អឺរ៉ុបប្រាប់​ក​ម្ពុជា​ឲ្យ​បង្ហាញការកែលម្អបញ្ហាសិទ្ធិមនុស្ស «ពិតប្រាកដ» ដើម្បីរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

សហភាពអឺរ៉ុបជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញ​ការ​កែលម្អបញ្ហាសិទ្ធិមនុស្ស «ពិតប្រាកដ» ដើម្បីបញ្ចៀសនូវការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។

ការជំរុញជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីគណៈប្រតិភូអឺរ៉ុបបានបញ្ចប់ដំណើរបេសកកម្មលើកទី២របស់ខ្លួនមកកាន់ប្រទេសកម្ពុជា កាលពីសប្ដាហ៍មុន ដើម្បីស្វែងរកការពិត និងពិនិត្យមើលកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាក្នុងបរិបទនៃដំណើរការដែលអាចឈានទៅព្យួរជាបណ្ដោះ អាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» EBA
ពីកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែមិថុនា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ សហភាពអឺរ៉ុបឲ្យដឹងថា ដំណើរបេសកកម្មរបស់គណៈប្រតិភូអឺរ៉ុបលើកនេះ បានលើកយកបញ្ហាធំៗមួយចំនួនទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា រួមមាន សិទ្ធិនយោបាយ សេរីភាពប្រមូលផ្ដុំ និងសិទ្ធិបញ្ចេញមតិ និងសិទ្ធិដីធ្លី ដែលពលរដ្ឋត្រូវបានគេបណ្ដេញចេញពីផ្ទះសម្បែងដោយគម្រោងដីសម្បទានសេដ្ឋកិច្ច។

ក្នុងសេចក្ដីប្រកាសព័ត៌មាន សហភាពអឺរ៉ុបអះអាងថា ខ្លួនបានបេ្ដជ្ញាធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។

ប៉ុន្ដែ សហភាពអឺរ៉ុបក៏ជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្ហាញការកែលម្អបញ្ហាសិទ្ធិមនុស្សមួយដែល​សហភាព​អឺរ៉ុប​ចាត់​ទុក​ជា​ការ​កែ​លម្អ​ «ពិតប្រាកដ» និង «គួរឲ្យជឿទុកចិត្តបាន» ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។

ក្នុងសេចក្ដីប្រកាសព័ត៌មាន សហភាពអឺរ៉ុប ឲ្យដឹងថា៖ «គោលដៅរបស់សហភាពអឺរ៉ុប គឺលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបប្ដេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្រេចបានគោលដៅនេះ។ កម្ពុជាត្រូវបង្ហាញការកែទម្រង់ដែលពិតប្រាកដ និងជឿទុកចិត្តបាន ទាក់ទងនឹងបញ្ហាដែលជាក្ដីកង្វល់ ដើម្បីបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA»។

សហភាពអឺរ៉ុបឲ្យដឹងទៀតថា ដំណើរការវាយតម្លៃ និងត្រួតពិនិត្យកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជានេះ នឹងបញ្ចប់នៅពាក់កណ្ដាលខែសីហាខាងមុខ ហើយនឹងធ្វើរបាយការណ៍មួយ ដែលបង្ហាញនូវការរកឃើញ និងសេចក្ដីសន្និដ្ឋានរបស់ខ្លួន។

សមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន លើកឡើងថា សហភាពអឺរ៉ុបគួរវាយតម្លៃដោយ «យុត្តិធម៌» អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងក្រឡេកមើលការអភិវឌ្ឍនានា ដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។

ម្យ៉ាងទៀត លោកថា រដ្ឋាភិបាលក៏បានព្យាយាមកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនជាបន្ដបន្ទាប់រួចមកហើយ ជាពិសេសការអនុញ្ញាតឲ្យអតីតមន្ដ្រីបក្សប្រឆាំង ១១៨នាក់ មានសិទ្ធិចូលធ្វើនយោបាយ​ឡើង​វិញ និងការផ្ទេរលោក កឹម សុខា ពីការជាប់ឃុំក្នុងពន្ធនាគារ មកជាការជាប់ឃុំនៅក្នុងផ្ទះវិញ ជាដើម។

លោក កត្តា អ៊ន មាន​ប្រសាសន៍ថា៖ «សព្វថ្ងៃ ព្រះមហាក្សត្រក៏បានផ្ដល់សិទ្ធិឲ្យបងប្អូនតំណាងរាស្ដ្រ ១១៨នាក់ មានសិទ្ធិប្រកបនយោបាយរបស់ខ្លួនវិញ។ បញ្ហាសិទ្ធិមនុស្សមិនមែនមានតែមនុស្ស ១១៨នាក់ទេ យើងក៏ឲ្យតម្លៃលើមនុស្ស ១៦លាននាក់នៅកម្ពុជា។ យើងមិនអាចវាយតម្លៃប្រទេសកម្ពុជាទាំងមូលថា រំលោភសិទ្ធិមនុស្សទេ អាហ្នឹងជារឿងអយុត្តិធម៌ណាស់ ដែលរដ្ឋាភិបាល គណៈកម្មការសិទ្ធិមនុស្សកម្ពុជាមិនអាចទទួកយកបានទេ»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ ប្រព័ន្ធ EBA ត្រូវ​បាន​ផ្ដល់​មក​ឲ្យកម្ពុជាដោយភ្ជាប់​ជាមួយ​លក្ខខណ្ឌ​​​សិទ្ធិ​មនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យ ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាននាំ​ចេញ​ទំនិញ​គ្រប់​មុខទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ផុតពី​កាតព្វកិច្ចបង់​ពន្ធ ដែល​មាន​តម្លៃ​ដល់ទៅជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រធានក្រុមវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​លើក​ឡើង​ថាគន្លឹះនៃការដោះស្រាយបញ្ហាបច្ចុប្បន្នគឺទាល់តែរដ្ឋាភិបាលបើកលំហូរប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការលុបចោលនូវបទប្បញ្ញត្តិច្បាប់ដែលរឹតត្បឹតដល់សិទ្ធិសេរីភាពរបស់មេដឹកនាំសហជីព អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។

កញ្ញាបន្ដថា៖ «ប៉ុន្ដែ ខ្ញុំគិតថា រដ្ឋាភិបាលគួរគិតពីជំហានទី១សិន គឺឈប់បុករកទៅលើអតីតគណបក្សប្រឆាំង និងដោះលែងមេគណបក្សប្រឆាំង អាហ្នឹងបានជាការដោះស្រាយបញ្ហានៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋាភិបាលគួរតែពិចារណាទៅលើចំណុចអស់នេះ»។

ប៉ុន្ដែ កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​នៅ​ក្នុងប្រទេសនេះ ពោលគឺក្រោយពេលដែលកម្ពុជាបានបញ្ចប់ការបោះឆ្នោតមួយ ដែលអតីតបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយនោះ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជំហរនៅអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់ប្រតិភូអឺរ៉ុបកាលពីខែមីនាកន្លងទៅថា កម្ពុជាមិនខ្វល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះទេ ដោយលោកថា ទោះមាន ឬក៏គ្មានប្រព័ន្ធ EBA នេះ ក៏កម្ពុជាមិនស្លាប់នោះដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "អឺរ៉ុបប្រាប់​ក​ម្ពុជា​ឲ្យ​បង្ហាញការកែលម្អបញ្ហាសិទ្ធិមនុស្ស «ពិតប្រាកដ» ដើម្បីរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ"

  1. Anonymous says:

    Cambodia is an unfortunate nation on art. started from 1979 one of unknown man made it’s way to be a nation’s traitor and a dictator of the world in this century. also from 1979 international community have known all about the killing field that made every one in the world felling so sad. world organization are starting their way to help this sad nation to get up on their feet and make this country alive until this day. there are many wealthy nation was spending their money and afford to help Cambodian. the US and EU got their supported on economic trade whit some condition of democracy, human right, through out the in PARIS peace agreement. at this moment the whole world is seeing a new dictator pop up to be a strong evil of the world . I do not want to talk too long every one knew all about it. as a Cambodian born I knew this evil will never give up he rather die. talking whit tear… do it if you think you can not stop this evil from killing Cambodian and it’s nation one more.

  2. so socheath says:

    ថ្លង់ក្តអញណាស់អាមូស ! ( Anonymous )
    អានេះព្រុសដដែលៗ ដូចអាពូជឆ្កែសមរង្ស៊ី ?
    ថ្នាក់ដឹកនាំជាតិ​សម្តេចតេជោហ៊ុនសែន ចេះធ្វើការងារអស់ហ្នឹងហើយអាពូជឆ្កែ !
    អត់ត្រូវការសម្លេងឆ្កែ របស់ពួកអាពូជឆ្កែអ្ហែងហ្នឹងទេ !

  3. Anonymous says:

    OH.. you has KDOR???? I knew your KDOR have no ear and I knew it is so ugly. person like you is beyond my imagination.