រដ្ឋសភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ជា​ផ្លូវការ

ដោយ មួង​ ណារ៉េត
2019-07-15
RFA

កិច្ច​ប្រជុំ​រដ្ឋសភា​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី១៥ កក្កដា ២០១៩។ Screen Shot from Live.House.Gov
កិច្ច​ប្រជុំ​រដ្ឋសភា​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី១៥ កក្កដា ២០១៩។ Screen Shot from Live.House.Gov


រដ្ឋសភា​អាមេរិក បាន​អនុម័ត​ច្បាប់ H.R 526 នៅ​ព្រឹក​ថ្ងៃអង្គារ ទី​១៦ ខែ​កក្កដា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ​ជាថ្មី ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ កក្កដា​នេះ ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ ២០១៩ នេះ នឹង​វាយបក​ទៅ​របប​លោក ហ៊ុន សែន ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ទាំងនោះ។

លោក ថិត យ៉ូហូ បន្ថែម​ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​ទាំងពីរ​ក្នុង​រដ្ឋសភា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត និង​បន្ទាប់​មក​ប្រធានាធិបតី​ចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​។ លោក​ថា ដល់​ពេល​ដែល​ត្រូវ​ចាត់ការ​របប​លោក ហ៊ុន សែន ឱ្យ​ទទួលខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ហើយ។

តើ​ច្បាប់​នេះ នឹង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ឬទេ​? តើ​កម្ពុជា​នឹង​ខាតបង់​អ្វីខ្លះ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន?

សូម​លោក​អ្នកនាង រង់ចាំ​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃអង្គារ ទី ១៦ ខែ កក្កដា នេះ ចាប់ពី​ម៉ោង ៧:៣០ ដល់ ៨:៣០ ដែល​​នឹង​ពិភាក្សា​លម្អិត​បន្ថែម​លើ​ប្រធានបទ​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

7 Responses to "រដ្ឋសភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ជា​ផ្លូវការ"

  1. so socheath says:

    សេចក្តីស្នើច្បាប់របស់ សភាជាន់ទាបអាមេរិក ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ ​បើនិយាយឲ្យចំទៅ វាដូចអត់មានប៉ះពាល់លើសសៃ
    រោមជើងរបស់ជនកម្ពុជាម្នាក់ណាផងហ្នឹង ។ អញ្ចឹង វាគ្មានអីចម្លែកទេ ។ គ្មានការរង្គោះរង្គើរសូម្បី
    រោមមួយសសៃ ។
    បិទទិដ្ឋាការ មិនឲ្យទៅអាមេរិក ? អាមេរិកមានស្អីល្អទៅ ដែលចង់ទៅនោះ ?
    អ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃដែរហ្នឹង ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    ទាល់តែយូរបានចង់ ។ អត់មានភារកិច្ចឲ្យទៅបំពេញការងារនៅទីនោះ ចាំតែចង់ទៅ
    ចង់ទៅរស់នៅតើ ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ ។

  2. Au Hach says:

    ជូន ចំពោះ លោក so socheath

    លោកនិយាយហាក់ដូចមើលឃើញ និងភែ្នក តើលោកធ្លាប់មកទស្សនានៅសត្សវត្តន៍ណាដែរ? បានជាលោកជួបអ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ ? តើនៅតំបន់ណា?. រដ្ឋណា? ផ្លូវណា? លោកដឹងពីរឿងអាមេរិកច្រើនហួសពេកហើយ។

  3. Anonymous says:

    please do not have to ask the person who did not know and pretending he knew every thing. I knew those kind of person never have been on what they call YOUN HOSS. please take your imagination most HUN SEN’s high ranging officers sent their kid to study in the state my question is why they are not send their kid to study in CHINA. or Vietnam?? and most of them keep their corrupt monies in US bank that right they must be worry right now . I quest the guy who know every thing must be happy right now. the reason why>> he believe no one in HUN SEN leadership having their kid, house , monies , in the state at all. sorry when this law come to affect those HUN SEN officers will looking for this guy to kick his ass. if he want to know why ?? because he help to pushing the US to do it. warning to HUN SEN leadership time is coming fast after the US lost their patient the EU will follow soon. I can bet soon you will know what I mean. too bad HUN SEN has past too fare can not return even if he crying till deft they are not going to go back. at first My warning was DO or DIE but right now is only DIE left I quest only GOD that can help you . I quest even GOD will not helping you because you took so many human life.

  4. so socheath says:

    កុំព្រុសដូចឆ្កែ Au Hach​ !

    ក្រយ៉ៅក្បាលអ្ហែងហ្នឹង មានផ្ទះនៅខ្លួនអែង ឬ ជួលផ្ទះគេនៅ នៅឡើយទេដឹង​ !
    ឡប់អាឡប់ ចេះតែមានហ្មង !
    វាទាល់តែអ្ហែង ​ខ្វាក់ភ្នែក បានអ្ហែងមិនដឹងថា អត់ឃើញអ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ
    អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃ​ នៅអាមេរិកហ្នឹងដែរនោះ ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ ។

  5. Anonymous says:

    If anybody wants to respond to Ah Socheath comment, please don’t use human language because his expertise is animal language as you all read it.

  6. so socheath says:

    អញ្ចឹងអ្ហែងចូលខ្លួនសាកជាមួយអញមក អាពូជឆ្កែមូស (Anonymous)
    អញចង់ដឹងថា ភាសាសត្វអ្ហែង វាខ្លាំងដល់កំរឹតណា ។
    ធ្វើជើងខ្លាំង មិនបាច់ចាំពន្យុះគេ ឲ្យដើរមុខខ្លួនទេអាពូជឆ្កែ មូស !

  7. Anonymous says:

    as I say HUN SEN and SO SOCHEATH is PHD political science from HANIOY Vietnam. if you want talk that kind of animal word you will never beat him. I have been follow this guy comment for a long time he is so good at manipulated any situation in fever of his master . but you will never know when his master get malfunction this guy will die like a poor dog. this guy is under estimate he did not know some Cambodian over sea is having their relative in CPP. I tell you what AH CHESS some of our relative is in your high ranging officers. may be this guy solute them every day . do not make me crazy if I want to fine out your identity I will fine at any time. please stop pissing every one and also speak human language please