ក្រុម​១០០​រាត្រី ​រក​ឃើញ​ថា​ កម្ពុជា​បាន​ឃ្លាត​កាន់​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​

ក្រុម​១០០​រាត្រី​រក​ឃើញ​ថា​ កម្ពុជា​បាន​ឃ្លាត​កាន់​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ


By

ឌឹ ខេមបូឌា ដេលី

ក្រុម​ការងារ​១០០​រាត្រី​ដែល​បន្ត​បេសក​កម្ម​ពី​លោក​បណ្ឌិត ​កែម ឡី​ បាន​រក​ឃើញ​ថា​ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​កំពុង​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​នាំ​នាវា​កម្ពុជា​ទៅ​រក​របប​កុម្មុយនីស្ត​ឡើង​វិញ​ទៀត​ផង។​

ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែល​មាន​កម្រាស់​៨​ទំព័រ​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​៥​មិថុនា ​ក្រុម​ការងារ​១០០រាត្រី​អះអាង​ថា ​ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឫស​គល់​មក​ពី​គណបក្ស​កុម្មុយនីស្ត​ ទើប​គណបក្ស​នេះ​នៅតែ​បន្ត​ដឹកនាំ​របៀប​កុម្មុយនីស្ត​ និង​បន្ត​សាប​ព្រោះ​មនោគមន៍​វិជ្ជា​នេះ​ទៅ​កាន់​សមាជិក​សមាជិកា​​របស់​ខ្លួន​ទៀត​ផង។​

របាយ​ការណ៍​នេះ​បង្ហាញ​ទឡ្ហីករណ៍​មួយ​ចំនួន​ ដែល​ថា​ រដ្ឋាភិបាល​កំពុង​ងាក​ចេញ​កាន់តែ​ឆ្ងាយពី​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រាស​ចាក​ពីអ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​រួម​មាន​ការ​គ្រប់គ្រង​អំណាច​តុលាការ​ទាំង​ស្រុង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ តាម​រយៈ​ការ​ដាក់​បញ្ចូល​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​១០​នាក់​ដើម្បី​គ្រប់​គ្រង​ស្ថាប័ន​ ច្បាប់​មួយ​នេះ​ដោយ​មាន​ក្រសួង​យុត្តិ​ធម៌​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​សម្រាប់​ចាត់ចែង​កិច្ចការ​របស់​តុលាការ។​

លើស​ពីនេះ ​គណបក្ស​លោក​ ហ៊ុន សែន​ គ្រប់គ្រង​អំណាច​នគរ​បាល ​កងទ័ព ​និង​កង​អង្គរក្ស​ តាម​រយៈ​ការ​ដាក់​បញ្ចូល​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​ របស់​បក្ស​ប្រជាជន​កម្ពុជា​ជាង​៣​រយ​នាក់​ សម្រាប់​គ្រប់គ្រង​ស្ថាប័ន​ទាំង​នេះ។​

លើស​ពី​នេះ ​អតីត​គណបក្ស​កុម្មុយនីស្ត​មួយ​នេះ​ ក៏​បាន​បន្ត​គ្រប់គ្រង​មន្ត្រី​រាជការ​ តាម​រយៈ​ការ​បញ្ចូល​ឈាម​របស់​ខ្លួន​ដែល​ជា​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​ ជិត​៣​រយ​នាក់​គ្រប់គ្រង​លើ​ស្ថាប័ន​មន្ត្រី​រាជការ​សាធារណៈ។ ​ក្រៅពី​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​គ្រប់គ្រង​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក​៩​រូប​ មក​ពី​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​របស់​បក្ស​នេះ​ផង​ដែរ។​

របាយ​ការណ៍​ដដែល​បន្ត​ថា​ ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​ប្រជា​ធិបតេយ្យ​បង្ហាញ​កាន់តែ​ច្បាស់​តាម​រយៈ​ការ​រំលាយ​ចោល​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​​ ការ​បង្កើត​ច្បាប់​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ ព្រម​ទាំង​ការ​បន្ត​តំណែង​ឬ អំណាច​បន្ត​ត្រកូល​នៅ​ស្ថាប័ន​រដ្ឋ​ជាដើម។​

បន្ថែម​ពី​នេះ​ក៏​មាន​ដែរ​នូវ​វប្បធម៌​នយោបាយ​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ហិង្សា​ដែល​កើត​ចេញ​ពី​ថ្នាក់​ដឹក​នយោបាយ​ធំៗ​ទាំង​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង ​ព្រម​ទាំង​បក្ស​នយោបាយ​ផ្សេង​ទៀត​ រី​ឯ​វប្បធម៌​នយោបាយ​អហិង្សា​នៅ​មិន​ទាន់​មាន​ការ​គាំទ្រ​នៅ​ឡើយ។​

ជាង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏បាន​ក្តោប​ក្តាប់​អំណាច​សារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ ហើយ​បន្ត​រឹត​ត្បិត​ក្រុម​ប្រឆាំង​និង​សង្គម​ស៊ីវិល​ផង​ដែរ។​

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​នយោបាយ​ការ​បរទេស​ដែល​បង្ហាញ​កាន់តែ​ច្បាស់​អំពី​ទំនោរ​ខ្លាំង​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដូច​ជា​ប្រទេស​​វៀតណាម ​និង​ប្រទេស​ចិន​​ ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​តួនាទី​គណបក្ស​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​អំណាច​នៅ​កម្ពុជា​បន្ត​ទៀត។​

ក្រុម​ការងារ​១០០​រាត្រី​បាន​បង្ហាញ​អំពី​វិធី​សាស្ត្រ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ ថា​ របាយ​ការណ៍​នេះ​ពួកគេ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ដោយ​ជួប​ជា​មួយ​ពលរដ្ឋ ​អាជ្ញាធរ ​បក្ស​កាន់​អំណាច ​បក្ស​ប្រឆាំង​ ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ ព្រម​ទាំង​របាយ​ការណ៍​មួយ​ចំនួន​ទៀត។​

ក្រុម​ការងារ​នេះ​អះអាង​ថា​ គោល​បំណង​ដែល​ពួក​គេ​ចេញ​របាយ​ការណ៍​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ងាក​មក​ដើរ​លើ​ផ្លូវ​ត្រូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សន្តិភាព​ សុភមង្គល​ និង​នីតិរដ្ឋ​ពិត​ប្រាកដ​ស្រប​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ ​និង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ដោយ​អនុលោម​តាម​សហគមន៍​អន្តរជាតិ​ផង​ដែរ៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "ក្រុម​១០០​រាត្រី ​រក​ឃើញ​ថា​ កម្ពុជា​បាន​ឃ្លាត​កាន់​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​"

  1. Anonymous says:

    every nation in the whole world knew about communist and democracy. we noted communist always supported dictator and democracy nation are supporting any country that wanted to go for democracy. the main communist nation was CHINA and SOVIET democracy nation is UNITED STATE and most countries in EU percentage is 70% countries supported democracy. 30% in the world are supported communist and we knew all of them are dictatorship. the policy of communist and democracy all nation in the world wanted to go for democracy that mean people in every nation can choose their leader through out an election. how about communist please take a look north KOREA no any body can leaded the country beside KIM families this is only one sample but the other dictator are the same. please find out yourself about these two policies . now I want to take your attention to the situation in Cambodia right now . a question to all Cambodian >>what did we see HUN SEN leadership was did and continuous doing every days. what kind of regime that leaded this poor nation until this day. HUN SEN was telling all nation in the world that he was fait full to democracy is that true??? all Cambodian can judge by now for me all I can see HUN SEN was a communist brain sell not even that right now he become a great dictator like north KOREA. PLEASE do not criticise my comment take your research and find out the truth . as human being we have brain to think, eyes to see, ear to hair, after all it come to a conclusion that we can tell black or white.

  2. Anonymous says:

    Cambodia is the state of dirty place that leaded by Veitcong mafia dictator and his groups’