អង្គការ HRW អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះអ្នក​ដែល​រំឭក​ខួប​មរណភាព​លោក កែម ឡី

ដោយ អ៊ឹម រចនា
13/07/2019
RFI

media
ស្លាកសញ្ញាអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch
HRW


ប្រតិកម្ម​នៅ​តែ​​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​យុវជន​ពីរ​នាក់ ត្រូវ​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​សារ​តែ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រំឭក​ខួប​៣​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ចុង​ក្រោយ​នេះ គឺ​ប្រតិកម្ម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ អង្គការ​អន្ដរជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះ​យុវជន​ទាំង​២​នាក់ គឺ គង់ រ៉ៃយ៉ា និង​ សួង នាគព័ន្ធ​។ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​កក្កដា​ម្សិលមិញ អង្គការ​អន្ដរជាតិ​នេះ ក៏​បានបន្ត​​អំពាវនាវ​ផង​ដែរ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី​។

អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​ដោះ​លែង​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​ការ​ចូល​រួម​រំឭក​ខួប​៣​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ​បន្ទាប់​ពី​តុលាការ​កម្ពុជា ចោទ​ប្រកាន់​យុវជន​ពីរ​នាក់ គឺ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ ជា​ការ​ចោទ​ប្រកាន់ ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​ទាំង​ពីរ​រូប ធ្វើ​សកម្មភាព​ដើម្បី​រំឭក​ខួប​៣​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី អ្នក​វិភាគ​បញ្ហា​នយោបាយ​ដ៏​ល្បី​ល្បាញ​។

លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​០៩​កក្កដា ជាមួយ​ភរិយា និង​បង​ប្អូន​ពីរ​នាក់​ទៀត បន្ទាប់​ពី​ពួក​គេ បាន​បោះ​ពុម្ព​ទ្រឹស្ដី​របស់​លោក កែម ឡី នៅ​លើ​អាវ​យឺត​ពណ៌​ស និង​ពណ៌​ខ្មៅ​។ សមត្ថកិច្ច​ចាត់​ទុក​​ទ្រឹស្តី​នៅ​លើ​អាវ​យឺត​នោះ​ថា មាន​ខ្លឹមសារ​ញុះញង់ វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ យ៉ាង​ណា​ម៉ិញ ក្នុង​ចំណោម​មនុស្ស​៤​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​០៩​កក្កដា​នោះ គឺ​មាន​តែ​យុវជន គង់ រ៉ៃយ៉ា ម្នាក់​ប៉ុណ្ណោះ ដែល​រង​ការ​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ពន្ធនាគារ​។

ដោយ​ឡែក លោក សួង នាគព័ន្ធ​ វិញ, អាជ្ញាធរ​បាន​ឃាត់​ខ្លួន​យុវជន​រូប​នេះ នៅ​ថ្ងៃ​ទី​១០​កក្កដា ដោយ​ចោទប្រកាន់​ថា បាន​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារម៉ាត​កាល់​តិច ស្តុប​បូក​គោ​។

សម្រាប់​អង្គការ Human Rights Watch ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​អាថិ៍កំបាំង​អ្វី​ត្រូវ​លាក់​បាំង​ទេ​នោះ រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​សកម្មជន​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី រៀបចំ​កម្មវិធី​រំឭក​វិញ្ញាណក្ខន្ធ​​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ជំទាស់​ជារៀង​រាល់​ឆ្នាំ ចំ​ថ្ងៃ​ទី​១០​កក្កដា ដែល​ជា​ខួប​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​។ បន្ថែម​ពី​លើ​នេះ និង​ជា​ថ្មី​ម្ដង​ទៀត អង្គការ​អន្ដរជាតិ​នេះ បាន​បន្ត​អំពាវ​​ឲ្យ​​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី កាល​ពី​៣​ឆ្នាំ​មុន​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​ធ្វើ​សកម្មភាព​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយ​សេរី​និង​គ្មាន​ការ​ភ័យ​ខ្លាច​៕

What Next?

Recent Articles

2 Responses to "អង្គការ HRW អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះអ្នក​ដែល​រំឭក​ខួប​មរណភាព​លោក កែម ឡី"

  1. so socheath says:

    និយាយត្រង់ចុះ !
    ពួកអាតៃហោងបក្សសាងគ្រោះជាតិ ​ ការសម្លាប់មនុស្ស ធ្វើបុណ្យយកទ្រព្យ
    គឺជាអាជីពពិតរបស់វា ។

  2. Anonymous says:

    OH ..GOD..I knew 100% HUN SEN murder Dr KEM LAI why I knew that?? every thing is fake in the history of Cambodian no one Cambodian family give their son or daughter’s name CHHOUP SAMLAP the mean meet to kill if we translate to English word. HUN SEN court make no one believe them by mad that story so fake. sorry even five years old kid can tell that story is very un humanly set up. as I used to say some one walking naked and try to tell every one I’m fully dress. my question is?? who can believing you we can see your dinky and your crack wide open it small stingy all over the whole world. sorry SO SOCHEATH your comment really is showing every one more clearly about HUN SEN.