មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិល​យ៉ាង​យូរ​បំផុត ៣ខែ​ទៀត

ដោយ ហេង រស្មី
2019-06-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (ស្ដាំ) និង​អ្នកស្រី មូរ សុខហួរ ជា​អនុប្រធាន​គណបក្ស ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មីនា ឆ្នាំ២០១៩។ រូប៖ សន ចាន់រដ្ឋា/RFA
លោក សម រង្ស៊ី (កណ្ដាល) ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (ស្ដាំ) និង​អ្នកស្រី មូរ សុខហួរ ជា​អនុប្រធាន​គណបក្ស ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មីនា ឆ្នាំ២០១៩។ រូប៖ សន ចាន់រដ្ឋា/RFA


លោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញនៅខែកញ្ញា


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ ប្រកាស​ថា លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​និរទេស​​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ គ្រោង​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​យ៉ាង​យូរ​បំផុត​រយៈ​ពេល​បី​ខែ​ទៀត ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើងវិញ។ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ក៏ប៉ុន្តែ​អះអាង​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​នៅ​ពេល​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស។

ការ​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ទី​ក្រុង​មីនី​អា​ប៉ូលិស រដ្ឋ​មីនីសូតា (Minnesota) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី៩ មិថុនា​កន្លង​ទៅ​នេះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ បញ្ជាក់​ថា​ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ គឺ​ទៅ​រួម​សុខ​ រួម​ទុក្ខ​ជាមួយ​ជន​រួម​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ លោក​ កឹម សុខា​ ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​អនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​បន្ថែម​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១០ មិថុនា បញ្ជាក់​ថា លោក​ សម រង្ស៊ី និង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​យ៉ាង​យូរ​បំផុត​ក្នុង​រយះ​ពេល​បី​ខែ​ខាង​មុខ​ទៀត។

លោក​ស្រី​បញ្ជាក់​ថា ការ​ដែល​គណបក្ស​មិន​ប្រាប់​ពេល​វេលា​ច្បាស់លាស់​នៃ​ដំណើរ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ដោយ​សារ​គណបក្ស​ត្រូវ​រៀបចំ​បញ្ហា​បច្ចេកទេស និង​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ប្រធាន​គណបក្ស​ប្រឆាំង។

លោកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​នឹង​ក្រៅ​ប្រទេស​ចូល​រួម​ជាមួយ​លោក​ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ​ផង​ដែរ៖ «ក្នុង​ការ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​កម្ពុជា​ជា​មាតុភូមិ​របស់​យើង។ យើង​ទាំង​អស់​គ្នា​ដែល​នៅ​ក្រៅ​ប្រទេស​មិនថា​យើង​ជា​អ្នក​នយោបាយ​ ជា​អ្នក​ភៀស​ខ្លួន​ទេ​គឺ​ប្រជារាស្ត្រ​ខ្មែរ​យើង​សូម​យក​ពេល​អំពាវនាវ​នៅ​ពេល​នេះ​ដល់​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​ដំណើរ​ជាមួយ​យើង​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា»

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា គម្រោង​របស់​លោក វិល​ចូល​ប្រទេស​វិញ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។ លោក​បញ្ជាក់​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​ខ្លួន​ទទួល​លោក ហើយ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឈប់​ស្ដាប់​បញ្ជា​ពី​ជន​ផ្ដាច់ការ ឈប់​ទៅ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​តវ៉ា​ដោយ​អហិង្សា។

អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ម្នាក់​ទៀត គឺ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ចាំបាច់ ​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​តស៊ូ​នយោបាយ​ បន្ទាប់​ពី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​រំលាយ​​​គណបក្ស សង្គ្រោះ​ជាតិ ដែល​មិន​អាច​តស៊ូ​នយោបាយ​នៅ​ក្នុង​ប្រទេស គឺ​បាន​តែ​តស៊ូ​នយោបាយ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ៖ «ឆ្នាំ២០១៩ នេះ គឺ​ជា​ឆ្នាំ​ដែល​ចាំបាច់​ដែល​យើង​ត្រូវ​តែ​ចូល​ទៅ​វិញ។ អញ្ចឹង​យើង​ឃើញ​ថា​ខែ​នេះ គឺ​ខែ​មិថុនា​ហើយ ៦ខែ​នៃ​ឆ្នាំ២០១៩។ អញ្ចឹង​វា​នៅ​សល់ ៦ខែ​ទៀត​ទេ​វា​នឹង​ដាច់​ឆ្នាំ២០១៩។ អញ្ចឹង​យើង​ចាំ​បាច់​វា​នឹង​ទៅ​ហើយ​។​ប៉ុន្តែ​រយៈពេល​ជាក់លាក់​ថា​ពេលណា​ថ្ងៃ​ណា គឺ​យើង​នឹង​ជួប​គ្នា​គ្នា​បន្ត​លម្អិត​ជាមួយ​គ្នា​ទៀត​ហើយ​នឹង​យើង​ជួប​មួយ​ខែ​ក្រោយ​ទៀត​យើង​នឹង​ជួប ដើម្បី​សម្រេច​ជាមួយ​គ្នា ដើម្បី​ដាក់​ថ្ងៃ​តែ​ម្តង»។​

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បាន​ព្រមាន​រួច​ហើយ​ថា រដ្ឋាភិបាល​នឹង​កាំភ្លើង​​ស្វ័យប្រវត្តិ​ដើម្បី​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់​មេ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ប្រសិន​បើ​វិល​ត្រឡប់​មក​មាតុប្រទេស​តាម​ព្រំដែន​កម្ពុជា​ថៃ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា របប​របស់​លោក​ស្វាគមន៍​ដំណើរ​វិល​ចូល​មក​មាតុ​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី ក៏ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ភ្លាម​ប្រឆាំង និង​លោក សម រង្ស៊ី ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា​វិញ៖ «មនុស្ស​ហ្នឹង​មាន​ដីកា​ចាប់​ខ្លួន​ ហើយ​អត់មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ទេ។ អ៊ីចឹង​សមត្ថកិច្ច​គេ​រង់ចាំ​ឱ្យ​តែ​ឃើញ​មុខ​តើ។ ទេ​ឃើញ​មុខ​គាត់​ គេ​ដាក់​ខ្នោះ​គាត់​ មាន​ស្អី​ ហើយ​អ្នក​ជូន​ទៅ គឺ​ព្រឹទ្ធសភា​អាមេរិក​ ឬ​រដ្ឋសភា​អាមេរិក គេ​មិន​ដាក់​ខ្នោះ​ទេ ពី​ព្រោះ​គាត់​អត់​មាន​រឿង​អី។ គេ​អញ្ជើញ​ទៅ​សណ្ឋាគារ ហើយ​ចំណែក​អ្នក​មាន​ទោស​គេ​អញ្ជើញ​ទៅ​សណ្ឋាគារ​ព្រៃស​ទៅ»

ទោះ​បី​​មាន​ការ​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​ពី​មន្ត្រី​របប​ក្រុង​ភ្នំពេញ​បែប​នេះ​ក្តី ទាំង​លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​តែ​អះអាង​ថា ដំណើរ​វិល​ត្រឡប់​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​​នេះ នឹង​វិល​ទៅ​កម្ពុជា​វិញ គឺ​មាន​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិល​យ៉ាង​យូរ​បំផុត ៣ខែ​ទៀត"

  1. so socheath says:

    ក្រុមអាក្បត់ជាតិសមរង្ស៊ីលេងល្ខោនអត់រោង តែដដែលៗទេ !
    …………..
    ក្រុមអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ ​ ឥឡូវក្រុមនេះបានចេញសម្លេង
    ព្រុសដូចឆ្កែរបស់វាមកទៀតហើយ។
    សម្លេងព្រុសរបស់ក្រុមអាសមរង្ស៊ី គឺជាសំនៀងដដែលៗទេ ​។
    ស្តាប់ចំរៀងដដែលៗរបស់ក្រុមអាពូជឆ្កែសមរង្ស៊ី​​បញ្ជាក់ថា
    ក្រុមអាពូជឆ្កែ សមរង្ស៊ីពេលនេះ ស្ថានភាពនយោបាយរបស់ក្រុមវា
    បានឈានចូលដល់សេចក្តីស្លាប់ជាទីបំផុតហើយ ។
    ​ព្រោះថាថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗរបស់ក្រុមអាពូជឆ្កែសមរង្សុដោយមិនឈរ ​លើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយ
    ដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយ
    ពិសេសគឺលាក់បាំងនូវឧបាយកលទុច្ចរឹតក្នុងការបោកប្រាស
    យកលុយមូលនិធិ៣០ម៉ឺនដុល្លារ ចែកគ្នាចាយលេង ជាថ្នូរនិងការសន្យាវិល
    ត្រឡប់របស់អាថោកជាងឆ្កែសមរង្ស៊ី ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យ
    ជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា គ្មានជំហជាក់លាក់ណាមួយ ខាងផ្នែកនយោបាយទេ ។
    ​ពួកវាបានត្រឹមប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះ
    ការភូតកុហកញុះញង់ អុចអាលក្នុងចំរៀងដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា
    ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវា
    មិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា ទទួលបានលុយដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់
    ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវា
    ដាច់ខាតត្រូវតែលេងល្ខោនបែបនេះ បើទោះបី វាអត់រោងក្តី៕

  2. so socheath says:

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អតីតមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី ដែលកំពុងរស់នៅ ក្រៅប្រទេសដែលអួតថា ខ្លួនកំពុងតែគោរសិទ្ធិមនុស្ស តែអាឡប់នេះ​ មិនដែលធ្វើអ្វីដើម្បីបានជា​ប្រយោជន៍ ជាតិឡើយ។
    សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្រោយពី​អាពូជឆ្កែសមរង្ស៊ី​ បានចោទរាជរដ្ឋាភិបាល ដឹកនាំប្រទេសសព្វថ្ងៃនេះ កំពុងរំលោភសិទ្ធិមនុស្ស និងធ្វើបាបប្រជារាស្ត្រ ។
    ក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្ដេច ស ខេង បានឲ្យដឹងថា កាលណាស្រុកមានសង្គ្រាមជីវិត ក៏មានតម្លៃ ប៉ុន្ដែស្រុកមាន សន្ដិភាព ដូចសព្វថ្ងៃនេះ កាន់តែមានតម្លៃបន្ថែមទៀត។
    សម្ដេចមានប្រសាសន៍ថា “អ្នកខ្លះថាគេគោរពសិទ្ធមនុស្សណាស់ ក៏ប៉ុន្តែ ជាក់ស្ដែងគេមិនទាន់បានធ្វើអីនោះទេ គ្រាន់និយាយទេ។ អ្នកដែលធ្វើមានតែយើងទេ ដែលបានធ្វើរឿងហ្នឹង រហូតដល់ប្រជាជន រស់សុខសប្បាយ ដល់ថ្ងៃនេះហើយ”។
    សម្ដេចបន្ដថា “ប៉ុន្ដែ មានអ្នកខ្លះគេថា ឥឡូវហ្នឹងអ្នកដឹកនាំសព្វថ្ងៃ មិនគោរពសិទ្ធមនុស្ស ថាចេះតែបានហើយ។ក៏ប៉ុន្តែ យើងមើលជម្រៅ នៃបញ្ហាដែលគេនិយាយថា សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋានស្អី មានសិទ្ធិរស់រានមានជីវិត អានោះសិទ្ធិធំបំផុត”៕

  3. Anonymous says:

    Be prepared A THMIL SO SOCHEATH, Cambodian nationalist knew where you live and who you are . You will be brought to justice a long with your bosses.

  4. so socheath says:

    ហាស ! ហាស
    អាតៃហោងមូស(Anonymous) កាន់តែឡប់មែនទែនហើយ តើ !