អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ហៅ​មន្រ្តី​ស្ថាន​ទូត​អាមេរិក​ថា​ជា «ពួកព្រៃ» រឿង​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

ដោយ វណ្ណ សុគន្ធា
01/08/2019
RFI

media
លោក ផៃ ស៊ីផាន
@FN


លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាត់​ទុក​មន្រ្តី​ស្ថាន​ទូត​អាមេរិក​ដែល​ចេញ​សារ​រិះគន់​អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថាជា «ពួកព្រៃ» និង បាន​ប្រាប់​ឱ្យ​ពួក​គេ​បញ្ឈប់​ការ​រិះគន់​កម្ពុជា​តទៅ​ទៀត។ ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​អំពី «សមិទ្ធ​ផល​១ឆ្នាំ ក្រោយ​ការ​បោះឆ្នោត» នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៅ​ព្រឹក​មិញ​នេះ​។ សម្រាប់​លោក ផៃ ស៊ីផាន ប្រសិន​បើ​ពួក​គេ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ទាក់​ទង​ការ​ទូត​ជាមួយ​កម្ពុជា​ទេ វេច​បង្វិច​ចេញ​ពី​កម្ពុជា​ទៅ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា ស្ថាន​ទូត​ខ្មែរ​នៅ​អាមេរិក​នឹង​ធ្វើ​ញត្តិ​តវ៉ា​ទៅ​កាន់​រដ្ឋា​ភិបាល​អាមេរិក​ចំពោះ​ការ​រិះគន់​កម្ពុជា​ របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​នេះ​។

សូមស្តាប់ប្រសាសន៍របស់លោក ផៃ ស៊ីផាន ដែលរៀបចំដោយ វណ្ណ សុគន្ធា៖
01/08/2019

What Next?

Related Articles

12 Responses to "អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ហៅ​មន្រ្តី​ស្ថាន​ទូត​អាមេរិក​ថា​ជា «ពួកព្រៃ» រឿង​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​"

  1. so socheath says:

    លោក ផៃ ស៊ីផាន ប្រាប់មន្រ្តីស្ថានទូតអាមេរិកថា
    បើមិនពេញចិត្តកម្ពុជា វេចបង្វេចចេញទៅ
    និងប្រើពាក្យថាព្រៃផ្សៃ
    ក្រោយពីស្ថានទូតអាមេរិក ប្រចាំកម្ពុជា តែងតែវាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ នោះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ទៅកាន់មន្រ្តីស្ថានទូតអាមេរិក ត្រូវបញ្ចប់ការប្រើប្រាស់ លក្ខណៈវាយប្រហារដ៏ព្រៃផ្សៃ មកលើរាជរដ្ឋាភិបាល ហើយបើមិនពេញចិត្តកម្ពុជា សូមវេចបង្វេចចេញពីកម្ពុជាទៅ ។
    លោក ផៃ ស៊ីផាន លើកបែបនេះបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ កក្កដា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា រដ្ឋាភិបាលអាមេរិកកត់សម្គាល់ខួប១ឆ្នាំ នៃការបោះឆ្នោតនៅកម្ពុជា មានកំហុសឆ្គងយ៉ាងខ្លាំង។ អាមេរិកថា ការបោះឆ្នោតនេះ មិនមានភាពសេរី និងយុត្តិធម៌ ក៏មិនតំណាងឲ្យឆន្ទៈ របស់ពលរដ្ឋឡើយ។
    ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល ១ឆ្នាំ បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានបញ្ជាក់ថាក្នុងន័យនេះ រាជរដ្ឋាភិបាលគ្មានបំណង ដេញមន្ដ្រីទូតអាមេរិកចេញពីកម្ពុជាឡើយ។ លោកប្រាប់ឲ្យមន្រ្តីស្ថានទូតអាមេរិក ចាត់ទុកកម្ពុជាជាប្អូនស្រីមួយរូប ដែលទើបតែពេញក្រមុំ កុំឆារឆៅកម្ពុជា។
    លោក ផៃ ស៊ីផាន មានប្រសាសន៍បញ្ជាក់ថា “ហើយមន្ដ្រីនៅក្នុងស្ថានទូត (អាមេរិក) ដែលប្រើប្រាស់លក្ខណៈព្រៃផ្សៃ គួរតែបញ្ចប់ នេះជាសំណូមពររបស់យើង។ ត្បិតយើងជាមិត្តជាមួយគ្នា ហើយបើមន្ដ្រីនោះ មិនពេញចិត្តស្រុកខ្មែរ វេចឥវ៉ាន់ ចេញទៅវិញទៅ យើងអត់ស្វាគមន៍ទេអាហ្នឹង”។
    អ្នកនាំពាក្យ បញ្ជាក់ថា គ្មានប្រទេសណាមួយជា ចៅហ្វាយកម្ពុជាទេទោះបីជាប្រទេសចិន-អាមេរិកក្ដី។ លោកថា ចៅហ្វាយរបស់កម្ពុជា គឺជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ៕

    មើលឲ្យច្បាស់ អាកូនមីកាដួយស្អុយ តើមានត្រង់កន្លែងណាមួយ ដែល អ្ហែងចុះថា ពួកព្រៃ
    អាពូជឆ្កែ !
    អាចុយម៉ា្រយនេះ ធ្វើជាអ្នកសារព័ត៍មាន មិនប្រកបដោយវិជ្ជាជីវះសោះ ?

  2. Target says:

    លោក អាសុីផាន កំពុងតែយកក្បាលទុំពេកទៅជល់នឹងថ្មហើយ។របបនេះត្រូវតែសងលិទ្ធិប្រជាធិបតេយ្យជូនប្រជារាស្ត្រខ្មែរវិញបើ អាសុីផាន គឹតថាពលរដ្ធជាម្ចាស់របស់ខ្លួនកុំអោយមហាជនទាមទារតាមរយៈកម្លាំងបាយអោយសោះ។

  3. ពុទ្ធោ! ពុទោ្ធ! says:

    សម្ដីរបស់ ផៃ សុីផាន គឺជាសម្ដីហេវហត់អស់សង្ឃឹមនឿយណាយនិង អសមត្តភាពផ្នែកការណ៍ទូត។លោក ហ៊ុនសែន កំពុងតែប្រើមនុស្សដែលមានកម្រឹតទាបបំផុតផ្នែកនយោបាយការណ៍ទូត។

  4. Anonymous says:

    sorry Mr I do not understand what you are saying. did you mean HUN SEN is a bush’s man cam from jungle between Cambodia and Vietnam?? so sad this guy is burking for US$$ to buy some shit for his girl and himself. look at him to me he look like a mental person indeed. wait Mr soon you will see there will be a lot more problem in Cambodia. this time you can not escape to THAILAND and asking for refugee status whit any democratic country any more. the reason why they all knew every thing about you. you can enjoy whit the dictator right now and also you can destroy your own nation by supporting HUN SEN leadership. but just wait……….. what going to happen you will see soon.

  5. Phanna says:

    គេ​ “ពួកព្រៃ”​ វាជាសម្រាមដុះចេញពីអាចយ៏។ អានេះមេដឹកមនុស្សយកលុយ $5 ម្នាក់នៅ​ ឡង​ ប៊ិចស្មោះ

  6. ជា នាក់ណា says:

    កញ្ចាស់ផែសុីផាននេះនិយាយយួរៗទៅលែងស្គាល់មុខនាទីខ្លួនឯងជាស្អី ពាក្យទាំងនេះគឺសម្រាប់តែចៅហ្វាយ របស់កញ្ចាស់ឯងនិយាយទេ។ ប្រយ័ត្នតែចៅហ្វាយលោកឯងឮតិចល៏អស់តំណែង! គិតទាំងចៅហ្វាយ ទាំងបំរើ សម្ដីចេញមកដូចអាចម៍!

  7. Sam says:

    A police officer always tells the suspect individual of law violation, ” You have right to remain silence, any word you say will use against you in the court of law.”
    He should watch out his words and official roles since he carries US passport, may be he can say something not nice to US only if he is secretly working as dual agent.

  8. so socheath says:

    ហេតុអីមន្ត្រីទូតអាមេរិក សង្ខេីញសុំ
    ឲ្យមានការដោះលែងកឹមសុខាជាជនក្បត់ជាតិ និងដកនូវ
    ការចោទប្រកាន់ចំពោះសមរង្ស៊ី ជាជនក្បត់ជាតិ !
    …….
    ភាពមន្ទិលសង្ស័យចំពោះទង្វើរបស់ស្ថានទូតអាមេរិក
    ប្រចាំនូវកម្ពុជា ចំពោះការសង្ខើញសុំឲ្យមានការដោះលែង
    កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាជាជនក្បត់ជាតិ
    តាមរយះអំពើឃុបឃឹតជាមួយជនបរទេសដើម្បីផ្តួលរំលំ
    រដ្ឋាភិបាលស្របច្បាប់ជាមួយមធ្យោបាយបដិវត្តន៍ពណ៌
    ដែលរៀបរៀងឡើងដោយគ្រូបដិវត្តន៍ពណ៍របស់កឹមសុខា
    មានកាណាដា សហរដ្ឋអាមេរិក និងសមរង្ស៊ី ដែលត្រូវជាប់
    ពិរុទ្ធតាមរយះអំពើបំផ្លាញជាតិ ថាជាជនក្បត់ដែរនោះ តើរឿងនេះវា
    មិនបង្ករឲ្យមានការសង្ស័យទេឬ ? ។
    ការសង្ខើញស្នើសុំ ដែលទោះស្ថានទូតអាមេរិកដឹងដោយ
    ប្រាកដថា វាជាការរំលោភលើដែនអធិបតេយ្យជាតិដ៌ទៃ
    រំលោភលើច្បាប់អន្តរជាតិ ដែលទាក់ទងចំពោះមុខងារនិង
    ភារកិច្ចរបស់ស្ថានទូត តើវាមិនជួនគ្នាក្នុងពេលដែលកាសែត
    វ៉លស្ទ្រីតហ្សួណាល់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក
    ចុះផ្សាយពីមូលដ្ឋានយោធាចិន ថាមាននៅលើទឹកដីកម្ពុជា
    ទេឬ ? ។
    ដោយក្តីមន្ទិល ប្រការនេះអាចមានទំនាក់ដោយពិតប្រាកដ
    ទាក់ទងនិងការចុះកិច្ចព្រមព្រៀងសម្ងាត់ដើម្បីលក់អធិបតេយ្យ
    ភាពជាតិកម្ពុជា រវាងកឹមសុខា-សមរង្ស៊ី ជាមួយសហរដ្ឋ
    អាមេរិកជាក់ជាមិនខាន ព្រោះថា សមរង្ស៊ី ក៏បានចុះកិច្ចព្រមព្រៀង
    ជាមួយយួនដេហ្កា កាត់ខេត្តខ្មែរចំនួន ៤ ឲ្យយួនដេហ្កាគ្រប់គ្រង តើនេះ
    វាមិនមែនជា ការត្រៀមរៀបចំបង្កើតមូលដ្ឋានសឹក សម្រាប់សហរដ្ឋ
    អាមេរិក នៅកម្ពុជា ដើម្បីដាក់ការគៀបសង្កត់ ប្រឆាំងប្រទេសជិតខាង
    កម្ពុជាទេឬ ? ។
    យើងមិនចោទប្រកាន់ទេ តែថាសម្រាប់ទង្វើរបស់ស្ថានទូតអាមេរិក
    វាហាក់ជួនគ្នាពេកណាស់ ជាមួយភាសា ហាក់ដូចចៅហ្វាយនាយ ដោយចាត់ចែងលើអធិបតេយ្យជាតិកម្ពុជា ហាក់ចាត់ទុកកម្ពុជា ជាប្រទេសមួយ ដែលស្ថិតនៅក្រោម
    អាណានិគមន៍អាមេរិកផង ជាមួយការអំពាវនាវឲ្យប្រជាជនកម្ពុជា ប្រមូលផ្តុំគ្នាបញ្ចេញមតិទាមទារឲ្យមានការដោះលែងកឹមសុខា ប្រឆាំងច្បាប់ជាតិកម្ពុជាដែលជារដ្ឋអធិតេយ្យ។
    គេថាដំរីងាប់ មិនអាចយកចង្អេរទៅបាំងជិតឡើយ។ យ៉ាណាម៉ិញ ទោះផោម
    ក្នុងទឺកក៏នៅតែចោលក្លិនស្អុយ។
    ដោយឡែកទង្វើក្បត់ជាតិលក់អធិបតេយ្យភាពជាតិកម្ពុជា
    ពីសំណាក់កឹមសុខានិងសមរង្ស៊ីមុនក្រោយធាតុពិតនឹងស្តែង
    ចេញនៅពេលដ៏ខ្លីខាងមុខនេះមិនខាន៕

  9. so socheath says:

    អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីអាមេរិក ព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រយោជន៍ធំ
    (វ៉ាស៊ីនតោន)៖ មេធាវីអាមេរិកមួយរូបគឺលោក គ្រីស្តូហ្វើរ៍ ប៊ឺរេស (Christopher Beres) បាននិយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងបំផ្លាញដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងទប់ស្កាត់ការរីកសាយ នៃឥទ្ធិពលប្រទេសចិននៅក្នុងតំបន់ នេះបើយោងសារព័ត៌មានអាមេរិកហ្វ្លូរីដា ដេលី Florida Daily ចេញផ្សាយថ្មីៗនេះ។
    យោងតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres សេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ
    នៅកម្ពុជា ( The Cambodia Democracy Act) មានកំហុសតាំងតែពីចំណុចផ្ដើមមកម្ល៉េះ ពីព្រោះច្បាប់នេះឈរលើឆន្ទៈរបស់ គណបក្សនយោបាយខុសច្បាប់មួយ (អតីតបក្សសង្គ្រោះជាតិ ឬ CNRP) ដែលត្រូវបានតុលាការកំពូលកម្ពុជា រំលោយចោលបាត់ទៅហើយនោះ។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres សង្កត់ធ្ងន់ទៀតថា ខណៈសហរដ្ឋអាមេរិកចាត់ទុកការកើនឡើង នៃឥទ្ធិពលរបស់ចិនទាំងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់គឺជាការគំរាមកំហែងធំនោះ សេចក្ដីព្រាងច្បាប់នេះអាចនឹងបំផ្លាញដល់ ផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិក ដ្បិតការដាក់ទណ្ឌកម្មណាមួយលើកម្ពុជា មានតែរុញច្រានឱ្យប្រទេសមួយនេះ កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនតែប៉ុណ្ណោះ។
    ម្យ៉ាងវិញទៀត បើសហរដ្ឋអាមេរិកនៅតែបង្ខំកម្ពុជាដើរដល់ផ្លូវទាល់ច្រកនោះ កម្ពុជារឹតតែត្រូវការការគាំទ្រពីចិនបន្ថែម ហើយក៏ទំនងជាអាចនឹងអនុញ្ញាតឱ្យមាន វត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃណាមួយថែមទៀតផង។
    លោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Beres បានស្វែងយល់ថា សភាអាមេរិកគួរតែយល់ឱ្យច្បាស់ថា កម្ពុជាគឺជាប្រទេសមួយមានសិទ្ធិអធិបតេយ្យភាព ដូចគ្នាទៅនឹងប្រទេសដទៃនៅលើពិភពលោក ហើយមិនគួរអនុម័តច្បាប់ណាមួយ សំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះទេ ព្រោះវាមានតែធ្វើឱ្យចិនកេងចំណេញផលប្រយោជន៍ ពីជម្លោះរវាងសហរដ្ឋអាមេរិក និងកម្ពុជាតែប៉ុណ្ណោះ។
    បើតាមលោកគ្រីស្តូហ្វើរ៍ ប៊ឺរេស Christopher Beres បានឲ្យដឹងថា បើសិនជាកម្ពុជាចង់អនុញ្ញាតឱ្យបរទេសណាមួយក្នុងនោះមានទាំងសហរដ្ឋអាមេរិក ឬចិន ដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន វាគឺជាសិទ្ធិរបស់កម្ពុជាស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកម្ពុជាផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើករួចហើយថា មិនមានភាពចាំបាច់អ្វីត្រូវអនុញ្ញាតឱ្យយោធាបរទេសឈរជើង នៅលើទឹកដីរបស់ខ្លួនឡើយ។
    សូមបញ្ជាក់ថា លោក Christopher Beres អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក រដ្ឋហ្វ្លូរីដា និងតុលាការកំពូលសហរដ្ឋអាមេរិក៕

  10. Anonymous says:

    Veitcong mafia dictator’s dogs try to bark against the world of democracy haha’ even they try to hide from the world about chines military base ‘ . This is 21 century and people understand more then old time ‘ so all veitcong mafia dogs and veitcong mafia parrot will go to hell soon ‘like ah no rouk communist brought veitcong to spread the war to cambodia in decade 60 ‘ now cambodia will go the same path and will the second killing field because of veitcong mafia dictator and his groups’

  11. so socheath says:

    ហាស ! ហាស
    លោក គ្រីស្តូហ្វើរ៍ ប៊ឺរេស អតីតព្រះរាជអាជ្ញាតុលាការកំពូល និងជាមេធាវីអាមេរិក
    ឥឡូវនេះ ក្លាយទៅជាឆ្កែម៉ាហ្វីយ៉ា ឆ្កែ​យួន ជនក្បត់ជាតិ តាមសម្តីអាពូជឆ្កែ Anonymous បាត់ ។
    ឃើញអត់បងប្អូន ខ្ញុំមិនមែនចេះតែជេរវាដោយអត់ហេតុផលទេ ។
    តាមវាស្នេហាជាតិ វិរបុរស អត់តាមវា មិនថាខ្មែរឬបរទេសទេ គឺសុទ្ធចាអាឆ្កែយួន ឆ្កែម៉ាហ្វីយ៉ា
    ឆ្កែក្បត់ជាតិចឹងហ្មង ។
    យ៉ាប៉មែនទែន អាពូជសំផឹងក្តចងបាច់ Anonymous ?
    អានេះបែបខួរក្បាលវាវ៉ល់នឹងទឹកក្ត​បាញ់ចូលប្រហោងកាដួយម៉ែវាច្រើនពេក ធ្វើឲ្យវាកើតមក
    ក្រឡកខួរទេដឹង ?

  12. so socheath says:

    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
    អំពើក្បត់ជាតិ
    ***
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
    ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕