លោក មាស នី បារម្ភពីការដូរទឹកដីពេលខ្មែរធ្វើការនៅក្រៅប្រទេសច្រើន

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី លើកឡើងពីការព្រួយបារម្ភថា អាចនឹងមានការដូរទឹកដីពេលដែលពលរដ្ឋខ្មែរទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន ហើយជនបរទេសមកធ្វើការងារនៅស្រុកខ្មែរវិញ។​​

នៅក្នុងកិច្ចពិភាក្សាមួយស្តីពីវប្បធម៌នយោបាយថ្មីកាលពីយប់ថ្ងៃទី២ ខែកក្កដា លោក មាស នី លើកឡើងពីបញ្ហាដែលអ្នកនយោបាយខ្មែរទាស់គ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈសេដ្ឋកិច្ចប្រទេសជិតខាងមានថៃ និង វៀតណាម កាន់តែរីកចម្រើន។​

លោក មាស នី បន្តថា អ្វីដែលជាបញ្ហាកាន់តែស្មុគស្មាញនោះ នៅពេលដែលពលរដ្ឋខ្មែរចេះតែស្វែងរកការងារធ្វើនៅក្រៅប្រទេស ហើយជនជាតិវៀតណាម និងចិន មកធ្វើការងារនៅកម្ពុជាវិញ។​

លោក មាស នី៖ «ខ្ញុំចេះតែមានការព្រួយបារម្ភ ហើយសព្វថ្ងៃនេះ យើងចេះតែមានអំនួតហើយថា​ យើងរីកចម្រើនទៅមុខ ប្រៀបធៀបជាមួយឆ្នាំទី០មកថា យើងបានឆ្ងាយ តែបញ្ញាវន្តយើងអត់មើលអាហ្នឹងទេ។ យើងមើលថា ពីពេលនេះទៅមុខថា យើងធ្វើអីខ្លះដើម្បីឱ្យប្រណាំងជាមួយគេបាន។​ ព្រោះឥឡូវនេះយើងម្ខាងៗស្ទើរតែ១លានកន្លះហើយទៅធ្វើការនៅថៃ។ បន្តិចទៀតវៀតណាម​គេឡើងដែរ យើងទៅធ្វើការងារនៅវៀតណាមផងថៃផង ហើយប្រទេសនេះអ្នកណាមកនៅ? ចិន ឬវៀតណាមមករកស៊ីនៅស្រុកយើង អាហ្នឹងគេហៅថា ដូរដីហើយ។»

វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធ អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ
អឺរ៉ុប-វៀតណាម (EVIPA)។

របាយការណ៍សិក្សាព្យាករណ៍ទុកមុន ដែលសិក្សាដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម​រំពឹងថា កិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធនេះ អាចជួយឱ្យការនាំចេញរបស់វៀតណាមកើនឡើង ២០ភាគរយ នៅឆ្នាំ២០២០ កើនឡើង ៤២,៧ភាគរយ នៅឆ្នាំ២០២៥ និង៤៤,៤ភាគរយ នៅឆ្នាំ២០៣០។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក មាស នី បារម្ភពីការដូរទឹកដីពេលខ្មែរធ្វើការនៅក្រៅប្រទេសច្រើន"

  1. Anonymous says:

    yes… you have the same felling as what my research found out .