តំណាង​សហភាព​អឺរ៉ុប៖ របប​លោក ហ៊ុន សែន ខ្លួនឯង​ជា​អ្នក​​ធ្វើ​ឱ្យ​ស្ថានការណ៍​ធ្លាក់​ចុះ​​ដូច​សព្វថ្ងៃ

ដោយ មួង ណារ៉េត
2019-08-03
RFA

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ក្នុងជំនួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នាឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM)។ រូបភាពពីគេហទំព័រស្នងការអឺរ៉ុប
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ក្នុងជំនួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នាឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM)។ រូបភាពពីគេហទំព័រស្នងការអឺរ៉ុប


តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ត្រូវ​បាន​សារព័ត៌មាន​ជប៉ុន Nikkei Asian Review ដកស្រង់​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ ថា លក្ខខណ្ឌ​នៃ​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA គឺ​ទាល់តែ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស រួម​ទាំង​សិទ្ធិ​ការងារ​ផង។

អ្នកស្រី​បន្ថែម​ថា លក្ខខណ្ឌ​នេះ មិន​ផ្លាស់ប្ដូរ​នោះ​ឡើយ។ អ្នកស្រី​ដាក់​ការ​ទទួលខុសត្រូវ​ទៅលើ​របប​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប ត្រូវ​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ របប​លោក ហ៊ុន សែន នាំ​សហភាព​អឺរ៉ុប ទៅ​រក​ស្ថានភាព​បច្ចុប្បន្ន​នេះ​។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី​ថា របប​លោក ហ៊ុន សែន នៅ​មាន​ឱកាស​កែខ្លួន​បាន បើ​ចង់​បញ្ចៀស​ការ​ព្យួរ​អនុគ្រោះ​ពន្ធ​នេះ។

ឱកាស​សម្រាប់​របប​លោក ហ៊ុន សែន កែខ្លួន​នោះ អ្នកស្រី​សំដៅ​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បើក​លំហ​នយោបាយ និង​អនុញ្ញាត​ឱ្យ​មាន​គណបក្ស​ប្រឆាំង​បើក​ដំណើរការ​ឡើងវិញ ស្របតាម​គោល​ការ​ប្រជាធិបតេយ្យ។

ការ​បញ្ជាក់​ជំហរ​ដដែល សាជាថ្មី​របស់​មន្ត្រី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជំនួប​រវាង​តំណាង​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការទូត​សហភាព​អឺរ៉ុប អាមេរិក និង​ប្រទេស​ដទៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​សប្ដាហ៍​នេះ។

គិត​មក​ត្រឹម​ពេល​នេះ គឺ​នៅ​សល់​តែ ៨ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដែល​សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​នីតិវិធី ៦​ខែ​ដំបូង ក្នុង​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​ឈាន​ទៅ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "តំណាង​សហភាព​អឺរ៉ុប៖ របប​លោក ហ៊ុន សែន ខ្លួនឯង​ជា​អ្នក​​ធ្វើ​ឱ្យ​ស្ថានការណ៍​ធ្លាក់​ចុះ​​ដូច​សព្វថ្ងៃ"

  1. so socheath says:

    អាការ​អនុគ្រោះ​ពន្ធ EBA ហ្នឹង វាគង់តែបាត់ទៅដោយឯកឯងទេ ៕
    ដូចច្នេះអត់ទៅឈឺក្បាលក្តអី ពីរៀងហ្នឹងទេ ។
    ការ​អនុគ្រោះ​ពន្ធ EBA ភ្ចាប់ជាមួយនយោបាយ មិនបាច់ក៏បានដែរ ។អត់យកអធិបតេយ្យភាពជាតិទៅដូរជាមួយទេ កុំសង្ឃឹម ៕
    ខ្មែរ ប៉ាបុិនបាតដៃ គ្រាន់តែលក់ផលិតផល ឲ្យចិន ដែលមានប្រជាជនជិត ២ពាន់លាននាក់ ទៅខ្លាចអីលក់មិនដាច់នេះ ។
    ឲ្យតែផលិតផលសម្រេច ប្រកបដោយគុណភាព ល្អ សួរថាតើអ្នកណាមួយមិនទិញនោះ ។
    ចាំឲ្យច្បាស់ ក្នុងរបបខ្មែរក្រហមទោះមានលុយកោដិលានដុល្លារ មិនអាចដូរអង្ករមួយគ្រាប់បាន​ទេ !

  2. Anonymous says:

    too bad Cambodia and it’s nation step on the same old story. we remembers Cambodia was neutral in foreign policy until the king NORODOM SIHANOU let Vietcong came over to Cambodian land to fight whit the US and shout Vietnam. please look what did we got from those Vietcong I quest we got nothing instated we got war and devastation in the whole nation. there are a lot of Cambodian lose their life from those wrong policy. I remembers the king said Vietnamese leader was a crocodile that was a mistaken that the king help them at those day. that was Vietcong policy to take over Cambodia even those the king help them they will never think about it. the only thing they wanted was to take over or stolen Cambodian land as much as they can. until 1979 after they got full control of Cambodia internal affair they did not hesitated to let their military came to invaded Cambodia. I gest every Cambodian still remembers they occupy for ten years until international community put pressure on them to withdraw their military out of Cambodia. I guest without international community those Vietcong will never get out from Cambodia. quest what?? even those Vietcong withdraw from Cambodia every Cambodian knew they still got their agent working for them every day and they build monument in every province in Cambodia for all Cambodian to scarify to them every year. my question is ?? how about the king let Vietcong came over Cambodian land those day that save so many Vietcong’s solders for the US bombardment . I quest without the help from the king those Vietcong will never have this day. right now we lost a lot of land along the border and we will lost more on those land that HUN SEN let Vietcong solders live as the land concession for 99 years . my question is who going to take it back in the next 100 years?? is it HUN SEN?? HENG SAMRIN?? SO SOCHEATH?? or who??

  3. so socheath says:

    what !
    king of cambodia your name NORODOM SIHANOU ?
    Anonymous Ah ! dog crezy !