សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ប្រឆាំង​ការ​ពង្រីក​កម្លាំង​បក្ស​ប្រកាន់​អំណាច​នៅ​លើ​ទឹកដី​នេះ

ដោយ សេក បណ្ឌិត
2019-06-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth


សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ប្រឆាំង​ការ​ពង្រីក​ឥទ្ធិពល គណបក្ស​ប្រកាន់​អំណាច​នៅ​លើ​ទឹកដី​អូស្ត្រាលី​នៃ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ពួកគេ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​កុម្មុយនិស្ត​មាន​កំណើត​ពី​វៀតណាម ដូច្នេះ​មិន​ត្រូវ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​ថា ការ​ប្រឆាំង​វត្តមាន​គណបក្ស​នេះ​នៅ​លើ​ទឹកដី​អូស្ត្រាលី គឺជា​ការរំលោភ​សិទ្ធិ​និង​ជា​ការ​ច្រណែន។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​រួមមាន​ពលរដ្ឋ សកម្មជន​គណបក្ស​សង្គ្រោះជាតិ អតីត​ចៅហ្វាយក្រុង និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម្បី​កំណើត​ខ្មែរ បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី កុំ​ឱ្យ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី។ ក្នុង​វីដេអូ​រយៈពេល​ជាង​១០​នាទី ដែល​បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​កាលពី​យប់ ទី​២១ ខែ​មិថុនា ប្រជា​សហគមន៍​ខ្មែរ​អូស្ត្រាលី​ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មក​ពង្រឹង​បក្ស និង​ប្រារព្ធ​ខួប​លើក​ទី​៦៨ នៃ​ការ​បង្កើត​គណបក្ស​នេះ​កុំ​មក​ពង្រឹង​ខ្លួន​អូស្ត្រាលី ហើយ​ត្រូវ​ប្ដូរ​ទៅ​ពង្រឹង​នៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​កំណើត​នៃ​គណបក្ស​នេះ​វិញ​ទៅ។ «»

សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ដែល​មិនសូវ​ដឹង​ប្រវត្តិសាស្ត្រ​គួរ​សិក្សា​ប្រវត្តិសាស្ត្រ​ឡើង​វិញ ដើម្បី​កុំ​ចាញ់បោក​ក្រុម​អ្នកនយោបាយ​វង្វេង​ប្រវត្តិសាស្ត្រ​។ តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​ចោទសួរ​ទៅ​ក្រុម​អង្គការ​ចាត់​របស់​របប​ក្រុងភ្នំពេញ​ថា ពួកគេ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ទេ​ថា អ្វី​ដែល​អ្នក​ទាំងនោះ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ ពិត ប្រាក​នោះ? «»

ចំណែក​ឯ​អតីត​អភិបាលក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា ដែល​សព្វថ្ងៃ​លោក​ជា មេឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល លោក ជា យូហន ទាមទារ​ឱ្យ​ពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​រួមគ្នា​ប្រឆាំង​ការ​ប្រារព្ធ​ខួប​លើក​៦៨ បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​ចោទ​ប្រកាន់​ថា គណបក្ស​នេះ​បង្កើត​ឡើង​ដោយ​យក​កុម្មុយនិស្ត​វៀតណាម​។ លោក​រំលឹក​ទៀត​ថា ប្រទេស​កម្ពុជា បាន​ជួប​វិបត្តិ​សង្គ្រាមរ៉ាំរ៉ៃ​ប្រល័យ​ពូជ​សាស្ត្រ និង​បាត់បង់​ទឹកដី បាត់បង់​កោះត្រល់ គឺ​វៀតណាម​នៅ​ពីក្រោយ​នៃ​រឿង​ទាំងនេះ។ «»

ប្រតិកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បែបនេះ ក្រោយ​ពេល​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​អ្នក​នាំ​ឱ្យ​មាន​ចលនា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស បាន​ដឹកនាំ​ក្រុម​អង្គការ​ចាត់តាំង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ពង្រឹង​ឥទ្ធិពល និង​រៀបចំ​ប្រារព្ធ​ខួប​លើក​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​អូស្ត្រាលី។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថា វត្តមាន​របស់ លោក គឹម សន្តិភាព នៅ​អូស្ត្រាលី​គឺ​មាន​ការចាត់តាំង​ត្រឹមត្រូវ​មិនមែន​លោក​ធ្វើ​តាមតែ​ចិត្ត​ឯង​នោះ​ទេ​។ ជុំវិញ​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដើម​ចេញពី​កុម្មុយនិស្ត​វៀតណាម លោក សុខ ឥសាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ផ្សេងទៀត និង​ការ​ជា​ច្រណែន​និង​ជា​ការ​ចង្អៀតចង្អល់​នយោបាយ។ «»

នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ គឺជា​លើក​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា កាលពី​ឆ្នាំ​១៩៥១ ហើយ​នៅ​ទីបំផុត​គណបក្ស​បាន​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ។

គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្ដាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម លោក​គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

4 Responses to "សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ប្រឆាំង​ការ​ពង្រីក​កម្លាំង​បក្ស​ប្រកាន់​អំណាច​នៅ​លើ​ទឹកដី​នេះ"

  1. ពុទ្ធោ! ពុទោ្ធ! says:

    ប្រសិនបើ អា គឹម សន្តិភាព នេះវាទៅចាត់ចែងពិធីចុះនរកអោយគណបក្សCPPនៅឯប្រទេសអូស្ត្រាលីហើយនាំខ្មែរចិនៗមួយចំនួនចុះនរកជាមួយវានុះ សមមុខហើយព្រោះអា សន្តិភាព នេះវាជាយួនកើតលើដីខ្មែរម៉ែវាជាចំនាញការយួនសម័យ ហេង សំរិនម៉ែឪអាសន្តិភាពនេះយួនសុទ្ធនិយាយខ្មែរមិនត្រូវជ្រុងទេ ពួកនេះគ្មានភ័ក្ដីភាពអ្វីបន្តិចសោះចំពោះជាតិខ្មែរក្រៅតែពីបំផ្លាញ់ខ្មែរអោយអស់គ្មានសល់អ្វី។

  2. Anonymous says:

    Cambodian over sea knew CPP spy is in every countries that they are settlings. we knew those spy was influence by HUN SEN dictatorship. the reason why those spy working for HUN SEN is?? they got some threated, they did it just to hold their corrupting company in Cambodia, some of them was those Vietnamese spy who still holding HO CHIMIN policy. please take a look there was nothing to surprise us that all those spy was so small among Cambodian over sea. Cambodian that escaped from the killing field and the Cambodian who is recently escape from HUN SEN ‘s dictatorship regime. the truth is HUN SEN regime is trying to murder more Cambodian who again whit him of being a Cambodian GOD for ever. sorry HUN SEN your ability was too low according to your education. HUN SEN can not be Cambodian GOD not even dreaming to be a good leader among world community. instate HUN SEN can be a devil killer or a genocide leader in the world community. I tell you what HUN SEN is under investigation of murder since 1979 up to this day. at this moment HUN SEN is doing some thing that the world watching very closely . those murdering policy of HUN SEN will reveal not just after 1979 . after all HUN SEN’s future is not looking good at all .

  3. Anonymous says:

    All top position in this beast regime are the veitcong -youn hanoi made’ because in 1979 they(youn-hanoi) send theses all seed to made cambodia to become Youn-hanoi so all of khmer veitcong dogs getting old and all new bread of veitciong hanoi come to control cambodia so all hkmer must study hard and must show real LAW&ORDER in the real democracy to punish theses veitcong phoo’in cambodia’

  4. so socheath says:

    ខ្លាច ហើយមែនទេ !
    CPPខ្លាំងអញ្ចឹង
    ដល់ទីណា ពួកអាបំផ្លាញជាតិ ពួកអាក្បត់ជាតិ ត្រូវតែវិនាស !