អ្នកវិភាគ​ថា បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​រំលោភ​សិទ្ធិ​មនុស្ស គឺ​របប​នេះ​នឹង​រង​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ

ដោយ ទីន ហ្សាការីយ៉ា
2019-07-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខ អ្នកវិភាគនយោបាយ (RFA)
លោក កឹម សុខ អ្នកវិភាគនយោបាយ (RFA)


អ្នកវិភាគ​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក​ចេញ​សារ​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​មនុស្ស​ទាំង​ឡាយ ដែល​របប​នេះ​ចាប់​ឃុំ​ខ្លួន​ទាក់ទង​រឿង​នយោបាយ និង​ឃុំ​ខ្លួន​ទាំង​បង្ខំ​នោះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ បើ​សិន​ជា​របប​លោក ហ៊ុន សែន មិន​ធ្វើ​តាម​ទេ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក នឹង​ដើរ​តាម​មេរិក​ដែរ ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​របប​ក្រុង​ភ្នំពេញ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ចាត់​ទុក​ការ​ឃុំ​ខ្លួន​យុវជន​ពីរ​នាក់ គឺ គង់ រៃយ៉ា និង សួងនាគ ព័ន្ធ និង​មនុស្ស​មួយ​ចំនួន​ទៀត ថា ជា​ការ​ចាប់​ឃុំ​ខ្លួន​ខុស​ច្បាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ និង​ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ ។

អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម លោក គឹម សុខ អះអាង​ថា របប​ក្រុង​ភ្នំពេញ​នឹង​រង​សម្ពាធ​ពី​ប្រទេស​លោក​សេរី​កាន់​តែ​ខ្លាំង បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ចាប់​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​បង្ខំ​ចិត្ត និង​ធ្វើ​ឡើង​មាន​ចរិត​នយោបាយ​នោះ។

លោក គឹម សុខ មានប្រសាសន៍ថា ស្ថានទូត​ចេញ​សារ​ចំៗ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​មនុស្ស​មួយ​ចំនួន​ឡើង​វិញ​នេះ គឺ​បង្ហាញ​ថា ស្ថានទូត​អាមេរិក​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​របប​ឯក​បក្ស​កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​គាប​សង្កត់​អ្នក​រិះគន់​ឡើយ។ លោក​បន្ថែម​ថា របប​លោក ហ៊ុន សែន នឹង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា សហគមន៍​អឺរ៉ុប​ជា​ដើម៖ «»

របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និង GSP របស់​សហរដ្ឋ​អាមេរិក។ ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​បញ្ជាក់​​ជំហរ​របស់​ខ្លួន​​យ៉ាង​ច្បាស់ និង​​បាន​ដាស់តឿន​របប​ក្រុង​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រសិន​បើ​របប​នេះ​នៅ​ចង់​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅទៀត របប​នេះ​ត្រូវ​តែ​​​កែ​លម្អ ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​ពិត​ប្រាកដ​ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅថ្ងៃទី១៥ ខែ​កក្កដា អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​យុវជន​ពីរ​រូប គឺ គង់ រ៉ៃយ៉ា សួង នាគព័ន្ធ និង​មនុស្ស​មួយ​ចំនួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះថា តុលាការ​ចោទ​ប្រកាន់ ពួក​គេ​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ។ ស្ថានទូត​អាមេរិក​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ដែល​ជា​ការ​យាយី​ពលរដ្ឋ​របស់​ខ្លួន ពិសេស​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ដែល​ពួក​គេ គ្រាន់​តែ​ធ្វើពិធី​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយ​សន្តិវិធី​នោះ។

សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប គួរ​តែ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ ក្នុង​ការ​បញ្ចេញ​ទស្សនៈ ដោយសេរី ដែល​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នោះ។ ស្ថានទូត​អាមេរិក តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ នូវ​ការ​រឹតត្បិត​នយោបាយ​ដ៏​ហួសហេតុ​ទៅ​លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដោះលែង អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឆ្លើយ​តប​ភ្លាមៗ ថា វិធានការ​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ នេះ មិន​មាន​ចរិត​នយោបាយ​អ្វី​ឡើយ តែ​ជា​យន្តការ​អនុវត្តន៍​ច្បាប់ ដើម្បី​ទប់​ស្កាត់ និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ទប់​ស្កាត់ និង​ឃាត់​ខ្លួន ដែល​ពួក​គេ​បាន​ប្រឆាំង និង​រដ្ឋាភិបាល៖ «»

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់ អមរិន្រ្ទ បណ្ឌិត សុក សំអឿន ឱ្យ​ដឹង​ថា កន្លង​ទៅ​នេះ ឲ្យ​តែ​មាន​បណ្ដឹង​ចូល​តុលាការ គឺ​តុលាការ​តែងតែ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ ប៉ុន្តែ​ចំពោះ​ការ​ឃាត់ ឃុំ​ខ្លួន​យុវជន​ថ្មីៗ នេះ​វិញ លោក​ពន្យល់​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គាត់ ពី​ព្រោះ​ថា ការ​ចោទ​ពី​បទ​ញុះញង់​តាម​ព្រហ្មទណ្ឌ​ទៅ​បាន​លុះ​ត្រា​តែ អ្នក​នោះ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ៖ «»

សកម្មជន​សង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មួយថ្ងៃ មុន​ថ្ងៃ​ខួប​គម្រប់​ ៣ឆ្នាំ​បណ្ឌិត កែម ឡី បន្ទាប់ពី​លោក​បាន​ប្រកាស​លក់​អាវ​យឺត​ដែល​មាន​រូប​បណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់​លោក​ថា “បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ”។ ចំណែក​សកម្មជន​សង្គម​មួយ​រូប​ទៀត គឺ​លោក សួង នាគព័ន្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ពេល​លោក​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារ ម៉ាត កាល់តិច (Star Mart Caltex) ស្តុប​បូក​គោ ដោយ​រង​ការ​ចោទ​ថា បាន​ចែក​ខិត្តប័ណ្ណ​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។ ខ្លឹមសារ​នៃ​ខិត្តប័ណ្ណ​នោះ គឺ​ស្នើសុំ​ឱ្យ​មាន​ការបញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​រំលោភ​សិទ្ធិ​មនុស្ស គឺ​របប​នេះ​នឹង​រង​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ"

  1. so socheath says:

    សេចក្តីស្នើច្បាប់របស់ សភាជាន់ទាបអាមេរិក ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ ​បើនិយាយឲ្យចំទៅ វាដូចអត់មានប៉ះពាល់លើសសៃ
    រោមជើងរបស់ជនកម្ពុជាម្នាក់ណាផងហ្នឹង ។ អញ្ចឹង វាគ្មានអីចម្លែកទេ ។ គ្មានការរង្គោះរង្គើរសូម្បី
    រោមមួយសសៃ ។
    បិទទិដ្ឋាការ មិនឲ្យទៅអាមេរិក ? អាមេរិកមានស្អីល្អទៅ ដែលចង់ទៅនោះ ?
    អ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃដែរហ្នឹង ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    ទាល់តែយូរបានចង់ ។ អត់មានភារកិច្ចឲ្យទៅបំពេញការងារនៅទីនោះ ចាំតែចង់ទៅ
    ចង់ទៅរស់នៅតើ ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ ។

  2. Anonymous says:

    sorry we Cambodian who have enough knowledge and understanding what is wright and wrong can not help those kind of person who acting he knew every thing. to me every thing seem to be too late to talking about it. as I mentioning a few time it seem that I knew HUN SEN from inside out I said HUN SEN rather die he will not change his attitude . look recently he order to put some young men in jail of three years morning KEM LAI murder. in this case is an achy case that HUN SEN himself order to kill KEM LAI. we will not going to find out who really is the murder till the time come. at last I 100% trust all those thing was gone up for along time soon it will come down and it will be ugly as what you can’t imagine .

  3. so socheath says:

    អ្នកនាំមនុស្សឲ្យស្លាប់ គឺពួកអាពូជឆ្កែបក្សសង្គ្រោះផេះហ្នឹងហើយ !
    ព្រោះថា ក្រុមវាភាគច្រើនដាច់ខាត ជាមនុស្សមិនត្រឹមត្រូវ ។ ជាចោរលួច ចោរប្លន់ រំលោភសម្លាប់
    ជក់ និងរកស៊ីគ្រឿងញៀន លួចដីរដ្ឋ ប្លន់ដីរាស្ត្រ ញុះញង់កម្មករ ធ្វើបាតុកម្ម ធ្វើបាតុកម្មដេញអ្នកឈ្នះឆ្នោតប្លន់អំណាច តាមរយះការធ្វើបដិត្តន៍ពណ៍ ។ល។ អូហូ ! ឲ្យតែអំពើល្មើសច្បាប់ បំពានច្បាប់
    ពួកអាតិរច្ឆានបក្សសង្គ្រោះផេះ វាធ្វើបានទាំងអស់ គ្មានខ្លាចញញើតច្បាប់អ្វីបន្តិចឡើយ ។
    ចុងចប់ ត្រូវប្រជាពលរដ្ឋ ប្រហារជិវិតចោលអញ្ចឹងទៅ ។
    បើពួកវាគោរពច្បាប់ វាពិតជាគ្មានការសម្លាប់ក្រៅច្បាប់ទេ កុំល្ងង់ពេក ពួកអាចេះតែថា !

  4. Anonymous says:

    WOW at last some one come to admit they murder Dr KEM LAI. read his last comment that mean if some one not obey their law those person will be kill without justice.