​បក្ស​កាន់​អំណាច​ហៅ​សារ​អំពាវ​នាវ​របស់​គណបក្ស​ប្រឆាំង​ឱ្យ​មាន​ការ​រួបរួម​គ្នា​រក្សា EBA គឺ​ជា​ល្បិច​

បក្ស​កាន់​អំណាច​ហៅ​សារ​អំពាវ​នាវ​របស់​គណបក្ស​ប្រឆាំង​ឱ្យ​មាន​ការ​រួបរួម​គ្នា​រក្សា EBA គឺ​ជា​ល្បិច


By

ឌឹ ខេមបូឌា ដេលី

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ បាន​ សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថ្ងៃ​ទី​១១​ខែ​មិថុនា​នេះ​ថា ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ លោក​ សម រង្ស៊ី​ បាន​ប្រកាស​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​

ប៉ុន្តែ​​ឥឡូវ​ស្រាប់តែ​មក​ប្រកាស​ឲ្យ​ជួយ​ការពារ​ទៅ​វិញ​ដែល​លោក​ហៅ​ថា​ ល្បិច​បោក​ប្រាស់​សាធារណ​មតិ​ឲ្យ​យល់ ច្រឡំ​ថា​​ ខ្លួន​ខិតខំ​ការពារ​ EBA​ ណាស់ ​តែតាម​ការណ៍​ពិត​គឺ​លោក សម រង្ស៊ី ​និង​បក្ខពួក​ជាអ្នក​បំផ្លាញ​ EBA​ ទៅ​វិញ​ទេ។​

ការ​លើក​ឡើង​របស់​លោក​ សុខ ឥសាន ​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​នេះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៩​ ខែ​មិថុនា​អំពាវនាវ​ទៅ​ពលរដ្ឋ​គ្រប់​និន្នាការ​និង​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប​និង​ ​GSP​ របស់​សហ​រដ្ឋ​អាមេរិក។​

គណបក្ស​នេះ​លើក​ឡើង​ទៀត​ថា ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ​«ដើម្បី​បញ្ចៀស​នូវ​ការ​ឈឺ​ចាប់​និង​សេចក្តី​ទុក្ខ​លំបាក​របស់​ពល​រដ្ឋខ្មែរ»។​

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បាន​ចោទ​ជា​សំណួរ​ថា​ ប្រទេស​វៀតណាម ​ថៃ ​និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​អត់​មាន​ EBA ​ម្តេច​បាន​ជា​គេ​រស់​បាន?​

លោក​បន្ត​ថា ​កម្ពុជា​ក៏​ដូច្នេះ​ដែរ​ យូរ​ឬ​ឆាប់​គង់តែ​បាត់​ទៅ​ឯង​ដោយ​សារ​មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ដែល​គេ​ត្រូវ​ផ្តាច់។​

អ្នក​នយោបាយ​លើក​ឡើង​បញ្ហា​ EBA ​នេះ​ ខណៈ​សហភាព​អឺរ៉ុប​កំពុង​សិក្សា​និង​ស្វែងរក​ការណ៍​ពិត​មុន​នឹង​សម្រេច​ថា​ គួរ​ព្យួរ ​ឬ​បន្ត​ផ្តល់​ EBA​ឲ្យ​កម្ពុជា​ជា​បន្ត​ទៀត ​ខណៈ​សហភាព​អឺរ៉ុប​បាន​ក្រើន​រំឭក​របប​ក្រុង​ភ្នំពេញ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។​

ចំណែក​ប្រទេស​ក្រុម​អ្នក​បញ្ជា​ទិញ​បាន​ផ្ញើ​លិខិត​រំឭក​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង ​GSP​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "​បក្ស​កាន់​អំណាច​ហៅ​សារ​អំពាវ​នាវ​របស់​គណបក្ស​ប្រឆាំង​ឱ្យ​មាន​ការ​រួបរួម​គ្នា​រក្សា EBA គឺ​ជា​ល្បិច​"

  1. Anonymous says:

    Cambodian are worry about ( WHAT WILL BE THE FUTURE OF IT’S NATION ) after RFA interview whit SOK ESAN the spoke man from HUN SEN leadership Cambodian all over the world are worry about the future of their nation. I’m listening to this interview again and again then found out Cambodia will become a big problem that need international community’s involvement . what so image was CHUN CHANBUTH talking about cow and SOK ESAN was talking about buffalo . we knew cow and buffalo is look identical but the deference is black and white. we knew HUN SEN spoke man is very good at turning any situation around in fever of his leadership. I understand this time is more then ever Cambodia really need a miracle . according to the world situation is in another cold war we Cambodian are worry so much if our nation can standing for our young generation. my massage to all Cambodian inside the country is >> please do not over warming to see some improvement and forget about consequent that can hurt this nation for century to come. please look at some country that at war right now every thing can be destroy in a bling of an eyes . please do not take your personal interest to hurt this nation. HUN SEN and SAM RANSY should fight one on one in international stage keep Cambodian as an ordinate to find out who will be their future leader.

Leave a Reply

Submit Comment