លោក​ ហ៊ុន​ សែន​ ព្រមានតំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែលចង់​​​អមដំណើរ​លោក​ សម​ រង្ស៊ី​

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន​ សែន​ ពីទី​ក្រុង​ហ្វ្សឺ​ណែវ​ ប្រទេស​ស្វីស​ ​ព្រមាន​​តំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែល​ថា​ ចង់​អម​ដំណើរ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចូល​មកប្រទេស​​កម្ពុជា​។

ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​ស្វីស​ នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ចំពោះ​ជនជាតិ​កម្ពុជា​ការ​វិល​ចូល​ប្រទេស​របស់​ខ្លួន​គ្មាន​ការ​ហាមឃាត់​ទេ​ ។ ប៉ុន្តែ​ ថា​ ចំពោះ​អ្នក​ដែល​មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ លោ​កចាំ​បាច់​ត្រូវ​នាំទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​។

មេដឹកនាំ​រូប​នេះ​ អះអាង​ទៀត​ថា​ រី​ឯតំណាងរាស្រ្តសហភាព​អឺរ៉ុប​ទាំង៦នាក់​ដែល​ថាអម​ដំណើរ​នោះ​ រដ្ឋាភិបាល​នឹង​មិន​បំពេញ​ឯកសារ​ផ្លូវច្បាប់​ឱ្យ​ចូល​កម្ពុជា​ទេ​។

លោក​ថា​៖ «ចំពោះ​ជនបរទេស​ ជា​ធម្មតា​អ្នកឯង​ត្រូវ​សុំ​វី​សា​ បើ​ខ្ញុំ​មិន​ឱ្យ​អ្នកឯង​ សាក​ចូល​លមើល​។ កម្ពុជា​ជាមួយ​ថៃ​ តំណាងរាស្ត្រ​ថៃ​ចូល​កម្ពុជា​ កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ​ សុំ​ចាំ​ឱ្យ​ច្បាស់​»។

អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ លោកស្រី​ មូរ​ សុខ​ហួរ​ កាលពី​ចុងខែ​មិថុនា​ បាន​អះអាង​ថា​ ក្រោយ​ជំនួប​ជាមួយ​សមាជិកសភា​អឺរ៉ុប​ និង​គណៈកម្មការ​អឺរ៉ុប​នា​ទី​ក្រុង​ព្រុច​សែល​ ប្រទេស​បែ​លហ្ស៊ិ​ក មាន​សមាជិកសភា​អឺរ៉ុប៦រូប​ នឹង​រួម​ដំណើរ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ចូល​កម្ពុជា​។

លោកស្រី​ មូរ​ សុខ​ហួរ​ បញ្ជាក់​ថា​ សមាជិកសភា​ទាំងនោះ​មក​ពី​ប្រទេស​ផ្សេង​ៗគ្នា​ដូចជា ​ស៊ុយអែត​ ប៊ុលហ្គារី​ អេស្ប៉ាញ​ អង់គ្លេស​ និង​ប៉​ទុយ​ហ្គាល់​ ។

អតីត​តំណាង​រាស្ត្របក្ស​ប្រឆាំង​រូប​នេះ​ បញ្ជាក់​ថា ​ដំណើរ​វិល​ត្រឡប់​របស់​ក្រុម​អតីត​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើឡើង​មិន​ឱ្យ​យូរ​ជាងខែ​កញ្ញា​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក​ ហ៊ុន​ សែន​ ព្រមានតំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែលចង់​​​អមដំណើរ​លោក​ សម​ រង្ស៊ី​"

  1. Anonymous says:

    OH… do you think EU is scaring you?????