លោក ទៀ បាញ់៖ កងរាជអាវុធហត្ថ​បាន​ចូលរួម​ទប់ស្កាត់​មិនឱ្យ​ក្រុមប្រឆាំង​រុញ​កម្ពុជា​ចេញពី​ផ្លូវ​ប្រជាធិបតេយ្យ

ដោយ វណ្ណ សុគន្ធា
14/07/2019
RFI

media
លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
@Facebook


ថ្ងៃអាទិត្យ​ទី ១៤ កក្កដា​នេះ គឺជា​ខួប​លើក​ទី២៦ឆ្នាំ​នៃ​ការបង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ កងរាជអាវុធហត្ថ​បានរៀបចំ​ពិធី​រំលឹក​ខួប​នេះ​នៅឯ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម។ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានលើកឡើង​ពី​គុណសម្បត្តិ​ជាច្រើន​របស់​កងរាជអាវុធហត្ថ​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់​នៅក្នុង​ប្រទេស។ ក្នុងនោះ លោក​បាន​សង្កត់ធ្ងន់ថា កងរាជអាវុធហត្ថ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមប្រឆាំង​ដែល​ចង់​រុញច្រាន​កម្ពុជា​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង​នី​តី​រដ្ឋ។

គឺ​នៅក្នុង​សន្ទរកថា​ដ៏​វែង​អន្លាយ​របស់ខ្លួន លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កងរាជអាវុធហត្ថ បាន​ចូលរួម​គ្រប់​សភាពការណ៍​ទប់ស្កាត់​រាល់​ឧបាយកល​បដិវត្ត​ពណ៌ និង សកម្មភាព​ប្រទូស្ត​រាយ​គ្រប់បែបយ៉ាង​របស់​ក្រុមប្រឆាំង និង មជ្ឈដ្ឋាន​អគតិ​នានា​ដែល​ប៉ុនប៉ង​ឥតឈប់ឈរ​សំដៅ​ទប់ស្កាត់​ការអភិវឌ្ឍន៍ និង​រុញច្រាន​កម្ពុជា​ឱ្យ​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង នីតិរដ្ឋ។ សម្រាប់​លោក​ប្រមុខ​ការពារជាតិ​កម្ពុជា គឺ​ដោយសារតែ​ការខិតខំ​របស់​កងរាជអាវុធហត្ថ​នេះ និយាយ​ដោយឡែក និង កង​យោធ​ពល​ខេមរៈភូមិន្ទ និយាយ​ជារួម ទើប​សភាពការណ៍​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពិសេស គឺមាន​សន្តិភាព និង សន្តិសុខ សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

យ៉ាងណាក៏ដោយ ការលើកឡើង​នេះ ហាក់​ផ្ទុយ​ពី​ការអះអាង​របស់​ក្រុម​អតីត​គណបក្សប្រឆាំង។ ក្រុម​អតីត​គណបក្សប្រឆាំង បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា ជា​អ្នក​ធ្វើឱ្យ​កម្ពុជា​ដើរ​ខុសពី​គន្លង​លទ្ធិប្រជាធិបតេយ្យ ហើយ​ខ្លួន​ទៅវិញ​ទេ ដែល​កំពុង​ធ្វើ​សកម្មភាព​នានា ដើម្បី​ធ្វើយ៉ាងណា​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ លោក​ ទៀ បាញ់ បានចាត់ទុក​ការធ្វើសកម្មភាព​នេះ​ថា ជា​ចលនា​ឧទ្ទាម​ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង​ហើយ​មានបំណង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ។ ដូច្នេះហើយ លោក​បាន​បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​ទាំងអស់​បន្ត​បេស​សកម្ម​របស់ខ្លួន​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ស្តិ​រ​ភាព នយោបាយ និង​សន្តិសុខ​ជាតិ បើ​ទោះ​ត្រូវ​បង់​ក្នុងតម្លៃ​ណាក៏ដោយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ក៏បាន​បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវខិតខំ​ជំរុញ​ការ​អភិ​ឌ្ឍ​លទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និង នីតិរដ្ឋ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ស្ថិរភាព​មីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និង ការកាត់បន្ថយ​ភាពក្រីក្រ​ដែលជា​បុ​រេ​លក្ខខណ្ឌ និង ធាតុ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព៕

What Next?

Recent Articles

2 Responses to "លោក ទៀ បាញ់៖ កងរាជអាវុធហត្ថ​បាន​ចូលរួម​ទប់ស្កាត់​មិនឱ្យ​ក្រុមប្រឆាំង​រុញ​កម្ពុជា​ចេញពី​ផ្លូវ​ប្រជាធិបតេយ្យ"

  1. Anonymous says:

    WOW …democracy have been taken as hostage. it is shameful to say I’m really is a democratic person but my action was not. come on you guy speaking the true nothing else but true. your democracy made me sick and tied . time to showing your true color if you like it or not you have to. please divert this bloody situation to a peaceful solution. I’m still here watching you every day you are not alone Mr

  2. Anonymous says:

    Mafia groups said democracy’ haha so funny’ hurs this guy never know how democracy work or law&order ‘ all he listen to Angka lour or thnark lour even anybody do the wright this beast regime don’t care as long as they followed their thnar lour ; specially they only know how to cheat’ how to corrupted how to kill how to jail because they are hanoi dogs and do anything serve communist hanoi only and now serve china because they give money’ so this groups love money only like dogs when they get meat they do everything”

Leave a Reply

Submit Comment