ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់​ទទូច​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ដល់​ស្វាមី

ដោយ ទីន ហ្សាការីយ៉ា
2019-07-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ចំនួន ៦នាក់ ដែល​សមត្ថកិច្ច​ចាប់​ដាក់​​ពន្ធនាគារ ខេត្ត​ពោធិ៍សាត់។ រូបថត៖ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់
សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ចំនួន ៦នាក់ ដែល​សមត្ថកិច្ច​ចាប់​ដាក់​​ពន្ធនាគារ ខេត្ត​ពោធិ៍សាត់។ រូបថត៖ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់


ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​​នៅ​ស្រុក​វាល​វែង ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​របស់​ពួក​គាត់ និង​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​​ឱ្យ​បាន​ឆាប់។ សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាល​វែង​ចំនួន ៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ប្រកាន់​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។ ប៉ុន្តែ​ភរិយា​ជន​ជាប់​ឃុំ អះអាង​ថា ពួក​គាត់​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ប្រពន្ធ​ជំទប់​ទី២ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​អូរ​សោម ស្រុក​វាលវែង អ្នក​ស្រី ឌឹម ញ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២១ កក្កដា​ថា ស្វាមី​របស់​ស្រី​ គឺ​លោក មុំ ភី មាន​ជំងឺ​ទឹក​នោម​ប្រៃ និង​បញ្ហា​សុខភាព​ផ្សេងៗ ទៀត ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ។ អ្នក​ស្រី​បន្ត​ថា ចាប់​តាំង​ពី​សមត្ថកិច្ច​ចាប់​ស្វាមី​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី១៦ មិថុនា​មក អ្នក​ស្រី​ទើប​តែ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​ម្ដង​ទេ ដោយ​សារ​គ្មាន​ថវិកា ព្រោះ​បាត់បង់​ស្វាមី​ជា​បង្គោល​ក្នុង​គ្រួសារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ស្រី​បន្ថែម​ថា ស្វាមី​របស់​អ្នក​ស្រី​មិន​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ៖ «វា​មិន​យុត្តិធម៌​ដល់​អីចឹង​ ត្រូវ​ថា​យើង​អត់​មាន​ដី​ប្រធាន​ភូមិ​ក៏​គេ​ដឹង​លឺ​ គេ​ដឹង​ថា​គាត់​អត់​មាន​ដី​មែន​ ហើយ​ខាង​អង្គការ​មក​ដល់​ផ្ទះ​ខ្ញុំ​សម្ភាសន៍​ខ្ញុំ​ ហើយ​មក​ដល់​ថា​គាត់​គ្មាន​ដី​អី​មែន​។ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ដល់​គេ​ចាប់​អីចឹង​ទៅ​ខ្ញុំ​ចេះ​តែ​គិត​វែង​ឆ្ងាយ​ ចាស់ៗ​ហើយ​ ចុង​ក្រោយ​ត្រូវ​ជា​ជាប់​គុក​ ប៉ុន្តែ​ចិត្ត​មួយ​ទៀត​មាន​កំហឹង​ នឹក​ឃើញ​ថា​ គេ​មាន​ដី​បួន​ដប់​ម្ភៃ​ហិកតារ​លក់ ហេតុ​អី​​ឯង​ក្នុង​ឃុំ​មិន​ដែល​មាន​ដី​លក់​ដូច​គេ​ម្ដង​ទៅ​ជា​អីចឹង​ ខ្ញុំ​នឹក​ឃើញ​គ្រាំគ្រា​ចិត្ត​ណាស់​រាល់​ថ្ងៃ​នេះ»

បន្ថែម​ពី​នេះ​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ស្រុក​វាល​វែង​ទាំង​នោះ​​ក៏​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ដល់​ស្វាមី​របស់​ពួក​គាត់​ ឱ្យ​ឆាប់​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

ចំណែក​អ្នក​ស្រី ប៉ែន សាវ៉ន​ ភរិយា​លោក ចាន់ សុផល​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ឃុំ​អូរ​សោម​ម្នាក់​ទៀត ថ្លែង​ថា តាំង​ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួន កាល​ថ្ងៃ​ទី២៨ ខែ​ឧសភា​មក ធ្វើ​ឱ្យ​អ្នក​ស្រី​ខ្វាយខ្វល់​សម្រាន្ត​មិន​លក់​រហូត​ធ្លាក់​ខ្លួន​ឈឺ ដោយ​​ពុំ​បាន​ដឹង​អំពី​សុខទុក្ខ​ប្ដី​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​នោះ​ទេ។ អ្នក​ស្រី​ បន្ថែម​ថា តុលាការ​ចោទ​ប្រកាន់​ស្វាមី​របស់​ខ្លួន​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ គ្រាន់​តែ​ជា​ការ​ប្រឌិត ដើម្បី​ចាប់​ខ្លួន ដោយសារ​លោក​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឃុំ​អូរ​សោម ដែល​មាន​​សកម្មភាព​នយោបាយ​ ហើយ​​ជា​ឆ្អឹង​ទទឹង​ករ​របស់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់៖ «ខ្ញុំ​ដៅ​ទៅ​រឿង​បក្ស​នឹង​ព្រោះ​វា​គ្មាន​អី​នឹង​ការងារ​ត្រូវ​យើង​បាន​ព្រោះ​មិន​ដែល​ធ្វើ​អី​ខុស​ផង​ ប៉ុន្តែ​តាំង​ពី​គាត់​មក​នៅ​ឃុំ​អូរសោម​មក​គេ​រក​តែ​ចាប់​គាត់​ ប៉ុន្តែ​គាត់​អត់​មាន​កំហុស​អី​​ត្រូវ​ចោទ​ប្ដី​ខ្ញុំ​។គេ​ចេះ​តែ​លួច​ប្រាប់​មក​ថា​បង​ឯង​ធ្វើ​ប្រធាន​បក្ស​ប្រឆាំង​អីចឹង​បង​ឯង​ត្រូវ​ប្រុង​ប្រយ័ត​ខ្លួន​តិច​ទៅ​ តែ​គាត់​មិន​ខ្លាច​គេ​ ហើយ​ប្រាប់​គាត់​ក៏​គាត់​ថា​ម៉េច​ក៏​ខ្លាច​គេ​ម្ល៉េះ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ឈិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ឆាយ ហុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ កក្កដា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ លោក​ប៊ុន រិទ្ធី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​សមត្ថកិច្ច​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​មក លោក​បាន​ចូល​ជួប​កូន​ក្ដី​របស់​លោក គឺ​លោក ចាន់ សុផល និង ទួន សំអាត ចំនួន ២លើក ក្នុង​នោះ​លោក ទួន សំអាត មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​កាយ ហើយ​​​បាន​ទៅ​ព្យាបាល​ខាង​ក្រៅ​ពន្ធនាគារ​ម្ដង​រួម​មក​ហើយ។ លោក​ បញ្ជាក់​ថា លោក​នឹង​ខំ​រក​ភស្តុតាង​ដោះ​បន្ទុក​ជួយ​ដល់​កូន​ក្ដី​របស់​លោក​ ដើម្បី​ឱ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ៖ «ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​វា​ទាក់ទិន​នឹង​ផ្លូវ​ច្បាប់​ និង​ការ​ចោទ​ប្រកាន់​ បើ​សិន​ណា​មិន​មាន​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​ទេ​ រឿង​នេះ​នីតិវិធី​ វា​ត្រូវ​តែ​លើក​លែង​គាត់​ឱ្យ​មាន​សេរីភាព​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​អំពី​តុលាការ​ទេ​ ថា​តើ​លោក​ចៅ ក្រម​ គាត់​យល់​ឃើញ​យ៉ាង​ម៉េច លោក​ ព្រះរាជអាជ្ញា​យល់​ឃើញ​យ៉ាង​ម៉េច​ខ្ញុំ​មិន​អាច​ទស្សន៍ទាយ​ត្រូវ​បាន​ទេ​ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​កូន​ក្ដី​ខ្ញុំ​ទេ»

ចំណែក​មន្ត្រី​ស៊ើបអង្កេត​អង្គការ លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក កែម គីមស៊្រន់ លើក​ឡើង​​ថា ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៦នាក់​ លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​ស្រុក​វាល​វែង​ តែ​រក​មិន​ឃើញ​ដី​ដែល​សកម្មជន​ទាំង​នោះ​ទន្ទ្រាន​មក​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។ ដូច្នេះ​លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន​​នេះ​ គឺ​​ជា​រឿង​នយោបាយ៖ «ដោយសារ​អី​​ ពួកគាត់​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ពួកគាត់​សុទ្ធតែ​ជា​មនុស្ស​ដែល​មិន​ព្រម​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​។សព្វ​ថ្ងៃ​ពួកគាត់​ជួប​ការ​លំបាក​ច្រើន​ណាស់​ បន្ទាប់​ពី​ការ​ចាប់​សាច់ញាតិ​និង​ក្រុម​គ្រួសារ​របស់​គាត់​គ្មាន​អ្នក​ជួយ​ទំនុកបម្រុង​គ្រួសារ​ទេ​ ហើយ​គ្រួសារ​មួយ​ៗ​សុទ្ធ​តែ​ជំពាក់​លុយ​ធនាគារ​ទៀត​ផង​ អីចឹង​សូម​មេត្តា​បញ្ឈប់​ទៅ​ហើយ​ពួកគាត់​គ្មាន​អ្នក​ណា​បាន​សុខ​នៅ​ស្រុក​ដែល​គាត់​កំពុង​រស់​នៅ​ទេ​​»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ ដោយ​សារ​កាល​ពី​ពេល​ថ្មីៗ នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ឃ្លាំ​មើល​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​វាល​វែង​ ដែល​បាន​ដើរ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​តាម​ព្រំដែន។ លោក​ហៅ​ការ​ឃុំ​​ខ្លួន​នេះ គឺ​ជា​ការ​បំភិតបំភ័យ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ ធ្វើ​ឱ្យ​ភ័យ​ខ្លាច​កុំ​ដើរ​ធ្វើ​សកម្មភាព​នយោបាយ​បន្ត​ទៀត។ ប៉ុន្តែ​លោក​​យល់​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​របប​ដឹក​នាំ​សព្វ​ថ្ងៃ​នោះ​ទេ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​ដាក់​បន្ទុក​ដល់​រដ្ឋាភិបាល​បន្ថែម​ទៀត។ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ឧសភា​មក សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាល​វែង​ចំនួន ៦នាក់ ដាក់​ពន្ធនាគារ​​ខេត្ត​ពោធិ៍សាត់​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ​ គឺ​ទន្ទ្រាន​ព្រៃ​សហគមន៍​នៅ​ស្រុក​វាលវែង​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ ក្នុង​នោះ​មាន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង​ម្នាក់​លោក ទួន សំអាត​ ​ដែល​ជាប់​ឃុំ​ឃាំង​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ ខណៈ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​វាលវែង​ចំនួន​ជា​ច្រើន​នាក់​ទៀត ​កំពុង​រត់​គេច​​ខ្លួន​ទៅ​ទី​សុវត្ថិភាព​មិនទាន់​​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់​ទទូច​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ដល់​ស្វាមី"

  1. so socheath says:

    ចន្លួញ !
    ……..
    កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
    មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
    ទៅមុខ ។
    នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
    បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
    មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
    គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
    បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
    ចង់ទៅ ។
    គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
    អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
    មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
    ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
    ផ្តួចផ្តេីមរបស់វា ។
    តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
    ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
    មិនឲ្យវាមក ?
    វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
    វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
    តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
    ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
    ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
    ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
    ទាំងឡាយអេីយ !
    លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
    អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
    សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
    អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
    អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
    បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
    សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
    ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
    លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
    នោះគឺកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
    មិនខាន ៕