ស្ថានទូត​អាមេរិក​អំពាវនាវ​ឱ្យ​របប​ភ្នំពេញ​ស៊ើប​អង្កេត​ឱ្យ​ពេញលេញ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ វ៉ែន សុមេធ
2019-07-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) (ស្ដាំ) និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី (ឆ្វេង)។ Photo courtesy of US Embassy in Cambodia
អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) (ស្ដាំ) និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី (ឆ្វេង)។ Photo courtesy of US Embassy in Cambodia


តំណាង​រដ្ឋាភិបាល​អាមេរិក​ប្រចាំ​កម្ពុជា រំឭក​ជា​ថ្មី​ទៀត​អំពី​ភាព​អយុត្តិធម៌​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី និង​ស្នើ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ​។ ក្រសួង​យុត្តិធម៌​ថា តុលាការ​បាន​បិទ​បញ្ចប់​សំណុំរឿង​ទី​មួយ​ហើយ និង​កំពុង​ចាត់ការ​សំណុំរឿង​ទី​ពីរ​បន្ត​ទៀត។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​អំពាវនាវ​សាជាថ្មី​ម្តង​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ ប្រកបដោយ​តម្លាភាព និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ចំពោះ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ស្ថានទូត​បាន​ចាត់​ទុក​ករណី​ឃាតកម្ម​នេះ​ថា ជា​ការ​សម្លាប់​ដ៏​កំសាក និង​មិន​សម​ហេតុផល​។ ស្ថានទូត​ដដែល​បាន​សម្ដែង​សមាន​ទុក្ខ​ដល់​គ្រួសារ​បណ្ឌិត កែម ឡី ដែល​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​ការទទួលខុសត្រូវ​ដ៏​ពេញលេញ​របស់​អាជ្ញាធរ។

ស្ថានទូត​អាមេរិក​លើកឡើង​បែបនេះ​នៅ​លើ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន នៅ​រសៀល​ថ្ងៃទី​១១ កក្កដា ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​៣ ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី។ ស្ថានទូត​អាមេរិក​ក៏បាន​ភ្ជាប់​មក​ជា​មួយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​សំណុំ​រឿង​នេះ​ផង​ដែរ។ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា ការ​ស៊ើបអង្កេត​ករណី​នេះ​បាន​ធ្វើ​ឡើង​ដោយ​ពេញលេញ​ហើយ ដូច្នេះ​នឹង​មិន​មានការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ​ទេ​។ លោក​បន្ត​ថា តុលាការ​កម្ពុជា​កំពុង​ដំណើរការ​រឿង​ក្តី​នេះ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ដូច្នេះ​បើ​សហរដ្ឋអាមេរិក ឬ​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត មាន​ភស្តុតាង​អ្វី​បន្ថែម​ដែល​អាច​ជួយ​ដល់​ការ​បំបែក​រឿង​ក្តី​នេះ​បាន គឺ​គួរតែ​ផ្តល់​ឱ្យ​តុលាការ​កម្ពុជា។ «»

សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ​បំបែក​ជា​ពីរ ដោយ​សំណុំរឿង​ទីមួយ​ផ្លោត​លើ​ការ​កាត់​ទោស​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ និង​ទី​ពីរ​ផ្ដោត​លើ​ការស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​បុគ្គល​នេះ។

សំណុំរឿង​ទី​មួយ បាន​បិទ​បញ្ចប់​ហើយ​កាលពី​ចុងខែ​ឧសភា កន្លងទៅ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ឱ្យ អឿ​ត អាង ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ទោស ពី​បទ “​ឃាតកម្ម​គិតទុក​ជាមុន​” និង “​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​”​។ ចំណែក សំណុំរឿង​ទី​ពីរ​វិញ ហាក់​ដូចជា​គ្មាន​ការ​វិវឌ្ឍ​ជឿនលឿន​ទៅមុខ​ឡើយ ពីព្រោះ​តុលាការ​ក្រុងភ្នំពេញ​មិនបាន​កោះហៅ​ជនណា​ម្នាក់​មក​សាកសួរ ឬក៏​ចាប់​បាន​ជនសង្ស័យ​ណា​ផ្សេងទៀត​មក​កាត់ទោស​ឡើយ​។

ទោះជា​យ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​ទទួលយក​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​ការ​ជំនុំជម្រះ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ដោយសារ​តុលាការ​ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បំបែក​រឿង​ក្តី​នេះ​។ ជាពិសេស តុលាការ​គ្រប់​ជាន់ថ្នាក់​នៃ​របប​ក្រុងភ្នំពេញ​បានសម្រេច​រឿង​នេះ​ក្នុង​របៀប​តែមួយ គឺ​កាត់ទោស ជួប សម្លាប់ តែម្នាក់​ឯង ដោយ​ផ្អែក​សឹង​ទាំងស្រុង​លើ​ចម្លើយ​សារភាព​របស់​បុគ្គល​នេះ មិន​មាន​ការ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​បន្ថែម​ពី​សាក្សី​ណា​ម្នាក់​ឡើយ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា កត់សម្គាល់​ថា សាធារណជន​មាន​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង​លើ​រឿង​នេះ ពីព្រោះ​ដំណើរ​ការ​រក​យុត្តិធម៌​ខ្វះ​តម្លាភាព ហើយ​អាជ្ញាធរ​បែរជា​ប្រឹង​បំបិទមាត់​អ្នក​លើកឡើង​ពី​បញ្ហា​នេះ​ទៅវិញ​។ ដូច្នេះ​លោក​ថា មានតែ​ការ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ ដែល​មាន​ការចូលរួម​ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ទេ ទើប​អាច​លាង​ជម្រះ​ការសង្ស័យ និង​ការរិះគន់​ទាំងឡាយ​ទៅលើ​រដ្ឋាភិបាល​បាន។ «»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​២៤ ស្ថាប័ន បាន​ពិនិត្យ​ឃើញ​ថា រយៈពេល​៣ ឆ្នាំ​មកនេះ សំណុំរឿង​ដ៏​រសើប​មួយ​នេះ​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​នោះ​ឡើយ ពីព្រោះ​គ្មាន​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​។ អង្គការ​ទាំងនេះ​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ត្រូវតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ឥត​លម្អៀង និង​មាន​ប្រសិទ្ធភាព​ចំពោះ​រឿង​ក្តី​ឃាតកម្ម​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

6 Responses to "ស្ថានទូត​អាមេរិក​អំពាវនាវ​ឱ្យ​របប​ភ្នំពេញ​ស៊ើប​អង្កេត​ឱ្យ​ពេញលេញ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី"

  1. Anonymous says:

    Investigate mr KIM LEY case?? so funny ‘talking in this beast regime and leaded by veitcong mafia dictator and his groups about justice in cambodia’ ‘. Even the world or what so ever can’t do anything about this dirty regime that leaded by mafia groups’ .Veitcong mafia dictator and his groups capture cambodia and her people as their hostage and don’t ever get justice for ordinary people ‘ but if their groups killing khmer people or hit people no problem because they are the mafia groups and they never punish their groups ‘ so don’t ever dream about justice in cambodia ‘ unless this regime fall down ‘. GOD bless cambodia and good khmer people’

  2. so socheath says:

    លោក​សួង នាគព័ន្ធ អ្នក​ដឹកនាំ​ការ​រៀបចំ​ពិធី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

    «យើង​រំលឹក​នូវ​ការ​បាញ់សម្លាប់​ហ្នឹង​ដោយ​មិន​មាន​យុត្តិធម៌​សម្រាប់​គាត់​ យើង​និយាយ​សារ​មួយ​ទៅ​រដ្ឋាភិបាល​ ឱ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត​ ឃាតក​ដែល​គាត់​ចាប់​បាន​គឺជា​ឃាតក​សិប្បនិម្មិត ​ជា​ឃាតក​ក្លែងបន្លំ ​ជា​ឃាតក​ដូរ​មនុស្ស​ មិនមែន​យើង​មិន​ដឹង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​វែកមុខ​រក​ឃាតក​ពិត​មក​ថា​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកណា‍»។ (ប្រភព VOA )

    និយាយភ្លើៗបែបនេះ ​សួង នាគព័ន្ ​ សមនឹងជាប់គុកអត់ថ្ងៃចេញហើយ ។ ព្រោះថា
    ពាក្យថា​ ( មិនមែន​យើង​មិន​ដឹង​ទេ ) មានន័យថា សួង នាគព័ន្ ជាអ្នកដឹងច្បាស់ដោយប្រាកដ ។
    អញ្ចឹង ឃាតកពិតជានរណា ? បើគាត់ចោទថា ឃាតកបាញ់សម្លាប់ កែម ឡី
    ដែលសមត្ថកិច្ចចាប់បានថាជា​ឃាតក​សិប្បនិម្មិតនោះ តើគាត់មានអំណះអំណាង​បែបណា ដើម្បីទូទាត់់រក​ភាពសមហេតុផលសម្រាប់ការអះអាងរបស់គាត់នោះ ? ៕

  3. Anonymous says:

    SO…SO ..SAD …..I tell you what every one knew HUN SEN was order to kill Dr KEM LAI. do you understand Mr. ?? HAS..HAS ..HAAAAAAAAAAA..PHD from hell

  4. so socheath says:

    ទោះខ្វេះសិរសម្អុយម៉ែអ្ហែង មកអែបអង្គដើម្បីជួយបង្ហាញទៀត
    ក៍វានៅតែអត់ការពិត តែដដែលទេ អាឆ្កែមូស ! (Anonymous)

  5. Anonymous says:

    WELL…WELL.. WELL.. like father like son that what we should say. PHD from jungle and PHD from hell are the same they are talking un humanly . watch your writing Mr PHD and also watch your language. I learned not thing and I may older then you sorry I just read and write three language only. I understand that the century of fragile pot and pan are flooding is very true. I still wonder isn’t it the same old Cambodian prediction said the great king will rule three nation?? the way I’m seeing is the great king and his own poor nation will disappearing soon. sorry AH CHESS ..I did not mean to say that to you instate I felling so sad for you

  6. Anonymous says:

    WELL…WELL.. WELL.. like father like son that what we should say. PHD from jungle and PHD from hell are the same they are talking un humanly . watch your writing Mr PHD and also watch your language. I learned not thing and I may older then you sorry I just read and write three language only. I understand that the century of fragile pot and pan are flooding is very true. I still wonder isn’t it the same old Cambodian prediction said the great king will rule three nation?? the way I’m seeing is the great king and his own poor nation will disappearing soon. sorry AH CHESS ..I did not mean to say that to you instate I felling so sad for you. sorry my mom is your grand mother how can you say that to her.

Leave a Reply

Submit Comment