លោក ហ៊ុន សែន៖ ​មនុស្ស​ខ្លាំង​ដូច​ លោក គួច ចំរើន សាក​សម​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​

ដោយ អេង គីមហុង
25/06/2019
RFI

media
លោក គួច ចំរើន
@Grandnewsasia


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់ លោក គួច ចំរើន ថា​ជា​មនុស្ស​ខ្លាំង ដោយ​ផ្ទេរ​ពីអភិ​បាល​ខេត្ត​កំពង់ចា​ម មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ជំនួស លោក យន្ត មីន។ ពី​អភិបាល​ខណ្ឌ​ដែល​គ្រប់​គ្រង​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ ក្លាយ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ​ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​និង​ការ​សិក្សា​បែប​ណា​?

មុន​ក្លាយ​ជា​អភិបាល​ខេត្ត​កំពង់ចាម ហើយ​ផ្ទេរ​មក​ជា​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ធ្លាប់​កាន់​ការងារ​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ​។ ពី​ឆ្នាំ​១៩៩៨​ដល់​​ឆ្នាំ​១៩៩៩ លោក​ គួច ចំរើន​ ជា​បុគ្គលិក​ចាត់តាំង​សាលា​​ខណ្ឌចំការមន។ ពី​ឆ្នាំ​១៩៩៩​ដល់ឆ្នាំ​២០០៤ លោក គួច ចំរើន ​ជា​អភិ​បាលរង​ខណ្ឌចំការមន​ ហើយនៅក្នុងឆ្នាំ​២០០៤ ​លោក គួច ចំរើន ជា​អភិបាលខណ្ឌ​​មាន​ជ័យនិងឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៦ជា​អភិបាល​ខណ្ឌដូនពេញ​។​ ក្រោយ​មក​ទៀត​នៅ​ចុង​ឆ្នាំ២០​១៦​ មក​ដល់​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កំពង់​ចាម ដែល​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​ជា​អគ្គ​នាយក​រង​រដ្ឋបាល​នៃក្រសួង​មហាផ្ទៃ​។​​

មុនកាន់ការងារទាំងនេះ នៅ​ឆ្នាំ​១៩៩០ លោក ចំរើន បាន​ចូលរៀន​នៅ​មហា​វិទ្យា​ល័យ​បច្ចេក​ទេ​ស​​​កង​ទ​ព័ ប្រទេស​វៀតណាម ក្រោយមក​នៅ​ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចដោយ​ទទួលបាន​បរិ​ញ្ញា​​ប័​ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទទួល​​បាន​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០៧​។​

កើតនៅឆ្នាំ១៩៧២ នៅ​ភូមិ​តាព័រ​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប លោក​ គួច ចំរើន ជា​កូន​ទី​៤ នៃ​បងប្អូន​ទាំង​៥​នាក់។ បច្ចុប្បន្នលោក គួច ចំរើន មានវ័យ៤៧ឆ្នាំ។

សូម​ជម្រាប​ជូន​ថា នៅ​សល់​ពេល​តែ​៤ថ្ងៃ​ទៀត​ទេ ពោល​គឺ​នៅ​ថ្ងៃទី២៩ខែមិថុនា លោក គួច ចំរើន ដែល​ផ្ទេរ​ចេញ​ពី​អភិបាល​ខេត្ត​កំពង់ចាម នឹង​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ការ​។ «ខេត្ត​ព្រះ​សីហនុ​ត្រូវ​ការ​មនុស្ស​ខ្លាំង​ដូច គួច ចំរើន មក​គ្រប់​គ្រង» នេះ​ជា​ការ​លើក​សសើរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​លោក គួច ចំរើន។

គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា មហាជន​មួយ​ចំនួន​សាទរ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់​បេក្ខភាព​លោក គួច ចំរើន ជា​អ្នក​គ្រប់​គ្រង​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ​ដែល​បញ្ហា​ដើរ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បន្ទុក​មួយ​ធ្ងន់​ធ្ងរ​ចំពោះ​លោក គួច ចំរើន​ ដែល​ទទួល​បាន​ងារ​ជា​មនុស្ស​ខ្លាំង​ពី​លោក ហ៊ុន សែន ក្នុង​ការ​ស្ដារ​មុខ​មាត់​ខេត្ត​ខ្មែរ​មួយ​នេះ​ឡើង​វិញ​។ ទន្ទឹម​នឹង​ការ​ស្វាគមន៍​មហាជន​កំពុង​រង​ចាំ​មើល​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក គួច ចំរើន ខេត្តព្រះសីហនុ ប្រែ​មុខ​មាត់​និង​កេរ្តិ៍​ឈ្មោះ​ថ្មី​បាន​កម្រិត​ណា​៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន៖ ​មនុស្ស​ខ្លាំង​ដូច​ លោក គួច ចំរើន សាក​សម​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​"

  1. Anonymous says:

    Anyone who graduated from Hanoi including Socheath will be the best person for Cambodia government so everything will be vietnamisation.