អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2019-07-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​គំនូរ​បណ្ឌិត កែម ឡី ក្រោយ​ឃាតក​បាញ់​សម្លាប់​ភ្លាមៗ ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​នៅ​វត្ត​ចាស់ ក្នុង​ពិធី​បុណ្យ​ខួប១០០​ថ្ងៃ។ RFA
រូប​គំនូរ​បណ្ឌិត កែម ឡី ក្រោយ​ឃាតក​បាញ់​សម្លាប់​ភ្លាមៗ ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​នៅ​វត្ត​ចាស់ ក្នុង​ពិធី​បុណ្យ​ខួប១០០​ថ្ងៃ។ RFA


អង្គការជាតិនិងអន្តរជាតិអំពាវនាវ​ឲ្យស៊ើបអង្កេតឃាតកម្ម​បណ្ឌិត កែម ឡី


អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ២៤ អំពាវនាវ​ឱ្យ​​របប​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដើម្បី​រក​យុត្តិធម៌ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា​នេះ អង្គការ​ទាំងនេះ ដែល​រួមមាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ផង រក​ឃើញ​ថា បើ​ទោះ​ជា​រយៈពេល​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី ក៏​នៅតែ​គ្មាន​ការស៊ើបអង្កេត​ណាមួយ ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ដែរ ដោយសារតែ​គ្មាន​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ និង ឥត​លម្អៀង ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ ឱ្យ​​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ។

ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​នេះ អង្គការ​ទាំងនេះ រម្លឹក​របប​លោក ហ៊ុន សែន អំពី​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ តម្រូវ​ឱ្យ​កម្ពុជា បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ភ្លាមៗ ដោយ​ឯករាជ្យ ឥត​លម្អៀង និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ស៊ើបអង្កេត​ករណី​នៃ​ការ​ស្លាប់​នេះ​។ ការស៊ើបអង្កេត​នោះ​ទៀតសោត ត្រូវ​រក​ឱ្យ​ឃើញ មិនមែន​ត្រឹមតែ​ជន​ដៃដល់​ទេ គឺ​ត្រូវ​រក​ជន​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូល​ដៃ ឬ នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ធ្វើឡើង​មួយថ្ងៃ មុន​គម្រប់​ខួប​បី​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​ប្រហារ នៅ​ហាង​ស្តារម៉ាត (Star Mart) ក្នុង​ហាង​សាំង​កាល់តិច (Caltex) ជាប់​ស្តុប​បូកគោ ក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦​។

រហូត​មក​ដល់​ពេលនេះ គ្មាន​ជន​ណា​ម្នាក់​ផ្សេង ក្រៅពី​ឈ្មោះ អឿត អាង ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា ជួប សម្លាប់ ប៉ុណ្ណោះ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​បណ្ឌិត កែម ឡី"

  1. Anonymous says:

    the whole world knew HUN SEN is an evil killer that was no though about it. please take a look HUN SEN trying to hid from all the murder he has been commit .Dr KEM LAI’s murder case will make HUN SEN worry every day . as I said KEM LAI sole come to hunting HUN SEN till Cambodian find out he was a true genocide man in Cambodia history. I can not wait until that day .