត់តាមវាក្នុងការជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុក។ ប៉ុន្តែសម្តេចតេជោថា នេះជាការបង្ហាញពីនំបញ្ចុកជាអត្តសញ្ញាណជាតិ និងបង្រួបបង្រួមជាតិតែប៉ុណ្ណោះ គ្មានបំណងអ្វីផ្សេងឡើយ។
    តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់វា អាពូជឆ្កែ សម រង្ស៊ី នៅថ្ងៃទី៩ មិថុនា បានសរសេរថា នេះជាជ័យជំនះមួយ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលយើងបានបង្ខំឲ្យ សម្ដេចតេជោ រត់តាមយើងក្នុងការជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុកជាមួយគ្នា។មានចំណុចមួយដែលអាពូជឆ្កែសមរង្ស៊ី សរសេបែបរចំអកថា មានយុទ្ធសាស្ត្រមួយដែលចែងថា បើយើងមិនអាចយកឈ្នះលើគេបានទេ យើងត្រូវតែទៅចូលរួមជាមួយគេ ដែលមានន័យថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវតែ រត់តាមវា
    ក្នុងការជួបជុំគ្នាដើម្បីទទួលទាននំបញ្ចុក។
    ចំណែកសម្ដេចតេជោ ហ៊ុន សែន វិញ ក៏បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះដែរថា ពលរដ្ឋខ្មែរទូទាំងប្រទេសបានហូបនំបញ្ចុករួមគ្នា ដោយមិន ប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការ នយោបាយអ្វីឡើយ។
    សម្ដេចបញ្ជាក់ថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង។យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើងឡើយ។

    ដោយឡែកផ្តើមចេញពីយុទ្ធនាការហូបនំបញ្ចុក ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាបុរសរដ្ឋតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជនរួមជាតិកម្ពុជា
    ទូទាំងប្រទេស នាថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ អេងឆៃអ៊ាង ដែលស្ថិតនៅក្នុងចង្កោមជនក្បត់ជាតិ អតីតបក្សសង្គ្រោះជាតិ ដែលត្រូវរលាយចោលតាមផ្លូវច្បាប់ទាក់ទងនិង
    ទង្វើក្បត់ជាតិនោះបានចេញមុខ ផុសរូបសម្តេចតេជោ ចាប់ដៃគ្នាជាមួយ
    អាក្បត់ជាតិសមរង្ស៊ី (រូបចាស់)ដោយអេងឆៃអ៊ាង បានធ្វើការសនិដ្ឋានបែបងងឹតងងុលថា យុទ្ធនាការហូបនំបញ្ចុកដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ នឹងនាំ
    ឲ្យមានការស្រុះស្រួលនយោបាយ តាមរយះការចចារនយោបាយពីសំណាក់សម្តេចតេជោហ៊ុនសែន ជាមួយអាក្បត់ជាតិសមរង្ស៊ីឡើងវិញ។
    ពិតណាស់ វាគឺជាក្តីស្រម៉ៃឆ្ងាយហួសព្រំដែនរបស់អេងឆៃអ៊ាងដែលជាឆ្កែទាល់ច្រកម្នាក់ ក្នុងចំណោមឆ្កែទាល់ច្រកជាច្រើនអ្នកទៀត ក្នុងចង្កោមជនក្បត់ជាតិ ដែលច្បាប់គ្រប់បណ្តារ
    ប្រទេសក្នុងលោក មិនមានការលើកលែង ។
    ពិតណាស់ទោះបីសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកបញ្ជាក់ថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែចម្រើនរុងរឿង យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាព រវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើងក្តី ក៏យុទ្ធនាការនំបញ្ចុក ដែលទើបធ្វើឡើងកន្លងមកនេះក្តី ត្រូវបានមជ្ឍដ្ឋានអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា នៅតែដាក់ក្តីជឿជាក់ថា យុទ្ធនាការនំបញ្ចុកនេះ ក៏មានចំណែកក្នុងការកាច់បំបាក់ឧបាយកលយកការជួបជុំ ហូបនំបញ្ចុកដើម្បីរៀបចំធ្វើវិទ្ធង្សនា បង្ករការចលាចលក្នុងសង្គមជាតិ របស់ពួកអតីតសកម្មជនគណៈបក្សសង្គ្រោះជាតិ ហើយដែលក្រោយមកយកមូលហេតុនៃការបង្ក្រាបសកម្មភាពបែបឧទ្ទាមក្រៅច្បាប់របស់ពួកក្រុម ជនដៃលជួយបំពេញចំណែកក្នុងការបំរើអំពើក្បត់ជាតិ សំណាក់អាជ្ញាធរមានសមត្ថកិច្ចទៅស្តែងចេញជារឿងនយោបាយគៀបសង្កត់លើផ្នែកសិទ្ធិសេរីភាពទៅវិញនោះ។
    សម្រាប់ការហូបនំបញ្ចុកអ្នកណា ទាំងអស់គ្នាមានសិទ្ធិហូប មិនថាថ្ងៃណា ពេលវេលាណានោះទេ តែវាក៏មិនមែនជាការហូបដើម្បីជួបជុំដើម្បីរៀបចំឧបាយកលប្រព្រឹត្តអំពើបំផ្លាញជាតិក្បត់ជាតិ នោះដែរ។
    សរុបសេចក្តីមក ការប៉ាន់ស្មានដ៏វែងឆ្ងាយ របស់ឆ្កែទាល់ច្រកអេងឆៃអ៊ាង វាគ្រាន់តែជារឿងគួរអស់សំណើច ហើយក៏ជាការបង្ហាញច្បាស់ ពីរបៀបនៃការចេះដឹងផ្នែកនយោបាយបែប
    រាក់កំផែល របស់ពួកអាមន្ត្រីចោលម្សៀត របស់អតីតបក្សក្បត់ជាតិសង្គ្រោះជាតិ ដែលមានជំនាញត្រឹមតែប្រព្រឹត្តអំពើអបាយមុខ មានស្រី ស្រា ល្បែង និងអំពើ
    ពាលាច្រើនមុខផ្សេងទៀតតែប៉ុណ្ណោះ៕

Leave a Reply

Submit Comment