របបក្រុង​ភ្នំពេញ​​ស្នើ​ឱ្យ​អាមេរិក​ពិចារណា​​ឡើង​វិញ​​រឿង​​ច្បាប់​​​ដាក់​​ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា

ដោយ ជុន ច័ន្ទបុត្រ
2019-07-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ផៃ ស៊ីផាន (ឆ្វេង) អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន និង​មន្ត្រី​របស់​គាត់ នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ RFA និង www.house.gov
លោក ផៃ ស៊ីផាន (ឆ្វេង) អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន និង​មន្ត្រី​របស់​គាត់ នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ RFA និង www.house.gov


លោក ផៃ ស៊ីផាន ស្នើអាមេរិក​ពិចារណា​ឡើងវិញ ​​ច្បាប់​​ដាក់​ទណ្ឌកម្មរបបលោក ហ៊ុន សែន


របប​ក្រុង​ភ្នំពេញ​សម្ដែង​ការ​ភ្ញាក់ផ្អើល​ និង​​សោក​ស្ដាយ ចំពោះ​រដ្ឋ​​សភា​អាមេរិក​ដែល​​បាន​​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ​ H.R 526 នៅ​ព្រឹក​ថ្ងៃទី១៦ កក្កដា​នេះ​។ មន្ត្រីរាជការ និង​​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​សភា​ជាន់​ទាប​អាមេរិក​នេះ ដោយ​ពួក​គេ​យល់​ថា ក្រុម​មេដឹកនាំ និង​​មន្ត្រី​គ្រាក់ៗ នៃ​របប ហ៊ុន សែន ​បាន​​បំផ្លាញ​​គ្រឹះ​ប្រជាធិបតេយ្យ​របស់​ជាតិ​ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ដ៏​ខុស​ឆ្គង​នេះ។

របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​អនុម័ត​ច្បាប់​ H.R 526 ដោយ​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន ពីព្រោះ​របប​នេះ​​យល់ថា ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៩ នេះ ​មាន​ចរិត​នយោបាយ និង​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​នៅថ្ងៃទី១៦ កក្កដា​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ធ្វើ​ឡើង​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​​គ្មាន​​មូលដ្ឋាន និង​​ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​របស់​កម្ពុជា។ លោក​អំពាវនាវ​​ដល់​ព្រឹទ្ធសភា និង​រដ្ឋាភិបាល​អាមេរិក ឱ្យ​ពិចារណា​ឡើង​វិញ ជុំ​វិញ​ជំហរ​របស់​ខ្លួន​ចំពោះ​កម្ពុជា ដើម្បី​ថែ​រក្សា​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋសភា​អាមេរិក​ទើប​តែ​បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ ថ្លែង​ថា ច្បាប់ H.R 526 នឹង​វាយបក​ទៅ​របប​លោក ហ៊ុន សែន ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​របប​នេះ។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋសភា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត និង​បន្ទាប់​មក​ទៅ​ប្រធានាធិបតី​ ដើម្បី​ចុះ​ហត្ថលេខា​​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន។ លោក​សង្កត់​ធ្ងន់​ថា ឥលូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​បង្ខំ​​​របប​ ហ៊ុន សែន ឱ្យ​ទទួលខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ហើយ។

អ្នក​​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ជាក់​ថា ​​​​ពេល​ចូល​ជា​ធរមាន ច្បាប់​នេះ​នឹង​មាន​ឥទ្ធិពល​ចាប់​បង្ខំ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​សម្រប​តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។ បើ​ពុំ​ដូច្នេះ​ទេ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​​នឹង​ត្រូវ​រង​ភាព​​អាម៉ាស់​​ដោយ​សារ​ការ​មិន​ផ្ដល់​ទិដ្ឋាការ ​និង​​ត្រូវ​រង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​​​ផ្ទាល់​ខ្លួន​​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក។ ម្យ៉ាង​វិញ​​ទៀត​ថា លោក​ថា ច្បាប់​នេះ​ក៏​​នឹង​បើក​​ផ្លូវ​ឱ្យ​មាន​​ការ​ដាក់​ទណ្ឌ​​កម្ម​ផ្នែក​សេដ្ឋកិច្ច​​ផ្សេង​ទៀត​​​ដែរ មាន​ជា​អាទិ៍ ការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ​ការ​កាត់​ផ្ដាច់​​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ព្រម​ទាំង​ការ​គាប​សង្កត់​ផ្សេង​ទៀត​ពី​​សំណាក់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក៖ «»

មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ ពី​ព្រោះ​ពួក​គេ​យល់​ថា ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​សម​នឹង​ទទួល​ទណ្ឌកម្ម​ចំពោះ​​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

មន្ត្រី​រាជការ​​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក គៀន សុគន្ធ​ ថ្លែង​ថា លោក​​ស្វាគមន៍​ ចំពោះ​សភា​ជាន់​ទាប​របស់​​អាមេរិក​ដែល​បាន​​អនុម័ត​ច្បាប់​នេះ ក្នុង​គោលដៅ​ជួយ​​ស្ដារ​ស្ថានការណ៍​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឡើង​វិញ។ លោក​យល់​ថា ការ​សម្រេច​របស់​រដ្ឋសភា​អាមេរិក​នេះ គឺ​ជា​រឿង​ដ៏​​ត្រឹម​​ត្រូវ​បំផុត ដើម្បី​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នា​ពេល​កន្លង​មក។ ទោះ​ជា​យ៉ាង​ណា លោក​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ជា​លក្ខណៈ​បុគ្គល ប៉ុន្តែ​លោ​ក​មិន​ចង់​ឱ្យ​ទណ្ឌកម្ម​នេះ​រាល​ដាល​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឬ​ទំនាក់ទំនង​ផ្នែក​​ពាណិជ្ជកម្ម​​នោះ​ឡើយ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​មូល៖ «»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ឈ្មោះ សុភ័ក្រ្ត ថ្លែង​ថា លោក​ចង់​ឱ្យ​​សហរដ្ឋ​អាមេរិក​ពន្លឿន​ការ​បង្កើត​ច្បាប់ H.R 526 នេះ​ឱ្យ​​បាន​​ឆាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​​មន្ត្រី​របប​ក្រុង​ភ្នំពេញ ដែល​ព្រងើយ​កន្តើយ​ចំពោះ​​ការ​ធ្លាក់​ចុះ​​ដុន​ដាប​នៃ​ការ​គោរព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​​ខ្មែរ លោក​​ពិត​ជា​មិន​ចង់​ឱ្យ​ប្រទេស​ជាតិ ​​ត្រូវ​​រង​​ភាព​អាម៉ាស់​ដោយសារ​​ទណ្ឌកម្ម​​អន្តរជាតិ​​​ឡើយ ប៉ុន្តែ​បើ​មិន​ធ្វើ​បែប​នេះ​ទេ ក្រុម​មេ​ដឹក​នាំ​បច្ចុប្បន្ន ​នឹង​មិន​ខ្វល់​ពី​ការ​​ស្ដារ​ស្ថានការណ៍​ស្រុក​ទេស​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នោះ​ឡើយ។ ម្យ៉ាងវិញទៀត លោក​​ពិត​ជា​ចង់​ឃើញ​ច្បាស់​ថា តើ​មន្ត្រី​កម្ពុជា​​ណា​ខ្លះ​ដែល​មាន​ទ្រព្យ​សម្បត្តិ​​នៅ​​អាមេរិក ហើយ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​​ជាន់​ទឹក​​ដី​ប្រទេស​មហាអំណាច​មួយ​នេះ ដោយសារ​តែ​ទង្វើ​ក្រាញ​អំណាច​របស់​​ពួក​​គេ៖ «»

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជាឆ្នាំ២០១៩ ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​អនុម័ត​ជា​ឯកច្ឆន្ទ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ ដោយ​កាល​ណោះ​មាន​ឈ្មោះ​ថា ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៨ ឬ H.R 5754។ ប៉ុន្តែ​ដោយសារ​ដំណើរ​ការ​​រៀប​ចំ​​ច្បាប់​​នេះ ធ្វើ​ឡើង​នៅ​ចុង​អាណត្តិ​ពេក ទើប​សមាជិក​សភា​ត្រូវ​ស្នើ​ច្បាប់​នោះ​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​សភា​អាណត្តិ​ថ្មី។

អ្នក​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ជឿ​ជាក់​ថា ច្បាប់ H.R 526 នឹង​អាច​ចេញ​ទៅ​រួច​នៅ​អាណត្តិ​ថ្មី​នេះ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វាយ​ខ្វល់​នឹង​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​រឿង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ឡើយ​។ ក្រៅ​ពី​នេះ លោក​យល់​ថា ​ច្បាប់​នេះ​ក៏​នឹង​អាច​ក្លាយ​ជា​ច្បាប់​ថ្មី​មួយ​ទៀត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌ​កម្ម​ប្រទេស​ណា​​​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដូច​ករណី​ច្បាប់ គ្លូបល មែកនីតស្គី (Global Magnitsky Act) ដែល​អាមេរិក​ប្រើ​ប្រាស់​ប្រឆាំង​នឹង​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​គូរ​ឱ្យ​បាន​ហ្មត់ចត់​អំពី​ការ​ស្ដារ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ឱ្យ​បាន​មុន​ច្បាប់ H.R 526 នេះ ចូល​ជា​ធរមាន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​មុខ​មាត់​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "របបក្រុង​ភ្នំពេញ​​ស្នើ​ឱ្យ​អាមេរិក​ពិចារណា​​ឡើង​វិញ​​រឿង​​ច្បាប់​​​ដាក់​​ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា"

  1. Anonymous says:

    If it doesn’t effect any things to your administration under former Khmer rouge Hun Sen, and according to Sok Eisan, why you need to concern and worry about it? Just ask Ah Socheath who knows everything including US, but I am not sure he knows about Iran and North Korea. Even some super power countries still doesn’t want to get in this kind of sanctions. I just wait and see how your administration deals with this consequence or maybe you can ask Ah Socheath who might be able to help you because he knows everything.

  2. so chết says:

    ok this parola it is his role we the Khmer Democrats await the official answer of the central committee which meets this day to KOH PICH
    16H to phom penh
    good luck to those who have money abroad
    In the USA
    and above all, especially that any financial transaction will have to go through the USA, under the watchful eye of the financial authorities USA

  3. Anonymous says:

    yes you are right if some one wanted to know any thing about Cambodia just ask . HUN SEN and SO SOCHEATH was PHD of political science graduated from HANIOY Vietnam

  4. so socheath says:

    អាមូស ! (Anonymous) អ្ហែង និយាយត្រូវ ថាអញជាអ្នកវិទ្យាសាស្ត្រនយោបាយ។
    ដែលជាការពិត ប្រទេសណាក៍អញរៀនដែរ មិនចាំបាច់តែហាណូយទេ ។

  5. Anonymous says:

    No wonder why you are only talking shit, dogs and mosquitoes. You’re the world’s PHD, most people out your school has to implant their brains with animals brains.