អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រី​រដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោក ហ៊ុន សែន ចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ

អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រី​រដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោក ហ៊ុន សែន ចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ


By

ឌឹ ខេមបូឌា ដេលី

អ្នកឃ្លាំមើល​សង្គម​និយាយ​ថា ​សោកនាដ​កម្ម​គឺ​ជា​សោកនាដ​កម្ម!​ នេះ​គឺជា​សម្រែក​ចូលរួម​រំលែក​ពី​មជ្ឈដ្ឋាន​នានា​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ពី​គ្រប់ទិស​ទី​នៃ​ពិភព​លោក​ដូច​ដែល​ដឹង​បាន​តាម​រយៈ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយ ​កាសែត​ វិទ្យុ​ទូរទស្សន៍៖​ The New York Times ​សហ​រដ្ឋ​អាមេរិក, AFP​ និង​សាេ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត។​

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ​ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំង​ឡង់​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ចោទ​ជា​សំណួរ​ថា​ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សោកនាដ​កម្ម​ស្លាប់​កម្មករ​ខ្មែរ​ចំនួន​២៨​នាក់ ​និង​រង​របួស​២៦​នាក់​ ពី​ការ​បាក់​រលំ​នៃ​អាគារ​កម្ពស់​៧​ជាន់​របស់​ក្រុមហ៊ុន​ចិន ​ក្នុង​ក្រុង​ព្រះសីហនុ​ ជាទី​ដែល​ជនជាតិ​ចិន​បាន​ហូរ​ចូល​ច្រើន​សន្ធឹក​សន្ធាប់​ រាប់​ទាំង​ពួក​ម៉ាហ៊្វីយ៉ា​​ រហូត​ដល់​ស្ទើរ​តែ​លែង​ឃើញ​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក​នោះ?​

អ្នក​វិភាគ​រូប​នេះ​រិះគន់​ថា​ វត្តមាន​ជនជាតិ​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​គឺ​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយ​ដែល​ពុំមែន​ជាការ​ត្រេកអរ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​នោះ​ឡើយ ​ប៉ុន្តែ​ជា​ការ​សាទរ​របស់​លោក ​ហ៊ុន សែន​ និង​អ្នក​គាំទ្រ​ហៃអើ​របស់​គាត់​ ក្នុង​នាម​ខ្លួន​គាត់​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដែល​ចេញ​ពី​ការ​បោះឆ្នោត​ក្លែង​បន្លំ​មួយ​ កាល​ខែ​កក្កដា​ឆ្នាំ​មុន។​

លោក​បន្ត​ថា ​ជាតិ​ខ្មែរ​ទាំង​មូល​តែង​រង​គ្រោះ​ដោយ​សារ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ​មួយ​ករណី​ហើយ​មួយ​ករណី​ទៀត​តាំង​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​រហូត​ដល់​នយោបាយ​អំណាច​អញ​និយម ​គ្រួសារ​និយម​ សម្លាប់​ប្រជា​ធិបតេយ្យ ​ធ្វើឲ្យ​ប្រជា​រាស្ត្រ​ក្ដៅ​ក្រហាយ​ពាស​ពេញ​ប្រទេស។​​

លោក​ គឹម សុខ​ រិះគន់​ថា ​ការ​ប្រកាស​ដក​ ដូរ​ ផ្លាស់​កន្លែង​ កូន​ចៅ​របស់​គាត់​តាម​របៀប​ល្បែង​សៀក​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ ដើម្បី​បន្ថយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​តែ​ប៉ុណ្ណោះ។​

លោក ​គឹម សុខ ​អះអាង​ថា​ ចំពោះ​មុខ​ការ​រិះគន់​លើ​ចំណាត់​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ពី​លើ​ដល់​ថា្នក់​ក្រោម​និង​ពួក​ថៅកែ​ចិន​លោក ​ហ៊ុន សែន ​បាន​ប្រកាស​ដក​មនុស្ស​​មួយ​ចំនួន​​នៃ​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា​ ក្រោយ​ពី​ការ​សុំ​លាលែង​របស់​លោក​ យន្ត មីន​ ពី​តំណែង​អភិបាល​ខេត្ត​ព្រះ​សីហនុ ​ដែល​បាន​ឆ្លើយ​ដោះ​សារ​មិន​ទំនង​ថា ​បាន​ប្រាប់​ពីរ​ដង​ឲ្យ​ផ្អាក​ការ​សាងសង់ ​ប៉ុន្តែ​ចិន​មិន​ស្ដាប់​នោះ,។​​លោក​ ហ៊ុន សែន ​បាន​ដក​លោក​ ញឹម​ វ៉ាន់ដា​ ពី​តំណែង​​ទេស​រដ្ឋមន្ត្រី​ និង​អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​គ្រោះ​មហន្តរាយ​ដោយ​សារ ​ធ្វើការ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​និង​ភូតភរ។​​

ក្រៅពី​នេះ​ មាន​ការ​ផ្លាស់​តំណែង​ពី​កន្លែង​មួយ​ទៅ​មួយ​ទៀត។​ លោក​ គួច ចំរើន ​ដែល​ជាប់​ឈ្មោះ​គេ​ស្គាល់​ថា​ នៅ​ក្នុង​ក្រុម​ដៃ​ក្ដៅ ​ចិត្ត​ឆៅ​តាម​អែប​លោក​ ហ៊ុន សែន​តាំង​ពី​នៅ​ជា​និស្សិត​នោះ ​ត្រូវ​បាន​ដូរ​កន្លែង​ពី​ចៅហ្វាយ​ខេត្ត​កំពង់ចាម​ទៅ​កាន់​ខេត្ត​ព្រះសីហនុ។​

លោក​បន្ត​ថា​ ការ​ដក​ដាក់​ជា​ល្បែង​ឡប់ឡែ​នោះ​ ហើយ​បើ​ថា​ តាម​ហេតុ​ផល​ផ្លូវ​ច្បាប់​ ​អ្នក​ដែល​ត្រូវ​គេដក​ចេញ ​ឬ​ដេញ​ចេញ​គឺ​លោក​ ជា សុផារ៉ា ​រដ្ឋមន្ត្រី​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម​និង​សំណង់ទៅ​វិញ​ទេ​ ពីព្រោះ​លោក​មាន​សមត្ថកិច្ច​ចេញ​អាជ្ញាប័ណ្ណ​សាងសង់។​

រី​ឯ​ការ​ដាក់​លោក​ គន់ គីម​ ដែល​មាន​ចំណេះ​ដឹង​និង​សមត្ថភាព​ទាប​ដែល​បាន​កាន់​តំណែង​ទាត់ខ្យល់​តាំងពី​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​អគ្គ​មេបញ្ជា​ការ​រង​កង​យោធពល​​ខេមរ​ភូមិន្ទ​ ហើយ​ត្រូវ​លោក​ ហ៊ុន សែន​ លើក​បន្តុប​ឲ្យ​ទៅ​ជំនួស​លោក ​ញឹម​ វណ្ណដា​ នោះ​គឺ​គ្រាន់​តែ​ជាល្បិច​សម្រួល​កន្លែង​ឲ្យកូន​ចៅ​ជំនិត​ដែល​ធ្លាប់​កាន់​កាំភ្លើង​កាង​អំណាច​ឲ្យ​ប៉ុណ្ណោះ។ ​លោក​ គន់ គីម​ គឺ​ជា​មនុស្ស​ជិតដិត​ស្និទ្ធស្នាល​បំផុត​របស់​លោក​ ហ៊ុន សែន​ តាំងពី​ពេល​អ្នក​ទាំងពីរ​នាក់​នៅ​ជា​ឈ្លប​របស់​ ប៉ុល ពត ​មុន​ពួក​ខ្មែរក្រហម​បាន​ឡើង​ត្រួត​ត្រា​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៥​ម្ល៉េះ។​

តាម​ផ្លូវ​ច្បាប់​និង​ស្មារតី​ទទួល​ខុសត្រូវ​ជា​មេ​ភ្លើង​បញ្ហា ​គឺ​លោក​ ហ៊ុន សែន​ ខ្លួន​ឯង​ ដែល​ត្រូវ​លាលែង ​មុន​នរណាៗ​ទាំងអស់​ ពីព្រោះ​គឺជា​អ្នក​បាន​សម្រេច​បង្ហូរ​ឲ្យ​ហ្វូង​ជនជាតិ​ចិន​ចូល​ស្រុក​ កើត​បញ្ហា​ពេញ​ទឹក​ពេញ​ដី​ដូច្នេះ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

2 Responses to "អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រី​រដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោក ហ៊ុន សែន ចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ"

  1. Anonymous says:

    Cambodian can judge how much knowledge and ability of their leader . politician need some kind of general knowledge in order to lead the nation. to become a strong leadership it require it’s members to have knowledge in every sector . I knew it is not that easy to be a leader but the question is why some one still wanted to be. the answer is >>> all about money sorry every one should think world situation right now. the economic war, and the war in some country right now was all about money. there are some leader in the world love their nation and their people have peace and freedom . how about Cambodia ??? sorry I’m the one who sharing this blood but I do not want to say nothing. the reason why?? I knew every thing is wrong and you can ask me what was wrong?? so sad the century of fragile pot and pan is flooding in Cambodia… if you know what I mean. you can say any thing to me as you wish…sorry

  2. Anonymous says:

    The beast regime and leaded by Veitcong mfia dictator never abandon their men unless their men betray them so they are the groups of mafia never do anything for nation

Leave a Reply

Submit Comment