សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​៣​នាក់​ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ដារម៉ាត

ដោយ សុ ជីវី
2019-07-09
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ពេល​ដែល​ពួកគេចូលរួម​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ការាស់​សាំង​កាល់តិច ជិត​ស្ដុប​បូកគោ ​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo Provided

សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន ៣នាក់ និង​រារាំងសង្គមស៊ីវិលដែលប្រារព្ធខួប៣ឆ្នាំ បណ្ឌិត កែម ឡី

យុវជន ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា នេះ នៅ​ពេល​ដែល​ពួកគេចូលរួម​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ការាស់​សាំង​កាល់តិច ជិត​ស្ដុប​បូកគោ ទី​ដែល​លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ ៣​ឆ្នាំ​មុន។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​បរិវេណ​នៃ​ការាស់​សាំង​កាល់តិច (Caltex) នៅ​ព្រឹក​នេះ ដើម្បី​រារាំង​ការ​ជួបជុំ​របស់​មន្ត្រី​អង្គការ សមាគម សហជីព និង​យុវជន​មក​ដាក់​កម្រង​ផ្កា រំលឹក​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​ក្រុម​យុវជន​ប្រមាណ ១០​នាក់ ដែល​ស្នើ​ជួបជុំ​ដាក់​កម្រង​ផ្កា​នៅ​ទី​នេះ ក្រោម​ហេតុផល​ថា ទី​តាំង​នេះ ជា​កន្លែង​ឯកជន និង​ខ្លាច​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម។

ទោះ​យ៉ាងណា ក្រុម​យុវជន​អះអាង​ថា ការ​ដាក់​កម្រង​ផ្កា​នេះ​មិន​បាន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ហើយ​​ពួក​គាត់​នៅ​តែ​មក​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ កែម ឡី ដូច​ធម្មតា ទោះ​រង​ការ​រឹត​ត្បិត និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យ៉ាងណា​ក្ដី។

ដោយឡែក នៅឯសង្កាត់ស្ទឹងមានជ័យវិញ៖

សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ កំពុង​រារាំង​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ឯ​ស្ដុប​បូក​គោនោះ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​បាន​មក​រារាំង​បក្ស​មូលដ្ឋាន នៅម៉ោងប្រហែល ​៨ព្រឹក នៅ​ពេល​គណបក្ស​នេះ កំពុង​រៀបចំ​ធ្វើ​ដំណើរ​ចេញ​ទៅ​ចូលរួម​ពិធី​បុណ្យ​គម្រប់​ខួប ៣ឆ្នាំបណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ តែ​ឆៀង​ចូល​ស្ដុប​បូកគោ ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ​សិន។ លោក ឡឹក សុធា ប្រាប់​ទៀត​​ថា អធិការ​ខណ្ឌ​មានជ័យ បាន​ដឹក​នាំ​កង​កម្លាំង​មក​រារាំង​ផ្ទាល់ នៅ​មុខ​ទីស្នាក់ការ​បក្ស​មូលដ្ឋាន នៅក្នុង​បុរីសូនី ម្ដុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ហើយ​​មិន​ព្រម​ប្រាប់​ពី​មូលហេតុ នៃ​ការ​រារាំង​នោះ​ឡើយ។

លោក ឡឹក សុធារ ប្រាប់​ថា គិត​ត្រឹម​ម៉ោង​ជាង ១០ព្រឹក សមត្ថកិច្ច​កំពុង​រារាំង នៅ​ឡើយ ហើយ​ក្រុម​បក្ស​មូលដ្ឋាន​កំពុង​រង់ចាំ​ស្ដាប់​ហេតុផល​នៃ​ការ​ឃាត់​ផ្លូវ​នេះ​ពី​ខាង​សមត្ថកិច្ច គណបក្ស​មូលដ្ឋាន មាន​គ្នា​ប្រមាណ ៣០នាក់។

(មេដឹកនាំគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌ​មានជ័យ​រារាំង​មិន​ឱ្យ​ទៅ​ចូលរួម​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាង កាល់តិច បូកគោ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ លោក អាន វិចិត្រ មន្ត្រី​​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន)

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។photo provided

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។photo provided

មន្ត្រី​អង្គការ សមាគម សហជីព និង​យុវជន នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។Photo courtesy of Central

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។photo provided

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក រ៉ុង ឈុន ចូលរួម​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។Photo Provided

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។photo provided

សកម្មភាព​សមត្ថកិច្ច​រាយ​កម្លាំង​រារាំង​ការ​ដាក់​កម្រង​ផ្កា នា​ស្ដារម៉ាត ការាស់​សាំង​កាល់តិច រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ ដល់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។photo provided

យុវជន​ទាំង៣នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ពេលមក​ដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។photo provided

យុវជន​ទាំង៣នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ពេលមក​ដាក់កម្រង​ផ្កា រំលឺក​ខួប ៣ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​កាល់តិច ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៩។Photo Provided

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​៣​នាក់​ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ស្ដារម៉ាត"

  1. Anonymous says:

    HUN SEN leadership said why Cambodian mentioning every action they have done in the past. Mr SOK ESAN said the wound was health why Cambodian still mentioning about it. OH…NO.. through out my investigation only HUN SEN leadership is poking that wound that making Cambodian sick every day. I understand in the past HUN SEN leadership have done a lot of harm to it’s nation. the wound that Cambodian have never been health even to day this regime hurt Cambodian even more. I want to tell you what>> in western democracy country the investigation about murder case can not ending until they fine out who did it. this is one of murder case in HUN SEN leadership that make this killer felling chilling and trying to shut up any one trying to find out justice for Dr KEM LAI .we Cambodian knew there was so many Cambodian lose their life by this murder we knew HUN SEN was an evil killer. up to this day HUN SEN still did not know himself that world community is searching to see HUN SEN can be a genocide leader in the world history after HITLER. HUN SEN murder case is in ICC is awaiting for trail . my massage to HUN SEN leadership is>> to make more retaliation to Cambodian you will getting more support from them and you will going hell soon .

Leave a Reply

Submit Comment