លោក ហ៊ុន សែន ប្រាប់​អ្នករិះគន់​ឱ្យ​ឈប់​ធ្វើ​នយោបាយ​រង់ចាំ​លោក​ស្លាប់

នយោបាយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រួលវ៉ែនតា ខណៈលោកទទួលកម្រងផ្កាពីភ្ញៀវកិត្តិយស អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)


09 កក្កដា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

«ខ្ញុំ​សូម​អរគុណ​ចំពោះ​ជន​រួមជាតិ​ដែល​ជូនពរ​ដល់​ខ្ញុំ​និង​បារម្មណ៍​អំពី​សុខភាព​របស់​ខ្ញុំ។ខ្ញុំ​សូម​ជម្រាប​ជូន​ថា បន្ទាប់ពី​ការ​ព្យាបាល​ដោយ​យកចិត្តដាក់​ពី​សំណាក់​គ្រូពេទ្យ​ក្នុង​ចន្លោះ​ម៉ោង​២ទៅ​ម៉ោង​៣​ទៀប​ភ្លឺ​ម៉ោង​សឹង្ហបូរី​គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែង​គ្រេច​ស្មា​ស្តាំ។…»

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​តាម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​នៅ​មាន​សុខភាព​ល្អទេ ហើយ​បាន​ច្រាន​ចោល​ព័ត៌មាន និង​ការបញ្ចេញមតិ​តាម​បណ្តាញ​សង្គម​នានា​ពី​ស្ថានភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺរ​បស់​លោក។

លោក ហ៊ុន សែន បាន​បង្ហោះ​រូប​ថត​ចំនួន​ពីរសន្លឹក​ដែល​មាន​ភរិយា​របស់​លោក​ឈរ​ក្បែរ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហបុរី​និង​អម​ដោយ​សារ​ថា៖

«ខ្ញុំ​សូម​អរគុណ​ចំពោះ​ជន​រួមជាតិ​ដែល​ជូនពរ​ដល់​ខ្ញុំ​និង​បារម្មណ៍​អំពី​សុខភាព​របស់​ខ្ញុំ។ខ្ញុំ​សូម​ជម្រាប​ជូន​ថា បន្ទាប់ពី​ការ​ព្យាបាល​ដោយ​យកចិត្តដាក់​ពី​សំណាក់​គ្រូពេទ្យ​ក្នុង​ចន្លោះ​ម៉ោង​២ទៅ​ម៉ោង​៣​ទៀប​ភ្លឺ​ម៉ោង​សឹង្ហបូរី​គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែង​គ្រេច​ស្មា​ស្តាំ។អ្វី​ដែល​បាត់បង់​គឺ​គ្រូ​ពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​ផ្អាក​វាយកូនគោល​មួយ​រយ:​ដែល​ខ្ញុំ​គោរព​តាម​បាន​យ៉ាងស្រួល!‍»

លោក​ ហ៊ុន សែន​ បាន​ឆ្លៀត​វាយ​បក​ចំពោះ​អ្នក​ដែល​លោក​ចាត់ទុក​ថា បាន​លួច​ចូល​មក comment ឬ​បង្ហោះ​តាម ​Facebook​ បន់​ឱ្យ​លោក​ឆាប់​ស្លាប់ ឬ បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​ថា៖

«ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំងនោះ​វិញ​ថា ​(ឈប់បានឈប់ទៅ) ​ព្រោះ​ការធ្វើ​នយោបាយ​រង់​ចាំ​ឱ្យ​ខ្ញុំ​ស្លាប់​ដើម្បី​ដណ្តើម​អំណាច​សូម​រង់ចាំ​ជាតិ​ក្រោយ​ទៅចុះ​ព្រោះ​យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ​ក្នុង​រយ:ពេល​មិន​តិច​ជាង​៤០​ឆ្នាំ​ពេលខាង​មុខ​ ព្រោះ​យមរាជ​ត្រូវការ​ឱ្យ​ខ្ញុំ​នៅ​បន្ត​បម្រើ​ប្រជាជន​និង​កំចាត់​ពួកក្បត់​ជាតិ​ដើម្បី​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​បន្ត​ទៅ​ទៀត‍»។

កាលពី​ថ្ងៃសៅរ៍ ​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​ថា ដោយសារ​មាន​បញ្ហា​គ្រេច​ស្មា​ខាង​ស្តាំ ​និង​ដោយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​លោក​ទៅ​ឱ្យ​គ្រូពេទ្យ​សិង្ហបូរី​ពិនិត្យ និង​ព្យាបាល​ហើយ​លោក បាន​លុប​ចោល​នូវ​ជំនួប​នានា​នៅ​សប្តាហ៍​ក្រោយ។ ការប្រកាស​នោះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​វិល​ត្រឡប់​មក​ពី​ដំណើរ​ទៅ​ប្រទេស​ស្វីស ដែល​នៅ​ទីនោះ​លោក​បាន​បើក​ការវាយ​ប្រហារ​លើ​ប្រទេស​មហា​អំណាច​ថា ចង់​ផ្តួល​រំលំ​របប​របស់​លោក​ដោយ​ប្រើ​លេស​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ៕

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រាប់​អ្នករិះគន់​ឱ្យ​ឈប់​ធ្វើ​នយោបាយ​រង់ចាំ​លោក​ស្លាប់"

  1. so chết says:

    the Khmer patriots no longer pay attention to the imbecile statements of this hun sen gland

  2. so chết says:

    the Khmer patriots no longer pay attention to the imbecile statements of this hun hun gland

  3. Anonymous says:

    <<<<<>>>>> soon . KEM LAI sole come to hunt him every day.