គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ

ដោយ ហេង រស្មី
2019-07-11
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy
យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy


តុលាការសម្រេចឃុំខ្លួន​​យុវជនកែមឡីនិយម​​ គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ


គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​របប​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ គណបក្ស​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ទាំង​ពីរ​វិញ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ។

គណបក្ស​នេះ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១១ កក្កដា​ថា ទង្វើ​របស់​អាជ្ញាធរ​ទៅ​លើ​យុវជន​ទាំង​ពីរ​រូប​នេះ និង​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ធ្វើ​ពុត​ជា​មាន​ចិត្ត​សប្បុរស ផ្ដល់​ថវិកា​ជួយ​សាងសង់​ចេតិយ​បណ្ឌិត កែម ឡី និង​ចូល​បច្ច័យ​បុណ្យ​ខួប ១ឆ្នាំ​របស់​លោក ដើម្បី​បិទ​បាំង និង​លុបលាង​អំពើ​អាក្រក់​របស់​ខ្លួន និង​បក្ខពួក ចំពោះ​ករណី​ឃាតកម្ម​ក៏​កក្រើក​មួយ​នេះ​ប៉ុណ្ណោះ។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​យប់​នេះ​ទៀត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ"

  1. so socheath says:

    លោក​សួង នាគព័ន្ធ អ្នក​ដឹកនាំ​ការ​រៀបចំ​ពិធី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

    «យើង​រំលឹក​នូវ​ការ​បាញ់សម្លាប់​ហ្នឹង​ដោយ​មិន​មាន​យុត្តិធម៌​សម្រាប់​គាត់​ យើង​និយាយ​សារ​មួយ​ទៅ​រដ្ឋាភិបាល​ ឱ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត​ ឃាតក​ដែល​គាត់​ចាប់​បាន​គឺជា​ឃាតក​សិប្បនិម្មិត ​ជា​ឃាតក​ក្លែងបន្លំ ​ជា​ឃាតក​ដូរ​មនុស្ស​ មិនមែន​យើង​មិន​ដឹង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​វែកមុខ​រក​ឃាតក​ពិត​មក​ថា​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកណា‍»។
    (ប្រភព VOA )

    និយាយភ្លើៗបែបនេះ ​សួង នាគព័ន្ ​ សមនឹងជាប់គុកអត់ថ្ងៃចេញហើយ ។ ព្រោះថា
    ពាក្យថា​ ( មិនមែន​យើង​មិន​ដឹង​ទេ ) មានន័យថា សួង នាគព័ន្ ជាអ្នកដឹងច្បាស់ដោយប្រាកដ ។
    អញ្ចឹង ឃាតកពិតជានរណា ? បើគាត់ចោទថា ឃាតកបាញ់សម្លាប់ កែម ឡី
    ដែលសមត្ថកិច្ចចាប់បានថាជា​ឃាតក​សិប្បនិម្មិតនោះ តើគាត់មានអំណះអំណាង​បែបណា ដើម្បីទូទាត់់រក​ភាពសមហេតុផលសម្រាប់ការអះអាងរបស់គាត់នោះ ? ៕