លោក សម រង្ស៊ី ផ្សាយ​ខិត្តប័ណ្ណ ៧​ចំណុច ស្ដីពី​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​​របស់​លោក និង​មន្ត្រី​ខ្លួន

ដោយ មួង ណារ៉េត
2019-07-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្សាយ​ខិត្តប័ណ្ណ​ ៧ចំណុច ស្ដី​ពី​ផល​ប្រយោជន៍​ នៃ​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក និង​មន្ត្រី​បក្ស​ប្រឆាំង។ លោក​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា និង​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជួយ​ចែក​ចាយ និង​ផ្សព្វផ្សាយ​បន្ត។ ខិត្តប័ណ្ណ​នោះ​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ ដើម្បី​អនុវត្ត​គោល​នយោបាយ ដូច​ជា ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​ឆ្នាំង​បាយ​កម្មករ ប្រគល់​សង​ដីធ្លី និង​ផ្ទះ​សម្បែង​ជូន​ជន​រងគ្រោះ ដែល​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ដោយសារ​អំពើ​អយុត្តិធម៌ ពី​សំណាក់​រដ្ឋ​ អំណាច និង​ជន​ខិល​ខូច​ និង​ដោះ​ស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ ដោយ​រឹប​អូស​លុយ​ពុក​រលួយ​ពី​ថ្នាក់​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ ដើម្បី​យក​មក​សង​បំណុល​ជំនួស​ប្រជាពលរដ្ឋ​ជា​ដើម។

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​នាំ​ពាក្យ​នៃ​របប​លោក ហ៊ុន សែន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​​ ខ្លឹម​សារ​ក្នុង​ខិត្តប័ណ្ណ​របស់​លោក សម រង្ស៊ី នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែមន្ត្រី​របប​នេះ កំពុង​រៀប​ជើង​ព្រួល ដើម្បី​កម្លា​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ។ វិធី​ទប់​ស្កាត់​ទាំង​នោះ រួម​មាន ការ​បន្ត​ប្ដឹង​ផ្ដល់​លោក សម រង្ស៊ី ជាង ១០ករណី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន ដែល​ហ៊ាន​ប្រកាស​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី។ សូម្បី​តែ​អ្នក​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង ក៏​ត្រូវ​អាជ្ញាធរ​របប​លោក ហ៊ុន សែន និង តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ជាង ១៤០នាក់​ហើយ។

ទោះ​ជា​រង​ការ​ធ្វើ​ទុក្ខ​ម្នេញ ឥត​ស្រាកស្រាន្ត​ ពី​សំណាក់​របប​លោក ហ៊ុន សែន លើ​មន្ត្រី​បក្ស​ប្រឆាំង​ នៅ​មូលដ្ឋាន និង​មាន​បណ្ដឹង​ជុំ​ទិស​ប្រឆាំង​លោក សម រង្ស៊ី និង​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​នេះ ជាច្រើន​រូប​យ៉ាង​ណា​ក្តី ក៏​លោក សម រង្ស៊ី និង​មន្ត្រី​​ជាន់​ខ្ពស់​​ជា​​ច្រើន​ទៀត របស់​បក្ស​បង្កើន​សារ​ នយោបាយ​ជុំវិញ​ការ​វិល​ត្រឡប់​ទៅ​​កម្ពុជា​​វិញ​​នេះ។ ពួកគាត់​បាន​កំណត់​ថា នឹង​វិល​ទៅ​កម្ពុជា​វិញ មិន​ឲ្យ​ហួស​ខែ​កញ្ញា​ខាង​មុខ​នេះ​ទេ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ក៏​នឹង​បិទ​បញ្ចប់​នីតិវិធី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​សភាពការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ នៃ​រយៈ​ពេល ៦ខែ​ដំបូង​របស់​ខ្លួន។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន នៅ​តែ​បញ្ជាក់​ជំហរ​ថា ពួក​គាត់​នឹង​ទៅ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ផ្សាយ​ខិត្តប័ណ្ណ ៧​ចំណុច ស្ដីពី​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​​របស់​លោក និង​មន្ត្រី​ខ្លួន"

  1. អាចារតែថេះ says:

    ចាំតែមើលទេពូ!

  2. Anonymous says:

    I understand Cambodia have to change but please make it peacefully. I also new Cambodia is in a great dangers if nothing change . in the next few month we can see what going on. I wish every thing can be solve peacefully without bloody.

Leave a Reply

Submit Comment