សង្រ្គាម​ប៉ាការ​រវាង លោក សម រង្ស៊ី និង​ លោក ហោ ណាំហុង ផ្ទុះ​ឡើង​ជា​ថ្មី ខណៈ​ លោក ហ៊ុន សែន ​ព្រមាន​ប្តឹង​ លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​

ដោយ អ៊ឹង ប៊ុនថន
19/06/2019
RFI

media
លោក សម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
@Sam Rainsy Facebook


ជាថ្មី​ម្តង​ទៀត លោក សម រង្ស៊ី បាន​អះអាង​ថា លោក​គឺ​ជា​អ្នក​ឈ្នះ​ក្តី​លើ​លោក ហោ ណាំហុង ករណី​ដែល​លោក​ចោទថា អតីត​ប្រមុខ​ការ​ទូត​កម្ពុជា គឺ​ជា​អតីត​មេគុក​បឹង​ត្របែក​សម័យខ្មែរ​ក្រហម។ ប៉ុន្តែ​លោក ហោ ណាំហុង បាន​គូស​បញ្ជាក់​ដោយ​បង្ហាញ​សាលដីកា​មក​ជាមួយ​ថា តុលាការ​បារាំង​បាន​កាត់​ក្តី​ឲ្យ​លោក​ឈ្នះ​លោក សម រង្ស៊ី លើ​សំណុំ​រឿង​នេះ។ ប៉ុន្តែ​តុលាការ​បារាំង​បាន​អភ័យ​ទោស​ឲ្យ លោក សម រង្ស៊ី។

ការ​ផ្ទុះ​សង្រ្គាម​ប៉ាការ​រវាង​អ្នក​នយោបាយ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ គឺ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​មេធាវី​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង ករណី​អតីត​មេ​បក្ស​ប្រឆាំង​ចោទ​លោក​ថា បាន​សម្លាប់ ​លោក ហុក ឡងឌី អតីត​មេ​ប៉ូលីស​ជាតិ​។

ភ្លាមៗ​នោះ លោក សម រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ប្តឹង​លោក​ទៅ​កាន់​តុលាការ​បារាំងចំពោះ​អ្វីដែលលោក​បាន​ចោទ​ប្រកាន់​នេះ​។ បើ​តាម ​លោក សម រង្ស៊ី ​លោក​ជឿ​ថា តុលាការ​បារាំង​នឹង​កាត់​ក្តី​ឲ្យលោក​ឈ្នះក្តី​ដូចករណី​ ដែល​ លោក ហោ​ ណាំហុង ​ប្តឹង​លោក​ទៅ​កាន់​តុលាការ​បារាំងក្នុងសំណុំរឿង​ លោក សម រង្ស៊ី ចោទ​ប្រកាន់​ លោក ហោ ណាំហុង​ ថាជាអតីតមេគុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហមនោះដែរ។

ក៏ប៉ុន្តែ​អតីត​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ចេញ​សាល​ក្រម របស់​សាលា​ដំបូង​បារាំង​នៅ​ឆ្នាំ​២០០៩ និង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​បារាំង នៅ​ឆ្នាំ២០១០ និង​សាល​ដីកា​តុលាការ​កំពូល​បារាំង នៅ​ឆ្នាំ២០១១ ដោយ​គូស​បញ្ជាក់​ថា តុលាការ​បារាំង​បាន​កាត់​សេចក្តី​ថា លោក សម រង្ស៊ី ពិត​ជា​បាន​បរិហា​កេរ្តិ៍ លោក ហោ ណាំហុង ក៏​ប៉ុន្ដែ តុលាការ​បារាំង​បាន​អភ័យ​ទោស​ឲ្យ លោក​សម រង្ស៊ី ដោយ «សុទ្ធ​ចិត្ត»។

ផ្ទុយ​ពី​ការ​គូស​បញ្ជាក់​របស់​លោក ហោ ណាំហុង នៅ​លើ​ហ្វេស​បុក​របស់​ខ្លួន នៅ​ថ្ងៃទី១៧ មិថុនា ២០១៩​លោក​សម រង្ស៊ី បាន​បន្ត​អះអាង​ថា លោក ហោ ណាំហុង ចុង​ក្រោយ​នេះ បាន​ចាញ់​ក្តី​លោក ២ ដង ផ្ទួនៗ​គ្នា គឺ​ម្តង​នៅ​ឆ្នាំ២០១១ ហើយ​ម្តង​ទៀត​នៅ​ឆ្នាំ ២០១៦ ក្នុង​ការ​តទល់​ជាមួយ​លោក នៅតុ​លាការ​បារាំង​។

ដោយ​សំអាង​បែប​នេះ​ហើយ ទើប លោក សម រង្ស៊ី ជំរុញឲ្យ​លោក ហ៊ុន សែន ប្តឹង​លោក​ទៅ​តុលាការ​បារាំង ករណី​ដែល​លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន បាន​ធ្វើឲ្យ​លោក ហុក ឡងឌី ធ្លាក់​ឧត្ថម្ភាគ​ចក្រ​ស្លាប់ កាល​ពី​ឆ្នាំ​២០០៨​។

សម្រាប់​អ្នក​ច្បាប់​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើ​ចំពោះ​ការ​សន្និដ្ឋានលើ​សាល​ដីកា​របស់​តុលាការ​បារាំង​ដែល​កាត់​ក្តី​លើ​បណ្តឹង​របស់​លោក ហោ ណាំហុង ប្តឹង​លោក សម រង្ស៊ី នោះ ខណៈខ្លឹម​សារ​នៃ​សាលដី​ បញ្ជាក់ថា លោក សម រង្ស៊ី បាន​ចោទ​ លោក ហោ ណាំហុង ថា​ជា​អតីត​មេគុក​បឹង​ត្របែក​ក្នុង​សម័យខ្មែរ​ក្រហម​គឺ​គ្មាន​ភស្ដុតាង​មក​បញ្ជាក់​ទេ។ ប៉ុន្តែ​សាល​ដីកា​របស់​តុលាការ​បារាំង​មិន​បាន​ដាក់​ទោស​ទណ្ឌ​ឬ ពិន័យ​លោក សម រង្ស៊ី ឡើយ​៕

What Next?

Recent Articles

2 Responses to "សង្រ្គាម​ប៉ាការ​រវាង លោក សម រង្ស៊ី និង​ លោក ហោ ណាំហុង ផ្ទុះ​ឡើង​ជា​ថ្មី ខណៈ​ លោក ហ៊ុន សែន ​ព្រមាន​ប្តឹង​ លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​"

  1. sam says:

    In USA it is easy. Just check out the Court’s public record of verdict, where the judicial hearing took place.
    In France, may be the same?

  2. so socheath says:

    Send to facebook
    ដូចការសន្យាថ្ងៃនេះ ខ្ញុំសូមផ្តេីមនូវសេចក្តីអធិប្បាយរឿងរ៉ាវ
    ដែលអាពូជឆ្កែសមរង្សុីវានិយាយកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០១៩ថាសម្តេចហ៊ុន សែន នឹង មិនហ៊ាន ប្ដឹង អាពូជឆ្កែសមរង្ស៊ីទៅ តុលាការ បារាំង ទេព្រោះ ខ្លាច ចាញ់ ក្ដីវា
    បន្តិចុះ ?
    ខ្ញុំបាននិយាយថា អានេះឡប់ទេដឹង ?
    បើថាវាកំពុងភ័យរាគអាចម៍ដាក់ខោ ខ្លាចសម្តេចហ៊ុន សែន
    ប្តឹងវាវិឹញជឿជាង ។
    ព្រោះថាអាពូជឆ្កែអ្ហែងនេះ ដឹងយ៉ាងច្បាស់ថា
    នឹងចាញ់ក្តីសម្តេចតេជោ ហ៊ុនសែន នៅតុលាការបារាំង។
    ខ្ញុំសួរវាថាចង់ភ្នាល់ទេ ?
    តែថា អាពូជឆ្កែសមរង្ស៊ី ជាជនកំសាកផុតលេខ។វាមិនហ៊ាន ភ្នាល់ជាមួយខ្ញុំទេ ព្រោះថាទោះវាភ្នាល់ចាញ់ខ្ញុំ ក៏វាមិនហ៊ានទទួលខុសត្រូវដែរ ។
    អូ!ហូ
    បើនិយាយពីអាពូជឆ្កែសមរង្ស៊ី អានេះថោកជាងឆ្កែ
    ចឹងហ្មង ! ។
    រឿងពិតវាដូច្នេះ !
    អាពូជឆ្កែសមរង្សុី ជាជនសំរាមបាតសង្គម។ មូលនិធិ៣០មុឺន
    ដុល្លារជាថ្នូរនឹងការវិលត្រឡប់មកកាន់កម្ពុជារបស់វាទេីប
    ជារឿងឋិតនៅក្នុងក្តីកង្វល់របស់វាដោយពិតប្រាកដ។
    សុភាសិតខ្មែរក្តី រឿងល្បេីកស្តីពីអាគីយោរបស់បារាំង
    (រឿងល្បេីករបស់ឡាហ្វុងតែន) ទាក់ទងនឹងការភូតច្រេីន ចាញ់អាត្មា
    គឺពិតជាមានចំណងទាក់ទងយ៉ាងស្អឹតរមួត ជាមួយនឹង
    ការធ្វេីនយោបាយរបស់អាពូជឆ្កែសមរង្សុីនាពេលប្ច្ចុប្បន្ននេះ។
    ធ្វេីនយោបាយ គឹជាការទាក់ទាញយកនូវជំនឿ លេីគោល
    នយោបាយដែលគេតាក់តែងឡេីង។ ទទួលបានជំនឿ ទេីប
    ទទួលបាននូវជ័យជំនះ ។ លុយវាគ្រាន់តែជាចំណែកមួយ
    សម្រាប់ការលេីកទឹកចិត្តដល់អ្នកមានជំនឿ តែវាមិនអាចទាញ
    ចិត្តឲ្យជឿក្នុងពេលដែលបណ្តាលឲ្យមានការបាត់បង់នូវ
    ទំនុកចិត្តនោះទេ ។ រឿងហេតុប្រាកដគឺបែបនេះ។
    ភាពបាត់ទំនុកចិត្ត សម្រាប់ភាពកំសាក កំសោយខាងផ្នែក
    នយោបាយរបស់ខ្លួន បានជម្រុញឲ្យអាពូជឆ្កែសមរង្សុី
    ប្រេីការចោទប្រកាន់ដោយអត់សមហេតុផល ដោយចោទ
    ប្រកាន់សម្តេចតេជោថាបានសម្លាប់ ឯកឧត្តម ហុកឡងឌី
    ដែលជាដន្លងរបស់ខ្លួន ។
    រឿងក្តីនៅតុលាការបារាំង បេីទោះបីសម្តេចតជោឈ្នះក្តី
    ក៏ផលលាភ មិនអាចយកមកផ្គូរផ្គង និងទឹកប្រាក់៣០មុឺន
    ដុល្លារដែលអាពូជឆ្កែសមរង្សុុយកពីក្រុមសកម្មជនរបស់
    វានោះដែរ ។
    លុយក៏នៅសល់បានចាយ កិត្តិយស សត្រូវរបស់ខ្លួនត្រូវ
    បានបំផ្លាញ ទៅរកឯណាបាន ។ ៣០មុឺនដុល្លារមានចាយ
    អស់ក្នុងពេលចាញ់ក្តីឯណា ។ តេីមែនឬមិនមែន។វាគ្រាន់
    ជាក្តីបរិហាកេរ្តិ៍ជាសាធារណះប៉ុណ្ណោះ តេីចាញ់លុយ
    អស់ប៉ុណ្ណាទៅ។
    ទី២គឺជាលេស។ រឿងដល់ដំណាក់កាលប៉ុណ្ណេះ សមរង្សី
    មានលេសមិនចូលស្រុកបាន ។ ព្រោះថាអាជ្ញាធរកម្ពុជា
    នឹងចាប់សមរង្សុីវាយខ្នោះដាក់គុកដោយជៀសមិនរួច ដែល
    នេះមិនទាន់រាប់ដល់កំហឹងប្រជាពលរដ្ឋ ដែលរង់ចាំសំពង
    ក្បាលអាពូជឆ្កែសមរង្សុី ឲ្យសំបែតដូចចេកចៀនផងទេ។
    ភាពដោះទាល់យកសុខ ទុកឱកាសបោកប្រាសលុយសុីចាយ
    បន្តរបស់អាពូជឆ្កែសមរង្សុីគឺបែបនេះ។
    ហេតុនេះអាពូជឆ្កែសមរង្សុី វាពិតជាមិនខ្លាចបណ្តឹងសម្តេច
    តេជោទេ ទោះវាដឹងច្បាស់ថាចាញ់ក្តី ៕