កម្ពុជា​ប្រឈម​នឹង​ជម្រើស​រវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​ប្រជាធិបតេយ្យ

សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)


23 កក្កដា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

អ្នកតាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​មេដឹកនាំ​កម្ពុជា​ថា ​ត្រូវតែ​បង្វែរ​ទិស​នៃ​ការកំហិត​លើ​លទ្ធិប្រជាធិបតេយ្យ ​បើមិន​ដូច្នេះ​ទេ​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង។

លោក ​ស្ទីវ​ ឆាបុត្រ ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មកពី​រដ្ឋ ​Ohio បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ «ការ​អនុម័ត​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​គឺ​ជា​ដំណើរ​ការ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែននិង​បក្ស​ពួក​របស់​លោក​ទទួល​ខុសត្រូវចំពោះ​ការ​បន្ត​ជិះ​ជាន់​លើ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា»។​

លោក ថេត យូហូ ​អ្នក​តំណាង​រាស្រ្ត​ម្នាក់​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មកពី​រដ្ឋ​ Florida ​បាន​ស្នើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ឡើង​កាលពីខែមករា​ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​បាន​បំបិទ​សំឡេង​អ្នករិះគន់​ដោយ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ បណ្តាញ​សារព័ត៌មាន​ឯករាជ្យ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​មុន​ការបោះឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៨។​

សភា​តំណាងរាស្ត្រ​បាន​បោះឆ្នោត​ដោយ​សំឡេង​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​កម្ពុជា​ឆ្នាំ​២០១៩ ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន។ ច្បាប់​នេះ​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​និង​រឹត​បន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ​ក្រុម​ឧត្តម​សេនីយ៍យោធា​ និង​មន្ត្រី​សន្តិសុខ​របស់​លោក ​ហ៊ុន សែន​ ផងដែរ ​ចំពោះ​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការរំលោភ​សិទ្ធិ​មនុស្ស។ ពេល​ចូល​ជា​ធរមាន ច្បាប់​នេះ​មាន​សុពលភាព​រយៈពេល​ប្រាំ​ឆ្នាំ។


រដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ ​ដោយ​ចាត់​ទុក​ថា​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖

«បំណង​នៃ​អន្តរាគមន៍​របស់​អ្នកនយោបាយ​សហរដ្ឋ​អាមេរិក​គឺ​បរាជ័យ​រហូត​តាំងពី​ជំនាន់​ខ្ញុំ​នៅ​ក្មេង​រហូត​ដល់​ខ្ញុំ​ចាស់​ជិតស្លាប់​ទៅ​ហើយ​ …‍ ហើយ​ការសម្រេច​នៃ​ច្បាប់​នេះ​គ្រាន់តែ​ជា​ទិសដៅ​មួយ​ដែល​មាន​មហិច្ឆតា​តតាំង​ឈ្លោះ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដ៏​ទូលំ​ទូលាយ​និង​ភ្លូក​ទឹក​ភ្លូក​ដី​នេះឯង ​ហើយ​ច្បាប់​នេះ​គឺជា​ទិសដៅ​នៃ​ការបំផ្លាញ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​កំពុង​តែ​ពង្រឹង​អភិវឌ្ឍ​បន្ត​ទៀត»។​

រូបឯកសារ៖​ លោក ថេត យូហូ ​អ្នក​តំណាង​រាស្រ្តនៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​ Florida

រូបឯកសារ៖​ លោក ថេត យូហូ ​អ្នក​តំណាង​រាស្រ្តនៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​ Florida


រីឯ​ព្រឹទ្ធសភា​កម្ពុជា​បាន​ហៅ​សេចក្ដី​ស្នើ​ច្បាប់នេះ​ថា​ជា​ការ​ «ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា»។​

ប៉ុន្តែ​លោក ​អាឡាំង ឡូវឹនសល អ្នក​តំណាងរាស្រ្ត​ប្រចំា​រដ្ឋ​កាលីហ្វញ៉ានៃគណបក្ស​ប្រជាធិបតេយ្យ​យល់​ថា​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជា​អ្នក​ដើរ​ហួស​បន្ទាត់​ក្រហម​ហើយ​សហរដ្ឋ​អាមេរិក​បាន​ទន់​ភ្លន់​យូរ​ហើយ។​

លោក​បាន​បន្ថែម​ថា៖

«​យើង​បាន​និយាយ​ពីបញ្ហា​នេះ ថា​យើង​មិន​សប្បាយចិត្ត​នឹង​គាត់​ដែល​បំបាត់​លទ្ធិ​ប្រជាធិបតេយ្យ​។ ការចាប់លោក ​កឹម សុខា ដាក់​ឃុំ​នៅ​ក្នុងលំនៅដ្ឋាន បណ្ដាល​ឱ្យ​លោក​ សម រង្ស៊ី​ នៅ​និរទេស​ខ្លួន គឺ​យើង​បាន​និយាយ​ហើយ ដូច្នេះ​ពេល​នេះ​គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​ប្រើ​វិធាន​ការ​ក្តៅ ដែល​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​នានា​ដែល​យើង​គួរតែ​ធ្វើ មិន​ផ្ដល់​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​។ ឥឡូវនេះ​គឺ​ជា​ពេល​វេលា​សម្រាប់​យើង​ចាត់​វិធានការ​ហើយ»។​

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)


លោក ថេត យូហូ វិញ​ចាត់​ទុក​ថា​៖

«នេះ​គឺ​ជា​ជំហាន​មួយ​បង្ហាញ​ថា សហរដ្ឋអាមេរិក​ជឿ​ថា​ពលរដ្ឋ​កម្ពុជា​គួរ​តែ​មាន​ប្រជាធិបតេយ្យ។ វា​គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹម​ត្រូវ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ដែល​បដិសេធ​មិន​ឱ្យ​ពួកគេ​មាន​ប្រជាធិបតេយ្យ ដែល​រាប់​ពី​លោក ហ៊ុន សែន ចុះ​ក្រោម​រហូត​ដល់​ក្រុម​ឧត្ដមសេនីយ៍​របស់​គាត់​ដែល​ជា​អ្នក​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​ នៅ​ក្នុង​ប្រទេស​នោះ​ និង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​បើក​ចំហ»។

ឥឡូវនេះ​សេចក្តី​ស្នើ​ច្បាប់ ​H.R 526 ​នេះ បាន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​ហើយ ​ដែល​នេះ​គឺជា​លើក​ទី​មួយ​ដែល​សេចក្ដី​ស្នើ​ច្បាប់​របស់​សភា​តំណាងរាស្ត្រ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជាត្រូវ​បាន​ព្រឹទ្ធសភា​ទទួលយក​មក​ពិនិត្យ។ ក្រុម​អ្នក​តាក់​តែង​ច្បាប់​សង្ឃឹម​ថា​ព្រឹទ្ធសភា​នឹង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​ហើយ​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដើម្បី​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​នេះ។

លោក អេលៀត អ៊ីងហ្គល ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​តំណាងរាស្រ្ត​និង​ជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ New Yorkបាន​បញ្ជាក់​បន្ថែម​ថា៖

«សេចក្តី​ព្រាងច្បាប់​នេះ​បញ្ជូន​សារ យ៉ាង​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​ឈរ​ប្រកៀក​ស្មារ​គ្នា​ជាមួយ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​និង​ថា​សភា​សហរដ្ឋ​អាមេរិក​នឹង​ឱ្យ​មេដឹកនាំ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស‍»។

ក្រោយពី​តុលាការ​កំពូល​របស់​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន ​បាន​ឈ្នះ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដោយ​គ្រប់​គ្រង​ប្រទេស​តែម្នាក់​ឯង​នៅ​គ្រប់​ស្ថាប័ន​ជាតិ ​ដែល​ជា​ប្រព័ន្ធ​ឯក​បក្ស ​ដោយ​សារ​តែ​តុលាការ​កំពូល​បាន​ហាមឃាត់​មន្ត្រី​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិចំនួន១១៨នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ​ និង​ដកហូត​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខណ្ឌ ​និង​ខេត្ត​ក្រុង​ទាំងអស់។ លោក កឹម សុខា ប្រធានគណបក្ស​ក៏​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ។

លោក​សម រង្ស៊ី​ ដែល​ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«ច្បាប់​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើង​វិញ​នៅ​កម្ពុជា»។​

លោក​ សម រង្ស៊ី ដែល​កំពុងតែ​រស់​នៅ ​និរទេស​ខ្លួនក្នុង​ប្រទេស​បារាំង​បាន​ប្រាប់​វីអូអេ​ថា​លោក​រំពឹង​ថា​ ច្បាប់​នេះ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​របស់​លោក ​ហ៊ុន សែន​ ផង​ដែរ។​

«ច្បាប់​ថ្មី​នេះ​គឺ​នឹង​បង្កើន​សម្ពាធ​លើ​លោក ​ហ៊ុន សែន ​ផ្ទាល់ ហើយ​សម្ពាធ​នេះ មិន​មែន​មក​តែ​ពី​អាមេរិក​ទេ​ ចាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ សម្ពាធ​នេះ​គឺ​មាន​មក​ពី​ផ្ទៃ​ក្នុងគណបក្ស​ប្រជាជន​កម្ពុជា​ពីព្រោះ​មាន​ថ្នាក់ដឹកនាំ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ គេ​មិន​សប្បាយចិត្ត​នឹង​លោក​ ហ៊ុន សែន​។ ក្នុង​ចិត្ត​គេ​ គេ​ស្តី​បន្ទោស​ហ៊ុន សែន ​ថា​នៅ​សុខៗ​ទៅ​បង្ក​រឿង​ឱ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គេ‍»។​


រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ជម្រើស​រវាង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​អំពាវនាវជាបន្ត​បន្ទាប់​ឱ្យ​មេដឹកនាំ​កម្ពុជា​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យប៉ុន្តែ​ហាក់​ដូច​ជា​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់តិចតួច​ពី​ថ្នាក់​ដឹកនាំ​កម្ពុជា។ បើទោះបី​ជា​នៅ​ពីក្រោយ​ឆាក​មន្ត្រីរដ្ឋាភិបាល​ខិតខំ​ធ្វើការ​ដើម្បីបញ្ចៀស​ទណ្ឌកម្ម​ប៉ុន្តែ​ជាសាធារណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​នៅ​តែ​អះអាង​ពី​ការ​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ដោយ​មិន​ទទួល​បញ្ជា​ពី​ប្រទេស​ណាមួយឡើយ។ សហភាព​អឺរ៉ុប​កំពុងតែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នៃ​កម្មវិធី​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»​ ដែល​បើ​ក​ឱកាស​ឱ្យ​ប្រទេស​ក្រីក្រ​លក់​ទំនិញ​គ្រប់​មុខ​លើកលែង​តែ​សព្វាវុធ​ដោយ​មិន​បង់​ពន្ធ​ចូល​ក្នុង​ប្លុក​នេះ។​

សហគមន៍​អឺរ៉ុប​ដែល​មាន​ប្រទេស​២៨ជាសមាជិក ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ហើយ​ទទួល​ទិញ​ទំនិញ​ចំនួន​៤៥ភាគរយ​នៃ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ដែល​មាន​តម្លៃ​៥,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។ ការ​នៅ​រក្សាឋានៈ​បាន​ឬ​មិន​បាន​គឺ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុងខែ​សីហា​ខាងមុខនេះ​ហើយ។

សភាតំណាងរាស្ត្រ​ក៏​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​នេះ​ម្តងដែរ​កាលពីខែកក្កដា​ឆ្នាំ​២០១៨​ដែល​ពេល​នោះ​មាន​លេខH.R. 5754 ​។ ការ​អនុម័ត​នោះ​ធ្វើ​ឡើង​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​ប៉ុន្តែ​ព្រឹទ្ធសភា​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​យក​មក​ពិនិត្យ​ទេ​ដោយ​សារតែ​សភា​ជាតិ​បាន​សម្រាក​ចុះ​មូលដ្ឋាន​និង​ត្រូវ​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សភា​តំណាងរាស្ត្រ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​ហៅ​ថា​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី។

នៅ​លើក​នេះ​ មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ប្ដេជ្ញា​ថា​នឹង​បង្កើន​ការ​តស៊ូ​មតិ​នៅ ខាង​ផ្នែក​ព្រឹទ្ធសភា​ដើម្បី​ឱ្យ​អនុម័ត​សេចក្តី​ស្នើច្បាប់​នេះ​ឱ្យ​បាន​ឆាប់។

លោក​ ប៉ុន សៅរី អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​ការងារ​ហើយ​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​អស់​មាន​បទ​ពិសោធ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​។ ដូច្នេះ​មិន​យូរ​ទេ​យើង​សង្ឃឹម​ថា​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ជា​ស្ថាពរ‍»។​

​សភាជាតិ​សហរដ្ឋ​អាមេរិកនឹង​ផ្អាកពិនិត្យ​អនុម័ត​ច្បាប់នានា​រយៈពេល​មួយ​ខែ​ចាប់​ពីថ្ងៃទី​៥ខែសីហា ដល់ថ្ងៃទី​៦ខែ​កញ្ញា ដោយ​អ្នកតាក់តែង​ច្បាប់​ទាំងនោះ​ត្រូវចុះទៅ​ធ្វើការ​នៅ​តាម​មណ្ឌល​បោះឆ្នោត​រៀងៗខ្លួន ប៉ុន្តែខុស​ពី​ឆ្នាំមុន​គឺ​ឆ្នាំនេះ​មិន​មែន​ជាឆ្នាំ​ដែលត្រូវ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ទៀតទេដូច្នេះ​ពេល​ត្រឡប់​មក​វិញ​ពួកគេ​អាច​នឹង​ធ្វើ​ការងារ​បន្ត​ទៀត។​ បើទោះបីជា​ព្រឹទ្ធសភា​មិន​អាច​អនុម័ត​បាន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​ក៏​ពួកគេ​នៅ​មាន​ពេល​វេលា​យ៉ាងច្រើន​នៅ​ឆ្នាំ​២០២០​ខាងមុខ​ដែរ​ដែល​ខុស​ពីឆ្នាំ​២០១៨៕

What Next?

Recent Articles

2 Responses to "កម្ពុជា​ប្រឈម​នឹង​ជម្រើស​រវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​ប្រជាធិបតេយ្យ"

  1. so socheath says:

    ចន្លួញ !
    ……..
    កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
    មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
    ទៅមុខ ។
    នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
    បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
    មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
    គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
    បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
    ចង់ទៅ ។
    គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
    អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
    មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
    ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
    ផ្តួចផ្តេីមរបស់វា ។
    តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
    ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
    មិនឲ្យវាមក ?
    វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
    វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
    តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
    ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
    ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
    ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
    ទាំងឡាយអេីយ !
    លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
    អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
    សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
    អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
    អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
    បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
    សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
    ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
    លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
    នោះគឺកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
    មិនខាន ៕

  2. Homo says:

    វាមិនផេះទេអាផេះ so socheath ពួកអាតិរច្ឆានឈាមថោកកញ្ជះយួនគ្មាននរណាគេចង់ស្ដាប់ពួកអាឈាមថោកអស់ឯងទេ។