ជនជាតិ​ខ្មែរ​​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ផ្លូវ​ច្បាប់​ករណី​បង្ខិត​បង្ខំ​ឲ្យ​ជនជាតិ​ខ្មែរ​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​

ជនជាតិ​ខ្មែរ​​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ផ្លូវ​ច្បាប់​ករណី​បង្ខិត​បង្ខំ​ឲ្យ​ជនជាតិ​ខ្មែរ​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​


By

ឌឹ ខេមបូឌា ដេលី

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​Sydney​ និង​ទីក្រុង ​Melbourne​ ប្រទេស​អូស្រ្តាលី​ ជំរុញ​ឲ្យ​តំណាង​រាស្រ្ត​របស់​ប្រទេស​​អូស្ត្រាលី​ស្វែង​រក​អន្តរាគមន៍​ករណី​ សកម្ម​ជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​ជនជាតិ​ខ្មែរ​ក្នុង​ប្រទេស​អូស្រ្តាលី។​

អតីត​តំណាង​រាស្រ្ត​អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ ​Victoria ​លោក ​ហុង លីម​ បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ ថា​កាល​ពី​ពេល​ថ្មីៗ​នេះ ​សហគមន៍​ខ្មែរ​បាន​ជំរុញ​ឲ្យ​លោក​ Julian Hill​ តំណាង​រាស្រ្ត​សហព័ន្ធ​ប្រចាំ​តំបន់ ​Bruce​ ក្នុង​ការ​ស្វែង​រកការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ទប់ទល់​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ក្នុង​ប្រទេស​អូស្រ្តាលី​ដែល​ទើប​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​សកម្ម​ជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​នេះ​ ដែល​កំពុង​បង្ខិត​បង្ខំ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ជា​លទ្ធផល​លោក​ Julian Hill ​អះអាង​ថា ​លោក​នឹង​ខិតខំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​នេះ​ និង​ស្វែង​រក​ការ​បង្កើត​ក្រុម​ទំនាក់​ទំនង​ពិសេស​របស់​តំណាង​រាស្រ្ត​អូស្រ្តាលី​សម្រាប់​​កិច្ចការ​កម្ពុជា​ថែម​ទៀត៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ជនជាតិ​ខ្មែរ​​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ផ្លូវ​ច្បាប់​ករណី​បង្ខិត​បង្ខំ​ឲ្យ​ជនជាតិ​ខ្មែរ​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​"

  1. Anonymous says:

    Thanks mr lim h0ng’ for your intervention ”’ cambodia is in the hand of dictator and his groups so they can do what ever they wanted to do. People and politicians in cambodia are in the cage of Veitcong mafia dictator and his groups” when ever they want to dissolve or jail or kill is up to them so cambodian poeple living in dark world ‘

Leave a Reply

Submit Comment