ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​ពី​ខេត្ត​ចំនួន​៤ ស្នើ​ឲ្យ​ថ្នាក់​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​

ដោយ អេង គីមហុង
22/07/2019
RFI

media
ពលរដ្ឋរាប់រយនាក់ ឡើងពីខេត្តចំនួន៤ ស្នើឲ្យថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ
@ងួន វឌ្ឍនៈបណ្ឌិត


ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ឡើង​មក​ពី​ខេត្ត​ចំនួន​៤រួម​មាន៖ ខេត្ត​ព្រះ​សីហនុ កំពង់​ស្ពឺ ស្វាយ​រៀង ត្បូង​ឃ្មុំ និង​ខេត្ត​កណ្ដាល ជាមួយ​នឹង​បង្វិច បាយ ទឹក បាន​អង្គុយ​ប្រមូល​ផ្ដុំគ្នា​នៅ​ក្រៅ​ខុទ្ធការល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ការ​ប្រមូល​ផ្ដុំ​នេះ​ក្នុង​គោល​បំណង​ដាក់​ញាត្តិ​ជា​ថ្មី​ទៅ​កាន់​ខុទ្ធ​ការល័យ​លោក​នាយក​រដ្ឋ​មន្រ្តី និង​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រាំរ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​ឯកជន​។ តាម​រយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅ​ថ្ងៃ​ចន្ទ​នេះ តំណាង​ពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ដូចគ្នា​ថា រឿងរ៉ាវ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុម​ហ៊ុន​ឯក​ជន អូស​បន្លាយ​ដោយ​គ្មាន​ដំណោះ​ស្រាយ​មិន​តិច​ជាង​១០​ឆ្នាំ​ឡើយ​។ ហើយ​បន្ថែម​លើ​នេះ​តំណាង​ពលរដ្ឋ​បាន​មូល​មាត់​ថា ខ្លឹម​សារ​នៃ​ញាត្តិ សុំ​តែ​ដី​ដែល​ក្រុម​ហ៊ុន​រឹប​អូស​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើ​ស្រែ​ចំការ​។

សូមស្ដាប់ការលើកឡើងរបស់ពលរដ្ឋតាមរយៈសេចក្ដីរាយការណ៍របស់ អេង គីមហុង ដូចតទៅ៖
22/07/2019
ស្តាប់

What Next?

Recent Articles