អង្គការ​សង្គម​ស៊ីវិល​ជិត​៩០ ស្នើ​ឱ្យ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ឥត​លក្ខខណ្ឌ

ដោយ មួង​ ណារ៉េត
2019-07-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន សួង នាគព័ន្ធ (ឆ្វេង) នគរបាល​ចាប់​ខ្លួន ពេល​ទៅ​រម្លឹក​ខួប ៣ឆ្នាំ​នៃ​ឃាតកម្ម​ បណ្ឌិត កែមឡី នៅ​ហាងសាំង​ស្តុប​បូកគោ ថ្ងៃ​ទី១០ កក្កដា និង​យុវជន គង់ រ៉ៃយ៉ា តុលាការ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយសារ​បោះ​ពុម្ព​អាវ​រូប​បណ្ឌិត កែម ឡី។ រូប៖ ហ្វេសប៊ុក
យុវជន សួង នាគព័ន្ធ (ឆ្វេង) នគរបាល​ចាប់​ខ្លួន ពេល​ទៅ​រម្លឹក​ខួប ៣ឆ្នាំ​នៃ​ឃាតកម្ម​ បណ្ឌិត កែមឡី នៅ​ហាងសាំង​ស្តុប​បូកគោ ថ្ងៃ​ទី១០ កក្កដា និង​យុវជន គង់ រ៉ៃយ៉ា តុលាការ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយសារ​បោះ​ពុម្ព​អាវ​រូប​បណ្ឌិត កែម ឡី។ រូប៖ ហ្វេសប៊ុក


សង្គមស៊ីវិលស្នើឲ្យដោះលែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាបន្ទាន់


អង្គការ​សង្គម​ស៊ីវិល​៨៦​ស្ថាប័ន ស្នើ​ឱ្យ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំងពីរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម របស់​អង្គការ និង​សមាគម​ចំនួន ៨៦ នៅ​ថ្ងៃទី១២ ខែ​កក្កដា​នេះ ចាត់​ទុក​ការ​ចាប់ខ្លួន​សកម្មជន​ទាំងពីរ​រូប​នោះ គឺ​បង្ហាញ​ទៅកាន់​សាធារណជន ថា​អាជ្ញាធរ​ខ្វះ​ការ​គោរព​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។

អង្គការ​ទាំងនេះ ថា​ការប្រើប្រាស់​កម្លាំង​សន្តិសុខ ក្នុង​ការ​បង្ក្រាប​ពលរដ្ឋ អំឡុង​ពេល​ប្រារព្ធ​ពិធី​រម្លឹក​ខួប ៣ ឆ្នាំ នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី គឺ​ទង្វើ​មិន​សម​ហេតុផល ព្រោះ​យុវជន​ទាំងពីរ មិនបាន​ប្រព្រឹត្ត​អ្វី​ខុស ដូច​ការចោទប្រកាន់​ឡើយ ដោយ​ពួកគាត់​គ្រាន់តែ​ប្រើប្រាស់​សេរីភាព នៃ​ការ​បញ្ចេញ​មតិ ដោយ​អហិង្សា​ប៉ុណ្ណោះ។

បណ្ដុំ​អង្គការ​ដដែល​នេះ បន្ថែម​ទៀត​ថា ការ​ចោទ​ប្រកាន់​លើ​បុគ្គល​ទាំងនេះ បាន​ធ្វើ​ឱ្យ​ការ​ចងចាំ​លោក​បណ្ឌិត កែម ឡី ក្លាយ​ទៅ​ជា​សកម្មភាព​ខុស​ច្បាប់ ដូចជា​ការចូលរួម​ពិធី​រម្លឹក​ខួប ឬ ពាក់​អាវយឺត​ដែល​មាន​រូប និង​សម្រង់​សម្ដី​របស់​លោក​បណ្ឌិត កែម ឡី ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "អង្គការ​សង្គម​ស៊ីវិល​ជិត​៩០ ស្នើ​ឱ្យ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ឥត​លក្ខខណ្ឌ"

  1. Anonymous says:

    this country is the cage of Veitcong mafia dictator and his groups so when or what ever they want somebody they do or jail or kill so don’t expect to release mr raya or get justice ‘ because this is the cage of mafia group

  2. so socheath says:

    ស្អីគេអ្ហាំ ! អង្គការ សង្គមស៊ីវិលនៅកម្ពុជា មានជាង៣ពាន់ ។
    តើ អង្គការ សង្គមស៊ីវិល ចំនួន ៨៦ហ្នឹង ជាស្អីទៅ ?
    ឡប់មែន អាឡប់ !

  3. so socheath says:

    និយាយត្រង់ចុះ !
    ពួកអាតៃហោងបក្សសាងគ្រោះជាតិ ​ ការសម្លាប់មនុស្ស ធ្វើបុណ្យយកទ្រព្យ
    គឺជាអាជីពពិតរបស់វា ។

  4. Anonymous says:

    don’t you understand ?? Cambodia right now is very dangerous then ever. you will see if you do not believing me.

Leave a Reply

Submit Comment