លោក ហ៊ុន សែន ចង់​ឃើញ​ក្រុម​ប្រទេស​CICA ធ្វើការ​កាន់​តែ​ជិតស្និទ្ធ​លើ​គម្រោង​របស់​ចិន

ដោយ មាន ឫទ្ធិ
2019-06-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ចូលរួម​អង្គ​សន្និសីទ​កំពូល​លើក​ទី៥ ស្ដីពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ឬ​ហៅថា​ស៊ីកា CICA ​កាលពី​ថ្ងៃទី១៥ មិថុនា ២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន
លោក ហ៊ុន សែន ចូលរួម​អង្គ​សន្និសីទ​កំពូល​លើក​ទី៥ ស្ដីពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ឬ​ហៅថា​ស៊ីកា CICA ​កាលពី​ថ្ងៃទី១៥ មិថុនា ២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


លោក ហ៊ុន សែន ប្រាប់​ទៅ​អង្គ​សន្និសីទ​កំពូល​លើក​ទី៥ ស្ដីពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ឬ​ហៅថា​ស៊ីកា CICA ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី១៥ មិថុនា នៅ​ទីក្រុង​ឌូ​សាន់​បេ ប្រទេស​តាជី​គី​ស្ថាន​ថា លោក​ចង់​ឃើញ ក្រុម​ប្រទេស ឬ​រដ្ឋាភិបាល​ទាំង ២៨​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​ជា​សមាជិក​នៃ​វេទិកា CICA នេះ ធ្វើការ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​នឹង «​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​» របស់​មហា​យក្ស​ចិន។ លោក​ថា ការ​ធ្វើ​ដូច្នេះ គឺជា​ឱកាស​ល្អ​មួយ​សម្រាប់​ប្រទេស​សមាជិក​ស៊ីកា ក្នុង​ការ​ពន្លឿន​ការ​តភ្ជាប់​តំបន់ និង​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូជីស្ទីក។ លោក ហ៊ុន សែន ក៏​ចង់​ឱ្យ​វេទិកា​ស៊ីកា​នេះ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សេដ្ឋកិច្ច​ពិភពលោក​មួយ ដែល​បើក​ចំហ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ផ្អែកលើ​វិធាន​ច្បាប់​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​លោក ហ៊ុន សែន បាន​ដើរ​លើកកម្ពស់ និង​ផ្សាយពាណិជ្ជកម្ម​ឱ្យ​គម្រោង​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន នៅ​លើ​ឆាក​អន្តរជាតិ ចំពោះ​មុខ​ឱ្យ​ប្រទេស​ចិន​ខ្លួនឯង។ លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ការពារ​ជំនួស​ចិន​មិន​តិច​លើក​មិន​តិច​សារ​ទេ ចំពោះ​គម្រោង​គំនិត​ផ្ដួចផ្ដើម​នៃ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​នេះ ដែល​រង​ការរិះគន់ និង​ព្រមាន​ខ្លាំងៗ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច និង​អ្នកជំនាញការ​អន្តរជាតិ​ថា ជា​អន្ទាក់​បំណុល និង​ជា​ផែនការ​ដាក់​អាណានិគម​សតវត្ស​ទី២១ របស់​ប្រទេស​មក​លើ​ប្រទេស​ក្រីក្រ​តូចតាច ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles