មេដឹកនាំ​ក្រុមជំទាស់​ប្តេជ្ញា​ជាថ្មី​ដើម្បី​វិល​ទៅស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​

កម្ពុជា


រូបឯកសារ៖ ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)


10 មិថុនា 2019
សុខ ខេមរា
វីអូអេខ្មែរ

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវរំលាយ​បាន​ប្តេជ្ញា​ជាថ្មីថា​នឹង​តស៊ូ​នយោបាយ​បែប​អហិង្សា​ដើម្បី​ឲ្យមាន​ការ​ដោះលែង​លោក​ កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់​ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​និង​ការពារ ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ និង​ GSP ​កុំឲ្យ​បាត់ បង់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​ «ការធ្វើ​មាតុភូមិ​និវត្តន៍​នៃថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ‍» ​នៅថ្ងៃចន្ទនេះ ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖«ដូច្នេះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ​នៅពេល​ដ៏ខ្លី​ខាងមុខនេះ​ គឺទៅ​រួមសុខ​ រួមទុក្ខ​ជាមួយ​ជនរួម​ជាតិ​យើង​នៅក្នុង​ប្រទេស កម្ពុជា​និង​ធ្វើការ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​ដើម្បី​ឲ្យមានការ​ដោះលែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​អនុញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​និងសហរដ្ឋអាមេរិក​ បញ្ចៀស​ការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង ​GSP‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ដែល​ចាប់​ផ្តើម​ពីពាក្យ​ថា​ប្រទេស​កម្ពុជា​ ជាមាតុភូមិ​របស់​ខ្មែរ​ទាំងអស់គ្នា ​បាន​បញ្ជាក់​បន្ថែម​ពីសិទ្ធិ​និង​ភារកិច្ច​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​គ្រប់​និន្នាការ ​នូវសិទ្ធិ ​កាតព្វកិច្ច​ថែរក្សា​ការពារ​ទឹកដី ​ផលប្រយោជន៍ ​និង ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ជាដើម។ ​សេចក្តី​ថ្លែង ការណ៍​ដដែល​នោះ​ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ ​គ្រប់មជ្ឈដ្ឋាន ​គ្រប់​និន្នាការ​នយោបាយ​រួមកម្លាំង​គ្នា​ រក្សា​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​និង ​GSP​ ដើម្បី​បញ្ចៀស​នូវការ​ឈឺចាប់ ​និង​សេចក្តី​ទុក្ខលំបាក របស់​ពលរដ្ឋ​ខ្មែរយើង។ ​កម្ពុជា​អាចបាត់​បង់​ថវិកា​រាប់រយ​លាន​ដុល្លារ​ក្នុង១ឆ្នាំ ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលករ​រាប់ម៉ឺននាក់ ​នៅពេល​ដែលមាន​ការកាត់​ផ្តាច់​ប្រពន្ធ​អនុគ្រោះពន្ធEBA​និង​ GSP។​ សហគមន៍​អន្តរជាតិ​រួមទាំង​អាមេរិក​ និង ​សហភាពអឺរ៉ុប ​បាន​ជំរុញ​ដល់​មេដឹកនាំ​នយោបាយ​ កម្ពុជា​ឲ្យដោះ​ស្រាយបញ្ហា​ស្មុគស្មាញ​នយោបាយ​ដោយ​សន្តិវិធី៕

What Next?

Recent Articles

2 Responses to "មេដឹកនាំ​ក្រុមជំទាស់​ប្តេជ្ញា​ជាថ្មី​ដើម្បី​វិល​ទៅស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​"

  1. so socheath says:

    ​ហាស ! ហាស !
    សេចក្តីថ្លែងការណ៍ របស់ពួកអាថោកជាងឆ្កែ បោកប្រាសសុទ្ធ !

  2. so socheath says:

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អតីតមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី ដែលកំពុងរស់នៅ ក្រៅប្រទេសដែលអួតថា ខ្លួនកំពុងតែគោរសិទ្ធិមនុស្ស តែអាឡប់នេះ​ មិនដែលធ្វើអ្វីដើម្បីបានជា​ប្រយោជន៍ ជាតិឡើយ។
    សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្រោយពី​អាពូជឆ្កែសមរង្ស៊ី​ បានចោទរាជរដ្ឋាភិបាល ដឹកនាំប្រទេសសព្វថ្ងៃនេះ កំពុងរំលោភសិទ្ធិមនុស្ស និងធ្វើបាបប្រជារាស្ត្រ ។
    ក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្ដេច ស ខេង បានឲ្យដឹងថា កាលណាស្រុកមានសង្គ្រាមជីវិត ក៏មានតម្លៃ ប៉ុន្ដែស្រុកមាន សន្ដិភាព ដូចសព្វថ្ងៃនេះ កាន់តែមានតម្លៃបន្ថែមទៀត។
    សម្ដេចមានប្រសាសន៍ថា “អ្នកខ្លះថាគេគោរពសិទ្ធមនុស្សណាស់ ក៏ប៉ុន្តែ ជាក់ស្ដែងគេមិនទាន់បានធ្វើអីនោះទេ គ្រាន់និយាយទេ។ អ្នកដែលធ្វើមានតែយើងទេ ដែលបានធ្វើរឿងហ្នឹង រហូតដល់ប្រជាជន រស់សុខសប្បាយ ដល់ថ្ងៃនេះហើយ”។
    សម្ដេចបន្ដថា “ប៉ុន្ដែ មានអ្នកខ្លះគេថា ឥឡូវហ្នឹងអ្នកដឹកនាំសព្វថ្ងៃ មិនគោរពសិទ្ធមនុស្ស ថាចេះតែបានហើយ។ក៏ប៉ុន្តែ យើងមើលជម្រៅ នៃបញ្ហាដែលគេនិយាយថា សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋានស្អី មានសិទ្ធិរស់រានមានជីវិត អានោះសិទ្ធិធំបំផុត”៕