អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មនុស្ស​ប្រាំពីរនាក់​ក្នុង​ការប្រារព្ធ​ខួប​បាញ់់​សម្លាប់​លោក កែម ឡី

សិទ្ធិ​មនុស្ស

កងកម្លាំង​នគរបាល បាន​ព្យាយាម​រារាំង​សកម្មជន​កូនភ្លោះ ជុំ ហួរ និង ជុំ ហួត មិន​ឱ្យ​ដាក់​កម្រងផ្កា រំឭក​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច នៅ​ស្តុប​បូកគោ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

10 កក្កដា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

អ្នកគាំទ្រ​លោក​បណ្ឌិត កែម ឡី ចំនួន​ប្រាំពីរ​រូប​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ពិធី​រំឭក​​​ខួប​ទី​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក្នុង​នោះ​អ្នក​គាំទ្រ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់។

បុរស​វ័យ​កណ្តាលម្នាក់​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ និង​អ្នក​គាំទ្រ​លោក​បណ្ឌិត​កែម​ ឡី​បី​នាក់​ផ្សេង​ទៀតត្រូវ​បាន​ឃាត់​ខ្លួន​នៅថ្ងៃ​ពុធ​នេះ​ ខណៈពួក​គេ​ព្យាយាម​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​កែម ឡី​ និង​ព្យាយាម​ធ្វើ​ពិធីរំឭក​ខួប​គម្រប់​បីឆ្នាំ​នៃការ​បាញ់​សម្លាប់​អ្នក​វិភាគដ៏ល្បី​ឈ្មោះ​នេះ។

គង់ រ៉ៃយ៉ា​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ ត្រូវបាន​នរគល​បាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​លោក​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក លក់​អាវយឺត​មាន​រូបថត​លោក កែម ឡី។ (រូបថត​ផ្តល់​ឲ្យ​ដោយ​លីកាដូ)

លោក​គង់ រ៉ៃយ៉ា ​អាយុ​២៨​ឆ្នាំត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះគឺ​មួយ​ថ្ងៃ​ក្រោយ​ពីលោកបាន​ផ្សព្វផ្សាយលក់​អាវយឺត​ដែល​មាន​រូប​លោក​បណ្ឌិត​កែម ឡី​ តាមបណ្តាញ​សង្គម​ហ្វេសប៊ុក ​ដើម្បី​ជា​ការ​រំឭកខួប​នៃ​ការ​ធ្វើ​ឃាត​រូប​លោក។​ ភរិយា​របស់​លោក​គង់ រ៉ៃយ៉ា​និង​សាច់​ញាតិ​របស់​លោក​ចំនួន​ពីរ​នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​នេះ។​ ប៉ុន្តែ​ពួកគេត្រូវ​បាន​ដោះលែង​មក​វិញ​ក្រោយ​ពី​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​រួច​មក។

ក្រុម​សន្តិសុខ​រារាំង​បងប្អូន​ប្រុស​ភ្លោះ​លោក ជុំ ហួត និង​លោក ជុំ ហួរ មិន​ឲ្យ​យក​កម្រង​ផ្កា​ដាក់​ កន្លែង​ដែល​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ម៉ាត​របស់​ស្ថានីយ៍​ប្រេងសាំង​កាល់តិច ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ដោយ​ឡែក​លោក​ជុំ ហួត​ និង​ប្អូន​ប្រុស​របស់​លោកឈ្មោះ​ជុំ ហួររួម​ទាំងអ្នក​គាំទ្រ​លោក​កែម​ ឡី​ម្នាក់​ទៀត​ ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា​ ​ឈ្មោះ​សួង នាគ​ព័ន្ធត្រូវ​ចាប់​ខ្លួន​ ខណៈ​ដែល​ពួក​គាត់​បាន​ផ្តល់​ការ​អធិប្បាយ​ទាក់​ទិន​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ និងព្យាយាម​យក​កម្រង​ផ្កាទៅ​ដាក់​ក្នុង​ហាង​ម៉ាត​របស់​ស្ថានីយ៍​ប្រេង​សាំង​ Caltex ​ស្តុប​បូកគោដើម្បី​រំឭកវិញ្ញាណ​ក្ខន្ធ​សព​លោក​កែម ឡី ​និង​រំឭក​ខួប​បីឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក​ គឺ​នៅ​ទីនេះ​ហើយ​ដែល​លោក​កែម ឡីត្រូវ​ខ្មាន់​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​ដល់​កៅអី​អង្គុយក្នុង​ពេល​ដែល​លោក​កំពុងពិសារ​កាហ្វេ​នៅពេល​ព្រឹកកាល​ពីថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៦។

រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​ចោមរោម​កន្លែង​ដែល​លោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង Star Mart នៃ​ស្ថានីយ​ប្រេងឥន្ធនៈ Caltex ស្តុប​បូកគោ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ (VOA)

ការ​បាញ់​សម្លាប់​រូប​លោក​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អធិប្បាយ​អំពីការ​ចេញ​ផ្សាយ​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ Global Witness​ ដែល​រិះគន់​ពី​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

កម្រង​ផ្កាម្លិះ និង​កាហ្វេ​ទឹកដោះ​ទឹកកក ដែល​មាន​បិទ​ឈ្មោះ​លោក កែម ឡី ត្រូវបាន​អ្នកមាន​សមានចិត្ត​ដាក់​នៅ​លើតុ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុង​ហាង​លក់​ទំនិញ​ទី​ដែល​លោក​ត្រូវ​បាន​គេ​បាញ់ស្លាប់ កាលពី​ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

មាន​អ្នក​គាំទ្រ​លោក​កែម ឡី​និង​ភ្នាក់​ងារ​អង្គការ​សង្គម​ស៊ីវិលរាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​បរិវេណ ​និង​ក្បែរស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ ​ដោយ​មាន​កម្រង​ភួង​ផ្កា​ និង​ផ្កា​ម្លិះ​ជាប់​នៅ​នឹង​ដៃ​ បាន​ប៉ុន​ប៉ង​យក​ផ្កា​ទាំង​នេះ​ដាក់​ក្នុង​ម៉ាត​ដែល​ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​នេះ។​ ប៉ុន្តែ​ពួក​គេ​ត្រូវ​ក្រុម​ប៉ូលិស​ និង​សន្តិសុខប្រមាណ​ជា​ជាង​១០០​នាក់​នៅ​ទីនោះ​រារាំង។​

មុន​ពេល​ចាប់​ខ្លួន​ លោក​ជុំ ហួតបាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ដោយ​ប្រតិកម្ម​ចំពោះ​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ។​

«បើ​ថា​ ខ្ញុំ​និយាយ​ទៅ​អត់​ទេ! គ្រាន់​តែ​ខ្ញុំ​ទៅ​ប្រារព្ធ​ ដួង​ព្រលឹង​គាត់​សោះ​ បែរ​ជា​មាន​ការ​រារាំង។​ អា​នេះ​ហើយ​ជា​ការ​រំលោភ​សិទ្ធិ​ដ៏ធ្ងន់​ធ្ងរ​មួយ»។

លោក ទឹម ម៉ាឡៃ​ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ តទល់​មុខ​គ្នា​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្នុង​ម៉ាត​របស់​ស្ថានីយ៍​ប្រេង​សាំង​កាល់​តិច​ (Caltex) ជា​ទី​ដែល​លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ចំណែក​លោក​ទឹម ម៉ាឡៃ​ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ ដែល​អង្គុយ​ទទួល​ទាន​កាហ្វេ​ជាមួយ​ស្ត្រី​ពីរ​រូប​ក្នុង​ហាង​ម៉ាត​ ស្ថានីយ៍​ប្រេង​សាំង​ Caltex ​ត្រូវ​បាន​មន្ត្រី​នៃ​កង​អន្តរាគមន៍​នគរបាល​រាជ​ធានី​ភ្នំពេញ​ ប្រាប់​ឲ្យ​ដោះអាវ​យឺត​ ដែល​មាន​រូប​លោក​កែម ឡី​ចេញ។​

«ផ្សារ​ភ្ជាប់​ទៅ​នឹង​រូបភាព​របស់​លោក​បណ្ឌិត​កែម ឡីនៅ​ខាង​ក្រោយ​ គេ​មិនចង់​បង្ហាញសាធារណជន​ឲ្យ​ឃើញ​អំពី​រូបភាព​ទាំង​អស់​នេះ​សូម្បីតែ​ផ្កា​ ឬ​កម្រង​ផ្កា​តូច​ដែល​គេ​ដាក់​ហ្នឹង​ក៏ត្រូវ​ដក​ចេញ​ដែរ​ ព្រោះ​គេមិន​ចង់ឲ្យ​សាធារណជន​ ឲ្យ​យុវជន​ហ្នឹងរំឭក​អំពី​វីរភាព​លោក​បណ្ឌិត​កែម ឡី​ទេ»។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ និយាយ​ជាមួយអ្នកកាសែត​ នៅក្នុង​ម៉ាត​ ស្ថានីយ៍ប្រេង​សាំង​កាល់​តិច (Caltex)​ អំពី​ការរារាំង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ឲ្យ​ធ្វើ​ពិធី​រំឭក​ខួបបី​ឆ្នាំ​នៃ​ការ​សម្លាប់​លោក​កែម ឡី នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

លោក​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់ ​VOA ក្នុង​ហាង​ម៉ាត​របស់​ Caltex​នោះ​ថា​ ការ​រារាំង​របស់​ក្រុមសមត្ថកិច្ច​បាន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​កម្ពុជា។​

«វា​អត់​ចំណេញ!​ វា​បាន​តែ​រឿង​ខាត​ ហើយ​នឹង​ទទួល​នូវ​ការ​ រិះគន់​ និង​ការ​ថ្កោល​ទោស​ទៅ​វិញ»។​

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ឆាយ គឹមខឿន​ ​អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​លោក​មាន ចាន់​យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​ លោក​អ៊ី​ រិន្ទ​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញបដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​ទូរស័ព្ទរបស់​លោក​បាន​ភ្ជាប់តែ​បាន​ទម្លាក់​ចុះ​វិញ។ ​VOA ​ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ស ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដែរ។

ក្រុម​សន្តិសុខ​រារាំង​បងប្អូន​ប្រុស​ភ្លោះ​លោក ជុំ ហួត និង​លោក ជុំ ហួរ មិន​ឲ្យ​យក​កម្រង​ផ្កា​ដាក់​ កន្លែង​ដែល​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ម៉ាត​របស់​ស្ថានីយ៍​ប្រេងសាំង​កាល់តិច ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​សន្តិសុខ​រារាំង​បងប្អូន​ប្រុស​ភ្លោះ​លោក ជុំ ហួត និង​លោក ជុំ ហួរ មិន​ឲ្យ​យក​កម្រង​ផ្កា​ដាក់​ កន្លែង​ដែល​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ម៉ាត​របស់​ស្ថានីយ៍​ប្រេងសាំង​កាល់តិច ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ នៅថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

គេ​នៅ​មិន​ទាន់​ដឹង​ថា​ អ្នក​គាំទ្រ​លោក​កែម ឡី ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​បីនាក់​ត្រូវ​ដោះ​លែង​មក​វិញ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។​ ដោយ​ឡែក​លោក​គង់ រ៉ៃយ៉ា​ ទំនង​ជា​ត្រូវ​រង់​ចាំ​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្រុង​ភ្នំពេញ៕

What Next?

Recent Articles