ទូត​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​រក្សា​នយោបាយ​នៅ​កណ្តាល​ គ្រា​មាន​ការ​ប៉ាន់​ស្មាន​នៃ​វត្តមាន​កងទ័ព​ចិន

កម្ពុជា

រូបឯកសារ៖ កប៉ាល់​យោធាចិន​ចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពី​ការ​ហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)


02 កក្កដា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ថែទាំ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​ដែន​សមុទ្រ​រាម ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​ស្នើ​ឲ្យ​កម្ពុជា​ប្រកាន់​​យក​នយោបាយ​អព្យាក្រឹត​ដោយ​សង្ស័យ​ថា​ កម្ពុជា​បាន​ងាក​ទៅ​សហការ​ជាមួយ​កងទ័ព​ចិន​នៅ​ទីតាំង​ដដែល​នោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​អង្គារនេះ​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ការពារ​ជំហរ​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ ដោយ​សម្តែង​ពី​កង្វល់​ទាក់​ទង​ទៅ​នឹង​លទ្ធភាព​វត្តមាន​របស់​កង​យោធា​ចិន​នៅ​តំបន់​សមុទ្រ​កម្ពុជា។

ការ​ទទូច​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ធ្វើឡើង​ បន្ទាប់​ពី​លោក​ Joseph H. Felter ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដោយ​លើក​ពី​ចំណោទ​ដែល​អាច​មាន​វត្តមាន​ និង​ទីតាំង​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​កម្ពុជា​នៅ​ឆ្នេរ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។ ​ចំណោទ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​កម្ពុជា​បដិសេធ​ជំនួយរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួស​ជុល​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះ។

លោក​ស្រី​ Emily Zeeberg អ្នក​នំា​ពាក្យ​ស្ថាន​បេសកកម្ម​ការទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ លទ្ធភាព​នៃ​ការ​មាន​វត្តមាន​ទីតាំង​យោធា​ចិន​នៅ​កម្ពុជា​ គឺ​ជា​ «កង្វល់​ដ៏​ពិត​ប្រាកដ​មួយ»។

លោកស្រី​បាន​សរសេរ​តាម​សារអេឡិច​ត្រូនិក​ ឬ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា​៖ «បើ​មើល​ទៅ​លើ​កម្រិត​ខ្ពស់​នៃ​ឥទ្ធិពល​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ ការណ៍​នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​យ៉ាង​ពិត​ប្រាកដ»។

លោកស្រី​បានបន្ថែម​ថា៖ «ទង្វើ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ឯករាជ្យ​ភាព​កម្ពុជា​ចុះ​ខ្សោយ​ ឬ​ក៏​បើក​ឱកាស​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ នឹង​ក្លាយ​ជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ ហើយ​អាច​គំរាម​កំហែង​ដល់​ភាព​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ និង​ភាព​ជា​អ្នក​ឈរ​នៅ​កណ្តាល​របស់​សមាគម​អាស៊ាន។ យើង​ទទូច​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​រក្សា​ការ​តាំង​ចិត្ត​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ចំពោះ​នយោបាយ​ការបរទេស​ឯករាជ្យ​ ហើយ​ត្រូវ​ការ​ពារ​យ៉ាង​រស់​រវើក​នូវ​ឯករាជ្យភាព​របស់​កម្ពុជា​សម្រាប់​អ្នក​ជំនាន់​ក្រោយៗ»។

រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

រូបឯកសារ៖ កង​យោធាជើងទឹក​កម្ពុជា​ហាត់សមជាមួយ​កងយោធាជើងទឹក​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)


កាល​ពីថ្ងៃ​ទី​២៤ ខែ​មិថុនាឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ លោក​ Joseph H. Felter​ ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ផ្ញើ​លិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ទៀ ​បាញ់។

ក្នុង​លិខិត​នោះលោក​ Joseph H. Felter​ បាន​ដាក់​ការ​សង្ស័យ​ថា​ ការ​ច្រានចោល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ទីកន្លែង​បណ្តុះ​បណ្តាល​ និង​ការថែ​ទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ពី​សំណាក់​ប្រទេស​កម្ពុជា​ទំនង​ជា​មាន​ការ​ទាក់​ទង​នឹង​កងទ័ព​ចិន។

លោក​ Joseph H. Felter​ បាន​រំឭក​ឡើង​វិញ​នៃដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​កាលពី​ខែ​មករា។ នៅ​ទីនោះ​ លោក​បាន​ទទួល​សំណើរ​ពី​មេ​បញ្ជាការ​រង​មួយ​រូប​ ដែល​ស្នើ​សុំ​ជំនួយ​សម្រាប់​ជួសជុល​ និង​ថែទាំ​ទីកន្លែង​បណ្តុះ​បណ្តាលខាងលើ។

ក្រោយ​ការ​ច្រាន​ចោល​នេះលោក​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ផ្តល់​នូវ​សេចក្តី​ពន្យល់​លម្អិត​នៅ​ពី​ក្រោយ​ការ​មិន​ទទួល​យក​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ និង​ការ​ផ្លាស់​ប្តូរ​ភ្លាម​មួយ​រំពេច​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​កម្ពុជា​នេះ។

VOA មិន​ទាន់អាច​សុំការ​អធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​នាយ​ឧត្តមសេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជាបាន​ទេ​ ដោយទូរស័ព្ទ​របស់​ពួក​លោក​រោទិ៍ តែ​គ្មាន​អ្នក​ទទួល។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ប្រាប់​ VOA ​តាម​សារ​ឆ្លើយឆ្លង​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ថា​ កម្ពុជា​គ្មាន​មហិច្ឆតា​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ណា​នោះ​ទេ​ ដូច្នេះ​គ្មាន​ហេតុផល​ណា​មក​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ការ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន។

«អត់​មាន​ចាំបាច់​ទេ​ ឥឡូវ​ឧទាហរណ៍​ថា​ យើង​យក​ទ័ព​ ដាក់​ទ័ព​ចិន​ដើម្បី​ទៅ​វាយ​ជាមួយ​ពីណា​ ទៅ​វ៉ៃ​ជាមួយ​វៀតណាម​ ឬ​មួយ​ក៏​ទៅ​វ៉ៃ​ជាមួយ​ថៃ? វ៉ៃ​អ៊ីចឹង​ នរណា​ចំណេញ​ នរណា​ខាត​ ហើយ​ទៅ​វ៉ៃ​ដើម្បី​អី?​ យើង​វា​មិនមែន​ទៅ​ ពង្រីក​ទឹក​ដី​អីណា​ ដើម្បី​យក​ដូច​ជា​អាណាចក្រ​ខ្មែរ​អី​ទៀត»។

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​កន្លង​ទៅ​ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ (C4ADS) របស់​សហរដ្ឋ​អាមេរិក។ មជ្ឈមណ្ឌល​នេះ​បាន​ភ្ជាប់​ក្រុម​ហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា​ ទៅ​នឹង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះម្តង​ហើយ​ម្តង​ទៀត​ដោយ​ផ្អែកលើ​រដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស​កម្ពុជា ដែល​ហាម​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស៕

What Next?

Related Articles

6 Responses to "ទូត​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​រក្សា​នយោបាយ​នៅ​កណ្តាល​ គ្រា​មាន​ការ​ប៉ាន់​ស្មាន​នៃ​វត្តមាន​កងទ័ព​ចិន"

  1. Leang.Sokha says:

    ដោយសារអាមេរីកលីំបលរមិនប្រាកដប្រជាហើយក៍មិនមានការសម្រេចចិត្តធ្វើអ្វីមួយឬជួយដល់កម្ពូជាឡើយទើបកម្ពូជាសម្រេចចិត្តដោយបែបនេះ៕ប្រទេសដែលមានអំណាចជាប្រទេសធំតែងតែដូច្នោះតែយកលេសគ្រប់បែបយ៉ាងល។លបើសិនជាខ្ញុំប្រហែលជាលើសនេះទឿត?អ្នកអង្គុយតាមដានរងចាំតែចាបកំហុស?

    ឮឮឮឮឮឮឮឮឮ

  2. Leang.Sokha says:

    ដោយសារអាមេរីកលីំបលរមិនប្រាកដប្រជាហើយក៍មិនមានការសម្រេចចិត្តធ្វើអ្វីមួយឬជួយដល់កម្ពូជាឡើយទើបកម្ពូជាសម្រេចចិត្តដោយបែបនេះ៕ប្រទេសដែលមានអំណាចជាប្រទេសធំតែងតែដូច្នោះតែយកលេសគ្រប់បែបយ៉ាងល។លបើសិនជាខ្ញុំប្រហែលជាលើសនេះទឿត?អ្នកអង្គុយតាមដានរងចាំតែចាបកំហុស?ខ្ញុំធ្វដើម្បីប្រទេសនីំងជាតិរបស់ខ្ញុំ?ជាច្រនទស្សវត្តរ៍មកហើយប្រទេសរបស់ខ្ញុំរងគ្រោះដោយសារពួកអ្នក?

    ឮឮឮឮឮឮឮឮឮ

  3. Anonymous says:

    >>>>>>>>>>>>>>>>>>the future of Cambodian and it’s nation <<<<<<<<<<<<<<<> do we trust HUN SEN leadership will make Cambodia safe in foreign policy. I suggest Cambodian should take a look thoroughly to this leadership. I’m seeing Cambodian is 100% under HUN SEN dictatorship that was no though about it. please take a look all HUN families and his high ragging officers are millionaire . please do not telling me where they got that monies from every one should knew and please do not just saying I’m not speaking the truth. I knew Cambodian are not that dump to keep this nation alive we Cambodian should know what to do. please take care of yourself your people and your nation that was the best wish from our ancestor .

  4. Anonymous says:

    Cambodia never followed the democracy path since ah Si hak nouk become communist and ask veitcong and communist china to killed khmer because he lost power(leader) so he continue to give this dictatorship regime to veitcong mafia dictator to keep khmer in the cage and theses veitcong and mafia groups only followed the communist style and they told lie to international and khmer people about democracy but the fact is fake democracy . Cabodia nad her people are captured by these mafia groups’

  5. so socheath says:

    Send to facebook
    មេមាន់ចង់បណ្តេីរកូនទា !
    ***
    ការពិតទៅមាន់ហេីយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
    សម្រាប់មេមាន់ដែលចង់បណ្តេីរកូនទា វាគឺជាការផ្សងព្រេង
    ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។ កូនទាមិនអាចស្ថិត
    នៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
    ត្រីឆ្តោ និងសុីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាច
    មានលទ្ធភាពជួយកូនទាបាន។
    សម្រាប់មេមាន់វិញ ទោះបីនៅលេីគោក ក៏មិនប្រាកដថា
    អាចរក្សាជិវិតកូនទាបាន ជាមួយសត្វស្ទាំង ឆ្កែ ឆ្មា ដែលជា
    សត្រូវជាមួយកូនទា ហេីយដែលជួនកាល ជិវិតមេមាន់
    ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផង
    ក៏ថាបាន ។
    យ៉ាងណាមុិញ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួន
    និងអង្គការសេរីនិយមអន្តរជាតិ ដែលមាននិន្នាការ គាំទ្រអតីត
    មេដឹកនាំបក្សសង្គ្រោះ ហេីយ
    អះអាងក្នុងការហែហមសមរង្សុីចូលមកក្នុងប្រទេសកម្ពុជា
    ក្នុងពេលដែលសមរង្សុី ស្ថិតទៅក្នុងសមាសភាពជាទណ្ឌឹត
    នោះ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលចង់
    ហែហមអមដំណេីរសមរង្សុី អាចមានវាសនាដូចមេមាន់
    ដែលចង់បណ្តេីរកូនទាដូច្នោះដែរ។
    កម្ពុជាជារដ្ឋអធិបតេយ្យ តាមរដ្ឋធម្មនុញ្ញដែលជា
    ច្បាប់កំពូលរបស់ជាតិបានកំណត់។ អធិបតេយ្យភាពកម្ពុជា
    មិនអាចឲ្យបុគ្គលណា រដ្ឋណារំលោភបំពានបាននោះទេ។
    ភាពបំពានណាមួយលេីច្បាប់ របស់កម្ពុជាពីសំណាក់
    សមាជិកសភាសហភាពអឺរ៉ុប នោះអាចរាប់បានថា ជាការ
    បំពានលេីដែនអធិបតេយ្យជាតិកម្ពុជា ដែលច្បាប់កម្ពុជា
    មិនអាចលេីកលែងឲ្យបាននោះឡេីយ ។
    សម្រាប់សមរង្សុី និងបក្សពួក ដែលជាទណ្ឌឹត នឹងជា
    ជនជាប់ចោទចោទក្នុងបទឧក្រឹដ្ឋ ថាបានរួមគំនឹតប្រព្រឹត្ត
    អំពេីរក្បត់ជាតិ សុំសួរសមាជិកសភាសហភាពអឺរ៉ុបប៉ុន្មាន
    អ្នកនោះវិញថា សម្រាប់ប្រទេសអស់លោក រដ្ឋាភិបាល
    ប្រទេសអស់លោក ដែលមានការលេីកលែងចំពោះ បទឧក្រឹដ្ឋ
    ទាំងនេះទេ។
    ដូចនេះ ភាពជាមេមាន់ហេីយចង់បណ្តេីរកូន បំណងរបស់
    អ្នក នឹងមិនសមបំណងប្រាថ្នាឡេីយ។ អ្នកនឹងជួបនូវក្តីវិយោគ
    នឹងតក់ស្លុត ជាមួយហេតុផល ខុសទំនងរបស់អ្នកជាក់
    ជាមិនខាន ៕

  6. so socheath says:

    ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ Facebook សម្រុកនាំគ្នារិះគន់ស្ថានទូតអាមេរិក
    ដែលវាយតម្លៃមិនត្រឹមត្រូវអំពីការបោះឆ្នោតនៅកម្ពុជា
    **********
    (ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរវាយតម្លៃអំពីការបោះឆ្នោតនៅកម្ពុជា រយៈពេល១ឆ្នាំមកនេះ ដោយមិនត្រឹមត្រូវនោះ ប្រជាពលរដ្ឋខ្មែរ អ្នកលេង Facebook ជាច្រើន បាននាំគ្នាចូលទៅរិះគន់ស្ថានទូតអាមេរិក នៅលើទំព័រ Facebook។
    ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ ប្រជាពលរដ្ឋកម្ពុជាទេ។ ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។
    អ្នកប្រើប្រាស់ Facebook ឈ្មោះ សុផានិត្យ ស្រលាញ់សន្តិភាព បានសរសេរថា៖ «មិនសេរី មិនយុត្តិធម៌ ចុះពេលខ្មែរក្រហមកាន់អំណាច លោកអាមេរិកនៅឯណា? ហើយចុះពេលដឹងថាខ្មែរក្រហមសំលាប់ពលរដ្ឋខ្មែរ មិចក៏អាមេរិចគាំទ្រខ្មែរក្រហមអោយអង្គុយនៅកៅអី អង្គការសហប្រជាជាតិ?
    ដោយឡែកឈ្មោះ រាជាលី ធីតាពៅ បានសរសេរថា៖ «ទាល់តែអ្នកឈ្នះព្រមចាញ់់ ហើយឲ្យបក្សប្រឆាំងឈ្នះម្តង ទើបលោកទូតឯងថា ការបោះឆ្នោតហ្នឹងសេរី និងយុត្តិធម៌ បើមិនចឹងទេពួកឃ្លានអំណាច សម រង្សុី ឡាំប៉ារាល់អាណត្តិដូចដែលឃើញចឹង ប្រទេសមហាអំណាចជាច្រើនគាំទ្រលទ្ធផលនេះ ខុសគេតែពួកអាមេរិកនេះឯង ឪវាបង្រៀនកូនឲ្យប្រឆាំងបែបចោរម្សៀតចឹង បានកូនចៅវាចោរម្សៀតចឹងដែរ។ សិទ្ធិបញ្ចេញមតិដែលគេផ្តល់ឲ្យ តែពួកប្រឆាំងវាប្រើដើម្បីជេរប្រមាថ ញុះញង់ ចោទលាបពណ៌លើអ្នកដទៃ លោកគួរបើកភ្នែកមើលហើយណែនាំពួកវាផង កុំឲ្យជាប់គុកច្រើនពេក»។
    ជាមួយគ្នានេះ អ្នកលេងហ្វេសបុក ឈ្មោះ Ah Ka បានបញ្ចេញអារម្មណ៍ថា «ស្អប់ស្ថានទូតនេះមិនដែលមើលកម្ពុជាក្នុងផ្លូវល្អសោះ។ វាពិតជាមហាពិបាកខ្លាំងណាស់ទៅឬដែលអាមេរិកធ្វើជាមិត្តល្អរបស់កម្ពុជា? ពិបាកខ្លាំងណាស់មែនទេ 🇺🇸????????»។
    សម្រាប់ Facebook ឈ្មោះ Peng Sokun បានសរសេរថា៖ «១ឆ្នាំ កន្លងផុតទៅហើយ ខ្ញុំសង្កេត ឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍»។
    រីឯ Sor Hengnang ក៏បានអះអាងដែរថា «ក្រោយការបោះឆ្នោត កន្លងផុតទៅ១ឆ្នាំនេះ ខ្ញុំសង្កេតឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ឥតឈប់ឈរ»។
    Facebook ឈ្មោះ Chheng BunThan បានបន្ទរទៀតថា៖ «បាទ….លោកបងទូតអាមេរិកកាំង បើលោកបងឯងមិននិយាយបែបណឹងទើបចម្លែក ហើយក៏គេមិនថាលោកបងឯងគរមិនចេះនិយាយនោះដែរ។ កម្ពុជា បានធ្វើការបោះឆ្នោតដោយជោគជ័យ កាលពីឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ការគ្មាននូវវត្តមានបក្សដែលជាកូនចៅរបស់លោកបង គឺជាភាពត្រឹមត្រូវបំផុតដែលកម្ពុជាបានកម្ចាត់ចោលនូវវិនាសកម្មរបស់ជាតិ និងប្រជាជនទាំងមូល។ សូមទូតអាមេរិក នៅឲ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងនៃកម្ពុជា ហើយឲ្យយល់ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងអាមេរិកផង លោកឯងហាក់បីដូចជាដើរហួសបន្ទាន់នៃអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យហើយ។ កម្ពុជាបានឆ្អែតទៅនឹងអតីតកាលជាច្រើនមកហើយ»។
    អ្នកលេងហ្វេសបុក ម្នាក់ទៀតឈ្មោះ Chan Bo បានវាយប្រហារទៅកាន់ទូតអាមេរិក និងអតីតបក្សប្រឆាំងថា៖ បង្រៀនខ្មែរឱ្យខាំគ្នា និងចងអាឃាតគ្នា បើមិនរំលាយចោលទុកឱ្យឆេះប្រទេសជាថ្មីឫ ? ថ្លៃគ្រាប់បែកចាស់មិនទាន់ទូទាត់នៅឡើយទេណា អាទូត US …!!!»។
    សម្រាប់ Facebook ឈ្មោះ Kongsun Tuon ក៏បានសរសេររិះគន់ដែរថា៖ «ឆ្ងល់សត្វច្រមុះវែងនេះដល់ហើយ វានៅចងកម្មពារជាមួយខ្មែរដល់កាលទៀត។ អីក៏ត្រឹមត្រូវម្លេះលោកឪប្រជាធិបតេយ្យ ការគាំទ្រអោយមេបក្យប្រឆាំងប្លន់អំណាចស្រស់ៗនៅវេនេស៊ុយអេឡាហ្នឹងបានត្រឹមត្រូវប្រជាជាធិបតេយ្យមែន? ទល់តែគេវឹកវរចលាចលពេញប្រទេសហ្នឹងហី បានប្រជាធិបតេយ្យសេរីដែលលោកឯងចង់បាននោះ? លោកអើយ មិនបាច់ដើរតួមកត្រឹមត្រូវអីទៀតទេ មាយាទនិងកន្ទុយលោកឯងយុវជនខ្មែរស្គាល់ច្បាស់ណាស់ឥលូវនោះ។ ដើម្បីចង់តែបានកូនអុករបស់ខ្លួនបានអំណាច ដើម្បីយកកម្ពុជាជាឈ្នាន់ក្នុងមហិច្ឆតាវិលមកគ្រប់គ្រង់អាស៊ីវិញ ចេះតែដើរបង្ខូចគេចេះ បង្ខូចគេចុះក្រោមរូបភាពសិទ្ធមនុស្ស ប្រជាធិបតេយ្យ!»។
    អ្នកប្រើប្រាស់ Facebook ដទៃទៀតបានសរសេរថា «ប្រទេសមហាអំណាចមួយទាំងមូលតែនិយាយដូចឆ្កែ កុំធ្វើឡូយពេកអាមហាអំណាចដៃប្រលាក់ឈាម ចុះរឿងដែលលោកកឹមសុខាថាប្រទេសលោកឯងនៅពីក្រោយរឿងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះពួកឯងគិតយ៉ាណាដែរអាជើងកាង។
    «លោកថា ពុំមានសេរីភាព និងយុត្តិធម៌ ហើយមិនបានតំណាងអោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា…! ចុះខ្ញុំក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលបានទៅបោះឆ្នោត តើខ្ញុំអាចឆ្លើយដោយផ្ទាល់ថា ខ្ញុំមានសេរីភាព និងយុត្តិធម៌ ហើយខ្ញុំគឺបានប្រើឆន្ទៈរបស់ខ្ញុំដើម្បីរើសមេដឹកនាំដែលខ្ញុំពេញចិត្ត ហើយនោះគឺមេដឹកនាំ គណ:បក្សប្រជាជនកម្ពុជា តើលោកទទួលយកបានទេ ព្រោះខ្ញុំក៏ជាពលរដ្ឋកម្ពុជាដែលមានសិទ្ធស្របច្បាប់ក្នុងការជ្រើសរើសមេដឹកនាំពោលគឺសិទ្ធទៅ បោះឆ្នោត….ដូច្នេះខ្ញុំសូមនិយាយថា សូមកុំនិយាយជំនួសខ្ញុំដែលជាពលរដ្ឋកម្ពុជា សូមនិយាយក្នុងនាមពលរដ្ឋអាមេរិចកាំងទៅសំរាប់លោក»។
    «នេះគឺជាសារដែលមានចរិតឆ្កួតលីលា បំរើមហិចតាខ្មៅកខ្វក់របស់ខ្លួនឯង(អាមេរិក) យ៉ាងអាត្មានិយម។ ប្រជាពលរដ្ឋខ្មែរមិនត្រូវការការញុះញង់បែបនេះទេ។ ខ្ញុំមិនប្រឆាំងប្រជាជនអាមេរិកទេ តែបើទូតអាមេរិកនៅកម្ពុជានៅតែធ្វើបែបនេះ ខ្ញុំជាពលរដ្ឋម្នាក់ និងជាម្ចាស់ឆ្នោតម្នាក់ សូមប្រឆាំងដាច់ខាត។ វាជាសារមិនតំណាងឲ្យអ្នកភាគច្រើន តែទំនងបម្រើក្រុម១ក្តាប់តូច។ នេះឬជាប្រជាធិបតេយ្យបែបអាមេរិកកាំង? តើនេះឬជាគំរូប្រជាធិបតេយ្យដែល អាមេរិកបង្រៀនខ្មែរ? តើអាមេរិកមានចេតនាជួយកម្ពុជាពិតទេ? បើអាមេរិកចង់កម្ពុជាពិត សូមដាក់ក្រុមហ៊ុន Ford, Apple, Microsoft, intel មកកម្ពុជាមក ប្រជាជនកម្ពុជា រង់ចាំដោយសប្បាយរីករាយបំផុត កុំនាំតែការញុះញង់ ហើយនិយាយថា ស្រលាញ់កម្ពុជា តែទង្វើប្រកបដោយ វាចរិតខ្មៅងងឹតពីក្រោយអ៉ីចឹង។ សូមថ្កោលទោសសារនេះរបស់ទួតអាមេរិក»។ នេះបើតាមអ្នកប្រើប្រាស់ Facebook Comment នៅលើ page របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
    សូមបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ ដោយទទួលបាន ១២៥អាសនៈ នៅទូទាំងប្រទេស។
    បណ្តាសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា រួមទាំងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតនេះ បានទទួលយកលទ្ធផលបោះឆ្នោត និងចាត់ទុកថា ការបោះឆ្នោតនេះ បានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕