លោក ហ៊ុន សែន ​គំរាម​ចាប់​ខ្លួន អ្នក​​បង្ហោះ​​សារ​​ថា លោក​​ឈឺ

ដោយ យន់ សាមៀន
2019-07-12
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ពេល​សម្រាក​ព្យាបាល​ជំងឺនៅ​ប្រទេស​សិង្ហបុរី​។ រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក ហ៊ុន សែន ពេល​សម្រាក​ព្យាបាល​ជំងឺនៅ​ប្រទេស​សិង្ហបុរី​។ រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ព្រមាន​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ថា លោក ឈឺ ឬ​សុខភាព​ទ្រុឌទ្រោម។ លោក ចោទ​ថា ការ​បង្ហោះ​​សារ​​ថា លោក​ឈឺ​ ធ្វើ​ឱ្យ​​ជ្រួល​ច្របល់​មតិ​សាធារណៈ​ ​​ជា​ហេតុ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ​បើ​ទោះ​គ្មាន​ច្បាប់​ចែង តែ ​លោក ហ៊ុន សែន ចាត់​ទុក ការ​​បង្ហោះ​សារ​ ប្រឌិត​ ថា​ លោក​មាន​សុខភាព​​មិន​ល្អ​ ជា​ការ​​ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្មទណ្ឌ។

​​​​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន សរសេរ​ក្នុង​​ហ្វេសប៊ុក ថា លោក ហ៊ុន សែន ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋ​មន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ថា ប្រសិន​បើ​គណនី​ហ្វេសប៊ុក​ណា​មួយ​ប្រឌិត​ បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើ​ឱ្យ​មាន​ការ​ជ្រួល​ច្របល់​មតិ​សាធារណៈ​ជា​ហេតុផល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយក​​រដ្ឋមន្រ្តី ​ក្នុង​តំណែង គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។ របប​ក្រុង​ភ្នំពេញ នឹង​ចាត់វិធានការ​ ​ចំពោះ​ការ​បង្ហោះ​ព័ត៍មាន​បែប​នេះ។

ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​បង្ហោះ​ហ្វេសប៊ុក​ថា លោក ហ៊ុន សែន ឈឺ​​ ធ្វើ​ឡើង​ក្រោយ​ពេល លោក ហ៊ុន សែន ​ត្រលប់​មក​ពី​ព្យាបាល​​គ្រេច​ស្មា នៅ​មន្ទីរ​ពេទ្យ​​ប្រទេស​សិង្ហបុរី ជាថ្មី​។ លោក ហ៊ុន សែន ទទួល​ការ​ព្យាបាល​​ នៅ​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហ​បុរី ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១១ មិថុនា។

ពាក់​ព័ន្ធ​នឹង​ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​ថា​ សុខភាព​លោក ហ៊ុន សែន ឈឺ មន្ត្រី​បក្ស​ប្រឆាំង​ យល់​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ជំងឺ​ខ្លួន​ឯង ទើប​គំរាម​គេ កុំ​ឲ្យ​ដាក់​ទំនាយ​ថា លោក ឈឺ។

​​​​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ភ្លើង​ទៀន​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សោ ចាន់ដេត ចាត់​ទុក​ ការ​បង្ហោះ​សារ​ថា លោក ហ៊ុន សែន ឈឺ គ្មាន​ការ​បង្ក​ចលាចល ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​អ្វី​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ថា លោក ហ៊ុន សែន ប្រើ​លេស​មិន​សម​ហេតុផល ​ព្រោះ​ខ្លាច​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង ដាក់​ទំនាយ​ឲ្យ​លោក​ ឆាប់​ស្លាប់ ដោយសារ​ជំងឺ។

លោក ហ៊ុន សែន ធ្លាប់​ខឹង​​សម្បារ ​អ្នក​បង្ហោះ​​សារ​​​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ស្លាប់ ឬ​ ស្លាប់​ដោយសារ​ជំងឺ ច្រើន​ដង​ហើយ​។ កាល​​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ​ខឹង​អ្នក​បង្ហោះ​ហ្វេសប៊ុក​ម្នាក់ ថា លោក​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ ​ឆ្កួត​​។ លោក ហ៊ុន សែន ប្រាប់​ថា លោក​គ្មាន​ពូជ​ ដាច់​សរសៃ​ឈាម​ ឬ​ ពូជ​ឡប់​ ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ​គំរាម​ចាប់​ខ្លួន អ្នក​​បង្ហោះ​​សារ​​ថា លោក​​ឈឺ"

  1. Anonymous says:

    OH ..please do not say any thing to my GOD specially you want him die . do you know what if my GOD die the world is also die no one in the whole world alive.

  2. Anonymous says:

    The gate hell waiting for him’

  3. ពុទ្ធោ! ពុទោ្ធ!ឳ says:

    អ្នកដឹកនាំអីក៏អន់ម្លេះឈ្លោះតែជាមួយពលរដ្ធខ្លួនឯងតិចឡូ យ៉ាងណាយ៉ាងណីទៅឥតមានអ្នកហែរបុណ្យ គាំងបេះដូងមិនចាំបាច់មានពូជទេវើយពីក្មេងជក់បារីច្រើនក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់នេះដែរ។

  4. Anonymous says:

    sorry I just laugh my ass off there is no one high tech like this jungle educated guy. what was so amazing is he walked naked and he toll every one I’m fully dress. sorry every one saw your dingy and your crack wide open smell so stinky . why don’t you say I murder Dr KEM LAI . you dumb ass